Skip to main content

Posts

Showing posts from June 29, 2014

សារលិខិត​របស់ ប្រធានក្រុម​ប្រឹក្សា​សន្តិ​ភាព និង​សណ្តាប់ធ្នាប់ ជូន​​សម្តេ​ច​​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី

សម្តេច​តេជោ៖ ប្រទេស​​មាន​​ព្រះមហា​ក្សត្រ ព្រះរាជ​ក្រឹត្យ​​ចេញ​​ដោយ​​ព្រះមហា​ក្សត្រ​​គឺ​​គ្រប់​​គ្រាន់​​សម្រាប់​​ភាព​​ស្រប​​ច្បាប់​​នៃ​ការ​​ដឹកនាំ

សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាព្រឹក​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០១៤ បាន​បញ្ជាក់​សារ​ជាថ្មី​អំពី​ភាព​ស្រប​ច្បាប់​នៃ​រាជរដ្ឋាភិបាលអាណត្តិ​ទី​៥ នៃ​រដ្ឋ​សភា របស់​សម្តេច​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​ប្រឆាំង​ជ្រុល​និយម ដែល​ចេះ​តែ​និយាយ​បំភ្លៃការពិត បំភ័ន្ធ​​សាធារ​ណៈ​មតិ​ជាតិ និង​អន្តរជាតិ​ ពិសេសពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​បក្ស​ប្រឆាំង​ទាក់ទង​អំពី​ភាព​ស្របច្បាប់ ដែល​សម្ដេច​តេ​ជោ​បាន​ថ្លែង​នៅ​ខេត្តកំពង់ឆ្នាំង​នោះ។ ថ្លែង​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវ​ការដាក់​ឲ្យ​អនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​ពិការភាព ២០១៤-២០១៨ ត្រូវ​នឹង​ខួប​គម្រប់ ៥ឆ្នាំ​ នៃ​ច្បាប់​ស្ដីពី​កិច្ចការពារ និង​លើក​កម្ពស់​​សិទ្ធិ​ជនពិការនៅ​សា​ល​មហោស្រព​កោះ​ពេជ្រ សម្តេច​តេ​ជោមាន​ប្រសាសន៍​បញ្ជាក់​ថា ភាពស្របច្បាប់​នៅកម្ពុជា គឺ​ភាព​ស្រប​ច្បាប់​របស់ខ្លួន​ត្រង់​ថា ​អស់​ត្រឹម​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ។ ខ្ញុំ​គ្រាន់តែ​ផ្ដាំ​ជូន​ប៉ុណ្ណឹង​ទៅវិញ បើ​ខ្លួន​ល្ងង់​ក៏​ល្ងង់​តែម្នាក់ឯង​ទៅ។ សម្តេច​តេជោ​ក៏​បាន​ធ្វើការ​ប្រៀប​ធៀប​ភាព​ស្រប​ច្បាប់​នៃ​ការ​គ្រប់​គ្រង​ប្រទេសក្នុង​ប្រទេស​ថៃ​ថា “នៅ​ប្រទេស​ថៃ​ក៏​អី​ញ្ចឹ​ង​ដែរ ប...

សម្តេច​​តេជោ​ដាក់​​ចេញ​​ការ​​ណែនាំ​​ដើម្បី​​ធានា​​ឲ្យ​​ការ​​អនុវត្ត​​ផែន​ការ​​យុទ្ធ​សាស្ត្រ​​ជាតិ​​ស្តី​ពី​​ពិការ​​​ភាព​ ២០១៤-២០១៨ ទទួល​​បាន​​ជោគ​ជ័យ

