Skip to main content

Posts

Showing posts from January 25, 2015

កម្ពុជា-រុស្សី ជំរុញ​ការ​លើក​កំពស់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​យុវ​ជន​ប្រទេស​ទាំង​ពីរ ឲ្យបាន​កាន់​តែ​ល្អ​ប្រសើរ​​ថែមទៀត

កម្ពុជា‑រុស្សី បានកសាងទំនាក់ទំនងដ៏ល្អជាមួយគ្នាជាយូមកហើយ​ បច្ចុប្បន្នប្រទេស​ទាំងពីរកំពុង​យកចិត្ត​ទុក​ដាក់​ជំរុញឲ្យយុវជន​នៃ​ប្រទេស​ ទាំងពីរបង្កើនបាន​នូវទំនាក់ទំនងល្អ​និងជិតស្និទ្ធ​ជាមួយ​គ្នាបន្ថែមទៀត។ ​​នៅក្នុងជំនួបពិភាក្សាការងារមួយនៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ  អាន ឧ​ប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី ជាមួយលោក ​Pospelov Sergey Valerievich ​ប្រធាន​ទី​ភ្នាក់​​ងារសហពន្ធ័សម្រាប់​ កិច្ចការយុវជនរុស្សី នាព្រឹកថ្ងៃទី២៩ ​មករានេះ ភាគីទាំងពីផ្តោតការ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​លើ​ការបង្កើនកិច្ច​សហ​ ប្រតិបត្តិការ​បន្ថែមទៀត​រវាងយុវជន​ប្រទេស​ទាំងពីរឲ្យបានកាន់តែល្អ​ប្រសើរជា ​មួយ​​​គ្នា​បន្ថែម​​ទៀត​លើការកសាង​ទំនាក់​ទំនង​លើគ្រប់វិស័យជាមួយគ្នា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខ ​អាន ​មានប្រសាសន៏ថា រាជរដ្ឋាភិបាល​កម្ពុជាបានយក​ចិត្តទុកដាក់​យ៉ាង​ខ្លាំង​ ចំពោះ​យុវជនដោយ​​បានចាត់​ទុក​យុវជន គឺជាទំពាំង​ស្នងឬស្សី​របស់ប្រទេស​ជាតិទៅ​អនាគត​។​ ​ឯកឧត្តមបាន លើក​​ទឹកចិត្ត​ឲ្យយុវជននៃប្រទេសទាំងពីរ បង្កើន​នូវទំនាក់​ទំនង​​ទ្វេភាគី​ឲ្យបាន​កាន់តែរឹងមាំថែមទៀតត...

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធ​រអប្សរា​ស្តីពី ការទប់​ស្កាត់​សកម្មភាព​ថតរូប​អាក្រាត​របស់ភ្ញៀ​វទេស​ចរ​បរទេស​នៅរមណីយ​ដ្ឋាន​អង្គរ

មេដឹក​នាំពិភព​លោក​ដែល​និយាយ​វែង​ហើយ​មិន​សំរាក​បត់​ជើង​តូច

ភ្នំពេញ : មេដឹកនាំពិភពលោកមួយចំនួនដែលជាប់ ឯកត្តកម្មខាងនិយាយវែងហើយមិនឈប់ សំរាក​បត់ជើង​តូចគឺជា​ប្រធាន​បទមួ យដែលត្រូវបានលើកយកនិយាយនៅក្នុ ងវគ្គបណ្តុះបណ្តាលពត័មានពិសេសដែ លរៀប​ចំឡើង​ដោយ​លោក​ពុយ គានិងសហការីរបស់គាត់។ នៅក្នុងបទបង្ហាញរយៈពេលជាងមួយម៉ោ ងទៅដល់សិក្ខាកាមចំនួនជិត១០០នាក់ មកពីស្ថាប័នសារពត័មាន ក្រសួង​មន្ទី​រ​រដ្ធ ក្រុមហ៊ុន និងសង្គមស៊ីវិល លោក ពុយ គា បានរំលេចទៅដល់រឿងរ៉ាវយ៉ាងច្រើ ននិងប្លែកៗជុំវិញអាជីពជាអ្នកសា រពត័មាន មានរឿងកំសត់ រឿងមាក់ងាយដល់អ្នកកាសែត ល្បិចរបស់អ្នកកាសែត និងកំណត់ត្រារបស់អ្នកកាសែតជុំវិ ញមេដឹកនាំពិភពលោកមួយចំនួនដែលជា ប់ឯកត្តកម្មខាងនិយាយវែងហើយមិ នឈប់សំរាកបត់ជើងតូច។ យោងតាមបទបង្ហាញរបស់លោក ពុយ គា អតីតប្រធានាធិបតីនៃប្រទេស Venezuela ហ៊ូហ្គោ ឆាវេស (Hugo Chavez) បានបំបែកឯកគត្តកម្មពិភពលោក ដែលបានថ្លែងសុន្ទរកថាអស់៩ម៉ោ ងកន្លះ យូរជាងគេនៅលើពិភពលោកក្នុងកិច្ ចប្រជុំសភានៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១២។ តែអ្វីដែលគួរចាប់អារម្មណ៏នោះគឺ ការថ្លែងសុន្ទរកថារយៈពេលជាង៩ម៉ោ ងរបស់លោក Chavez មិនបានបត់ជើងតូចសូម្បីតែម្តងសោះ ។ ការនិយាយដ៏វែងនោះ បានរំលោភ​ទៅនឹង​វេជ្ជ​បញ្ជា​ដែលហា ម​ប្រាមលោកមិនឲ្យថ្លែងសុន្ទរកថា លើសពី៣ម៉ោងដ...

