នាយករដ្ឋមន្ត្រីថៃ ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូចា បានបញ្ជាក់ថា មិនអនុញ្ញាតឲ្យនរណាកសាងកម្លាំងនៅក្នុងប្រទេសថៃ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាឡើយ
ក្នុងជំនួបទ្វេរភាគីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីថៃ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ នៅវិមានសន្តិភាព នាយករដ្ឋមន្ត្រីថៃ បានអះអាងថា « នឹងមិនអនុញ្ញាតឲ្យនរណាកសាងកម្លាំងនៅក្នុងប្រទេសថៃដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាបានឡើយ»។ នេះបើតាមការថ្លែងឲ្យដឹងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាឱកាសដង្ហែរអង្គកឋិនទានទៅកាន់វត្តមរតកតេជោបុរីស្វរៈ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤នេះ ខណៈឯកឧត្តមឧបនាយករដ្ឋមន្ត្រីមន្ត្រី សុខ អាន ជួបសំណេះសំណាលជាមួយនាយទាហាន និងពលទាហាន នៅបញ្ជាការដ្ឋានអង្គរក្ស ដែលឈរជើងនៅទិសតំបន់ប្រាសាទព្រះវិហារ។ ទោះយ៉ាងណាក៏ដោយក៏ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានថ្លែងទៅកាន់កងទ័ពកម្ពុជាថា ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា ប្តេជ្ញានឹងខិតខំធ្វើយ៉ាងណា ដើម្បីឲ្យប្រទេសទាំងពីរ មាននូវទំនាក់ទំនង មិត្...