នា​ព្រឹក​ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ នៅ​សា​ល​​មហោស្រព​កោះពេជ្រ​ ដើម្បី​ចូល​រួម​អប​អរ​សាទរ​ខួបគម្រប់ ៥ឆ្នាំ នៃ​ច្បាប់ស្តីពីកិច្ចការពារ និង​លើក​កម្ពស់សិទ្ធិជន​ពិការ​ សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ជា​សាធា​រ​ណៈ​ នូវ​ការ​អនុវត្ត​ផែនការ​យុទ្ធ​សាស្រ្តជាតិ ស្តីពី​ពិការ​ភាព ២០១៤-២០១៨  ព្រម​ទាំង​បានដា​ក់​ចេញនូវ​ការ​ណែ​នាំ​ជា​ច្រើន​ចំណុច ដើម្បីធានា​ឲ្យការអនុវត្ត​ផែន​ការ​នេះទទួលបាន​ជោ​គ​ជ័យ​។ សេចក្តី​ណែនាំ​ដែល​ត្រូវ​បាន​ដាក់​ចេញ​ដោយ​សម្តេច​តេជោនាយករដ្ឋមន្ត្រី​​រួមមាន៖ ទី១-គ្រប់​ក្រសួង ស្ថាប័ន ព្រម​ទាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​ចាប់​ផ្តើម​កសាង​ផែនការ​សកម្ម​ភាព​លម្អិត និង​ចាត់​ជាអាទិភាព​ជាក់​លាក់ ពាក់​ព័ន្ធវិស័យ​ពិការភាព ចូល​ទៅ​ក្នុង​គម្រោ​ង​ផែនការ​សកម្មភាព​របស់​ខ្លួន ដោយ​ត្រូវ​រួម​ចំណែក​ពង្រឹង និង​ពង្រីក​វិធានការ​ទប់ស្កាត់​ពិការ​ភាព​ឲ្យកាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត ពិសេស​ត្រូវ​បង្ក​ឱកាស​ឲ្យបាន​ច្រើន​បន្ថែម​ទៀត​ដល់​បង​ប្អូន​ជនពិការ។ ទី២-ក្រុម​ការ​ងារ​សកម្ម​ភាព ជនពិការ​នៅ​តាម​ក្រសួង ស្ថាប័ន និ...

Letter of Chairman of National Council for Peace and Order to Samdech Techo Hun Sen

ពិធី​ប្រកាស​​ជា​​ផ្លូវ​​ការ​​​ដាក់​​ឲ្យ​អនុវត្ត​​ផែន​ការ​​យុទ្ធ​សាស្រ្ត​​ជាតិ​​ស្តីពី​ ពិការ​ភាព​ ២០១៤-២០១៨

ពិធី​ប្រកាស​​ជា​​ផ្លូវ​​ការ​​​ដាក់​​ឲ្យ​អនុវត្ត​​ផែន​ការ​​យុទ្ធ​សាស្រ្ត​​ជាតិ​​ស្តីពី​ ពិការ​ភាព​ ២០១៤-២០១៨ និង​ខួប​គម្រប់ ៥ឆ្នាំ​ នែច្បាប់​ស្តីពី​កិច្ច​ការ​ពារ​ និង​លើក​កំពស់​​សិទ្ធិ​ជន​ពិការ ក្រោម​អធិប​តីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីសម្រេច លេខ​១៤៨/​០០២/​២០១៤ កបធ.ច ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ របស់​​ក្រុម​​ប្រឹក្សា​ធម្មធុញ្ញ

សេចក្តីសម្រេច ក្រុមប្រឹក្សាធម្មធុញ្ញ ច្បាប់ស្តីពី​លក្ខន្តិក​នៃចៅក្រម និងព្រះរាជអាជ្ញា ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី២៣ ឧសភា ២០១៤

