Skip to main content

Posts

Showing posts from July 9, 2017

២ កន្លែង​នៅកម្ពុជាទេស​ភាព​ស្អាតបំផុត មិន​ចាញ់​បរទេស​ តែមិនទាន់អភិវឌ្ឍជាតំបន់ទេសចរណ៍

សម្រស់​ធម្មជាតិ​ពីរ​កន្លែង​នៅ​កម្ពុជា នៅ​មិន​ទាន់​បាន​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​នៅ​ឡើយ ប៉ុន្តែ​ត្រូវ​បាន​ប្រជាជន​ឧស្សាហ៍​ទៅ​លេង​កម្សាន្ត​ទីនោះ ដើម្បី​ផ្ដិត​យក​ទេសភាព​ដ៏​ល្អ​ឯក​ដូច​រូប​គំនូរ និង​ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ​នៅ​ទី​នោះ​។ ​ខាង​ក្រោម​នេះ​ជា​តំបន់​ធម្មជាតិ​ពីរ​កន្លែង​ទេស​ភាព​ស្អាត​បំផុត​ កម្រ​មាន​អ្នក​ទៅដល់​៖ ១.ដី​ច្រោះ​នៅ​ឧត្ដរមានជ័យ​ទេសភាព​ដូច​ផ្ទាំង​គំនូរ មើល​មួយ​ភ្លែត​ស្មាន​តែ​​នៅ​ស្រុក​គេ តាម​ពិត​មិន​មែន​ទេ​ទេសភាព​ដ៏​ស្រស់​ស្អាត​នេះ គឺ​​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ ភូមិខ្នាច​ឬស្សី​ សង្កាត់​បន្សាយរាក់​ ក្រុង​សំរោង​ ខេត្ត​ឧត្តរមានជ័យ​។ ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ប្រៀប​ដូច​រូប​គំនូរ​នេះ គឺ​ជា​សម្រស់​ធម្មជាតិ​ពិត​ៗ​ នៃ​​ភ្នំ​ពស់​រលួស​ធំ​ ដែល​ជា​ទី​តាំង​ធម្មជាតិ​មួយ​ នៅ​តាម​ខ្សែ​ក្រវាត់​ នៃ​បន្ទាត់​ព្រំដែន​ក្នុង​​ខេត្ត​ឧត្តរមានជ័យ​ ដែល​មាន​​ដី​ច្រោះ​បង្កើត​បាន​ជា​ទស្សនីយភាព​ដ៏​អស្ចារ្យ​មិន​នឹក​ស្មាន​ដល់​។   ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នេះ​ បាន​លាក់​ខ្លួន​ពួន​អាត្មា​ ជា​យូរ​លង់​ណាស់​មក​ហើយ ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ណា​ទៅ​ដល់​ទីតាំង​ដ៏​អស្ចារ្យ​នេះ​ទេ...

រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​ខ្មែ​រ​៨នេះ ​ស្ថិតក្នុងបញ្ជីត្រៀម​ដាក់​ចូលជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

ស្រប​ពេល​​ដែល​​​ប្រាសាទសំបូរព្រៃគុក ​​ត្រូវ​​បាន​​​​ដាក់​​បញ្ចូល​​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាល​​ពី​​ថ្ងៃ​ទី ៨ ខែ​កក្កដា​​មក​នេះ​ យ៉ាង​ហោច​​មាន​​ប្រាសាទ និង​​រមណីយដ្ឋាន​​ប្រវត្តិ​សាស្រ្ត​​កម្ពុជា​ចំនួន ​​៨ កន្លែងទៀត​ បាន​ស្ថិត​​​ក្នុង​​បញ្ជី​ត្រៀម ​​ដាក់​​បញ្ចូល​​ក្នុង​សម្បត្តិ​បេតិភណ្ឌពិភពលោក​​។ នេះ​​បើ​តាម​​លោក​ ប្រាក់ សុណ្ណារ៉ា អគ្គនាយក​បេតិភណ្ឌ នៃ​​ក្រសួង​វប្បធម៌ និង​​វិចិត្រ​សិល្បៈ។ លោក​បាន​ឱ្យ​​ដឹង​ថា​ តំបន់​ប្រវត្តិ​សាស្រ្ត​ទាំង​ ៨ កន្លែង​នោះ​​មាន៖​ ទី១ រមណីយដ្ឋាន​​អង្គរបុរី រមណីយដ្ឋាន​​អង្គបុរី ស្ថិ​ត​​នៅ​​ក្នុង​ខេត្តតាកែវ។ រមណីយ​ដ្ឋាន​​នេះ​ មាន​​ប្រាសាទ​​ភ្នំដា អាស្រម​តា​ឥសី និង​មានកំពែង​​ក្រុង​​ជាដើម។ តំបន់​នេះ​​ត្រូវ​​បាន​ចាក់ទុក​​​ជា​សម័យ​កាល​​ដំបូង នៃ​​ប្រវត្តិសាស្រ្ត​ខ្មែរ​ ក្នុង​​សម័យ​ហ្វូណន​។ ទី២ តំបន់ប្រាសាទ​បន្ទាយឆ្មា ​ តំបន់​ប្រាសាទ​​បន្ទាយ​​ឆ្មា​ ស្ថិត​ក្នុង​​ខេត្ត​បន្ទាយ​មានជ័យ។​ ប្រាសាទបន្ទាយ​​ឆ្មា ​​ត្រូវ​​បាន​​ឧទ្ទិស​​​ថ្វាយ​​​ដល់​​​បុត្រ​​របស់​​​ព្រះមហាក្សត្រ​ ព្រះ​បាទ​​​ជ័យ​វរ្ម័ន​​​ទី​​​៧ ដែល​​​បា​ន​សោយ​​​ទិវង្គត​ ​ក្នុង​​ការ​​ច្បាំង​​ជ...

