Skip to main content

Posts

Showing posts from October 7, 2012

សម្តេច​តេ​ជោ​ដក​ឋានៈ​ទាំងអស់​របស់​ឧត្តម​សេនីយ៍​ឯក ឌឿ​ន សុវណ្ណ​ដែល​បំពាន​អំណាច

កំពង់ចាម ៖ ​សម្តេច​​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន បាន​​ប្រកាស​កាលពី​​​ព្រឹក​ថ្ងៃទី​ ១៣ តុលា ថា លោក​បាន​ដាក់​លិខិត​ទៅកាន់​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី ១២ តុលា ដើម្បី​ដក​តំណែង​មន្ត្រី​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដែល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់​ទៅលើ​បញ្ហា​ដីធ្លី ដែល​បាន និង​កំពុងតែ​ត្រូវ​បាន​ធ្វើ​កំណែ​ទម្រង់​ក្រោម​នយោបាយ​ចាស់​សកម្មភាព​ថ្មី​នោះ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ ស្រុក​ស្ទឹងត្រង់ ខេត្ត​​កំពង់ចាម​ថា ខ្ញុំ​ត្រូវតែ​ប្រកាស​ចេញពី​ខេត្ត​កំពង់ចាម  បើ​មិន​ប្រកាស​ទេវា​នឹង​មាន​គ្រោះថ្នាក់ បើ​វា​កើតមានឡើង​នូវ​រឿងរ៉ាវ​ដូច​គ្នា​នេះ​​នៅ​ពេល​ក្រោយ ហើយក៏​សូម​​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ ឬ​មន្ត្រីរាជការ​កុំ​ធ្វើអំពើ​ខុស​ច្បាស់។ សម្តេច​តេជោ​​ថ្លែង​ថា ខ្ញុំ​សូម​ជំរាប​ថា កាលពី​ម្សិល​មិ​ញ ( ១២. ១០. ២០១២)   ខ្ញុំ​បាន​ស្នើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ដក​តំណែង​ទាំងអស់​របស់​ឧត្តម​សេនីយ៍​ឯក ឌឿ​ន សុវណ្ណ ទីប្រឹក្សា​ក្រសួងមហាផ្ទៃ ព្រមទាំង​បណ្តេញ​ចេញពី​នគរបាល​​ជាតិ​ផង​ដែរ។ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា បើ​ទោះ​បីជា​ព្រះមហាក្សត្រ​មិនទាន់​ឡា...

យុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​​ធ្វើ​ដំណើរ​និវត្ត​ន៍​ពី​ខេត្ត​កែប​ទៅកាន់​លំនៅដ្ឋាន​ដើម្បី​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ

កែប   ៖ នៅ​ព្រឹក​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២នេះ ក្រុម​យុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​កែប នឹង​ត្រូវ​សំរាក​មួយ​រយៈ​ដើម្បី​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅ​តាម​លំនៅដ្ឋាន​រៀងៗ​ខ្លួន បន្ទាប់ពី​គេ​បាន​បំពេញ​បេសកកម្ម​អស់​ពេល​ជាច្រើន​ខែ​មក​ហើយ​នោះ។ ក្នុង​ពេល​ជូន​ដំណើរ​ឡើង​រថយន្ត​នា​ឱកាស​នោះ លោក​កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​មាន​ប្រសា​ស​ន៍​ផ្តាំផ្ញើ​​និង​កោតសរសើរ ព្រមទាំង​ថ្លែងអំណរគុណ​របស់​វីរ​ភាព​ដ៏​ឧត្តុង្គឧត្តម​របស់​ក្មួយៗ​យុវជន​ទាំង២ក្រុម​គឺ​ក្រុមទី៩៥និង៩៦ដែលមាន​ចំនួន៣២នាក់​ហើយ​បាន​លះបង់​ពេលវេលា​សិក្សា ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ បងប្អូន ញាតិសន្តាន​ ពិសេស​ឪពុក ម្តាយ​ជាទី​ស្រឡាញ់ ដើម្បី​មក​បំពេញ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​អនុវត្ត​ន៍​គោលនយោបាយ​ចាស់ សកម្មភាព​ថី្ម ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​លើ​ទឹកដី​ខេត្ត​កែប ដែល​រហូត​មក​ដល់​ពេល​នេះ​សម្រេច​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ។ ទន្ទឹម​នេះ​ដែរ លោក​ក៏​សូម​ឲ្យ​ក្មួយៗ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ តាម​បទបញ្ជា​លេខ០១ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​កុំ​ទោ​...