បទអត្ថាធិប្បាយ៖ ភាព​ល្ងិត​ល្ងង់ពី​ចម្ងាយ អំពីការ​កាត់​ក្តីខ្មែរ​ក្រហម

វាជារឿងដ៏​អាម៉ាស់​ ដែលមានការ​​ផ្សាយមួយ​​ក្នុងសេចក្ដី​រាយ​ការណ៍ពិសេសរបស់សារព័ត៌​មាន​​The Guardian ​ចុះថ្ងៃទី២៤ ខែមិថុនា ក្រោម​ចំណង​ជើង «ការពិត​ យុត្តិធម៌ និង​ការ​ផ្សះ​ផ្សារ​ជាតិ» គឺ​សរសេរ​ពី​ប្រទេសកម្ពុជា ស្ដី​ពី​សាលាក្តីខ្មែរក្រហម ហើយ​អ្នក​ដែល​​សរសេរនោះដឹង​​​​ពី​រឿង​នៅ​កម្ពុជា​តិច​តួច​ណាស់​។ កំហុសឆ្គងអំពី​ការ​ពិតដ៏​ច្រើនរាប់មិនអស់ និង​ការបកស្រាយ​នយោបាយ​មិន​ត្រឹមត្រូវ​បាន​ធ្វើឲ្យ​​ខ្ញុំវាយតម្លៃ​យ៉ាង​​ទាប​ ចំពោះវិជ្ជាជីវៈ​របស់​សារព័ត៌​មាន​ The Guardian ដែ​​ល​ជា​និច្ច​កាល ខ្ញុំ​តែងតែ​វាយ​តម្លៃ​ខ្ពស់​លើ​ វិជ្ជាជីវៈ​នៃ​សារព័ត៌មាន​នេះ​។ សូម្បីកំហុសឆ្គងដ៏​តូចតាចក៏មាន​ច្រើន​ ដែល​បាន​បង្ហាញ​អំពី​ភាពល្ងង់ខ្លៅ​ទាំងស្រុង​របស់​អ្នក​កាសែត​នេះ។ ដូច​ជា  ​នៅកម្ពុជា គ្មាននរណាម្នាក់គេ​ហៅឈ្មោះ​លោក  នាយករដ្ឋមន្ត្រី ហ៊ុន សែន  ថាលោក “ ហ៊ុន ” ៗ នោះ​ទេ។ អតីតព្រះ​មហាក្ស​ត្រ​គេ​ហៅ​ព្រះ​អង្គ​ថា  ព្រះ​មហា​ក្សត្រ​ សីហនុ ​ ពុំ​មែន​ជា “ នរោត្តម ” ទេ។​ មេបក្ស​ប្រឆាំងគេ​មិន​ហៅ​​ឈ្មោះ​​ថា “ សម ” ៗ នោះទេ គេ​ហៅ​លោក រង្ស៊ី​។ បើគេ​ហៅ​ឈ្មោះ​ប្រជាជន​ខ្មែរ​ណា​មួយ​រូបតែ​ឈ្មោ...

សម្ដេចតេជោ៖ គប្បីរក្សាទំនាក់ទំនងដែលមានស្រាប់រវាងកម្ពុជា-ថៃ

ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោ​ត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះ រាជា ណា​ចក្រ​​​កម្ពុជា បាន​ឡាយ​ព្រះហស្ថលេខា​លើ​ព្រះ​រាជ​ក្រឹត្យ​លើកលែងទោស លោក វីរៈ ស៊ុម​ក្វាម​ឃីដ ​អតីត​មេចលនា​ថៃ​អាវលឿង​ ហើយ​នៅ​ថ្ងៃ​ទី០១ ខែ​កក្កដា ឆ្នាំ​២០១៤ តាម​សំណើរ​របស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។ នេះ​បើ​តាម​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រីឲ្យ​ដឹង​ ក្រោយ​ពី​បញ្ចប់​ជំនួប​សាវនាការ រវាង​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន និង​ឯកឧត្តម ស៊ីហាសាក់ ផុងគេតកែវ ( Sihasak Phuangketkrow ) អគ្គលេខាធិការ​អចិន្ត្រៃយ៍ និង​ជា​រដ្ឋមន្ត្រីស្ដី​ការបរ​ទេស​ថៃ​ នា​រសៀល​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០១៤ ​នៅ​វិមានសន្តិ​ភាព។ ​ លោក វីរៈ ស៊ុមក្វាមឃីដ និង​អ្នក​ទោស​ថៃ​ ០៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​កាល​ពី​ថ្ងៃ​ ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ ដាក់​ពន្ធនាគារ​ក្នុង​ម្នា​ក់​ពី​៦​ឆ្នាំ ទៅ​៨​ឆ្នាំ ​ពី​បទចារកម្ម​ចូល​ទឹកដីខ្មែរ​ដោយ​ខុស​ច្បាប់​ និង​ចូល​តំបន់​យោធា​ខ្មែរ​ដោយ​ខុស​ច្បាប់​ផង​ដែរ។ ឯកឧត្តម អ៊ាង ស...

