Skip to main content

Posts

Showing posts from February 16, 2014

H.E. Dr. SOK An, Deputy Prime Minister, Presides over the JAPAN -- CAMBODIA KIZUNA FESTIVAL 2014

សេច​ក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ្តី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤

សម្តេច​​តេ​ជោ​ក្រើន​​រំលឹក​​ពី​​បញ្​ហា​បើក​ប្រាក់​​បៀ​វត្សរ៍​ និង​ជំរុញ​​ឲ្​យ​យក​​ចិត្ត​​ទុក​​ដាក់​​លើ​ការ​កសាង​​ធន​​ធាន​​មនុស្ស ជា​​ពិសេស​​នគរ​បាល​​វ័យ​​ក្មេ​ងដើម្បី​​បន្ត​​វេន​

សម្ដេច​អគ្គមហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ក្រើន​រំលឹក​ជាថ្មី​ដល់​ក្រសួង​ស្ថាប័ន​នានា​មួយចំនួន ​ដែល​នៅតែ​យឺតយ៉ាវក្នុង​ការ​បើក​ប្រាក់​បៀ​វត្សរ៍​ជូន​មន្ត្រីរាជការ ​កង​កំលាំង​ប្រដាប់​អាវុធ និងក៏បាន​ណែនាំ​ឱ្យ​យកចិត្តទុ​ក​ដាក់​លើក​កំពស់​ការ​កសាង​ធន​ធាន​មនុស្ស​ ក្នុង​ជួរ​កង​កំលាំង​នគរបាល​ជាតិ​ទាំងមូល ជាពិសេស​កសាង​ជួរ​នគរ​បាល​វ័យក្មេង​ដើម្បី​គោលដៅ​បន្តវេន​។ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៣ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៤ របស់​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី​២០​កុម្ភៈ​ ឆ្នាំ​២០១៤​ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​ សម្តេច​​តេ​ជោ​នាយករដ្ឋមន្ត្រីបានមាន​ប្រសាសន៍​ដោយ​ជម្រុញ​ឱ្យ​ថ្នាក់ដឹកនាំឲ្យមន្ត្រីរាជការ កង​កំលាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​មាន​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ការ​បង្ការ​ទប់ ​និង​ចាត់​វិធាន​ការ ស្រប​តាម​ច្បាប់​ជា​ធរមាន និង​ត្រូវ​ខិតខំ​ប្រឹងប្រែង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិត ខាង ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ក្នុង​ការ​ថែរក្សា ពង្រឹង​សន្តិសុខ​ជាតិ របៀបរៀបរយ​សាធារណៈ និង​ការ​រីកចម្រើន​របស់​ប្រទេ...

កម្ពុជា​ដាក់​ចេញ​​ផែន​​ទី​​ចង្អុល​​ផ្លូវ​នៃ​​ការ​​ធ្វើ​​​​សមាហ​រណ​កម្ម​​ពាណិជ្ជកម្ម​​កម្ពុជា ២០១៤-២០១៨

