Skip to main content

Posts

Showing posts from December 30, 2012

សេច​ក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​ប្រជុំ​នៃ​សម័យ​ប្រជុំ​ពេញ​អង្គគណៈ​រដ្ឋមន្ត្រី ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៣

សម្តេច​តេជោ៖ឆ្នួន​ផ្ទុះ​សន្តិភាព​មួយ​បាន​កើត​លើ​ទឹកដី​ប៉ៃលិន

ក្នុង​ ឱ កាស​អញ្ជើញ​ចូល​រួម​ជា​អធិបតី​កាត់​ខ្សែ​បូរ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់ នូវ​សមិទ្ធផល​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន នា​ថ្ងៃ​ទី​៣ ខែ​មករា ​ឆ្នាំ២០១៣ សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ស្ថាបនិក​នៃ​នយោ​បាយ​ឈ្នះឈ្នះ ដែល​អម​ដំណើរ​ដោយ​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី បាន​សម្តែង​ការ​រីក​រាយ ចំពោះ​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​របស់​ខេត្ត​ប៉ៃលិន ដែល​ជា​ខេត្ត​មួយ​ស្ថិត​នៅ​ភូមិភាគ​ពាយព្យ​ជាប់​ព្រំដែន​ថៃ និង​ជា​អតីត​តំបន់​ខ្មែរ​ក្រហម ​ដែល​បាន​ធ្វើ​សមាហរណ​កម្ម​ទ្រង់​ទ្រាយ​ធំ​លើក​ដំបូង​ជាមួយ​រាជរដ្ឋា​ភិបាល​កាលពី​ឆ្នាំ១៩៩៦ ដែល​ជា​ជំហាន​ឆ្ពោះ​ទៅ​រកការ​ដួល​រលំ​នៃ​ពួក​ខ្មែរក្រហម​ ទាំង​អង្គការ​ចាត់​តាំង​នយោ​បាយ និង​យោធា​នៅ​ឆ្នាំ១៩៩៨។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​ពិតជា​មានការ​រីករាយ​ ដោយ​សារ​តែ​ប៉ៃលិន​បច្ចុប្បន្ន​ មិន​មែន​ជា​ក្រុងប៉ៃលិន​កាល​ពី​អតីត​កាល ដែល​សង្គ្រាម​បាន​ផ្ទុះឡើង​ក្រោយពី​រដ្ឋ​ប្រហារ​ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​១៩៧០។ បន្ទាប់​មក​នៅ​ក្នុង​ដំណាក់​កាល​១៩៧០-៧៥ គ្មាន​ទេ​សេចក្តី​សុខ​សម្រាប់​កុមារ ដ...

ទវិចារណកថា ៖ ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​មិន​មែន​ពឹង​ផ្អែកតែ​លើ​បុគ្គល​ម្នាក់ ដែល​ជា​ទណ្ឌិត​នោះ​ទេ?

វិចារណកថា៖ ការ​ចោទ​ប្រកាន់​ដែល​មិន​ប្រកប​ដោយ​វិចារណញ្ញាណ

សម្តេច​​តេជោ​​៖ ​​ជំនួយ​​របស់​​ជប៉ុន​​មិន​មែន​​សម្រាប់​​តែ​​កម្ពុជា គឺ​សម្រាប់​​អាស៊ាន​​ផង​ដែរ

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នៅ​ក្នុង​ជំនួប​សវនា​ការ​ជា​មួយ​លោក SUZUKI YASUZIKO ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​ជប៉ុន (Jica) ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​មាន​​ប្រសាសន៍​វាយ​តម្លៃ​ថា ជំនួយ​របស់​ជប៉ុន ​គឺ​បាន​ជួយ​ធ្វើឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ឡើង ហើយ​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ និង​បាន​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​មាន​កម្រិត​កាន់តែ​ល្អ​ឡើង​ថែមទៀត​ដែរ។ ឯក​ឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថ្លែង​ឲ្យ​ដឹង​ថា លោក SUZUKI YASUZIKO ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (Jica) ​ប្រចាំព្រះ​រាជាណា​ចក្រ​កម្ពុជា​ បាន​បញ្ចប់​បេសក​កម្ម​របស់​លោក​ពី​ព្រះរាជាណា​ចក្រ​កម្ពុជា​ហើយៗ លោក​បាន​ចូល​ជួប​ជំរាប​លា​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នា​ថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ​២០១២ ​នៅ​វិមាន​សន្តិភាព​ក្នុង រាជ​ធានី​ភ្នំពេញ។ នៅ​ក្នុង​ជំនួប​ជំរាប​លា​នោះ លោក SUZUKI YASUZIKO បាន​ថ្លែង​ថា លោក​មាន​សេចក្តី​សប្បា​យ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្នាក់នៅ​ធ្វើការ​នៅ​កម្ពុជា ដែល​ជា​ឱ...

