Skip to main content

Posts

Showing posts from January 9, 2011

អាប់ភីស៊ីត​ជំរុញ​ឲ្យ​ក្រសួង​ការ​បរទេស​ដំណើរ​ការ​ធានា​អ្នក​ទោស​ថៃ​ទាំង​៥​រូប​ដែល​នៅ​សល់​ឲ្យ​បាន​ឆាប់​បំផុត

នៅ​សមាគម​អ្នក​សារព័ត៌មាន​ថៃ​លោក​អាប់​ភីស៊ីត​បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ពី​ករណី​តុលាការ​កម្ពុជា​មិន​ឲ្យ​ធានា​ខ្លួន​អ្នក​ទោស​ថៃ​៥​នាក់​ដែល​នៅ​សល់​នោះ​ថា​ក្រោយ​ពេល​តុលាការ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​ធានា​អ្នក​ទោស​នៅ​សល់​៥​នាក់​នោះ​រដ្ឋាភិបាល​ថៃ​បាន​ដាក់​ពាក្យ​ឧទ្ធរណ៍​រួច​រាល់​ហើយ​ព្រោះ​រដ្ឋាភិបាល​ថៃ​ត្រូវ​ការ​ឲ្យ​មាន​ការ​ដោះ​លែង​ជន​ជាតិ​ថៃ​គ្រប់​រូប​។ ដោយ​ឡែក​ចំពោះ​ហេតុផល​ដែល​តុលាការ​មិន​អនុញ្ញាត​ឲ្យ​ធានា​អ្នក​ទោស​ថៃ​នៅ​សល់​៥​នាក់​នោះ​លោក​អាប់ភីស៊ីត​បាន​ថ្លែង​ថា​ការ​ពិត​យើង​មិន​គួរ​បណ្ដែត​បណ្ដោយ​ឲ្យ​រឿង​នេះ​នៅ​អូស​បន្លាយ​វែង​ឆ្ងាយ​ត​ទៅ​ទៀត​ឡើយ​។ក៏​ប៉ុន្តែ​ទាំង​អស់​នេះ​គឺ​ជា​រឿង​ប្រព័ន្ធ​ការ​ងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​ក្រសួង​ការ​បរទេស​ក៏​បាន​រាយការណ៍​ថា​​ភាគី​កម្ពុជា​នៅ​ស្ដាប់​ជំហរ​របស់​ភាគី​ថៃ​នៅ​ឡើ​យ​ដែរ៕

សា​មិត្ត វីរៈ និង​ពើយ ប៉ែល​ត្រូវ​តុលាការយោធា​ចោទប្រកាន់​៦​បទល្មើស​

ភ្នំ​ពេញ:   ឧត្តមសេនីយ៍​យោធា​២​នាក់​គឺ​សា​មិត្ត វីរៈ និង​ពើយ ប៉ែល និង​អនុសេនីយ៍ត្រី​ម្នាក់​ជា​អ្នកបើកបរ ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពី​សំណាក់​តំណាង​អយ្យការ​អម​តុលាការ​យោធា​ចំនួន​៦ បទល្មើស​។   ​បទល្មើស​ទាំងនោះ​រួមមាន បទ​កាប់​គាស់​រាន​ដីព្រៃ​ខុសច្បាប់ បទ​ជួញដូរ​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត បទ​បង្កើត កម្លាំងប្រដាប់អាវុធ​ដោយ​ខុសច្បាប់ បទ​សន្និធិ​(​ស្តុក​)​គ្រឿង​ផ្ទុះ​និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សម្គាល់​ដោយ​កំណត់​ដោយ​អាជ្ញាធរ​សាធារណៈ ព្រមទាំង​បទ​សន្និធិ​រូបីយ៍វត្ថុ​និង​រូបីយ៍ប័ណ្ណ​ក្លែងក្លាយ​។   ​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ តុលាការយោធា​ពុំ​ទាន់​សម្រេច​ចាត់ការ​យ៉ាងណា​នៅឡើយ​ទេ ព្រោះ​រង់ចាំ​ការសាកសួរ​បន្ត​នៅ​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១១ ខាងមុខ​នេះ​ទៀត​។ យោង​តាម​ការ ចោទប្រកាន់​ទាំង​អស់​ខាងលើនេះ ឧត្តមសេនីយ៍​យោធា​២​នាក់​និង​អនុសេនីយ៍ត្រី​យោធា​ម្នាក់នេះ អាច​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់​រាប់សិប​ឆ្នាំ បើសិនជា​តុលាការ​រក​ឃើញថា​មាន​ពិរុទ្ធ​ដូច​ការ​ចោទ ប្រកាន់​នេះ​មែន​។​ ​គួររំលឹកថា​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១១ នៅ​ភូមិ​ដំណាក់​ធំ​៣ ស...