សម្តេច ​អគ្គមហាសេនាបតី​តេជោ ហ៊ន សែន នាយក​រដ្ឋមន្រ្តីនៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជានា​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៤ ​បាន​​អំពាវនាវដល់​ថ្នាក់​ដឹកនាំ និងមន្ត្រីរាជការនៅគ្រប់ក្រសួង-ស្ថាប័ន កង​កម្លាំង​ប្រដាប់​ឤវុធ និងឤជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់ ឲ្យផ្តល់ការគាំទ្រ និង​​យក​ចិត្តទុក​ដាក់​ចូលរួម​ឲ្យបាន​សកម្ម ក្នុងការអនុ​វត្តយុទ្ធសាស្ត្រ​សមាហរណ​កម្មញ​ណិជ្ជ​កម្ម​បែប​វិភាគ ២០១៤-២០១៨ ឲ្យ​បាន​ជោគ​ជ័យ ដោយសម្តេច​មានជំនឿដោយសុទិដ្ឋិនិយម​ថា វានឹង​ក្លាយ​ទៅជា ផែនទី​បង្ហាញផ្លូវ​ចំពោះរាល់​សកម្មភាព​ពាក់ព័ន្ធ​វិស័យពាណិជ្ជកម្ម និងកិច្ចការ​គាំទ្រ​មួយ​ចំនួនទៀត​។ ក្នុង ​ឱកាស​អញ្ជើញជា​អធិបតី​ក្នុងពីធីសម្ពោធ​ជា​ផ្លូវការនៃ​យុទ្ធសាស្ត្រ សមាហរណកម្ម​ពាណិ​ជ្ជ​កម្ម​កម្ពុជា ២០១៤-២០១៨ ​នៅវិមាន​សន្តិភាព ទីស្តីការ​គណៈរដ្ឋមន្ត្រី​​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ចំពោះ​មុខខ្ញុំ​ឤច​វាយតម្លៃ​ជាបឋម​បានថា យុទ្ធ​សាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​បែបវិភាគ ២០១៤-២០១៨ នេះ​គឺជា​យុទ្ធសាស្ត្រ​សមាហរ​ណ​កម្មពាណិជ្ជកម្ម​តែមួយ​គត់ ដែល​ត្រូវបាន​ទទួលយក​រួមគ្នាដោយ​រាជរដ្ឋាភិបាល វិស័យឯក​ជន និង​...

សុន្ទរកថា ឯកឧត្តម ស ខេង ឧបនា​យក​រដ្ឋមន្រ្តី ថ្លែង​​ក្នុ​ង​​​ពិធី​​បិទ​​​សន្និបាទ​​​បូក​​​សរុប​​​ការ​ងារ​​​ឆ្នាំ​​២០១៣ និង​​លើក​​ទិស​​ដៅ​​ការ​ងារ​​​ឆ្នាំ​​២០១៤ របស់​​​ក្រសួង​​មហា​ផ្ទៃ

សុន្ទរកថា​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ថ្លែង​ក្នុង​ពិធី​បើក​មហោស្រប​គីហ្សូ​ណា ជប៉ុន-កម្ពុជា ឆ្នាំ២០១៤

Opening Remarks by H.E. Dr. SOK An, at the JAPAN – CAMBODIA KIZUNA FESTIVAL 2014

Cambodia-Japan Cooperation Centre (CJCC), Phnom Penh, 20 February 2014 -          Your Excellency Mr. Yuji Kumamaru, Ambassador of Japan to the Kingdom of Cambodia; -          Excellencies, Distinguished National and International Guests; -          Ladies and Gentlemen; -          Beloved Students! My wife and I have the great pleasure to be with you this evening at the opening ceremony of Japan-Cambodia Kizuna Festival 2014. I still recall that, in the last two consecutive years, I participated in the openings of this Festival, and this year, just some five months after the establishment of the Royal Government for the fifth mandate, under the wise leadership of Samdech Akka Moha Sena Padei Techo HUN SEN, Prime Minister of the Kingdom of Cambodia, I have the honor to be here again to ...

បទ​វិចារ​ណកថា៖ មាន​​អំ​ពើ​ខ្មៅ​​កខ្វក់​​ជា​​ច្រើន​​នៅ​​ពី​​ក្រោយ​​ការ​ដឹក​នាំ ​ធ្វើ​បាតុកម្ម​​របស់​​សហជីព​​មួយ​​ចំ​នួន​