ថ្នាក់​ដឹកនាំ​អគ្គលេខាធិការ​ព្រឹទ្ធសភា​អញ្ជើញ​រាប់បាត្រ​នៅ​វត្ត​សូរិយា​ពោធិមាស​ចំ​ថ្ងៃ​ឆ្លង​ចូល​វេន​ទី​១៣​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​

ភ្នំពេញ ៖​ នៅ​ព្រឹក​ថ្ងៃទី​១៣​ ខែ​តុលា​ឆ្នាំ​២០១២​លោក​អ៊ុំ សារិទ្ធ​អគ្គលេខាធិការ​ព្រឹទ្ធសភា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខណ្ឌ​ឫស្សីកែវ​និង​សហការី​បាន​អញ្ជើញ​ប្រារព្ធ​ពិធី​បាំង​បង្សុកូល​រាប់បាត្រ​ចំ​វេន​ទី​១៣​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​សូរិយា​ពោធិ​មាស​ហៅ​វត្ត​ក្តី​ចាស់​ក្នុង​សង្កាត់​បាក់​ខែង​ខណ្ឌ​ឫស្សីកែវ​រាជធានី​ ​ដែល​ពិធីបុណ្យ​នេះ​មានការ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៅ​អគ្គលេខាធិការ​ព្រឹទ្ធសភា​និង ​មន្ត្រី​រាជការ​ទាំងអស់​ព្រមទាំង​អាជ្ញាធរ​ដែនដី​ផង​ដែរ។ ​   ក្នុងឱកាស​នោះ​លោក​អ៊ុំ ​សារិទ្ធ​បាន​នាំ​បច្ច័យ​បុណ្យ​ប្រគេន​ដល់​ព្រះ​សង្ឃ​ចំនួន​២១អង្គ​ ក្នុង​មួយ​អង្គ​២​ម៉ឺន​រៀល​ អង្គ​ធំ​៤ម៉ឺន​រៀល​ យាយជី​តាជី​៥០​នាក់​ម្នាក់ៗ​ថវិកា​​១ម៉ឺន​រៀល​ព្រមទាំង​គ្រឿង​ឧបភោគ​បរិភោគ​ភេសជ្ជះ​មួយ​ចំនួន​ទៀត​។​ បច្ច័យ​បុណ្យ​ទាំងអស់​មាន​២​លាន​រៀល​និង​៧៣០​ដុល្លា​ត្រូវ​បាន​លោក អ៊ុំ ​សារិទ្ធ​ប្រគល់​ជូន​ទៅ​គណៈកម្មការ​ពិធីបុណ្យ​ចាត់ចែង​ក្នុង​ពិធីបុណ្យ​និង​ការ​កសាង។ ​   ជាមួយគ្នា​នោះ​លោក អ៊ុំ សារិទ្ធ​ប...

ព្យាករណ៍​កម្ពស់​ទឹកជំនន់​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៣​ខែ​តុលា​ឆ្នាំ​២០១២