បទយ​កា​រណ៍​ស្តីពី ឱកាស​ការ​ងារ​​សម​រម្យ​ និង​ការ​អភិវឌ្ឍ​​ជំនាញ​​កសិកម្ម​​នៅ​ក្រុមហ៊ុន ឥន្ត្រី​បៃតង (វគ្គទី១២១)

សម្តេចតេ​ជោ​នាយក​រដ្ឋមន្រ្តី-សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជួបសំណេះ​សំណាល​ជាមួយ បងប្អូន​ជនរួម​ជាតិ​ខ្មែរ​ចំនួន ៨៥នាក់ ដែល​កំពុង​រស់​នៅ​ប្រទេសស្វីស

បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី៤៥ នៅ ទីក្រុងដាវ៉ូស ក្លូស្ទឺរ ប្រទេសស្វីស ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ រយៈពេល ២ថ្ងៃ រួចមក នៅព្រឹកថ្ងៃទី​២៤មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងដាវ៉ូស ក្លូស្ទឺរ ដែលជាទីកន្លែង នៃកិច្ចប្រជុំប្រចាំឆ្នាំ២០១៥ នៃវេទិកាសេដ្ឋកិច្ច​ពិភព​លោកលើកទី៤៥ ក្នុងដំណើរមកកាន់ ទីក្រុងស៊ួរីក ប្រទេសស្វីស។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាបណ្តាមេដឹកនាំពិភពលោកចំនួន៤០រូប មកពី៤០ ប្រទេស និងបណ្តាវិជ្ជាករ សង្គមស៊ីវិល បណ្ឌិតសភា ជ័យលាភីរង្វាន់ណូប៊ែល ថ្នាក់ដឹក​នាំ​វ័យក្មេង អ្នកសារព័ត៌មាន និងធុរៈជនសំខាន់ៗសរុបប្រមាណជាង ២​ពាន់​៥០០​នាក់ មកពី​១៤០​ប្រទេស បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅទីក្រុងដាវ៉ូស ក្លូស្ទឺរ ដែល ជា ទីក្រុងខ្ពស់រាប ក្នុងរដូវត្រជាក់ទឹកកកធ្លាក់តាមបែបធម្មជាតិរបស់ប្រទេសស្វីស។ រដូវត្រជាក់ ទឹកកកធ្លាក់នៅពេលនេះ គឺស្ថិតនៅក្រោមអាកាសធាតុដក១៦ក្រោមសូន្យអង្សារសេ ដែលជា អាកាសធាតុដ៏ត្រជាក់ របស់ប្រទេសស្វីស។ បន្ទាប់ពីអញ្ជើញដល់ទីក្រុងស៊ួរីក ពោល ...