ទោះបីកម្មករ ​កម្មការិនីនៃ​ឧស្សាហកម្ម​កាត់ដេរ និងសម្លៀកបំពាក់ប្រមាណ​​ជាង​៦០ម៉ឺន​នាក់​បាន​ចូលធ្វើការ​ជាធម្មតា ដោយ​សុខដុមរមនា យ៉ាងណាក៏ដោយ ​ក៏​មានសហជីព សហព័ន្ធ​ចំនួន​១៨ ដែល​ហាក់​ដូចជា​មាន​និន្នាការ​ប្រឆាំង​នៅ​តែ​ប្រកាន់​ជំ​ហរ​រឹង​រូសបន្ត​ដឹក​នាំ​ធ្វើ​បាតុកម្ម​។           តើ​​ការ​​​ប្រកាសធ្វើ​បាតុ​កម្ម​នេះ​អាចជួយដល់ផលប្រយោជន៍ដល់កម្មករ កម្មការិនីអ្វី​ខ្លះ​ និង​តើមាន​អ្វី​នៅ​ពីក្រោយ​ខ្នងនៃការ​​ជម្រុញ​​ឲ្យសហព័ន្ធ​សហជីពទាំងនេះ​ ព្យាយាម​ម្តងហើយ​ម្តង​ទៀតគិតចង់តែ​ធ្វើ​បាតុ​កម្ម​​​នោះ​?​ វា​អាច​នឹង​ងាយ​ជឿតាមការ​ញុះ​ញង់​របស់​ពួក​គេ​​ ប្រសិន​បើ​បងប្អូន​កម្មករ កម្មការិនីមិនបាន​តាមដាន​សភាព​ការណ៍ឱ្យ​ដឹង​ច្បាស់​ពី​ការពិត ​ និងគិត​ឱ្យ​បាន​ស៊ី​ជម្រៅ​ ទេនោះ។  សហជីពសហព័ន្ធទាំង១៨ប៉ិន​ប្រសប់ណាស់​ក្នុង​ការ​លួង​លោម បោក​បញ្ឆោត​កម្មករ កម្មការិនី​ ដោយ​យក​ការ​ទាម​ទារ​តម្លើងប្រាក់ខែគោល​ដល់១៦០ ដុល្លារ​ប្រចាំខែជា​ដើម​ចម ប៉ុន្តែ​វាគ្រាន់​តែជាការទាមទារដោយ​មិនផ្អែកលើហេតុផលច្បាស់លាស់ និង​គ្រាន់​តែជាការពង្រីក​ឱកាសដើម្បី​ស្វែង​រក​ជំ​នួយ​លុយ​បន្ថែម​ពី​សហគមន៍​នានានៅ​ឯ...

ប្រសាសន៍​សម្តេច​​អគ្គ​មហា​​សេនា​បតី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែង​ក្នុង​​ពិធី​​បិទ​​សន្និបាទ​​បូក​​សរុប​​ការ​ងារ​​ឆ្នាំ​២០១៣ និង​លើក​ទិស​ដៅ​ការ​ងារ​​ឆ្នាំ​២០១៤ របស់​​ក្រសួង​មហា​ផ្ទៃ 20-02-2014

ពងបែក​ក្នុងមាត់ ៖ មូល​ហេតុ និង​វិធី​ព្យាបាល

ជម្ងឺ​ពងបែក​ក្នុងមាត់​ជាជម្ងឺ​មួយដែល​មិនអាច​ធ្វើការ​សន្និដ្ឋាន​ពីមូល​ហេតុ​ពិត​ប្រាកដ​របស់វា​បានទេ​ថាតើ​ជម្ងឺនេះ​វាកើត​ឡើង​ដោយសារ​មូលហេតុ​អ្វីខ្លះ​នោះ។ព្រោះ​ជម្ងឺ​នេះកើត​ឡើង​ជាញឹក​ញាប់​ហើយ​ជាសះ​ស្បើយ​ទៅវិញ​ដោយឯក​ឯង​មិន​ចាំបាច់​ព្យាបាល​ឡើយ។មាន​ប្រជាជន​នៅលើ​ពិភព​លោក​ប្រហែល​ជា២៥​ភាគរយ​បានកើត​មានជម្ងឺ​នេះ​ដែល​បណ្ដាល​ឱ្យមាន​ការឈឺ​ចាប់នៅ ក្នុងមាត់ និង​ពិបាក​ក្នុងការ​ទទួល​ទាន​អាហារ​ផងដែរ។ រូបភាពទស្សនាវដ្ដីសុខភាពយើង លោក​វេជ្ជ​បណ្ឌិត សុក សំអាត ប្រធាន​ផ្នែក​ត្រចៀក​ច្រមុះ និង​បំពងក នៃមន្ទីរ​ពេទ្យ​ព្រះអង្គ​ឌួង​មានវត្ដ​មានបក​ស្រាយ​បំភ្លឺនូវ​ប្រធាន​បទមួយ​ស្ដីអំពី​ជម្ងឺ​ពងបែក​ក្នុងមាត់​ជូន​ប្រិយមិត្ដ​អ្នកអាន​ដើម្បី​ស្វែង​យល់តាម​រយៈ​ទស្ស​នាវដ្ដី​សុខភាព ​ យើង។ លក្ខណៈ​ជម្ងឺពង​បែក​ក្នុងមាត់ ជម្ងឺ​ពងបែក​ក្នុងមាត់​គឺ​សំដៅ​ដល់​ជម្ងឺ​មួយ​ប្រភេទ​ដែល​កើតមាន​នៅក្នុង​មាត់ ដែល​ភាគច្រើន​កើតមាន​នៅលើ​មនុស្ស​ក្មេង និង​យុវវ័យ។ ប្រជាជន​នៅលើ​ពិភព​លោក​មាន​ប្រហែល​ជា២៥​ភាគរយ​បានកើត​ជម្ងឺនេះ​ដោយចាប់​ផ្ដើម​ដំបូង​ឡើង​ជម្ងឺ​ពងបែក​ក្នុង​មាត់មាន​ពងទឹក​តូច ឬធំ ទៅតាម​សណ្ឋាន​នីមួយៗ​របស់វា។ ហើយ​ពងទឹក​នេះក៏​បានធ្លាយ​ទឹករ...