សារ​លិខិត​ថ្វាយ​ព្រះពរ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី ថ្វាយ​ព្រះ​ពរ ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សី​ហមុនី ក្នុង​ឱកាស​ចូល​ឆ្នាំថ្មី ឆ្នាំសកល ២០១៣

សារ​លិខិត​ជូនពរ​ របស់​ឯកឧត្ដម​បណ្ឌិត​សភា​ចារ្យ សុខ អាន ជូន​ពរ សម្តេច​​អគ្គ​​​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ក្នុង​ឱកាស​ចូល​ឆ្នាំថ្មី ឆ្នាំសកល ២០១៣

សារ​លិខិត​ជូនពរ​ របស់​ឯកឧត្ដម​បណ្ឌិត​សភា​ចារ្យ សុខ អាន ជូន​ពរ សម្តេច​​អគ្គ​​មហា​​ពញ្ញា​ចក្រី ហេង សំរិន និង​លោក​ជំទាវ​ ក្នុង​ឱកាស​ចូល​ឆ្នាំថ្មី ឆ្នាំសកល ២០១៣

សារ​លិខិត​ជូនពរ​ របស់​ឯកឧត្ដម​បណ្ឌិត​សភា​ចារ្យ សុខ អាន ជូន​ពរ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន និង​លោក​ជំទាវ​កត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ឱកាស​ចូល​ឆ្នាំថ្មី ឆ្នាំសកល ២០១៣

បទ​សម្ភាសន៍​​លោក​​បណ្ឌិត ឈឹម ផលវរុណ ស្តីពី​ ចរឹត​​ផ្តាច់ការ​​នៅ​ក្នុង​គណបក្ស​ប្រឆាំង

ថ្ងៃទី   ២៤   ខែធ្នូ   ឆ្នាំ២០១២ ​ លោក សត្យា រក្ស​ សំណួរ​៖ មកទល់ថ្ងៃនេះ គណបក្សប្រឆាំង​គេប្រើប្រាស់រូបភាពមួយដែលគេហៅថាជា​ការ​ប្រមូល​​ផ្ដុំដើម្បីបង្រួប​​បង្រួម ដែលគេឲ្យឈ្មោះថា គណបក្សសង្រ្គោះជាតិ។ បើយើង​ពិនិត្យ​សំបក​ខាង​ក្រៅ​ គឺ​ហាក់បីដូចជាមានភាពល្អូកល្អើន ដោយ​សារ​តែ​យើង​ឃើញ​ថា មន្រ្តី​របស់​គណបក្ស​ទាំង​ពីរ​ហ្នឹង​ គេទៅណាទៅត្រសងទាំងអស់គ្នា។ ហើយបើគេស្រែកពីរឿងបញ្ហា ផ្ដល់​​លុយ​ជូន​ចាស់ៗ​ ៤ ម៉ឺន​​ឬក៏ប្រាក់ខែប៉ុណ្ណេះលានៗ ជូនមន្រ្តីរាជការអីជាដើមហ្នឹង គឺគេ​មូល​មាត់​​គ្នា​​និយាយ​​ព្រម​គ្នា​តែ​ម្ដង​​។​ ចំណុច​នេះ ខ្ញុំធ្លាប់ឃ្លាំមើលកាលពីគណបក្សទាំងពីរហ្នឹង នៅ​បែក​គ្នា ពេល​នោះ គឺ​គណបក្ស​ សម រង្ស៊ី ដែល​ជា​គណបក្ស​មួយ​ហាក់​បី​ដូចជាមានភាព​សមរម្យ​​ជាងគណបក្ស កឹម សុខា ដែលយើងកោតសរសើរអំពីក្រមសីលធម៌ កោតសរសើរ​អំពី​​យុទ្ធសាស្រ្ត​​អំពីការឃោសនា ឃើញថា​គណបក្ស សម រង្ស៊ី នេះភាពសមរម្យ​ជាង​គណបក្ស​ កឹម សុខា។ ប៉ុន្តែឥឡូវនេះ យើង​ឃើញ​ថា​ គណបក្សសម រង្ស៊ី ដែលយើងឃើញ​ថា​ប្រសើរ​ជាង​​គណបក្ស​ កឹម សុខា ហ្នឹង ឥឡូវនេះ ​គឺវា​ទៅច្របល់ចូលគ្នាទៅ គឺកំពុងតែ​ធា្លក់​តម្លៃ​ព្រមៗ​គ្នា​តែ​ម្តង​​។ ប៉ុន្តែ​នៅ​មាន​រឿង​រ៉ាវ​ជា​ច្រើន...