ពិធី​បញ្ជូល​សមាជិក​គណបក្ស​ប្រជាជន ៣៣២ នាក់ និង​បញ្ចុះ​បឋម​សិលា​កសាង​ព្រះវិហារ​ថ្មី

កំពង់ធំ ៖ ពិធី​អបអរសាទរ ទទួល​សមាជិក​ថ្មី​ចំនួន​៣៣២​នាក់​ ចូល​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១១ នៅ​វេលា​ម៉ោង ៩​​ព្រឹក ស្ថិត​នៅ​ក្នុង​បរិវេណ​ក្រសាំង​មាន​ជ័យ ហៅ​វត្ត​ស្រែ​ក្រសាំង ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែ​ក្រសាំង ឃុំ​ពពក ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ។ លោក ឈឹម កៃលាង រដ្ឋលេខាធិការ​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម និង​សំណង់ និង​ជា ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​ស្ទោង និង​លោក ខោល យុទ្ធី អនុ​ប្រធាន​នាយកដ្ឋាន​ក្រសួង​មហាផ្ទៃ និង​លោក ហង្ស ស៊ីធីម អភិបាល​ស្រុក​ស្ទោង លោក ព្រំ រដ្ឋា ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​ស្ទោង ព្រម​ទាំង​ប្រជាពលរដ្ឋ និង​លោកតា​លោក​យាយ សិស្សានុសិស្ស​ចូល​រួម​យ៉ាង​ច្រើន​កុះករ ។ លោក ហង្ស ស៊ីធីម អភិបាល​ស្រុក​ស្ទោង បាន​មាន​ប្រសាសន៍​ផ្តាំ​ផ្ញើរ ដល់​ប្រជាពលរដ្ឋ​អោយ​តាំង​ចិត្ត​សាមគ្គី​គ្នា រួប​រួម​កសាង​ប្រទេស​ជាតិ​របស់​យើង នៅ​ក្នុង​កម្ម​ពិធី មាន​ការ​បំពាក់​អាវ​ពណ៌​ផ្ទៃ​មេឃ ដែល​មាន​ស្លាក​សញ្ញា​ទេវតា​បាច​ផ្កា ដែល​ជា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​។ ស្រប​ពេល​នោះ​ដែរ​ក៏​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា​កសាង​ព្រះ​វិហារ​ថ្មី នៅ​វត្ត​ក្រសាំង​មាន​ជ័យ ហៅ​វត្ត​ស្រ...

