ឯកឧត្តម ផៃ ប៊ុន ឈឿន អញ្ជើញបើកវិញ្ញាសារប្រលងជ្រើសរើសចូលបំរើការងារក្របខ័ណ្ឌ អនុរក្សពន្ធនាគារ
ព្រឹកថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៣ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ឯកឧត្តម ផៃ ប៊ុន ឈឿន ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណ ាចក្រកម្ពុជា និងជាអភិបាលខេត្តកណ្តាល និង ឯកឧត្តម ឈឹម កាន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញបើកវិញ្ញាសារប្រលង ជ្រើសរើសបេក្ខជនឲ្យចូលបំរើការងារក្នុងក្របខ័ណ្ឌ អនុរក្សពន្ធនាគារ ក្រសួងមហាផ្ទៃ ។ បេក្ខជនប្រលងសរុប ១៥៨ នាក់ ស្រី ៤០ នាក់ ចែកចេញជា ៧ បន្ទប់ក្នុងនោះ បេក្ខជនដាក់ពាក្យពីក្រសួង ១១៧ នាក់មាន ៥ បន្ទប់ បេក្ខជនដាក់ពាក្យក្នុងខេត្ត ៤១ នាក់មាន ២ បន្ទប់ ។ វិញ្ញាសារប្រលងរួមមាន ចំណេះដឹងទូទៅ និងគណិតវិទ្យា និងតែងសេចក្តី ឬការសរសេរលិខិតរដ្ឋបាល ។