Skip to main content

Posts

Showing posts from July 15, 2012

ជម្លោះរវាង សម្តេចក្រុមព្រះ និងលោក សៅ រ៉ានី កាន់តែជ្រៅទៅៗ

ភ្នំពេញ ៖ ជម្លោះរវាងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ប្រធានគណបក្សនរោត្តម រណឫទ្ធិ និងលោក សៅ រ៉ានី អគ្គលេខាធិការគណបក្ស នរោត្តម រណឫទ្ធិ កាន់តែជ្រៅទៅហើយ ខណៈដែលលោក សៅ រ៉ានី បានដាក់ ពាក្យបណ្តឹងទៅអគ្គស្នងការនគរបាលជាតិ ចំពោះលិខិតមួយចំនួន ដែលលោកគិតថា ជាលិខិតក្លែងក្លាយ ដែលគណបក្ស នរោត្តម រណឫទិ្ធ បានចេញកាលពីថ្ងៃទី២០ ខែកក្កដា ដោយ ក្នុង លិខិតនោះ មិនទទួលស្គាល់ ការចុះហត្ថលេខា រវាងលោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្ស ហ្វ៊ុនស៊ិនប៉ិច និងលោក សៅ រ៉ានី ។ យោងតាមសេចក្តីសម្រេច របស់គណបក្សនរោត្តម រណឫទិ្ធ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ បាន បញ្ចប់តួនាទីអគ្គលេខាធិការ និងអគ្គលេខាធិការរងចំនួន ៦រូប ដោយក្នុងនោះ ទី១-លោក សៅ រ៉ានី អគ្គលេខាធិការ គណបក្សនរោត្តម រណឫទ្ធិ ទី២-លោក ផែង ហេង ទី៣-លោក ឃឹម សិលា ទី៤- លោក  ថាវ គឹមឡុង ទី៥-លោក ឡុង លីម ជាអគ្គលេខាធិការរង ទី៦-លោក យស់ សូលី សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ ហើយក៏មានលិខិតប្រកាសតែងតាំង លោក ឈឹម សៀកឡេង ជាអគ្គ លេខាធិការ នៃគណបក្សនរោត្តម រណឫទ្ធិ ជំនួសលោក សៅ រ៉ានី វិញ ។ យោង​តាម​ប្រភពព័ត៌មានមួយ បានបង្ហើបឲ្យដឹងថា លោក សៅ រ៉ានី បានចាត់ទុកលិខិតរបស់គណបក្ស នរោត្តម រណឫទ្ធិ...

សេចក្តីថ្លែងការណ៍​ រដ្ឋមន្រ្តីការ​បរទេស​អាស៊ាន ស្តីពី ៦ចំនុច​ជាគោល​ការណ៍​របស់អាស៊ាន លើ​បញ្ហាសមុទ្រ​ចិនខាង​ត្បូង

សេចក្តីថ្លែងការណ៏រួម របស់​បណ្តាញ​ប្រជាជន​កម្ពុជាដើម្បី​សន្តិភាព​ (CPNP)

សេចក្តីថ្លែងការណ៏រួម របស់​បណ្តាញ​ប្រជាជន​កម្ពុជាដើម្បី​សន្តិភាព​ ( CPNP) 3 បណ្តាញប្រជាជនកម្ពុជាដើម្បីសន្តិភាព ( CPNP ) ជាសមាគម  អង្គការមិន​មែន​រដ្ឋា​ភិបាល និង​សហជីព​​នៅកម្ពុជាចំនួន១៤៩ ដែលមានបេសសកម្ម​តស៊ូមតិ ដើម្បីលើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​យុត្តិធម៌​សង្គម សូម​សំដែង​នូវ​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​បាន​ឃើញ​សេចក្តី​ថ្លែងការណ៏មួយ​ ប្រាស់​ចាកពី​ការពិត ចេញ​ផ្សាយ​ដោយ​​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​( Human Rights Watch ) កាល​ពីថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០១២ ​ ដែល​បាន​​ចោទ​ប្រកាន់មកលើ​រាជ​រាជ​រដ្ឋាភិបាល​ ថាបាន​គំ​រាម​កំ​ហែង កៀប​​សង្កត់​សិទ្ធិ​សេរីភាព​ និង​​បំ​បិទមាត់​ទៅ​លើ​ក្រុម​គណបក្ស​​ប្រឆាំង និង​មាន​ការ​ត្រៀម​ទុក​ជាមុន ក្នុង​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់​ដូ​ ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធាន​សមាគម​អ្នក​ប្រជា​ធិប​​តេយ្យ​ដាក់​ពន្ធនាគារ។              បណ្តាញប្រជាជនកម្ពុជាដើម្បីសន្តិភាព ( CPNP ) បាន​កត់​សម្គាល់​ឃើញ​ថា​ សេចក្តីថែ្លង ​ ការណ៏ របស់  អង្គការសិទ្ធិមនុស្សអន្តរជាតិ​( Human Rights Watch ) គឺមាន ...