ភ្នំពេញ ​៖​ តាម​ការព្យាករណ៍​របស់​នាយកដ្ឋាន​ជលសាស្ត្រ ​និង​ការងារ​ទន្លេ​នៃ​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម បាន​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៣​ ​ខែ​តុលា​ ឆ្នាំ​២០១២​នៅ​តាម​បណ្ដា​ស្ថានីយ​ជលសាស្ត្រ​ចំនួន​៧​មាន​ដូចតទៅ​៖ ​ ​ នៅ​ស្ថានីយ​ទន្លេមេគង្គ​ស្ទឹងត្រែង​ ទឹក​មាន​កម្ពស់​៥, ១៥​ម៉ែត្រ ធៀប​នឹង​ថ្ងៃ​ម្សិលមិញ​ទឹកស្រក - ០, ១៧​ម៉ែត្រ និង​ទន្លេមេគង្គ​ក្រចេះ​ទឹក​មាន​កម្ពស់​១៣, ៧៩​ម៉ែត្រ ​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ​ទឹកស្រក - ០, ៩៥ម៉ែត្រ​។ ​ទឹកទន្លេ​មេគង្គ​កំពង់ចាម​ទឹក​មាន​កម្ពស់​១០, ១៣​ម៉ែត្រ ធៀប​នឹង​ថ្ងៃ​ម្សិល​ទឹកស្រក- ០, ៥៦​ម៉ែត្រ។ ទន្លេបាសាក់​ចតុមុខ​ទឹក​មាន​កម្ពស់​៨, ១៧​ម៉ែត្រ ធៀប​នឹង​ថ្ងៃ​ម្សិលមិញ​ទឹកស្រក- ០, ១៧ម៉ែត្រ​។ ទន្លេមេគង្គ​អ្នក​លឿង​ទឹក​មាន​កម្ពស់៥, ៩៥​ម៉ែត្រ ធៀប​នឹង​ថ្ងៃ​ម្សិលមិញ​ទឹកស្រក - ០, ០៧ម៉ែត្រ​។ ទន្លេបាសាក់​កោះ​ខែល​ទឹក​មាន​កម្ពស់​៦, ៧២ម៉ែត្រ​ធៀប​ថ្ងៃ​ម្សិលមិញ​ទឹកស្រក​- ០, ១០​ម៉ែត្រ និង ទន្លេសាប​ព្រែក​ក្ដាម ទឹក​មាន​កម្ពស់​៧, ៥៩​ម៉ែត្រ​ធៀប​ថ្ងៃ​ម្សិលមិញ​ទឹកស្រក​- ០, ១០​ម៉ែត្រ​៕ ​

សម្ដេច​តេជោ​ហ៊ុន សែន​ ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ឧត្ដម​សេនីយ៍​ឯក ឌឿន សុវណ្ណ

កំពង់​ចាម   ៖ សម្ដេច​តេជោ​ហ៊ុន សែន បាន​ធ្វើ​ការ​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​លោក​ឧត្ដម​សេនីយ៍​ឯក ឌឿន សុវណ្ណ មន្រ្តី​នគរបាល​​ជាតិ​ជាន់​ខ្ពស់​​ដែល​ពាក់​ព័ន្ធ​នឹង​​បញ្ហា​ដី​ធ្លី។ ថ្លែង​ក្នុង​ពិធី​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​នៅ​ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់​ចាម​ កាល​ពី​ព្រឹក​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០១២​នេះ សម្ដេច​តេជោ​បាន​ព្រមាន​ឲ្យ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​លោក​ឧត្ដម​សេនីយ៍​ឯក ឌឿន សុវណ្ណ ដែល​ពាក់​ព័ន្ធ​នឹង​ការ​គំរាម​អាជ្ញាធរ​ឲ្យ​​បញ្ជា​​​យុវជន​ស្ម័គ្រ​ចិត្ត​ចុះ​វាស់​វែង​ដី​ធ្លី​ឲ្យ​រូប​គេ​នៅ​ស្រុក​វាល​វែង​ កាល​ពី​ពេល​កន្លង​មក។ សម្ដេច​តេជោ​ថ្លែង​បន្ត​ថា សម្ដេច​បាន​ស្នើ​ទៅ​ព្រះ​មហាក្សត្រ​ដក​តំណែង​លោក​ឧត្ដម​សេនីយ៍​ឯក​រូប​នោះ និង​បាន​​​​ប្រាប់​លោក​ទេស​រដ្ឋមន្រ្តី​អ៊ឹម ឈុន​លឹម និង​ក្រុម​អ្នក​ច្បាប់​ពិនិត្យ​មាត្រា​ច្បាប់​​​​ដើម្បី​ចាត់​ការ​ចំពោះ​​ឧត្ដម​សេនីយ៍​ឯក​ឌឿន សុវណ្ណ ដែល​លូក​លាន់​ក្នុង​បញ្ហា​ដី​ធ្លី៕ ស្នាយពល

