Skip to main content

Posts

Showing posts from November 20, 2011

បទសម្ភាសន៍​រវាង​លោក​បណ្ឌិត ឈឹម ផលវរុណ ប្រ​ធាន​វិទ្យា​ស្ថាន​ពល​រដ្ឋ​វិជ្ជា​ ជា​មួយ​លោក ជុំ កុសល ក្នុង​កម្ម​វិធី បញ្ញា​ជន ស្តីពីចេតនា​ធ្វើឲ្យ​អធម្មនុញ្ញ​ភាព​​សភា របស់​គណ​បក្ស សម រង្ស៊ី​

ថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០១១ លោកជុំ កុសល សំណួរ៖ កាលពីថ្ងៃព្រហស្បតិ៍ទី ​២៤ ម្សិលមិញនេះ សភាបានប្រជុំអនុម័ត​សេចក្តីព្រាង​​ច្បាប់​​ស្តីពីការគ្រប់គ្រង​ថវិកាជាតិ​ ឆ្នាំ២០១២​។​ ក្នុងនោះយើងសង្កេតឃើញថា​សមាជិក​សភាដែលចូលរួម មានគណបក្សប្រជាជនកម្ពុជាចំនួន៤២រូប គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ០២​រូប គណបក្ស​នរោត្តមរណរិទ្ធិ​ ០២រូប​ សរុបគឺ៨៦រូប​ ហើយបាន​អនុម័ត​លើ​សេចក្តីព្រាង​ច្បាប់​ជាឯកច្ឆ័ន្ទ គឺ៨៦/៨៦​​ ដោយលើសកូរ៉ុមទៀត​​។ ដោយឡែក គណបក្ស សម រង្ស៊ី គាត់បានរៀបចំធ្វើសន្និសីទ​សារ​ព័ត៌មាន​​មួយដូចជាការ​ឈ្លោះជាមួយ​អ្នក​ សារព័ត៌មាន​​អញ្ចឹង​​ ដោយលើកថា​គឺជាសកម្មភាពអហឹង្សា​ស្របច្បាប់​ ដោយ​គាត់​គិតតែ​ពីលើក​ពីមាត្រា​៧៦​នៃរដ្ឋធម្មនុញ្ញ​ ដោយមិនពិចារណាទៅលើខ្លឹមសារនៃច្បាប់នោះទេ​។​តាម​ពិត​​នៅក្នុង​មាត្រា៧៦ នៃរដ្ឋធម្មនុញ្ញគឺបានសរសេរច្បាស់អំពីសមាសភាព អំពីចំនួន​សមាជិក​​សភានៅក្នុងរដ្ឋសភា​ ដែលនិយាយថា​ចំនួន​​នៃអ្នកតំណាងរាស្ត្រ​សរុបគឺ​មាន​យ៉ាងតិច​​​១២០រូប​​ ប៉ុន្តែការបកស្រាយរបស់គណបក្ស សម រង្ស៊ី​ គាត់បែរទៅជា​និយាយថា​រដ្ឋសភា​មាន​ចំនួនយ៉ាងតិច​១២០​រូប​ ហើយបើក្រោម១២០រូប នោះវាទៅជា​មិនគ្រប់ទឹក​ទៅវិញ​ នេះជាសិទ្ធិលើកឡើងរបស់គាត...

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០១១

North Korea to build cultural information centre for visitors in Siemreap

PHNOM PENH, Nov. 24, 2011 (PRU) – Cambodia has allowed the Democratic People’s Republic of Korea to build a cultural information centre (or welcome centre) in Siemreap, the home of Angkor, as part of the government’s effort to attract more tourists. In a meeting on Thursday, His Excellency Dr. Sok An, Deputy Prime Minister, told the North Korean Ambassador H.E. Ri In Sok that Cambodia’s Apsara Authority is working with North Korean experts to build the centre, which will serve as a welcome centre for tourists who want information about Cambodia’s Angkorian history. Officials of the Apsara Authority for the Protection and Management of Angkor and the Region of Siemreap are working with 60 Korean experts and concerned institutions to ensure that the building design will feature the cultural values of both Cambodia and Korea. The building, 70 metres in diameter and 124 metres in height, will be decorated with artistic works and drawings. Korean officials say that the wor...