ប្រទេស​ម៉ាឡេស៊ី ចង់មើល​​ឃើញ អំពី​ទំនាក់​ទំនង​ឲ្យកាន់​តែជិត​ស្និទ្ធ​ថែម​ទៀត ទៅ​លើ​វិស័យ សារព័ត៌​រវាង​ប្រទេស​ទំាងពីរ

ឯកឧត្តម ស ខេង  ​នាយករដ្ឋមន្រ្តីស្តីទីនៃព្រះរាជាណាចក្រកម្ពុជាបាន អនុញ្ញាត អោយឯកឧត្តម​   Dato Sri  Ahmad Sabery Cheek  រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងពហុព័ត៌មាន នៃប្រទេសម៉ាឡេស៊ី  ចូល​ជួប​​សម្តែងការគួរសម​ នាព្រឹកថ្ងៃទី​២៦ ខែមករា ឆ្នំា២០១៥ នៅវិមានសន្តិភាពទីស្តី​ការ​នាយក​រដ្ឋមន្រ្តី  ។ ក្នុងជំនួបនោះ ឯកឧត្តមនាយករដ្ឋមន្រ្តីស្តីទី​ បានស្វាគមន៏ និងវាយតម្លៃខ្ពស់​ក្នុងតំណើរ​ទស្សន​កិច្ច របស់ឯកឧត្តម​​រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងពហុព័ត៌មាននៃប្រទេសម៉ាឡេស៊ី  ​ មកកាន់កម្ពុជា ហើ​យ ឯកឧត្តម ចាត់ទុកថា ដំណើ​រការនៃការទំនាក់ទំនងក៏ដូចជាការពិភាក្សា រវាងក្រសួង​ទំាង​ពីរ​នៃ​ប្រទេសម៉ាឡេស៊ីក៏ដូចជាកម្ពុជា  ស្តីអំពីបញ្ហាសារព័ត៌មាននេះ គឺមានសារៈ​សំខាន់​ក្នុង​ការ ពង្រឹ​ង​និងការចូលរួមចំណែកលើកស្ទួយ នូវសេដ្ឋកិច្ចសង្គម  ក៏ដូចជាបញ្ហាសន្តិសុខ​ផងដែរ ។ ទន្ទឹម​នេះ​ កន្លងមក កម្ពុជាបានកត់សំគាល់ថា មានជនល្មើសមួយចំនួន ក៏បានប្រើប្រាស់​នូវ​ប្រព័ន្ធ​​ផ្សព្វផ្សាយ  ដើម្បីធ្វើការប្រព្រឹត្តនៅបទល្មើសផ្សេងៗ  ហើយយើងបាន​ធ្វើការស៊ើបអង្កេត និងកាត់ទោសដល់ជនល្មើសដែលបានប្រព្រឹត្តបានជាច្រើន ។ ...

ពិធីបើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ២០១៥ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​លើក​ទី៤៥ នៅទីក្រុងដាវ៉ូស ក្លូស្ទឺរ ប្រទេសស្វីស

កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ស្តីពីសន្តិសុខ​ស្បៀងពិភពលោក ក្រោមប្រធានបទ គោលដៅអ​ភិ​វឌ្ឍន៍​ប្រកបដោយចីរភាពឆ្នាំ២០១៥ របស់កិច្ច​ប្រជុំប្រចាំឆ្នាំ២០១៥ នៃវេទិកា​សេដ្ឋកិច្ច​ពិភព​លោក​លើកទី ៤៥ បានប្រារព្ធពិធី​បើកជាផ្លូវការ​នៅទីក្រុង​ដាវ៉ូស ក្លូស្ទឺរ ប្រទេសស្វីស ព្រឹកថ្ងៃទី២៣មករា។ វេទិកាសេដ្ឋ​កិច្ចពិភពលោក (WEF) គឺជា​ស្ថាប័ន​មិនរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងនៅ ឆ្នាំ១៩៧១ ដែល​មាន​ការិយាល័យកណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ វេទិកាសេដ្ឋ​កិច្ចពិភពលោក WEF មានតួនាទីសំខាន់ គឺធ្វើឲ្យប្រសើរ​ឡើង​នៃ​រដ្ឋនីមួយៗនៅលើពិភព លោក តាមរយៈកិច្ចសហប្រតិបត្តិការរវាងដៃគូសាធារណៈ និងឯកជន ដោយ​​សម្របសម្រួល រវាង មេដឹកនាំនយោបាយ ធុរៈកិច្ច វិជ្ជាករ និងមេដឹកនាំដទៃទៀត  សហការ​គ្នា​រៀបចំ​កម្ម​វិធីសម្រាប់ ពិភព លោក តំបន់ និងឧស្សាហកម្ម ដើម្បីកំណត់ឲ្យច្បាស់នូវការប្រឈមដំណោះ​ស្រាយ និង​សកម្មភាព អនុវត្តជាក់ស្តែង។ កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី៤៥នេះ មានការចូលរួមពីមេដឹកនាំ ពិភព​លោក​ប្រមាណ៤០ប្រទេស បណ្តាវិជ្ជាករ សង្គមស៊ីវិល បណ្ឌិតសភា ជ័យលាភីរង្វាន់ណូប៊ែល ថ្នាក់ដឹក​នាំ​វ័យក្មេង អ្នកសារព័ត៌មាន និងធុរៈជនសំខាន់ៗសរុបប្រមាណជាង ២...