ស្ថានភាព​អាកាសធាតុថ្ងៃទី១៣ខែតុលានិង​ព្យាករ​ណ៍អាកាសធាតុ​ថ្ងៃ​ទី​១៤ខែតុលាដល់​ថ្ងៃ​ទី១៦ខែតុលាឆ្នាំ​២០១២

លោក​ផា​ន់​ភី​រម្យ​និង​កម្លាំង​នគរបាល​ ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទា​មាន​ជ័យ​ចូលរួម​បុណ្យកាន់បិណ្ឌ​ទី​១២​នៅ​វត្ត​អាស្រម​ធម្ម​បុត្រ​ខ្លា​កូន​ថ្មី​

ដោយ​ ៖ វិច្ឆិកា   ​ខេត្តបន្ទាយមានជ័យ​ ៖​ នា​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១២​ ត្រូវ​នឹង​ថ្ងៃ​ទី​១២​រោច​ ខែភទ្របទ​  លោក​ ផា​ន់​ ភី​រម្យ​ ព្រះរាជអាជ្ញា​រង​ និង​ជា​តំណាង​លោក​ ផា​ន់​ វណ្ណ​រ័​ត្ន​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ រួម​និង​លោកស្នងការ​ង​ លោក​មេបញ្ជាការ​ រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បាន​ចូលរួម​បុណ្យកាន់បិណ្ឌ​ ទី​១២​ នាំ​យក​ថវិកា​ចំនួន​៦​លាន​រៀល​ និង​គ្រឿង​ឧបភោគ​ បរិភោគ​មួយ​ ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​ក្នុង​អាស្រម​ធម្ម​បុត្រ​ ខ្លា​កូន​ថ្មី​ ស្ថិត​នៅ​ភូមិ​ខ្លា​កូន​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណ​ ក្ខ​ន្ធ​ជនរួមជាតិ​ដែល​ពួក​បដិវត្ត​អាវ​ខ្មៅ​សម្លាប់​ ក្នុង​របប​ប្រល័យពូជសាសន៍​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​។​ ​លោក​ ផា​ន់​ ភី​រម្យ​ បាន​មាន​ប្រសាសន៍​ថា​ គ្រា​ដែល​ប្រ​ជន​កម្ពុជា​ ដែល​ជា​អ្នក​ជឿជាក់​លើ​ព្រះពុទ្ធ​សាសនា​ នាំ​គ្នា​ប្រារព្ធ​ធ្វើបុណ្យ​កាន់បិណ្ឌ​ដែល​មាន​រយៈពេល​ ១៥​ថ្ងៃ​នៅ​ថ្ងៃនេះ​ ស្ថាប័ន​អយ្យការ​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ បាន​មូលមតិ​គ្នា​ ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​១២​នេះ​ឡើង​ ជ...

សម្តេចតេជោ នឹងទៅចូលរួមកិច្ចប្រជុំកំពូល CLV លើកទី៧ នៅប្រទេសវៀតណាម

ភ្នំពេញ:   ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ និង​វៀតណាម ( CLV ) លើក​ទី​៧ ស្តីពី​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ​រយៈពេល ២ ថ្ងៃ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។​ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២ បាន​ឲ្យ​ដឹងថា តាម​ការអញ្ជើញ​របស់​លោក ង្វៀន តាន់​យុង ( Nguyen Tan Dung ) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល កម្ពុជា ឡាវ និង​វៀតណាម ( CLV ) លើក​ទី​៧ ស្តីពី​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១២ នៅ​ទីក្រុង​ហូជីមិញ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​ ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នោះបាន​បញ្ជាក់ថា គណៈប្រតិភូ​ដែល​នឹង​អមដំណើរ​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ និង​វៀតណាម ( CLV ) លើក​ទី​៧ ស្តីពី​ការអភិវឌ្ឍន៍​តំបន់ត្រី...