គណបក្សប្រឆាំងនៅ​កម្ពុជា​ គ្មាន​សិទ្ធិ​វេតូ​ទេ​

សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន បាន​ប្រកាស​ថា គម្រោង​ពិភាក្សា​នៅ​សភា​ជាតិ នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា លើ​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១២ នោះ គឺ​មិន​មាន​ការ​រាំង​ស្ទះ ឬ​បរាជ័យ​ទេ បើ​ទោះ​បី​ជា​គណបក្ស​ប្រឆាំង​​បាន​ប្រកាស​ធ្វើ​ពហិការ ក្នុង​គោល​បំណង​ឲ្យ​គម្រោង​ការ​អនុម័ត​នោះ​ទទួល​បរាជ័យ​ក៏ដោយ។ មាន ​ប្រសាសន៍​​ប្រតិកម្ម​​​ ក្នុង​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន លើក​ទី​១៦ ដែល​ប្រារព្ធធ្វើ​ឡើង​ នា​ព្រឹក​ថ្ងៃទី​២៣​វិច្ឆិកា ឆ្នាំ​២០១១ នៅ​វិមាន​សន្តិភាព​ ​ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា "​សំឡេង​ភាគតិច​ចាប់បង្ខំ​សំឡេង​ភាគ​ច្រើន ដោយ​បង្កើត​វិបត្តិ​នៃ​ការជាប់គាំង​នយោបាយ​រយៈពេល​មួយ​ឆ្នាំ ក្រោយ​ការ​បោះ​ឆ្នោត ឆ្នាំ​២០០៣​។ ឥឡូវនេះ​ប្រហែលជា​មាន​ការប៉ុនប៉ង​ភាគតិច ចាប់បង្ខំ​ឲ្យ​ភាគច្រើន​គោរព​តាម​ទៀតហើយ ហើយ​មាន​ការដាក់​គំនាប​មក​ខ្ញុំ​ទៀតថា បើ​មិន​ចរចា​ទេ គេ​នឹង​ធ្វើ​។ តែ​ខ្ញុំ​ប្រាប់​ត្រឡប់​ទៅ​វិញ​ថា បើ​ឆ្កួត ឆ្កួត​តែម្នាក់ឯង​ទៅ ហើយ​បើ​យល់​ល្អ លា​ទាំង ២៦ នាក់​ទៅ​។ តែបើ​លាលែង​នោះ គេ​នឹង​យក​អាសនៈ​​នោះ ទៅ​ឲ្យ​គណបក្ស​ដទៃ​"​។  ទាក់ ​ទង​នឹង​ការ​ប្រកាស...

Remarks at the Opening of “The 16th Government-Private Sector Forum”

Peace Building, 23th November 2011 Excellencies, Ladies and Gentlemen! Today, I am very pleased to once again participate in this “16th Government Private Sector Forum” with Excellencies, ladies and gentlemen, members of the Royal Government, and representatives of private sector as well as national and international guests.  Today’s event is another new event to be held in Peace Building, a meeting place of the Council of Ministers. Though, as usual, the objective of this open meeting of the Council of Ministers is to collectively review the progress and reforms that have taken place since the 15th Government-Private Sector Forum, examine the challenges brought up at the time and evaluate the solutions in addressing them, and to assess the difficulties facing investors in Cambodia, today’s forum only has one agenda, which is “ review the implementation progress of the Policy on the Promotion of Paddy Production and Rice Export” . In fact, we have estab...

សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ​ស្វាគមន៍​ការ​ផលិត​​ថាមពល​អគ្គិសនីប្រើ​ជីវម៉ាស

សម្តេច​អគ្គ​មហាសេនា​បតី​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ បាន​ស្វាគមន៍​ ចំពោះ​ការផលិត​ថាមពល​អគ្គិសនី ប្រើ​ជីវម៉ាស ដោយ​ប្រើ​ម៉ាស៊ីនកិនស្រូវ ដែល អង្គការ​ NEDO ​បាន​ចុះហត្ថលេខា​ជាមួយ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង ថាមពល ។ ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​របស់​ សម្តេចតេជោ​​នាយករដ្ឋមន្ត្រី បានឲ្យ​ដឹង​ថា សម្តេច​តេជោ​​​ មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ឱ​កាស​ អនុញ្ញាត​ឲ្យ​លោក​ KAZOU ​FURUKAWA ​ប្រធាន​អង្គការ​ NEDO ​របស់​ប្រទេស​ជប៉ុន​ ចូល​ជួប​សម្តែង​ការ​គួរសម​នា​រសៀល​ថ្ងៃ​ទី ​២២​ វិ​ចិ្ឆ​កា​ ឆ្នាំ​២០១១​នៅ​វិមាន​សន្តិភាព នៅ​ពេល ​ដែល​រូបលោក​​ KAZOU ​FURUKAWA បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​ នៅ​ក្នុង​​ជំនួប​នោះ​​លោក FURUKAWA បាន​មាន​ប្រសាសន៍​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន​កម្ពុជា ដែល​បាន​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរស​ជន និង រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់ជំនួយ​ដល់​ជប៉ុន​ដែល​បាន​ជួបប្រទះ​គ្រោះ​រញ្ជួយ​ផែនដី​កន្លង​មក។ លោក​ FURUKAWA បាន​ឲ្យ​ដឹង​ថា តាមរយៈ​ជំនួប​រវាង​ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី និង អតីត​ប្រធាន​អង្...