សម្តេច​​តេជោ​​បង្ហាញ​​ពី​​លទ្ធភាព​​២​ នៃ​​បរិយាកាស​​នយោ​បាយ​​នៅ​​ក្នុង​​ព្រះ​​រាជា​ណា​ចក្រ​ក​ម្ពុជា

សម្ដេច ​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន បាន​ប្រកាស​ម្ដងទៀត​ នា​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៤ ពី​ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់​ឆ្នាំង អំពី​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​តែ​បើកទ្វារចំហ ដើម្បី​ការចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សម​ហេតុ​សម​ផល និង​បាន​ព្រមាន​ជា​មុន​ថា ​កុំ​ធ្វើ​ដូច​មេ Mafia ចាប់បង្ខំ​គេ​ឱ្យធ្វើតាម​។ ​ព្រោះ​ការ​ចរចាបង្កើត​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយទាម​ទារ ​ឲ្យ​​ប្រើរូប​មន្ត ២​ភាគ​៣ ​វា​នឹងគាំង​មិន​អាច​បោះឆ្នោត​កើត, ២ ភាគ ៣ នេះ នឹង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ​តែម្ដង!។ នាឱកាស ​អញ្ជើញ​ជា​អធិបតី​ក្នុង “​ទិវា​មច្ឆជាតិ​” ថ្ងៃទី​១ កក្កដា នៅអាងទឹកក្តុល ស្ថិត​ក្នុង​ភូមិ​ក្រាំង​កន្ទ្រោ​ល ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​លើក​បង្ហាញ​ផង​ដែរពី​និរន្តរភាព​របស់​ រដ្ឋ និរន្តរភាព​ជីវភាពរបស់​ពលរដ្ឋ ដែល​កំពុង​មាន ទោះ​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​តែ​បន្ត​មិន​ចូល​សភា​ក៏​ដោយ។ ទាក់ ​ទង​នឹង​បញ្ហា​ចរចា​រក​ដំណោះ​ស្រាយ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ​សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង...

សម្តេចតេជោជំរុញឲ្យលែងកូនត្រីឲ្យបានច្រើននៅតាមបឹងព្រែកធម្មជាតិ

ក្នុង​ឱកាស​ប្រារព្ធ​ទិវា​មច្ឆជាតិ ១កក្កដា ប្រចាំឆ្នាំ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី០១ ខែ​កក្កដា ឆ្នាំ​២០១៤ នៅ​អាងទឹក​ក្តុល ភូមិ​ក្រាំង​ក​ន្ទ្រោ​ល ឃុំ​ពាម ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មានការ​លែង​កូន​ត្រី​ឲ្យ​បាន​ច្រើន​នៅ​តាម​បឹង​ព្រែក​ធម្មជាតិ​ឲ្យ​បាន​ច្រើន ដោយ​មិនចាំ​បាច់​តែ​ទិវា​មច្ឆជាតិ​នោះ​ឡើយ​។ ទាក់​ទង​នឹង​ការ​ប្រារព្ធ​ទិវា​មច្ឆ​ជាតិ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​ផ្តល់​ជា​អនុសាសន៍​ថា ទិវា​មច្ឆជាតិ​នេះ ​មិន​ធ្វើ​តែ​ថ្ងៃទី១កក្កដា​នេះ​ទេ​គឺ​ត្រូវ​ធ្វើ​នៅពេល​វេលា​ជា​ច្រើន និង​ទីកន្លែង​ជាច្រើន​ទៀត ដើម្បី​ធ្វើ​ឲ្យ​ទន្លេ ស្ទឹង បឹងបួរ របស់​កម្ពុជា​សម្បូរ​ទៅដោយ​ត្រី។ សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី​បាន​មា​ន​ប្រសាសន៍​ពន្យល់​ថា ​ការ​ថយចុះ​នៃ​ផល​ត្រី​ពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ គឺ​កើត​ឡើងដោយ​កត្តា​សត្យានុម័ត​ផង និង​កត្តា​អត្តនោម័តិ​ផង ដែល​កត្តា​សត្យានុម័ត​គឺ​ចំនួន​ប្រជា​ពល​រដ្ឋ​មាន​ចំនួន​កើនឡើង ចំណែក​បឹង​ត្រពាំង​ទន្លេ​របស់​យើង​កាន់តែ​រីង​រាក់​ទៅ ដោយ​សារ​តែ​បាតុ​ភូតធម្មជាតិ ការហូរ​ច្រោះ​ដី និង​ការ​គោក​រាក់។ សម្...