សម្តេចតេជោហ៊ុន សែន ៖​​​​ គណបក្សប្រជាជនកម្ពុជា ក៏កំពុងរៀបចំគោលនយោបាយ “ស្តីអំពី បៀវត្សសម្រាប់អាណត្តិ២០១៣ ដល់ ២០១៨”

កំពង់ចាម:   ​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ នៅ​វិទ្យាល័យ​ហ៊ុន សែន ស្ទឹងត្រង់ ភូមិ​/​ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន ១.០៥៧ គ្រួសារ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១២​។ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ជាថ្មី​ម្តង​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើការ​តម្លើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ ក្នុង មួយឆ្នាំ​ចំនួន ២០% ចាប់តាំងពី​ឆ្នាំ​២០០៨ ជា​បន្ត​បន្ទាប់មក​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​យ៉ាងនេះ គឺជា​ការឆ្លើយតប​ទៅនឹង​កណ​បក្សប្រឆាំង​ដែល​បាន​លើកឡើងថា រាជរដ្ឋាភិបាល​ពុំបាន​តម្លើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាង​ថា "​រាជរដ្ឋាភិបាល​សព្វថ្ងៃ​តម្លើង ២០% ក្នុង​មួយឆ្នាំ​ស្តាប់​ឲ្យ​បាន​អីចឹង​ចាប់​តាំ​ាំ​ង​ពី​ឆ្នាំ​២០០៨ មក​ឡើង​រហូត ២០% ៗ​រហូតមក​ដល់ពេលនេះ​ប៉ុន្មាន ១០០ ភាគរយ​ទៅហើយ​ឡើង​បៀវត្ស​នោះ​ប៉ុន្តែ​ឮ​គេ​និយាយ​គ្នា​ថា លោក​ហ៊ុន សែន មិន​ព្រម​ឡើង​ប្រាក់ខែ​ទេ គេ​ឡើង​តើ​តែ​គេ​ឡើង​មាន​របៀប វា​មិនដែល​អាណា​ជណ្តើរ ៩ កាំ​ហើយ​ឡើងទៅ​ដល់​កាំ...

បទអត្ថាធិប្បាយ ជំនាញ​ច្បាស់​លាស់​របស់​បក្ស​ប្រឆាំង គឺពហិការ ដែល​គ្មាន​នូវ​តម្លៃ​ជា​គ​តិ​យុត្តិ

គ.ជ.ប. ពន្យារពេលចុះឈ្មោះអ្នកបោះឆ្នោត ១ ថ្ងៃ សម្រាប់ ៣៨៣ ឃុំ-សង្កាត់ ដោយសារទឹកជំនន់

ភ្នំពេញ:   គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប​. នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២ បានប្រកាស​នូវ​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២​។ ក្នុងនោះ គ​.​ជ​.​ប​. ក៏បាន​ប្រកាស​ពី​ការសម្រេច​ពន្យារពេល​មួយថ្ងៃ​បន្ថែមទៀត សម្រាប់​ពិនិត្យ និង​ចុះឈ្មោះ​អ្នកបោះឆ្នោត នៅក្នុង ៣៨៣ ឃុំ​-​សង្កាត់ ដោយសារ​ទឹកជំនន់​។​ ​លោក ឯម សូផាត សមាជិក គ​.​ជ​.​ប​. បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​រវាង​គ​.​ជ​.​ប​. ជាមួយ​តំណាង​គណបក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល កាលពី​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២ ថា ការចុះឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល​បាន​ដំណើរការ​ពីថ្ងៃ​ទី​១​កញ្ញា ដល់​ថ្ងៃទី​១១ ខែតុលា​នេះ គឺ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត មានគុណ​ភាពល្អប្រសើរ ដែល​អាច​ប្រើប្រាស់​បាន នៅក្នុង​ការបោះឆ្នោត​ជ្រើ​ង​តាំង​សមាជិកសភា​អាណត្តិ​ទី​៥ នៅ​ខែកក្កដា ឆ្នាំ​២០១៣ ដែលមាន​ប្រជាពលរដ្ឋ ត្រូវ​ទៅ​បោះឆ្នោត ចំនួន​ជាង ៩,៧ លាន​នាក់​។​ ​លោក ឯម សូផាត បានបញ្ជាក់​បន្តថា លទ្ធផល​នៃ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ចាប់ពី​ថ្ងៃទី​១​កញ្ញា ដល់​ថ្ងៃទី​១១ ខែតុលា​នេះ គឺ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្ន...