ទិវា​ទេសចរណ៍​អាស៊ាន​ឆ្នាំ ២០១១ បើក​ធ្វើ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥​មករា​នេះ

ភ្នំពេញ​:   ​ទិវា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១១​បាន​ចាប់ផ្តើម​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១៥​មករា​នេះ​នៅ​​ទីក្រុង​ភ្នំពេញ​។ ទិវា​នេះ​ដែល​មាន​រយៈ​មួយ​សប្តាហ៍​ត្រូវគេ​គ្រោង​នឹង​បិទ​បញ្ចប់​ នៅ​ថ្ងៃ​ទី​២១​មករា​ខាងមុខ​នេះ​ដោយ​មាន​ការចូលរួម​ពី​ប្រទេស​អាស៊ាន​ទាំង​១០​បូក​ ជាមួយ​កូរ៉េ ចិន ជប៉ុន ​និង​ឥណ្ឌា​។​ ​លោក​ថោង​ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ប្រាប់ឲ្យដឹង​ថា​កិច្ចប្រជុំ​នេះ​ផ្តោត​លើ​បញ្ហា​សំខាន់​៣​គឺ​៖ ទី​១​ការជំរុញ​ឲ្យបាន​ខ្លាំង​ក្លា​អំពី​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ ​ដើម្បី​ពង្រីក​ទីផ្សារ​ទេសចរណ៍​​អាស៊ាន​ឲ្យ​កាន់តែ​ធំ​។   ​ទី​២​គឺ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដើម្បី​បង្កើន​សមត្ថភាព​តាមរយៈ​ការបង្កើត​កម្មវិធីសិក្សា​​រួម​មួយ​លើ​មុខជំនាញ​ចំនួន​៣២​ដើម្បី​ជំរុញ​ស្តង់ដារ​ទេសចរណ៍​អាស៊ាន ពង្រឹង​សន្តិសុខ និង​ការ​ប្រែក្លាយ​ទេសចរណ៍​អាស៊ាន​ឲ្យទៅ​ជា​ទេសចរណ៍​កម្រិ​ត​ ពិភពលោក​។​ ​និង​ទី​៣ សម្រួល​ដល់​ការធ្វើដំណើរ​និង​ការដឹកជញ្ជូន​ក្នុង​តំបន់​អាស៊ាន​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​នៅ​ឆ្នាំ​២០១៥​។ ជាមួយគ្នានេះដែរ ទេសចរ​បរទេស​អាច ​នឹង​ប្រើ​ទិដ្ឋាការ​ប្រទេស​អាស៊ាន​ណាមួយ​ក៏​បាន​សម្រាប់​ការធ្វើដំណើរ...

វិចារណកថា៖ បណ្ដា​ជន​ថៃ​វាយ​បំបាក់​ចលនា​សៀម​ ​វង្វេង​ប្រវត្ដិ​សា​ស្ដ្រ​នៅ​ព្រំ​ដែន​កម្ពុ​ជា​

ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​ បណ្ដាញ​ស​ម្ព័​ន្ធ​អ្នក​ស្នេហា​ជាតិ​សៀម   ( ក្រុម​អាវ​លឿង   )   កាន់តែ​ពុះ​កញ្ជ្រោល​ខ្លាំង​តាំង​ពី​ម្សិល​ម្ង៉ៃ​ ​គឺ​នៅ​ក្រោយ​ពេល​តុលាការ​កម្ពុ​ជា​អនុញ្ញាត​ជន​ជាប់​សង្ស័យ​ ​ជនជាតិ​សៀម​២នាក់​ក្នុង​ចំណោម​៧នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​ ​រង់​ចាំ​បើក​សវ​នា​ការ​នៅ​ពេល​ខាង​មុខ​ ​។   ក្រុម​អាវ​លឿង​ដែល​គ្នា​គេ​៥នាក់​នៅ​តែ​ជាប់​គុក​ព្រៃ​ស​នៅ​ឡើយ​ ​នោះ​ ​បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋ​ម​ន្ដ្រី​អាប់​ភី​ស៊ី​ត​ ​និង​រដ្ឋ​ម​ន្ដ្រី​អ​ន្ទ្រើ​សៗ​គ្នា​ ​គាត់​ប៉ុន្មាន​នាក់​ថា​បាន​ឃុ​ប​ឃិ​ត​ជាមួយ​រ​ដ្ឋា​ភិ​បា​ល​ក្រុង​ភ្នំពេញ​ឱ្យ​ដោះ​លែង​តែ​ ​សមាជិក​សភា​ ​និង​ស្ដ្រី​ម្នាក់​ដែល​ជា​សមាជិក​គណ​បក្ស​ប្រជា​ធិ​ប​តេ​យ្យ​កំពុង​គ្រប់​ ​គ្រង​អំណាច​ឱ្យ​នៅ​ក្រៅ​ឃុំ​ ​ហើយ​ប​ណ្ដោ​យ​ឱ្យ​សមាជិក​ក្រុម​អាវ​លឿង​៥នាក់​នៅ​ ​ជាប់​ក្នុង​គុក​ជា​ដដែល​ ​ដែល​នេះ​ជា​ការ​រើសអើង​មួយ​ទទួល​យក​មិន​បាន​ ​។   ដោយ​ ​សារ​កំហឹង​ពេញ​ទ្រូង​បែប​នេះ​ ​ក្រុម​អាវ​លឿង​បាន​ប្រមូល​គ្នា​នៅ​ក្រុង​បាងកក​ ​ស្រែក​ចំទាល​ឱ្យ​ក្រុម​លោក​អាប់​ភី​ស៊ី​ត​ចុះ​ចេញ​ពី​តំណែង​ផង​ ​និង​ក្រុម​អាវ​លឿង​ ​ដដែល​នេះ​ប្រមូល​គ្នី​គ្នា​ពី​ក្រុង...