បាក់​ផ្ទាំងទឹកកក ធំជាង​ភ្នំពេញ ៨ដង អាច​ធ្វើ​ឲ្យ​ឡើង​កម្ពស់​ទឹក​សមុទ្រ​ទូទាំង​ពិភពលោក

ជាផ្ទាំងទឹកកកដ៏ធំបំផុតមួយនៅក្នុងកំណត់ត្រា ទំហំស្មើទីក្រុងភ្នំពេញ ៨ដង ផ្ទាំងទឹកកកនោះត្រូវគេឲ្យឈ្មោះថា A68 បន្ទាប់​ពី​ការ​រំពឹង​ទុក​អស់​រយៈពេល​ជា​ច្រើន​ខែ​មក ផ្ទាំង​ទឹកកក​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​កំណត់ត្រា បាន​បាក់​ចេញ​ពី​ តំបន់​ផ្ទាំង​ទឹកកក Larsen C   នៅ​ភាគ​ខាងលិច​នៃ​តំបន់​អង់តាកទិច​ហើយ។ ផ្ទាំង​ទឹកកក​ទម្ងន់​រហូត​ដល់​រាប់​ពាន់​លាន​តោន​នោះ មាន​ទំហំ ៥ ៨០០ គីឡូម៉ែត្រ​ការ៉េ ស្មើនឹង​ទំហំ​ទីក្រុង​ភ្នំពេញ ៨ ដង (៦៧៨,៤៦ គីឡូម៉ែត្រ​ការ៉េ - ទំហំ​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​សាលា​រាជធានី​ភ្នំពេញ)។ វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​បាក់​ចេញ​ពី​តំបន់​ផ្ទាំង​ទឹកកក​ខាងលើ បន្ទាប់​ពី​ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​ត្រួត​ពិនិត្យ​មើល ទិន្នន័យ​ផ្កាយរណប​ចុងក្រោយ​បង្អស់​ពី​តំបន់​នោះ។ បច្ចុប្បន្ន តំបន់​ផ្ទាំង​ទឹកកក Larsen C ត្រូវ​បាន​កាត់​បន្ថយ​ទំហំ ១០ ភាគរយ។ ប្រសិន​បើ​ផ្ទាំង​ទឹកកក ដែល​បាន​បាក់​ចេញ​ពី​តំបន់​ខាងលើ ហូរ​ចូល​ទៅ​មហាសមុទ្រ​អង់តាកទិច នោះ​វា​អាច​លើក​កម្ពស់​ទឹក នៅ​ទូទាំង​ពិភពលោក ប្រមាណ​ជា ១០ សង់ទីម៉ែត្រ។ គួរ​បញ្ជាក់​ថា ផ្ទាំង​ទឹកកក​ដែល​គេ​ឲ្យ​ឈ្មោះ​ថា   A68   នោះ ត្រូវ​បាន​ព្យា...

10-step guide to Siem Reap

(CNN) —   You can't visit Siem Reap and not see Angkor Wat. But nor should you neglect the other parts of town, which do so much to add to the charm and allure of this historical area. From jungle adventures to vibrant culture to legendary nightlife, here are 10 of Siem Reap's essential experiences, besides the famous temples. 1. Visit the Angkor temples Doubtless, one of the world's greatest monuments. The temples are what everyone's here for, and Angkor doesn't disappoint. Whether you're a hardcore shutterbug or just want to see the temples at their best, a photography tour will make sure you don't miss the hidden highlights. The best time for photos is sunrise -- go in April to see the sun crest the horizon immediately behind the main shrine's dome and to maximize your chances of a haze-free day. Or, if you don't mind sweating, rent a White Bicycle at any of the stands in town (your $2 daily rental fee helps support local NGOs) ...