Skip to main content

Posts

Showing posts from July 2, 2017

(វីដេអូ) កិច្ចប្រជុំគណៈកម្មាការបេតិកភណ្ឌពិភពលោក នាពេលរសៀលសម្រេចបញ្ចូលបេតិកភណ្ឌវប្បធម៌ ឱ្យប្រទេសចំនួន៣ កម្ពុជា ចិន និងឥណ្ឌា

Krakow, Poland, 8 July—The World Heritage Committee this afternoon inscribed three cultural sites in Cambodia, China and India. The sites added, in order of inscription are: Temple Zone of Sambor Prei Kuk, Archaeological Site of Ancient Ishanapura (Cambodia) The archaeological site of Sambor Prei Kuk, “the temple in the richness of the forest” in the Khmer language, has been identified as Ishanapura, the capital of the Chenla Empire that flourished in the late 6th and early 7th centuries CE. The vestiges of the city cover an area of 25 square kilometres and include a walled city centre as well as numerous temples, ten of which are octagonal, unique specimens of their genre in southeast Asia. Decorated sandstone elements in the site are characteristic of the pre-Angkor decorative idiom, known as the Sambor Prei Kuk Style. Some of these elements, including lintels, pediments and colonnades, are true masterpieces. The art and architecture developed here became models for other p...

គណៈ​កម្មា​ធិការ​បេតិក​ភណ្ឌពិ​ភពលោក «UNESCO» សម្រេច​ដាក់ប្រាសាទសំបូរព្រៃគុក​កម្ពុជា ជាសម្បត្តិបេតិក​ភណ្ឌពិភព​លោក

គណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលហៅកាត់ថា (UNESCO) បានសម្រេចដាក់ប្រាសាទសំបូរព្រៃគុក របស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក ខណៈប្រាសាទវ័យជាង១៤០០ឆ្នាំនេះ អាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានក្នុងមួយឆ្នាំៗ ជាងពីរសែននាក់នោះ។ ប្រាសាទសំបូរព្រៃគុកគឺជាប្រាសាទទីបីហើយ ដែលអង្គការ UNESCOសម្រេចចុះបញ្ជីជាសម្បតិ្តបេតិកភណ្ឌពិភពលោក ដែលលើកទី១ គឺប្រាសាទអង្គរវត្ត ទី២ប្រាសាទព្រះវិហារ និងទី៣ប្រាសាទសំបូរព្រៃគុកនេះតែម្តង។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានចេញនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុងក្រាកូវ (Krakow) ប្រទេសប៉ូឡូញ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានពិនិត្យ ពិភាក្សានិងវាយតម្លៃថា «តំបន់ប្រាសាទសំបូរព្រៃគុក» មានគុណតម្លៃលេចធ្លោជាសកល ហើយតាមរយៈកិច្ចប្រជុំនេះ គណៈកម្មាធិការបានសម្រេចចុះ «តំបន់ប្រាសាទសំបូរព្រៃគុក» ទៅជាបញ្ជីបេតិកភណ្ឌពិភពលោក។ សេចក្តីជូនដំណឹងដដែល បានបន្តទៀតថា ការសម្រេចនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូនីស្កូនេះ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ...

Temple Zone of Sambor Prei Kuk, Archaeological Site of Ancient Ishanapura

The archaeological site of Sambor Prei Kuk, “the temple in the richness of the forest” in the Khmer language, has been identified as Ishanapura, the capital of the Chenla Empire that flourished in the late 6th and early 7th centuries CE. The vestiges of the city cover an area of 25 square kilometres and include a walled city centre as well as numerous temples, ten of which are octagonal, unique specimens of their genre in southeast Asia. Decorated sandstone elements in the site are characteristic of the pre-Angkor decorative idiom, known as the Sambor Prei Kuk Style. Some of these elements, including lintels, pediments and colonnades, are true masterpieces. The art and architecture developed here became models for other parts of the region and lay the ground for the unique Khmer style of the Angkor period. Description is available under license   CC-BY-SA IGO 3.0 Description:   Sambor Prei Kuk Archaeological Site representing the Cultural Landscape of Ancient Ishanap...