សេចក្តី​ជូន​ដំណឹង ស្តីពី​​ជំនួប​ពិភា​ក្សា​ការ​ងារ ​បច្ចុប្បន្ន​ភាព នៃ​ការ​រីក​រាល ដាល​មេរោគ​អេដស៍ និង​លទ្ធផល​ជា​ជំហ៊ាន​ដំបូង​នៃការ​អង្កេត

នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូនអ្នកសារព័ត៌​មាន​ជាតិ អន្តរជាតិ និងសាធារណៈជនជ្រាបថា គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដឹកនាំដោយ លោកជំទាវ កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការ នឹងជួបពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តី ក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង និងសហការី អំពីបច្ចុប្បន្នភាពនៃការរីករាល ដាលមេរោគអេដស៍និងលទ្ធផលជាជំហ៊ានដំបូងនៃការអង្កេតស្រាវជ្រាវ ករណីការចម្លង មេរោគអេដស៍ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង និងវិធានការបន្តរបស់ក្រសួងចំពោះ ករណីខាងលើនេះ។ ជំនួបពិភាក្សាការងារនេះ នឹងប្រព្រឹត្តទៅនៅវិមានរដ្ឋសភា វេលា​ម៉ោង១៤និង​៣០  ​នា​ទី​​រសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០១៥។ ​ សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានទំាងអស់ចូលរួម​យក​​ព័ត៌មាន​ឲ្យបានច្រើន។ ភ្នំពេញ, ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា

សេចក្តី​ប្រកាសព័ត៌មាន​ របស់​រដ្ឋសភា ស្តីពី​ការ​​ជួប​គ្នា​​រវាងគណៈទាំងពីរ ជា​លើក​ដំបូង​​នៅ​ថ្ងៃ​ទី​២៧ មករា ២០១៥ ​

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ថ្លែងថា ការ​សម្រេច​​បង្កើត​បាន ICC ​ព្រះវិហារ គឺជា​ជោគ​ជ័យ​ដែល​កើត​​ពីការ​​តស៊ូ​យ៉ាង​តឹង​តែង​បំផុត

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ថ្លែងថា ដំណើរការបង្កើត​ គណៈកម្មាធិការអន្តរ​ជាតិសម្រប​សម្រួល​កិច្ច​អភិ​រក្ស​​និង​​ អភិវឌ្ឍរមណីដ្ឋានប្រា​សាទព្រះ​វិហារ( ICC ‑  Preah  vihear)  គឺស្ថិតក្រោមស្ថានការជំទាស់តវ៉ា​យ៉ាងតឹង​តែង​​ជាទីបំផុតពីភាគីថៃ ទំរាំគណៈកម្មាធិការមួយនេះ លេចចេញជារូបរៀងឡើងជាស្ថាពរបាន។ ធ្វើបាឋកថា ស្តីពី ដំណើរការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចអភិរក្ស  និងអភិវឌ្ឍន៏ រមណីដ្ឋាន​​ប្រាសាទព្រះវិហារ  នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៣  មករានេះ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ  អាន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានរំលឹកអំពីសាវតា​ទាក់ទង​និងដំណើររឿងក្តីប្រាសាទព្រះវិហារ និងភាពជោគជ័យក្នុងការបង្កើតឡើងនូវគណៈកម្មាធិការ  ICC ‑ Preah  vihear ​នេះ គឺបានមកដោយឆ្លងកាត់ឧបសគ្គ័ដ៏ស្មុគស្មាញក្រោម​ការប្រឹងប្រែងតស៊ូយ៉ាងស្វិតស្វាញ​បំផុតរបស់​កម្ពុជា ក្រោ​ម​គំ​និត​ដឹក​នាំ​ដ៏​ឈ្លាសវៃ​ និង​ប៉ិន​ប្រសប់​របស់​សម្តេចតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូ...