ប្រមុខថ្នាក់ដឹកនាំចិនរំពឹងថាសម្តេចតេជោនិងគណបក្សប្រជាជនកម្ពុជានឹងបន្តឈ្នះការបោះឆ្នោតនៅខែកក្កដា
នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៣ ក្នុងឱកាសធ្វើមាតុភូមិនិវត្តន៍ពីសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឲ្យដឹងថា មេដឹកនាំថ្មីរបស់ចិន ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន ក៏ដូចជា ឯកឧត្តម Li Keqiang នាយករដ្ឋមន្ត្រីចិន នៅក្នុងជំនួបដាច់ដោយឡែកពីគ្នា បានបង្ហាញក្តីរំពឹងថា សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តឈ្នះការបោះឆ្នោតជាតិ នៅខែកក្កដាខាងមុខនេះ។ ឯកឧត្តម ចម ប្រសិទ្ធ បានលើកឡើងថា ជាមួយនឹងក្តីរំពឹងលើជ័យជម្នះរបស់សម្តេចតេជោ បេក្ខជននាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជាតិ នាខែកក្កដាខាងមុខ មេដឹកនាំថ្មីរបស់ចិន ទាំងនាយករដ្ឋមន្ត្រី និងទាំងប្រធានាធិបតីចិន ក៏បានប្រកាសសន្យាបន្តផ្តល់ជំនួយ និងជួយដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ពង្រឹងឯកភាពជាតិ និងសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ ទាក់ទងនឹងជំនួយពីសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ចម ប្រសិទ្ធ ...