(Video) កិច្ចប្រជុំពេញអង្គ​គណៈ​កម្មាធិការ​បេតិក​ភ័ណ្ឌពិ​ភពលោកលើកទី៤១ Krakow, Poland 2-12 July 2017

This year, the World Heritage Committee will meet for its 41st session in the World Heritage site of the Historic Centre of Kraków. We are very pleased to be hosted by Poland, an early supporter of the World Heritage Convention whose experts even participated in the drafting of the Convention itself. Poland’s heritage sites represent many aspects of World Heritage: a diversity of values, a rich history, and transboundary cooperation, among others.

ទឹកដីអង្គរជាទីក្រុង​បុរាណ​ធំជាង​គេ​លើពិភពលោក

យោង​តាម​របាយការណ៍​របស់​សាកលវិទ្យាល័យ​ស៊ីដនីនៃ ប្រទេស​អូស្ត្រាលី​បានឲ្យដឹងថា អង្គរ គឺជា​ទីក្រុង​បុរាណ​មួយដ៏ធំ​នៅក្នុង​ពិភពលោក​នាសម័យបុរាណ និង ជាទីក្រុង​បុរាណ​ដ៏អស្ចារ្យ​សម្រាប់​ភ្ញៀវទេសចរ​គ្រប់ជាតិ​សាសន៍​ទស្សនា​ផងដែរ ហើយ​របក​គំហើញនេះ​ត្រូវបាន​ប្រកាស​ឲ្យដឹង​នៅ​ក្នុង​អត្ថបទ​វិទ្យាសាស្ត្រ បោះផ្សាយ​ដោយ​ទស្សនាវដ្ដី​បណ្ឌិត​សភាវិទ្យា​សាស្ត្រជាតិ (Proceedings of the National Academy of Sciences)។ ​ ប្រភព​ដដែល​បាន​បង្ហាញថា ការប្រើប្រាស់​នូវបច្ចេកវិទ្យាថ្មី​មួយ​ដែលមានឈ្មោះ​ជាភាសាអង់គ្លេង​ថា ឡៃដារ(LIDAR) ដែលជា​បច្ចេកវិទ្យា​ប្រើប្រាស់​នូវ​កាំរស្មីឡាស៊ែរ​ដើម្បី​ធ្វើការ​តាមដាន និង​ស្កែនចុះ​ទៅខាង ក្រោមដី​បានឲ្យ​ពួកអ្នក​ស្រាវជ្រាវ​រកឃើញនូវ​ទំហំពិត​ប្រាកដ​នៃទីក្រុងអង្គរ​ដែលមាន​នៅក្នុង​អតីតកាល​របស់​ខ្មែរ។ ការស្កែន​ដោយ​ឡាស៊ែរ​បង្ហាញ​ឲ្យឃើញ​ទិដ្ឋភាព​ទីប្រជុំជន​ពុំធ្លាប់​បាន​កត់ត្រា​ពីមុនមក​ដែល​មាន​បណ្ដាញតភ្ជាប់​រវាង​បណ្ដាប្រាសាទ​ដែលមាន​ចំណាស់ ១ ២០០ឆ្នាំ។ ឡាស៊ែរ​ពីលើ​អាកាសបាន​បង្កើត​ជាផែនទី​លម្អិត លើក​ដំបូង​អំពី​ទិដ្ឋភាព​ទាំងមូល​របស់​ទីក្រុងនេះ ដែល​រួមមាន​បណ្ដាញ​ផ្លូវថ្នល់ និង​ប្រាសាទ​មួយចំនួន​ដែល...