ក្រសួងការបរទេស​៖ តុលាការ​កម្ពុជា​កំពុង​បន្ត​ពិចារណា​អំពី​ករណី​ពិរុទ្ធជន​ថៃ

ភ្នំពេញ:   អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ កាលពី​ថ្ងៃ​ទី​១៤​មករា ឆ្នាំ​២០១១ ដោយ​បញ្ជាក់​ថា តុលាការ​កម្ពុជា កំពុង​បន្ត​ពិចារណា​អំពី​ករណី​ពិរុទ្ធជន​ថៃ​ប្រាំ​រូប​ទៀត ក្នុងចំណោម ៧ រូប ដែល​បាន​ឆ្លងដែន​ខុសច្បាប់ ចូល​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​។​ ​    ​សេចក្តីថ្លែងការណ៍​ដដែល​នោះ បាន​លើកឡើង​ថា កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១ ជនជាតិ​ថៃ​ចំនួន​ប្រាំ​ពីរ​នាក់ ក្នុងនោះ មាន​សមាជិក​សភា​ថៃ​មួយ​រូប​ផង បាន​ឆ្លង​ព្រំដែន ដោយ​ខុសច្បាប់ ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​កម្ពុជា​។ ក្រុម​ជនជាតិ​ថៃ​នេះ ត្រូវបាន​ចាប់ខ្លួន និង​ប្រគល់ ទៅឲ្យ​តុលាការ​កម្ពុជា ចាត់ការ​តាម​នីតិវិធី ដោយ​ត្រូវ​អនុលោម​ទៅតាម​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា​។​ ​    ​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​បន្ថែមថា កាលពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១១ តុលាការ​កម្ពុជា​បានសម្រេច​ដោះលែង​ពិរុទ្ធជន​ថៃ ចំនួន ពីររូប គឺ​លោក Panich Vikitceth និង​លោកស្រី Naruemol Chitwaratana ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដោយ​ផ្អែក​លើ​សុខភាព​របស់​ជន​ទាំង​ពីរ​រូប​...

Opinion; The Arrest of Seven Thais Intruders – Is it A Legal Issue or a Border-Dispute?

