Skip to main content

Posts

Showing posts from March 9, 2014

លិខិត​របស់គណបក្ស​ប្រជាជនកម្ពុជា ជម្រាបជូន ប្រធានគណៈកម្មកា​ចម្រុះ តំណាងគណបក្ស​សង្រ្គោះជាតិ

ឯកឧត្តម​​​បណ្ដិត​​​សភាចារ្យ សុខ អាន៖ ​យុវជន​​សហភាព​​​សហ​ព័ន្ធ​​​យុវ​ជន​​​កម្ពុជា​ ត្រូវ​​ធ្វើ​​​ខ្លួន​​ឲ្យ​​ក្លាយ​​ឃោស​​និក​​ដ៏ល្អ

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី នា​ព្រឹក​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ បាន​ផ្តល់​អនុសាសន៍​ឲ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ក្លាយឃោសនិកដ៏ល្អ ក្នុង​ការ​ពន្យល់​ និង​ផ្សព្វផ្សាយ​ឲ្យ​យុវជន​យល់​ដឹង​អំពី​តួនាទីយុវជន​ និង​បេតិកភ័ណ្ឌ និង​តួនាទី​យុវជន​ និងការ​អប់រំ​វិជ្ជាជីវៈ។   ប្រសាសន៍​របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុងពិធី​សម្ពោធដាក់​ឲ្យប្រើប្រាស់​ទីស្នាក់​ការ​ថ្មី របស់​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​តាកែវ​ ដោយ​ឯកឧត្តម​បានចាត់​ទុក​ថា​​ គឺជា​សមិទ្ធផល​ថ្មី​ដ៏សំខាន់មួយ​ទៀតរបស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ជា ពិសេស​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តតាកែវ។ ​   ទាក់​ទង​តួនាទី​យុវជន និង​បេតិកភណ្ឌ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រ​សាសន៍​ឲ្យ​ដឹង​ថា កាល​ពីឆ្នាំ ២០១៣ កន្លងទៅ នៅពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លើកទី ៣៧ និង​ជាប្រធាន​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​​ដែល​មាន ១៩០ រដ្ឋភាគី​ជាសមាជិក​យុវជន​...

បទវិចារណកថា ៖ បាតុកម្ម គឺ​ជា​​ការ​​បំ​ផ្លាញ​​ការ​​ចរចា វាមិន​​មែនជា​ដំណោះ​ស្រាយ​ឡើយ

អត្ថបទដោយ៖  លី គាំ           ដើម្បីបាន​​សម្រេចគោល​បំ​ណង​អ្វី​មួយ​របស់​ក្រុម​អ្នក​តវ៉ា ទាំង​អ្នក​នយោបាយ​ក្តី ទាំង​ការ​តវ៉ា ​​របស់​ប្រជាពល​រដ្ឋ និង​កម្មករ​ក្តី​ គឺក្រុម​អ្នក​តវ៉ាតែង​តែ​ចង់​បាន​ប្រៀប​ឈ្នះលើ​ដៃគូម្ខាង​ទៀត។  ទម្លាប់​នេះ ត្រូវ​បាន​គណបក្សប្រឆាំង​ធ្វើ​ឡើង​តាម​រយៈការ​ធ្វើ​បាតុកម្ម​ កូដកម្ម និង​បាន​ ជ្រុល​ជ្រួសរហូត​កើត​មាន​កុប្បកម្មទៀត​ផងនាពេល​កន្លង​មក​ ដើម្បី​ដាក់សម្ពាធទៅលើរាជ​រដ្ឋាភិ​បាល ជា​ពិសេស​ លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ប៉ុន្តែ​ ជាលទ្ធផលចុងក្រោយ គណបក្ស​ប្រឆាំង​តែង​តែ​ ទទួល​បរាជ័យ​ជាបន្ត​បន្ទាប់  ដូច្នេះ​មាន​តែការចរចា​ដោយ​​សន្តិវិធី និង​ផ្អែក​លើ​គោល​ការណ៍​ច្បាប់តែ​ប៉ុណ្ណោះ​ទើបជា​ដំ​ណោះ​ស្រា​យ ​ប្រកប​ដោយ​សុខដុមនីកម្មទាំង​អស់​គ្នា​។ យ៉ាង​ណាមិញ​ ភាព​ជា​ដៃ​គូរសន្ទនា និងការចរចាប្រកប​ដោយ​សុឆន្ទៈ គឺទាម​ទារ​ឱ្យ​ភាគី​ចរចាទាំង​អស់​ត្រូវតែដម្កល់​ផលប្រយោជន៍​រួម​ជាធំ​ ដែល​មិន​អាច​គិត​តែ​ការ​ដាក់​គំ​នាប​លើ​ភាគី​ ម្ខាង​ទៀត​ តាម​រយៈការពង្រីក​បន្ថែម​បញ្ហា​ថ្មីៗ បង្កើត​ជា​ឧបសគ្គបំ​ផ្លាញ​ដល់​ការ​ចរចានោះ​ឡើយ។ បើ​ក្រ...

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្នាក់ការថ្មីរបស់ ស.ស.យ.ក ខេត្តតាកែវ

ពិធី​​សម្ពោធ​​ដាក់​​ឱ្យ​​ប្រើ​ប្រាស់​​ស្នាក់​​ការ​​ថ្មី​របស់​​​សហ​​ភាព​​សហ​​ព័ន្ធ យុវជន​​កម្ពុជា​​ខេត្ត​​តាកែវ ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋ​មន្រ្តី និង​ជា​រដ្ឋ​មន្រ្តី​​ទទួល​​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី

សុន្ទ​រកថា ឯកឧត្តម បណ្ឌិត​សភា​ចារ្យ សុខ អាន, ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្នាក់​ការ​ថ្មីរបស់​​សហ​ភាព​សហ​ព័ន្ធ យុវជន​កម្ពុជា​ខេត្ត​តាកែវ

ខេត្តតាកែវ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ -   សូមថ្វាយបង្គំព្រះតេជគុណ   ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ   ជាទីសក្ការៈ -   ឯកឧត្តម លោកជំទាវ   សមាជិក ​  សមាជិកា ​  រដ្ឋសភា   និងរាជរដ្ឋាភិបាល -   ឯកឧត្តម លោកជំទាវ លោកឧកញ៉ា   អស់លោក លោកស្រី មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ   លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និង ​ អន្តរជាតិ ​ -   ក្មួយៗ ​ កាយរឹទ្ធិ   ក្មួយៗយុវជន ​ កាកបា ​ ទ ​ ក្រហម ​ កម្ពុជា   និង ​ សិស្សានុសិស្សទាំងអស់ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និង​ភរិយា​មានសេចក្តីសោមនស្សរីករាយ ដោយបានមក​ចូលរួម​ជាមួយព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី បងប្អូន​ប្រជាពលរដ្ឋ​ លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និង​ក្មួយៗយុវជន​ទាំងអស់​​ក្នុងពិធីសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ស្នាក់ការថ្មីរបស់​សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ នាពេល ​នេះ។ ស្ថិតក្នុងបរិយាកាសដ៏សែនរីករាយនេះ ខ្ញុំព្រះករុណាខ្ញុំ សូម​ពាំ​នាំ​នូវ​ការនឹក​រលឹក និង​ផ្តាំផ្ញើ​​សួរ​សុខ​ទុក្ខ​ពី​សម្តេចអគ្គមហាស...

សុន្ទរកថា ​លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​​យុវជន​កម្ពុជា ក្នុង​កម្ម​វិធី​សម្ពោធន៍​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូ​វ​ការ​ស្នាក់​ការ ស.ស.យ.ក​ ខេត្តតាកែវ

ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៤ - សូមក្រាបថ្វាយបង្គំ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីគោរពសក្ការៈ! - សូមគោរព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​ទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ! - សូមគោរព ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ! -  លោក លោកស្រី ប្រធានសហព័ន្ធយុវជនខេត្ត អាន យ៉ាង និងខេត្តគៀនយ៉ាន សាធារណរដ្ឋសង្គមនិយមវៀតណាម -  ឯកឧត្តម លោកជំទាវ លោក លោកស្រី​ និងសមាជិក សមាជិកា សហភាព​សហព័ន្ធ ​យុវជនកម្ពុជា ​ទាំងអស់ដែលមានវត្តមាននៅទីនេះ ! ថ្ងៃនេះ តាងនាមសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែង​នូវសេចក្តីសោមនស្សរីករាយឥតឧបមាជាមួយនឹងវត្ត​មានដ៍ខ្ពង់ខ្ពស់របស់ ​ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ  សុខ អាន ព្រមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង សមាជិក សមាជិកា​សហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ​ក្នុងកម្មវិ​ធី​សម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់​ជា​ផ្លូវ​ការនូវទីស្នាក់ការ ស.ស.យ.ក ខេត្តតាកែវនាវេលាព្រឹកនេះ។ មុននឹងធ្វើសេចក្តីរាយការណ៍ជារួមអំពីសមិទ្ធិផល​ការងារ​របស់​សហភាព​សហព័ន្ធ​យុវ​ជន​​កម្ពុជា ខ្ញុំបាទសូមអនុញ្ញាត ឯកឧត្តមប...

សុន្ទរកថា​ ឯកឧត្តម​ប្រធាន​សហភាពសហព័ន្ធ​យុវជន​កម្ពុជា​ខេត្តតាកែវ ក្នុងពិធី​សម្ភោធ​ស្នាក់ការថ្មី ខេត្តតាកែវ

សមោសរតន្ត្រីសប្បុរសធម៌ ជួយដល់ប្រជាជនតំបន់តូហូគឹ ប្រទេសជប៉ុនដែលរងគ្រោះ

) សមោស​រតន្ត្រី​សប្បុ​រស​ធម៌ ជួយ​ដល់​ប្រជា​ជន​តំបន់​តូហូគឹ ប្រទេស​ជប៉ុន​ដែល​រង​គ្រោះ​ដោយ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូ​ណា​មិ ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង់​ខ្ពស់ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន ឧប​នាយក​រដ្ឋ​មន្រ្តី

លិខិត​ចំហរទៅកាន់ លោក Philip Rudduck

[ លោក Philip Rudduck តំណាង​ឲ្យ​បក្ស​សេរី​​និយម​របស់​អូស្ដ្រាលី​ក្នុង​សភា តំ​ណាង​រាស្ត្រ ​ ​ កាល​ពី​មុន​ជា​​​រដ្ឋ​មន្ដ្រី​​អន្ដោប្រវេសន៍ ពី​ឆ្នាំ​១៩៩៦ ដល់ឆ្នាំ​២០០៣ ។ ចំណាប់​អារម្មណ៍​របស់​លោក​បាន ​ ត្រូវ​កាសែត The Cambodia Daily លើក​យក​មក​ផ្សាយ​ នៅ​ថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ។ ] ខ្ញុំ​ផ្ទាល់​មាន​ការ​ចាប់​អារម្មណ៍​ណាស់ ពេលបាន​​អាន​ព័ត៌មាន ដែល​លោក​បាន​លើក​ឡើង​អំពី​កម្ពុជា និង​ការ​បោះ​ឆ្នោត។ ខ្ញុំ​នឹក​ឃើញ​ កាល​ពី​លោក​បាន​ធ្វើ​ទស្សនៈ​កិច្ច​ចុង​ក្រោយ​នៅ​កម្ពុជា​ នៅ​​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ពេល​នោះ​ខ្ញុំ​យល់ថា វា​សម​រម្យហើយ​ដែល​លោកបាន​​លើក​ឡើង​ថា កម្ពុជា​ជា​ប្រទេស​ “ឯកបក្ស”​ ។ (នេះ​មិន​ចាំ​បាច់​រិះ​គន់​ថា អ្វី​ជា​ឯក​បក្ស​នោះ​ទេ ព្រោះ​កាល​ណោះ​​​ពុំ​មាន​គណបក្ស​ច្រើនដែល​មាន​ចេតនា​ ឬ​ក៏​ពុះ​ពារ​ដើម្បី​កសាង​ស្រុកទេស និង​ប្រយុទ្ធ​ជាមួយ​ខ្មែរ​ក្រហម ​ដែល​កាល​ណោះ​កំពុង​​គាំទ្រ​​ដោយ​មហា​អំណាច​បរទេស​មួយ​ចំនួន)។ ប៉ុន្ដែ​ក្រោយមក​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ កម្ពុជា​បាន​ឆ្លង​កាត់​ការ​បោះឆ្នោត​ជា​ច្រើនលើក​ក្នុង​ក្រប​ខណ្ឌ​ពហុ​បក្ស​ ​ ហើយ​ចុង​ក្រោយ​នេះ គណបក្ស​ប្រឆាំង​ទទួល​​បាន​អាសនៈ​...

Open letter to Philip Ruddock

[Philip Ruddock holds an important position (“chief whip”) for the Liberal Party in the Australian parliament, and was previously immigration minister from 1996 to 2003. His remarks in parliament quoted below were reported in the Cambodia Daily on 8 March 2014.] I was interested to read press reports of your recent comments on Cambodia and its elections. In the 1980s, which I gather is the last time you visited Cambodia, it would probably be fair to describe Cambodia as a “one-party state”. (That is not necessarily a criticism of the one party, because at that time there were not many parties willing and able to take on, or even help with, rebuilding the country and fighting the Khmer Rouge, who were being supported by a number of powerful foreign governments.) However, since 1993 Cambodia has had regular multiparty elections; in the most recent one, the opposition won a larger proportion of seats than was won by the Labor opposition in the last Australian election. The...

ទស្សនៈ កឹម សុខា ជាជនមិច្ឆាទិដ្ឋិ និង​រមិលគុណ!

          វាគ្រាន់​តែ​ជា​ការបោក​ប្រាស់​ប្រជាពល​រដ្ឋតែ​ប៉ុណ្ណោះ ដែល​ កឹម សុខា ផ្ញើ​សារ​ចេញ​ពី​វត្ត​ មួយ​កន្លែង​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ជាទីកន្លែង​ប្រមូល​ផ្តុំ​ដោយ​ក្រុម​ប្រឆាំង​ដ៏ជ្រុល​និយម​ និង​បាន​​ បង្ក​នូវ​សកម្មភាព​ហិង្សា អានាធិបតេយ្យ​វឹក​វរក្នុង​សង្គម​នាពេល​កន្លង​មក នូវ​ពាក្យ​ថា « អ្នក​ដឹក​នាំ​ដែល​មិន​គោរព​ពុទ្ធឱវាទនាំ​ឱ្យ​រាស្ត្រ​រង​ទុក្ខ»។           ពាក្យលើកតំ​កើងពុទ្ធឱវាទ​នេះ បើ​ស្តាប់​ទៅ​ពិត​ជាពិរោះ និង​ជា​ទី​ទាក់​ទាញដល់​សមាន​ចិត្ត ​​របស់​ប្រជាពល​រដ្ឋ​ជា​ខ្លាំង ប៉ុន្តែ ការពិត​ គឺកឹម​ សុខា ខ្លួន​ឯងទៅ​វិញ​នោះ​ទេ ដែលបាន​ និង​កំ​ពុង​​ជាន់​ឈ្លីលើ​ពុទ្ធោវាទ ដែល​ជា​ពាក្យ​ទូន្មាន​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មាសម្ពុទ្ធ។ ផ្ទុយ​ទៅ​វិញ​ ​កឹម​ សុខា នេះ​ហើយ គឺជា​ជន​មិច្ឆាទិដ្ឋិ និង​រមិល​គុណ ដែល​ប្រជាពល​រដ្ឋ​ខ្មែរគួរដឹង​ឱ្យ​បាន​ច្បាស់​ចៀសវៀង​ចាញ់​ឧបាយកល និង​វង្វេង​ដោយសារតែ​ពាក្យ​បោក​បញ្ឆោតរបស់​គាត់។ កាលពី​ថ្ងៃ​ទី១០ ខែ​មីនា ឆ្នាំ​២០១៤ ក្នុង​ពិធី​ជួប​ជា​មួយ​អ្នក​គាំ​ទ្ររបស់​ខ្លួន​នៅ​វត្តសាមគ្គី​រង្សី លោក កឹម សុខា បាន​ចោទ...