រឿង​អស្ចារ្យ ៧យ៉ាង​របស់​ប្រាសាទ​អង្គរវត្ត និង​តំបន់​អង្គរ កូន​ខ្មែរ​ភាគ​ច្រើន​ដឹង​មិន​អស់

សាងសង់​ឡើង​លើ​ផ្ទៃដី ១៦២,៦​ហិចតា ជា​សំណង់​ឧទ្ទិស​សាសនា​ធំជាង​គេ​បំផុត​ក្នុង​លោក ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​មួយ លើ​គេហទំព័រ ArchaeoMadness, TripAdvisor, Lonely Planet ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដំបូង​គេ​របស់​កម្ពុជា ចុះ​ក្នុង​បញ្ជី UNESCO ​ក្នុង​ឆ្នាំ១៩៩២ អាថ៌កំបាំង​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត ២ដង​ក្នុង​មួយ​ឆ្នាំ បច្ចេកទេស​ជីក​គូទឹក​ការពារ​ប្រាសាទ រឹង​មាំ​បាន​ច្រើន​រយ​ឆ្នាំ ចម្រឹង​បង្អួច​ប្រាសាទ​អង្គរវត្ត​ជះ​ស្រមោល ចេញ​កំពូល​ប្រាំ ក្រោម​ប្រាង្គ​ប្រាសាទ​​អង្គរវត្ត មាន​សំណង់​ច្រើន​ទៀត ប្រាសាទ​អង្គរវត្ត និង​ប្រជុំ​សំណង់​ទាំង​អស់​នៃ​តំបន់​អង្គរ បាន​បន្សល់​ទុក​អច្ឆរិយភាព និង​អាថ៌កំបាំង​រាប់​មិន​អស់​សម្រាប់​ប្រជាជន​ខ្មែរ​ជំនាន់​ក្រោយ។ សម្បត្តិ​បេតិកភណ្ឌ​មិន​អាច​កាត់​ថ្លៃ​បាន​មួយ​នេះ គឺ​ជា​មរតក​ដ៏​អស្ចារ្យ​ដែល​ធ្វើ​ឲ្យ​កម្ពុជា ល្បី​រន្ទឺ​លើ​ពិភពលោក​រហូត​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​រាប់​លាន​នាក់។ យ៉ាង​ណា​ក្ដី មាន​រឿង​រ៉ាវ​ចាប់​អារម្មណ៍​មួយ​ចំនួន ដែល​កូន​ខ្មែរ​ភាគ​ច្រើន​ដឹង​មិន​អស់។ ​ ១. អង្គរ​វត្ត ជា​សំណង់​ឧទ្ទិស​សាសនា​ធំ​បំផុត ជាប់​ក្នុង​កំណត់ត្រា​ពិភពលោក Guinne...

រឿងព្រេងខ្មែរ ប្រាសាទអង្គរ

រឿងព្រេងខ្មែរ ប្រាសាទអង្គរ វិចារកថា៖ ដោយកែវឈុន: អង្គរវត្ដ គឺជាប្រាសាទដ៏ល្អប្រណិតមួយ ល្បីរន្ទឺសុះសាយពេញពិភពលោក ហើយអង្គរវត្ដជារូបភាពតំណាង យ៉ាងសំខាត់បំផុត របស់ប្រទេសកម្ពុជាយើង។ វិរជនខ្មែរគ្រប់សម័យកាល តែងជ្រើសយកនិមិត្ដរូបប្រាសាទអង្គរវត្ដ មកដាក់លើទង់ជាតិខ្មែរ គ្រប់ៗ សម័យមិនដែលខកខានឡើយ។ នគរវត្ដ ឬអង្គរវត្ដ មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប មានចម្ងាយ ៧ គ.ម ពីទីរួមខេត្ត មានកសិណ ឬគូទឹកព័ទ្ធជុំវិញ ប្រហែលជា ១៦គ.ម ចំណែកកសិណពិតប្រាកដរបស់ប្រាសាទមានបណ្ដោយប្រវែង ១៥០០ម x ១៣០០ម លើ ២០០ម ផ្លូវធំដើរចូលពីទិសខាងលិចទៅដល់ប្រាសាទកណ្ដាលមានប្រវែង២៥០ម ឯកំពូលកណ្ដាលខ្ពស់ធំជាងគេបំផុតរបស់នគរវត្ដមានកំពស់ ៦៥ម។ ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺ ជាស្នាដៃរបស់អាទិទេព។ តាមប្រវត្ដិសាស្ត្រភាគរឿងនិទាន ប្រាសាទអង្គរត្រូវបានសាងសង់ឡើងដោយ វិស្សកម្មទេវបុត្រ ដែលព្រះឥន្រ្ទបានចាត់ ប្រើឲ្យមកកើតជា មនុស្សលោក មានឈ្មោះថា ចៅចិត្ដកុមារ ឬពិស្ណុការ ដើម្បីសង់ប្រាសាទថ្វាយព្រះកេតុមាលា តែបើតាមប្រជុំរឿងព្រេងខ្មែរភាគ៥ របស់ពុទ្ធ សាសនបណ្ឌិត្យ ដែលយើងកំពុងច...

