លោក Richard Stanger ៖ កម្ពុជា ដែលធ្លាប់តែជាប្រទេសអាថ៌កំបាំង ឥឡូវនេះបើកទូលាយសំរាប់ការធ្វើអាជីវកម្ម ប្រភព៖ Brian Sylvester of The Gold Report ចុះថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១២ អ្នកវិនិយោគលើធនធាន តែងតែស្វែងរកតំបន់ថ្មីដែលគេមិនធ្លាប់ប៉ះពាល់ ហើយលោក Richard Stanger គិតថាលោកបានរកឃើញតំបន់នោះហើយ។ ជាប្រធាន និងជាស្ថាបនិកនៃសមាគមក្រុមហ៊ុនរ៉ែ និងរុករករ៉ែកម្ពុជា ( President and founder of the Cambodian Association of Mining and Exploration Companies) លោក Stanger បាននិងកំពុងធ្វើការងារដើម្បីនិយាយអំពីកម្ពុជា ដែលជាប្រទេសកំពុងលូតលាស់ និងមានស្ថិរភាព ដោយមានភូគព្ភសាស្រ្តល្អសំរាប់របកគំហើញធំៗ។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខនេះជាមួយ The Gold Report លោក Stanger ផ្តល់ ទស្សនៈអ្នកខាងក្នុងមួយអំពីអាថ៌កំបាំងក្នុងការវិនិយោគទុននៅកម្ពុជា និងពន្យល់ពីមូលហេតុ ដែលលោករំពឹងថានឹងមានការប្រញាប់ប្រញាល់ទៅរកដី។ បណ្តា ក្រុមហ៊ុន ដែល បាន លើកឡើង នៅក្នុងបទសម្ភាសន៍នេះរួមមាន៖ Angkor Gold Corp. - Brighton Mining Group Ltd. - I...