STATEMENT of ASEAN Foreign Ministers on ASEAN's Six-Point Principles on the South China Sea

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​សម័យ​ប្រជុំ​ពេញ​អង្គគណៈ​រដ្ឋមន្ត្រី ថ្ងៃទី ២០ កក្កដា ២០១២

សេចក្តី​ជូន​ដំណឹង​ស្តីពី​សម័យ​​ប្រជុំ​​ពេញ​អង្គ​គណៈ​រដ្ឋ​​មន្រ្តី ​​ថ្ងៃទី​​ ២០ ខែកក្កដា​​​ ឆ្នាំ ​២០១២ វេលាម៉ោង​​ ០៨:៣​០នាទី​​

សេចក្តីជូនដំណឹង ថ្ងៃទី​​ ២០ ខែកក្កដា​​​ ឆ្នាំ ​២០១២ វេលាម៉ោង​​ ០៨:៣​០នាទី​​ នៅ​វិមាន​សន្តិ​ភាព​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​​​ នឹង​មាន​បើក​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្រ្តី ​​ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​បំផុត​របស់​   សម្តេច​អគ្គ​​មហា​សេនា​​​បតី​​​តេជោ​ ហ៊ុន សែន   នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ក្នុង​អាណត្តិទី៤​​ ដើម្បី​ពិភាក្សា​លើ​របៀប​វារៈ​ដូចខាង​ក្រោម​​៖ ១-​​​   សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​អភិ​វឌ្ឍន៍​ទេសចរណ៍ ២០១២ - ២០២០ ​ ។ ​ ២-​​   សេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីបរិស្ថាន និងសុខភាព ​។​ ៣ -​​   សេចក្តី​ព្រាង​អនុ​ក្រឹត្យ ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​អគ្គ​លេខា​ធិការដ្ឋាន​ នៃ​គណៈ​ស្ថាបត្យ​ករ​កម្ពុជា   ​។ ​ ៤-​​​​​បញ្ហា​ផ្សេងៗ ៖ ​   សំណើ​សុំ​ការ​យល់​ព្រម​ពី​គណៈ​រដ្ឋមន្ត្រី ដើម្បី​ផ្ញើសុំ​សច្ចាប័ន​ពី​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​លើ   :                ៤.១- ​   អនុសញ្ញាចំនួន០២​របស់​អាជ្ញាធរ​ជាតិ​អាវុធ​គីមី ៖ ៤.១.១-​ អនុសញ្ញា​ស្តីពី​ការ​ជូន​ដំណឹង​ជា​បន្ទាន់​ ...

អបអ​រសារទពិធីកែ​សម្រួល​កងទ័ព ចេញពី​តំបន់​គ្មានក​ងទ័ពបណ្តោះ​អាសន្ន​នៅតំបន់​ប្រាសាទ​ព្រះវិហារ

រាជ​រដ្ឋាភិបាល​កម្ពុជា ដក​​កង​​ទ័ពចំ​នួន​​៤៨៥​នាក់​ ​ចេញ​​ពីតំ​បន់​​គ្មាន​កង​ទ័ព​​បណ្តោះ​អាសន្ន​ តាម​ដីកា​បង្គាប់​​របស់​​តុលា​ការ​ ICJ

