ថ្នាក់ដឹកនាំអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ពង្រឹងវគ្គបំប៉នពិសេស ដល់យុវជនខេត្តតាកែវ
នៅព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១២ នៅទីរួមខេត្ត តាកែវ មានបើកវគ្គបំប៉ន ពិសេសមួយដល់ក្រុមការងារយុវជនប្រតិកម្មរហ័ស ខេត្តតាកែវ ដើម្បីពង្រឹងសមត្ថភាពបន្ថែម លើការងារតាមដាន ប្រមូល សរសេរ និងបញ្ចេញព័ត៌មាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ ស៊ីថា និងឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាថ្នាក់ដឹកនាំអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ដោយមានការចូលរួមពីឯកឧត្តម ឈិត សុខុន ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារយុវជនថ្នាក់ខេត្តប្រមាណជិត ៤.០០នាក់។ ឯកឧត្តម ឈិត សុខុន ប្រធានក្រុមប្រឹក្សាខេត្ត មានមតិស្វាគមន៍ដោយបានក្រើន រំលឹកដល់យុវជនប្រតិកម្មរហ័ស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាប់យកចំណេះដឹង បន្ថែម ទៀត និងត្រូវបំពេញតួនាទីរបស់ខ្លួនឲ្យបានសកម្មក្នុងការបញ្ចេញមតិ ចូលរួមក្តាប់ ស្ថានការណ៍វិវត្តនៃនយោបាយ និងចូលរួមវាយបកឲ្យបានទាន់ពេលវេលា ទៅលើក្រុមអគតិមួយចំនួន ដែលបាននិយាយបំភ្លើសខុសពីការពិតមកលើរាជរដ្ឋ...