ឯកឧត្តម វូ ម៉ាវ​៖ សម្តេច​តេ​ជោ​ជា​តារា​ដែល​កំពុង​រះ​

ឯកឧត្តម វូ ម៉ាវ (VUMAO) ប្រធាន​សមាគម​​មិត្តភាព​វៀតណាម​-កម្ពុជា បាន​មាន​ប្រសាសន៍​នារសៀល​ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១១​ ថា ចំពោះ​ប្រជា​ជន​វៀត​ណាម​   សម្តេច​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន សែន​ ប្រៀបបាន​នឹង​តារា ដែល​កំពុងតែ​រះ​មាន​ពន្លឺ​យ៉ាង​ត្រចះត្រចង់​នៅលើ​ផ្ទៃមេឃ​។ ឯកឧត្តម វូ ម៉ាវ (VUMAO) មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ឱ​កាស​​​ចូល​ជួប​សម្តែង​ការ​គួរសម​ ចំពោះ​ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន ​ នៅ​វិមាន​សន្តិភាព​ នា​រសៀល​ថ្ងៃ​ទី​ ២២ ​វិច្ឆិកា ​ឆ្នាំ​ ២០១១​ក្នុង​ខណៈ​​ដែល​លោក​ដឹកនាំ​គណៈ​ប្រតិភូ​សមាគម​មិត្តភាព​វៀតណាម​ -កម្ពុជា មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។​ ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​ សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី ​បាន​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​​ជំនួប នោះ​ ឯកឧត្តម វូ ម៉ាវ (VUMAO) បាន​ជំរាប​ សម្តេច​តេ​ជោ ​ថា ចំពោះ​ប្រជាជន​វៀតណាម សម្តេច​អគ្គ​មហា សេនាបតីតេជោ ហ៊ុ​ ​​ ន សែន នៅពេលនេះ ​គឺ ប្រៀបបាន​នឹង​តារា ដែល​កំពុងតែ​រះ​មាន​ពន្លឺ​យ៉ាង​ត្រចះត្រចង់​នៅលើ​ផ្ទៃ​មេឃ។ ឯកឧត្តម​ VU MAO ថ្លែងថា លោក​បាន​តាមដាន​យ៉ាងសកម្ម​នៅលើ​ទំព័រសារព័ត៌មាន​ហើយ លោក​បាន​ឈ្...

​តួនាទី​របស់​​កម្ពុជា​​បាន​​ជ្រួត​​ជ្រាប​​ចូល​​​ក្នុង​​យន្តការ​​នានា​​របស់​​អង្គការ​​យូណេស្កូ

​ឯកឧត្តមបណ្ឌិត​ សុខ អាន ​ ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ទទួល​​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន ​មាតុ​ភូមិ​និវត្តន៍​ប្រទេស​វិញហើយ​ បន្ទាប់ពី​បានដឹក​នាំ​ប្រតិភូ​​គណៈកម្មការ​ជាត ិ យូណេស្កូ​កម្ពុជា​​​ចូលរួម​កិច្ច ប្រជុំ​មហាសន្និបាត​លើក​ទី​១៨ របស់​អង្គការ​យូណេស្កូ​ដែលបានប្រព្រឹត្តទៅពីថ្ងៃ​ទី​៣ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ​២០១១ នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។ ​នៅក្នុង​សន្និសីទកាសែត ដែលបានធ្វើឡើង​នា​ព្រលប់​​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១១ នៅ​ព្រលាន​យន្ត​ហោះ​អន្តរ ជាតិ​ភ្នំពេញ ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា គណៈ​កម្មការ​​​ជាតិ​យូណេស្កូ​ នឹង​ស្នើ​សុំ​ទៅ​ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយ​ក​រដ្ឋ​មន្រ្តីនៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ ដើម្បី​បង្កើន​ថវិកា​វិភាគទាន​របស់​កម្ពុជា​ទ្វេ​ដង​ ដើម្បី​ជួយ​សម្រួល​ការ​ខ្វះ​ខាត​នៅ​ក្នុង​អង្គការ​យូណេស្កូ​ និង​ស្នើ​សុំ​​រៀប​ចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​គណៈកម្មការ​​​ជាតិ​យូណេស្កូ​ នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​ ក្រៅ​ពី​សំណើ​នេះ​ឯកឧត្តម​បណ្ឌិត សុខ​ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​រៀប​ចំ​ប្រារ...