ដោយ​អនុវត្តតាម​ដីកាបង្គាប់​របស់​តុលាការ​យុត្តិធម៌អន្តរជាតិ​ រាជ​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃពុធ ទី​១៨ ខែ កក្កដា ឆ្នាំ ២០១២នេះ បាន​សម្រេច​ដក​កង​ទ័ព​ជាឯកតោភាគីជំ​ហាន​ទី១ ចំ​នួន​ ៤៨៥នាក់ ចេញ​ពី​តំ​បន់​គ្មាន​កង​ទ័ព​បណ្តោះ​អាសន្ន( PDZ ) ជាជំ​នួសវិញ​ដោយ​នគរបាល​ចំ​នួន​២៥៥នាក់​ និង​សន្តិសុខអភិរក្ស​ប្រាសាទ​ចំ​នួន​១០០នាក់។ ពិធី​កែសម្រួល​កងទ័ព​នេះ​​ បាន​ប្រារព្ធធ្វើ​ឡើង​នៅទី​បញ្ជាការ​សន្តិភាព​ ៥មករា ‑  ព្រះ​វិហារ​ ​​​ ក្រោម​អធិបតី​ភាព​​ដ៏ខ្ពង់​ខ្ពស់​របស់​​ ឯកឧត្តម​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ដោយ​មាន​ការ​ចូល​រួមពី​តំណាង​​រាជ​រដ្ឋាភិបាល​ សមាជិកសភា ព្រឹទ្ធ​សភា អាជ្ញាធរគ្រប់​លំ​ដាប់​ថ្នាក់​  អនុព័ន្ធ​យោធា​នៃបណ្តាប្រទេស​ជាមិត្តនៅ​កម្ពុជា​ និង​​គ្រប​ដណ្តប់​ព្រឹត្តិការណ៍​ដោយ​អ្នក​សារព័ត៌មានជាតិ និង​ អន្តរ​ជាតិ​ប្រមាណ​ជាងមួយរយ​នាក់​ ថែម​ទាំង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈស្ថានីយ៍ទូ​រទស្សន៍​បាយ័ន​ទៀត​ផង​។ ​ព្រឹត្តិការណ៍​ជាប្រវត្តិសាស្ត្រនៃការ​កែសម្រួល​កង​ទ័ព​នេះ​ ក៏បានធ្វើ​ឡើង​​​ក្នុង​ពេល និង​ម៉ោង ជាមួយ​គ្នា​ នៃពិធី​អប​អរ​សាទរ​ខួប​លើក​ទី៤ នៃការ​ច...

មន្ត្រី​​ព័ត៌​មាន មន្ត្រី​​ទំនាក់​​ទំនង​​សាធារណៈ ​មក​ពី​​អង្គភាព​ និងស្ថាប័ន​នានា របស់​​រាជ​​​រដ្ឋាភិ​បាល ទទួល​ការ​​បំពាក់​​បំប៉​ន​​សមត្ថ​ភាព​​ជា​អ្នក​នាំ​​ពាក្យ​

នៅ​វិមាន​សន្តិភាព នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១២ មន្ត្រី​អ្នក​នាំ​ពាក្យ​មក​ពី​អង្គភាព និង​ស្ថាប័ន​នានា របស់​រាជរដ្ឋាភិបាល បាន​ទទួល​ការ​ហ្វឹក​ហ្វឺន​ ក្នុង​រយៈ​ពេល​៣ថ្ងៃ ដើម្បី​បំប៉ន​សមត្ថ ភាព​ក្នុង​តួនាទី​ជា​អ្នក​នាំ​ពាក្យ​ សុច្ចរិត ត្រឹម​ត្រូវ​ ពី​រាជរដ្ឋាភិបាល​ជូន​ប្រជា​ពលរដ្ឋ​ តាម​រយៈ​អ្នក​សារព័ត៌​មាន​​។ វគ្គ​ហ្វឹក​ហ្វឺន​ដែល​រៀប​ចំ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ប្រារព្ធ​ពិ​ធី​បើក​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯកឧត្តម​​ ប្រាក់​ សុខុន រដ្ឋមន្ត្រីប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ​។ មាន​ប្រសាសន៍​ក្នុង​ពិធីបើក​វគ្គ​ហ្វឹកហ្វឺន​ ឯកឧត្តម​ ប្រាក់​ សុខុន បាន​ថ្លែង​អំណរ​គុណ​ចំពោះ​វត្ត​មាន​មន្ត្រី មក​ពី​ស្ថាប័ននានា ដែល​បាន​មក​ចូល​រួម​ក្នុង​វគ្គ​ហ្វឹក​ហ្វឺន​នេះ។ ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ព្រះ​រាជាណាចក្រកម្ពុជា ជា​ប្រទេស​ដែល​បើក​ចំហរ និង​ផ្តល់​សេរី​ភាព គ្រប់​យ៉ាង​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ទទួល​ព័ត៌មាន​។ ព័ត៌មាន​ច្រើន​ដែល​ប្រជា​ពលរដ្ឋ​មាន​​សិទ្ធិ​សេរី​...