ជីវប្រវត្តិដ៏អាថ៍កំបាំង និងសែនកំសត់របស់ ព្រះ នរោត្តម សីហនុ ដែលកម្រមានអ្នកដឹង ពេលនេះ ត្រូវបានលាតត្រដាងហើយ

ព្រះបាទ នរោត្តម សីហនុ ទ្រង់ប្រសូតនាថៃ្ងទី ៣១ តុលា ឆ្នាំ ១៩២២ នាព្រះបរមរាជវាំង ក្រោយពីប្រសូតទ្រង់រួចព្រះអយ្យកោទ្រង់ គឺ ព្រះអង្គម្ចាស់ នរោត្តម សុធារស បានប្រទាននាមដល់រាជកុមារនេះថា សីហនុ ដែលប្រែថា សត្វតោ ។ ព្រះមាតាទ្រង់ ព្រះអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថ កុសមៈ នារីរន៍ សេរីវឌ្ឍនា ព្រះអង្ឥជាអ្នកជឿជាក់យ៉ាងខ្លាំងនិងមុតមាំ ទៅលើអបិយជំនឿនៃការទស្សន៍ទាយ ដែលខ្លួនព្រះអង្គផ្ទាល់ក៏មានចំណេះយ៉ាងជ្រៅជ្រះដូចគ្នាទៅលើផ្នែកនេះផងដែរ ដូច្នេះក្នុងគោលបំណងរៀបចំវាសនាអនាគតរបស់ព្រះរាជកុមារ សីហនុ ព្រះមាតាទ្រង់ក៏បានយកទ្រង់ទៅឲ្យហោរាប្រចាំព្រះបរមរាជវាំងរដ្ជកាល ព្រះមហាក្សត្រ មុនីវង្ស ធ្វើការទស្សន៍ទាយជោគជតារាសី និង ដំណើរខ្សែជីវិតរបស់ព្រះរាជកុមារ នរោត្តម សីហនុ ។ រោយពីបានគន់គូរខែឆ្នាំ និង ពិនិត្យលក្ខណៈសម្បត្តិរបស់ព្រះរាជកុមារ សីហនុ រួចមក ហោរារាជវាំងបានទស្សន៍ទាយថា « នៅថ្ងៃណាមួយ រាជកុមារ សីហនុ អង្គនេះ និងបានឡើងកាន់មុខដំណែងដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះរាជាណាចក្រ តែពេលនោះហោរាមិនបានបញ្ជាក់ថាជារាជបល្ល័ងនោះទេ ព្រោះជាសម្មតិកម្មមិនច្បាស់លាល់ ។ ហោរា ក៏បានបន្តទៀតថា ខ្សែជីវិតរបស់ រាជកុមារ សីហនុ និង មានសភាពប្លែកអស្ចារ្យ និង ពោលគឺខុ...