Commentary: Ignorance from a distance on Khmer Rouge trials

It is a shame that the section of your 24 June special report on “Truth, justice and reconciliation” regarding Cambodia could not have been written by someone who knows something about Cambodia and the Khmer Rouge tribunal. The numerous factual errors and jaundiced political interpretations have considerably lowered my previously high rating of  Guardian  journalism. Even minor errors indicate your journalists’ total ignorance. Nobody in Cambodia would refer to Prime Minister Hun Sen simply as “Hun”, any more than they would refer to former King Sihanouk as “Norodom” or the opposition leader as “Sam”. If Cambodians are referred to by a single name, it is always by the second name. Theary Seng could not have “lost both his parents in the genocide”. Theary Seng is a woman, who lost  her  parents. Furthermore, she is involved in more than human rights, including activities that might colour her opinions about the tribunal. She has been a self-proclaimed support...

សារលិខិត សម្តេច​​​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី ​​និងជាប្រធាន​កិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ គាំទ្រផែន​ការ​យុទ្ធសាស្រ្​តជាតិ​ស្តីពីពិ​ការ​ភាព ២០១៤-២០១៨

ទិវាមច្ឆជាតិ ១ កក្កដា ឆ្នាំ ២០១៤ នៅអាងទឹកក្តុល ខេត្តកំពង់ឆ្នាំង

ទិវាម​ច្ឆ​ជាតិ ១ កក្កដា ឆ្នាំ ២០១៤ នៅអាង​ទឹក​ក្តុល ឃុំពាម ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់​ឆ្នាំង ក្រោម​អធិប​តីភាព​ដ៏ខ្ពង់​ខ្ពស់ សម្តេច​អគ្គម​ហាសេ​នា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

បទយក​ការណ៍ ស្តីពី​ឱកាស​កា​រងារ​តាម​រយៈ​សិក្សា​ជំនាញប​​ច្ចេកទេស និង​វិជ្ជា​ជីវៈ​នៅ​មជ្ឍមណ្ឌល​អភិវឌ្ឍន៍​មុខ​ជំនាញ​កម្ពុជា-ថៃ (វគ្គ០៩១)

ទស្សនៈ៖ សេចក្តីប្រកាស​ព័ត៌មាន​របស់​សាស្ត្រាចារ្យ Surya P. Subedi «ឆ្កែព្រូស មនុស្សនៅតែដើរ»