វិចារណកថា​ ហេតុផលប្រជាភិថុតនៅពីក្រោយការធ្វើពហិការ

            ក្នុងរយៈពេលចុងក្រោយនេះ យើងសង្កេតឃើញលោក សម​ រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំងនៅ​កម្ពុជា បានខិតខំប្រឹងប្រែងរិះរកលេស និង ហេតុផលដើម្បីទាក់ទាញការចាប់​អារម្មណ៍​ពីគ្រប់មជ្ឈដ្ឋានទាំង​​ក្នុងផ្ទៃក្នុងជាតិ និង នៅលើឆាកអន្តរជាតិ ដោយគិតចាប់តាំងពីការបំផុស​ឲ្យមាន​ការងើប​ឡើងតវ៉ា​ប្រឆាំង​របស់ប្រជាជនដូចនៅពិភពអារ៉ាប់ ការរត់ទៅពឹងពាក់ជនបរទេស​ឲ្យមកដឹក​ច្រមុះ និង​ បញ្ជាខ្មែរ និង ការធ្វើ​អានុត្តរភាពលើប្រជាជាតិខ្មែរទាំងផ្នែកសេដ្ឋកិច្ច​ សង្គម និង នយោបាយ បើ​ទោះ​​បីប្រជាជាតិខ្មែរ​គ្រប់រូប​កំពុង​ខិតខំពួនជ្រុំនូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី ឯកភាព​ជាតិ តម្លៃ និង សេចក្តីថ្លៃថ្នូរ​របស់​ប្រជាជាតិខ្មែរ និង​ ការស្តារឡើងវិញនូវកិត្តិស័ព្ទក្នុង​នាម​ជា​អារ្យ​ប្រទេសនៅ​លើផ្ទៃរាប​ជាតិ និង អន្តរជាតិ​ក៏ដោយ។           មិនត្រឹមតែប៉ុណ្ណោះ លោក សម រង្ស៊ី បានបន្តព្យាយាមគម្រាម​ធ្វើឲ្យមានការរាំងស្ទះ​ដល់ដំណើរ​ការ​​របស់​​ស្ថាប័ន​ជាតិ អស្ថេរភាពនយោបាយ និង ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការគម្រាម​បង្កើត​ឲ្យ​មាន​​អធម្មនុ...

បទអត្ថាធិប្បាយ ការប៉ុនប៉ងប្រើវិធីហិង្សារបស់មេដឹកនាំគណបក្សប្រឆាំង ជាអំពើខុសច្បាប់

            ស្ថិតក្នុងសភាពការណ៍រង្គោះរង្គើបែកបាក់ផ្ទៃក្នុងគណបក្សរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ និង​ធ្លាក់ក្នុងស្ថានភាពអស់សង្ឃឹមថា នឹងមិនអាចឈានទៅឈោងចាប់យកអំណាចតាមគោល​ការណ៍លទ្ធិប្រជាធិបតេយ្យបានក្នុងពេលខាងមុខនេះនោះ មេដឹកនាំគណបក្សប្រឆាំងហាក់​ដូចជា​បានបង្ហាញនូវការបាត់បង់អស់ភាពអត់ធ្មត់ ដោយស្ទុះស្ទារសាចុះសាឡើង ដោយគ្មាន​ឈរលើ​គោល​នយោបាយអ្វីច្បាស់លាស់ ជាក់លាក់ ដើម្បីជាប្រយោជន៍ក្នុងការថែរក្សាសន្តិ​ភាព ស្ថេរភាព ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ប្រទេសជាតិនោះសោះឡើយ ។           ជាក់ស្តែង មេដឹកនាំរូបនោះបានប្រដូច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ម្តង​ទៅ Slobodan Milosevic នៃអតីតប្រទេសយូហ្គោស្ថាវី ម្តងទៅលោក Ben Ali នៃប្រទេស​ទុយនេស៊ី ម្តងទៅលោក Hosni Mubarak នៃ​ប្រទេសអេហ្ស៊ីប ហើយក្រោយមក គេបាន​ផ្សព្វ​​​​ ផ្សាយតតូងតតាងពីការត្រាច់ចរទៅរៀនមន្ត​អាគមគាថា ស្តីពីការធ្វើបដិវត្តន៍នៅទុយនីស៊ី ដើម្បី​ យកមកសាបព្រោះដុតបញ្ឆេះ កកូរទឹកឲ្យ​ល្អក់នៅក្នុងប្រទេស ដើម្បីបំរើមហិច្ឆិតាផ្ទាល់ខ្លួន ។    ...