Legal Controversy? By Sam Sotha { The comments are solely the opinion of the author and   do not necessarily reflect the opinion of the Royal Government of Cambodia }  On December 29, 2010, seven Thais had been arrested by Cambodian authorities  for illegally entering Cambodia. These seven were sent to a Cambodian prison in Phnom Penh for temporary detention.  The Municipal Court (First Instance Tribunal) charged them with: 1) illegal crossing into Cambodian territory and 2) unlawfully entering a military base with ill will.  They had their   first hearing at the Court on Thursday, January 6, 2011. These seven Thais include a Member of Thai Parliament, Mr. Nanich Vikitsreth; Mr. Veera Somkwamkid, a co-leader of a political Thai group called People’s Alliance for Democracy (PAD), known as the “Yellow Shirt”.  Mr. Veera had been arrested several times by Cambodian authorities before.  The last one was in August 2010, and again was cha...

Editorial; Seven Thais Detained for Trespassing and Intrusion Must Face Cambodia’s Legal Process to go through its motions

Some Thai ultra-nationalists, including the Thai Yellow Shirt members are trying to mislead their own people and the world public by insisting that Cambodia is politicizing the case of the seven Thais who had intruded into sovereign Cambodian territory intentionally. They are deliberately and systematically embarking on a mission to mislead and hoodwink people that the Thais were arrested on their side of the border when the detained Thais had self incriminating evidence which proves beyond doubt that they had intentionally and deliberately trespassed into Cambodian territory. The arrested seven includes a D emocratic Bangkok lawmaker Panich Vikitsreth. The Thais cannot even get their act together. While the yellow shirts claimed the seven were arrested in Thai territory, others argued that the group, including a leading member of the Thailand Patriot Network, Veera Somkwamkid, was apprehended on the disputed area. Irrespective of what the misled and misinformed Thai agent provocat...

មន្ដ្រីកម្ដុជាចាត់ទុក ប្រេន អាដាម ជាមេចោរព្រៃ ចង់បំផ្លិចបំផ្លាញ សន្ដិភាពនិងការ អភិវឌ្ឍន៍នៅកម្ដុជា

ភ្នំពេញ   ៖   មន្ដ្រីនៃរាជរដ្ឋាភិបាលកម្ពុជា   បានបញ្ចេញកំហឹង   ជំនួសមេដឹកនាំរបស់ខ្លួន ដោយប្រើពាក្យសម្ដី ព្រមានធ្ងន់ៗទៅលោក   ប្រេន   អាដាម   នាយកប្រតិបត្ដិទទួលបន្ទុក សិទ្ធិមនុស្សនៅអាស៊ី របស់អង្គការឃ្លាំមើល   សិទ្ធិមនុស្ស   (Human Right Watch)   ដែល បានផ្ដល់កិច្ច សម្ភាសន៍ជាមួយវិទ្យុបរទេស   មួយ   នាព្រឹកថ្ងៃទី១៤   ខែមករា   ឆ្នាំ២០១១ ដោយរិះគន់យ៉ាងខ្លាំង   ចំពោះប្រមុខនៃរាជ   រដ្ឋាភិបាល   សម្ដេចតេជោ   ហ៊ុន   សែន។ មន្ដ្រីនៃរាជរដ្ឋាភិបាល ខាងលើនេះ   បាន   ប្រើពាក្យសម្ដី   ដោយចាត់ទុកជន បរទេស ខាងផ្នែក សិទ្ធិមនុស្សរូបនេះថា   ជាមេចោរ   ព្រៃ   មានបំណងចង់ បំផ្លិចបំផ្លាញ   សន្ដិសុខ ក្នុង   សង្គមកម្ពុជា។ លោកប្រេន   អាដាម   តាមរយៈបទ   សម្ភាសន៍ជាមួយវិទ្យុបរទេស មួយ   ដោយរិះ   គន់ទៅសម្ដេចប្រមុខនៃរាជរដ្ឋាភិបាលតេជោ   ហ៊ុន   សែន   ថាគឺជា មេដឹកនាំមួយរូបកាន់   តំណែងជានាយករដ្ឋមន្ដ្រីយូរឆ្នាំ   ហើយឈាន   ទៅរករបប ផ្ដាច់ការ។ មន...