 នៅពេលដែលសាស្ត្រាចារ្យ Surya P. Subedi និយាយអំពី «ការជាប់គាំង» នយោបាយនោះ លោកមិនមាន ន័យថាជាការជាប់គាំងក្នុងការបង្កើត និងដំណើរការនៃរាជរដ្ឋាភិបាលកម្ពុជានោះទេ។ គណបក្សប្រជាជន​កម្ពុជា​ដែល បានឈ្នះ៦៨អាសនៈទល់នឹង៥៥អាសនៈ ដែលគណបក្សសង្គ្រោះជាតិ (CNRP) ទទួល​បាន​នោះ បានបើកសម័យ ប្រជុំរដ្ឋសភាជាតិដោយមិនមានការចូលរួមពីតំណាងរាស្ត្រជាប់ឆ្នោតរបស់ CNRP ហើយបានប្រើប្រាស់មាត្រា៩២ថ្មី ដើម្បីបង្កើតរាជរដ្ឋាភិបាលដែលកំពុងដំណើរការជាប្រក្រតី។ លោក Subedi បាននិយាយអំពី «ការជាប់គាំងនយោបាយ» រវាងរដ្ឋាភិបាលរបស់គណបក្សប្រជាជន និង គណបក្សសង្គ្រោះជាតិ ដែលបានធ្វើពហិការមិនចូលរដ្ឋសភាជាតិ ចាប់តាំងពីការ​បើកសម័យ​ប្រជុំដំបូង​រហូត​ដល់ បច្ចុប្បន្ន។ លោកមើលឃើញការជាប់គាំងនយោបាយនេះជា «ការប៉ះពាល់ផ្ទាល់​ទៅលើការ​ទទួល​បាន​សិទ្ធិមនុស្ស ដោយប្រជាជនទាំងអស់ក្នុងប្រទេសកម្ពុជា»។ បេសកកម្ម​ស្វែង​រកការ​ពិតក្នុង​បញ្ហា​សិទ្ធិ​មនុស្ស​លើកទី១១ របស់ លោកមកកាន់ប្រទេសកម្ពុជា បានបញ្ចប់នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ ដោយមាន​សេចក្តី​ប្រកាសព័ត៌មានជា ភាសាអង់គ្លេស និងខ្មែរ។ លោកនឹង​ចេញ​របាយ​ការណ៍​មួយ​រួមមាន​ការ​សន្និដ្ឋាន​ចុងក្រោយ និងអនុសាសន៍របស់លោក ដែលលោកនឹង ប...

OPINION: Professor Surya P. Subedi’s Press Statement “The dogs bark and the caravan passes”

When Professor Surya P. Subedi spoke about “the political deadlock” he does not mean the deadlock in the setting up and the functioning of the Royal Government of Cambodia (RGC). The Cambodian People’s Party (CPP) that won 68 seats versus 55 seats for the Cambodian National Rescue Party (CNRP) convened the sessions of the National Assembly (NA) without the participation of the CNRP elected MP’s and used Article 92 New to set up the RGC that is functioning normally.  Mr. Subedi spoke about “the political deadlock” between the CPP’s government and the Cambodian National Rescue Party (CNRP) that has boycotted the National Assembly since its opening session until now. He sees the political deadlock as “the direct impact on the enjoyment of human rights by all in Cambodia” . His 11 th human rights fact-finding mission to Cambodia was concluded on June 24, 2014 with a press statement in English and in Khmer. He will issue a report including his final conclusions and recommendatio...

ផ្សារ​ទំនើប AEON ជប៉ុន​​ឆ្លុះ​​បញ្ចាំង ពី​កិច្ច​​សហ​​ប្រតិ​បត្តិ​ការ​​លើ​​វិស័យ​​ពាណិជ្ជ​​កម្ម​ជា​មួយ​​កម្ពុជា

ឯកឧត្តម គីហ្សី ដាហ៊្វូមីអូ ( FumioKHISIDA ) រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ជប៉ុន​បាន​មាន​ប្រសាសន៍​ជម្រាប​ជូន​ សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន  អំពី​មនោសញ្ចេតនា​សប្បាយ​រីករាយ ដែល​បាន​អញ្ជើញ​ចូល​រួមក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជាផ្លូវ​ការ​ផ្សារ​ទំនើប  AEON  ដែល​វា​ជា​ការវិនិយោគ​ដ៏ធំ​ពីសំណាក់​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ជប៉ុន​ និង​បាន​ចាត់​ទុក​ការវិនិយោគ​ផ្សារ​ទំនើប  AEON  ដ៏​ធំ​នោះ គឺ​ការ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​ធ្វើ​ទំនាក់​ទំនង​នៃ​ប្រទេសទាំងពីរ​កម្ពុជា-ជប៉ុន ពិសេស​លើ​វិស័យ​ពាណិជ្ជ​កម្ម។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​ជា​មួយ​សម្តេច  អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន  កាល​ពី​រសៀល​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព ឯកឧត្តម គីហ្សីដា ហ៊្វូមីអូ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​ទំនាក់​ទំនង​ជាក់​ស្តែង​រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់ពី​ឯកឧត្តម​នាយក​រដ្ឋមន្រ្តី​ជប៉ុន និង​សម្តេច​តេជោ​នា...