វេទិកា​ធុរកិច្ច អាមេរិក-​អាស៊ាន​ផ្តោត​លើ​ប្រធាន​បទ​«ការប្តេជ្ញា​ឆ្ពោះ​ទៅរ​កកា​រតភ្ជាប់»

​វេទិកា​​ធុរកិច្ច​អាមេរិក-អាស៊ាន​នៅក្រោម​ប្រធាន​បទ «ការប្តេជ្ញា​ឆ្ពោះទៅ​រក​ការ​តភ្ជាប់​»​​​​បាន​ប្រព្រឹត្ត​​ទៅនៅ​ក្នុងខេត្ត​សៀមរា​ប ដែលជា​​​​ទឹកដី​​ដ៏បរ​មបុរាណនៃអរិយ​ធម៌អង្គរ​នៃព្រះ​ រាជា​ណា​ចក្រ​កម្ពុជា នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១២ ដោយមាន​វត្តមាន​លោក​ជំទាវ ហ៊ី​លឡារី គ្លីនតុន​​ រដ្ឋ​មន្រ្តីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​និងវត្តមាន​ឯកឧត្តម ធេន​ សេន​ ប្រធានាធិបតី​នៃ​សាធារណ​រដ្ឋសហភាព​មីយ៉ាន់ម៉ា លោកជំទាវ យីងឡាក់ នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​ថៃ​​​ត្រូវបាន​ចាត់​ទុកថា ជាព្រឹត្តិ​ការណ៍​​មានសារ​សំខាន់​សម្រាប់​កម្ពុជា ជាពិសេស​ស​ម្រាប់​បណ្តា​ ប្រទេស​អាស៊ាន​ទាំងអស់​នោះ ។ ក្នុង​ពិធី​ពិសា​អាហារ​ពេលល្ងាចនៃ​វេទិកា​ធុរកិច្ច​អាមេរិក-អាស៊ាន​ សម្តេច​អគ្គ​មហា​ សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រ​កម្ពុជា ក្នុងនាម​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០១២ បានមាន​ប្រសាសន៍​ចាត់ទុកវត្ត​មាន​របស់ លោកជំទាវ ហ៊ីលឡារី គ្លីន តុន​ នៅក្នុង​វេទិកា​ធុរកិច្ច​អាមេរិក-អាស៊ាន​គឺជាការ​ផ្តល់សញ្ញា​លើកទឹក​ចិត្តដ៏​សំខាន់​ ដល់​វិនិយោគិន​ និង​ធុរជន​ឤមេរិក ​។ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា ជាកា...

សេច​ក្តី​ប្រកាស​ព័ត៌មាន របស់​ក្រុម​ការងារ​សម្រស​បសម្រួល​បទឈប់​បាញ់​កម្ពុជា ស្តីពី​ការ​កែ​សម្រួលកងទ័ព​កម្ពុជា​ជំហានទី១

PRESS RELEASE On Step One of Troop Redeployment from the Provisional Demilitarized Zone (PDZ) in Compliance with the Order of International Court of Justice (ICJ) No. 151 dated 18 July 2011

Cambodian Working Group For Ceasefire Coordination Secretariat PRESS RELEASE On Step One of Troop Redeployment from the Provisional Demilitarized Zone (PDZ) in Compliance with the Order of International Court of Justice (ICJ) No. 151 dated 18 July 2011 ********* With a view to realize the vision for ASEAN Community by 2015 for Peace and Prosperity and in compliance with the Hague Convention for the Protection of Cultural Property in the Event of Armed Conflicts of 1954 and the 1972 Convention concerning the Protection of the World Cultural and Natural Heritage, the Royal Government of Cambodia has decided to announce Step One of Troop Redeployment on 18 July 2012 where 485 troops of the Intervention Division No 3 and the Intervention Brigade No 7 will be redeployed out of the Provisional Demilitarized Zone (PDZ) as indicated by the Order of the International Court of Justice (ICJ) of 18 July 2011. Cambodian Working Group for Ceasefire Coordination already determined Poin...