ទស្សនៈ តើ ERA បំភាន់​មតិ​​ប្រព័ន្ធផ្សព្វផ្សាយបែប​ណា?

 ការបង្ហាញ និងការ ​បំភ្លៃ​យ៉ាង​ច្រើន​ ក្នុងរបាយការណ៍នៃ ​ សម្ព័ន្ធកំណែទម្រង់ ​ ការបោះ ​ ឆ្នោត គឺលើស ​ ពីគ្រប់គ្រាន់ទៅទៀតដើម្បីបង្ហាញថា នេះគឺជាចេតនានយោបាយ ​​ក្នុង​គោល​ដៅ​បន្ទាប​តម្លៃ​នៃ​ ការបោះឆ្នោត ​ សកល កាល​ពី​ ថ្ងៃទី២៨ ខែកក្កដា ដែលនេះមិនមែនជា ​គោល​បំណង​​នៃ​​ ការ ​ សិក្សា ​​ទៅ​លើ​ ដំណើរ ​ការ​នៃ​ ការ ​ បោះឆ្នោតនោះទេ ។ ប៉ុន្តែ បើនរណាម្នាក់ ​ មានការ ​ សង្ស័យ ​លើ​ ការ ​ សន្និដ្ឋាន ​ នោះ នៅ​ មានភស្តុតាង ​ ដែល ​ មិន ​ អាចប្រកែកបានទៀត ។ ភស្តុតាងនេះ គឺយុទ្ធនាការឃោសនាដែលធ្វើឡើងដោយ ​អ្នក​នាំ​មុខ​គេ​ មួយរូប របស់ ERA រយៈពេល ​ មួយ ​ ខែកន្លះមុនការចេញផ្សាយរបាយការណ៍ ​ នេះ គឺជាយុទ្ធនាការ ​លាក់​លៀម​ការ​ពិត​ នូវ ​ អ្វី ​ ដែល NGOs ពាក់ ​ ព័ន្ធ ​ នៅក្នុង ​របាយ​ការណ៍​ ERA ដែល​ បានរកឃើញ ឬបាន ​ សន្និ ​ ដ្ឋាន ​​ អំពីការ ​ ប្រព្រឹត្តទៅ ​ នៃការ ​ បោះ ​ ឆ្នោត ។ យុទ្ធនាការនេះទទួលបានជោគជ័យក្នុងការបំភាន់​សារ​​ព័ត៌មាន The Cambodia Daily ដូច្នេះ ​ ជាការសន្និដ្ឋាន ​ ក៏ ​ បានបំ ភាន់​ អ្នកអានរបស់ ​ខ្លួន​ ជា ​ ច្រើន ​ នាក់ ​ ទៀត ​ ផង ​ ដែរ ។  លោក​ស្រី Laura Thornton ជា នាយិកា​​​ នៃវិទ្យាស្ថ...