Speech of H.e. Gen. Tea banh, at the ceremony for phase I of the readjustment of the cambodian armed forces out of the pdz in accordance with the icj decision

SPEECH OF H.E. GEN. TEA BANH, DEPUTY PRIME MINISTER, MINISTER OF NATIONAL DEFENSE,​AND CHAIRMAN OF THE CEASEFIRE COORDINATION WORKING GROUP​ ​AT THE CEREMONY FOR PHASE I OF THE READJUSTMENT OF THE CAMBODIAN ARMED FORCES OUT OF THE PDZ IN ACCORDANCE WITH THE ICJ DECISION No. 151 DATED JULY 18, 2011 PREAH VIHEAR, JULY 18, 2012 - Distinguished guests, -   Foreign Military Attaches to the Kingdom of Cambodia, - Officers,   Non-Commissioned Officers, Soldiers, and Conservation Police Forces, - National and International distinguished guests, and all the beloved people in Choam Ksan District! Today, I have the greatest pleasure to meet you all here in "Peace Headquarters – January 5" of Preah Vihear Mountain for the ceremony of Phase I of the Readjustment of the Cambodian Armed Forces out of the PDZ in accordance with the ICJ decision number 151 dated on July 18, 2011. I would like to take this opportunity to convey the warmest regards from Samdech Akka ...

សន្ទរក​ថាឯក​ឧត្ត​មនាយ​ឧត្តម​សេនីយ៍ ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ និងជា​ប្រធាន​​ក្រុម​ការងារ​សម្រប​សម្រួល​បទឈប់​បាញ់​ ក្នុង​ពិធីកែ​សម្រួល​កងទ័ព​ជំហ៊ានទី១ចេញ​ពីតំបន់គ្មានកងទ័ព បណ្តោះ​អាសន្ន(PDZ) តាមដីកា​បង្គាប់រ​បស់តុលាការ​យុត្តិធម៌អ​ន្តរជាតិ (ICJ)

សន្ទរកថា ឯកឧត្តម ឧត្តម​សេនីយ៍ឯក ខេង សាមេត អគ្គស្នង​ការរងនគរ​បាល​ជាតិ ក្នុងពិធី​កែសម្រួល​កងទ័ព​ជំហ៊ាន​ទី១ចេញ​ពីតំបន់គ្មាន​កងទ័ព បណ្តោះ​អាសន្ន(PDZ) តាមដីកា​បង្គាប់​របស់តុលាកា​រយុត្តិធម៌​អន្តរជាតិ (ICJ)

សេចក្តី​សម្រេច​​ស្តីពីការ​កែ​សម្រួល​កង​ទ័ព​ជំហាន​ទី១ ​ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន កំណត់​ដោយ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ

របាយ​ការណ៍ស្វាគមន៍ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ជា តារា អគ្គ​មេបញ្ជា​ការរង នៃកង​យោ​ធពលខេម​រភូមិន្ទ ក្នុងពិធី​កែសម្រួល​កងទ័ព​ជំហ៊ាន​ទី១​ចេញពីតំបន់គ្មាន​កងទ័ព បណ្តោះ​អាសន្ន(PDZ) តាម​ដីកាប​ង្គាប់រ​បស់តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)

ជំនួយ​ស្មារតី​​ស្តីពី​ការកែ​​សម្រួល​​កងទ័ព​​ជំហ៊ាន​​ទី១​​ចេញ​​ពីតំបន់​​គ្មាន​​កងទ័ព បណ្តោះ​​​អាសន្ន(PDZ) តាម​ដីកា​ប​ង្គាប់​របស់​តុលាការ​​យុត្តិធម៌​​អ​ន្តរជាតិ (ICJ)

Fact Sheet for Step One of Troop Redeployment from Provisional Demilitarized Zone (PDZ) in Compliance with the Order of International Court of Justice (ICJ)

Cambodian Working Group For Ceasefire Coordination Secretariat Fact Sheet for Step One of Troop Redeployment from Provisional Demilitarized Zone (PDZ) in Compliance with the Order of International Court of Justice (ICJ) No. 151 Dated 18 July 2011 1-       Date of Redeployment:          18 July 2012 2-       Areas of Redeployment:   Within the vicinity of the Temple of Preah Vihear in the PDZ: the Naga-Stair Market, Northern Ancient Stairways, Eastern Ancient Stairways and Keo Sikhakiri Svara Pagoda. 3-       Troops Out:   485 military personnel along with 519 armed units from Intervention Division 3 and Intervention Division Brigade 4-       Troops In:   255 police personnel from National Police and 100 Conservation Rangers from National Authority for Preah Vihear 5-       Causes of the Redeploy...