សិក្ខាសាលាស្តីពី ទេសចរណ៍ដោយចី រភាពនៅអង្គរដែលរៀបចំឡើង នៅខេត្ត សៀមរាប ដោយអាជ្ញាធរអប្សារា ក្រសួងទេសចរណ៍ និងទទួលបានការគាំទ្រពីរាជរដ្ឋា ភិបាលអូ ស្តា្រលី និង អង្គកា រយូ ណេ ស្កូ បានបញ្ជប់នារសៀលថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០១២ ក្រោអធិបតីភាព ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ។ សិក្ខាសាលាដែល បានប្រព្រឹត្តទៅរយះពេលពីរថ្ងៃ( ៦-៧ មីនា ) នៅក្រោមប្រធានបទ សកម្មភាព សំដៅ រៀប ចំផែនការគ្រប់គ្រងទេសចរណ៍ ដោយមានការចូលរួមពីឯកឧត្តម ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប ឯកឧត្តម ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា លោកជំទាវ penny RICHARDS ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រ កម្ពុជា លោកជំទាវ Anne LEMAISTRE តំណាងអង្គការយូណេស្កូ ប្រចាំព្រះរាជាណាចក្រ កម្ពុជា ក្រុមហ៊ុន ទេចរណ៍ សណ្ឋាគា អជ្ញាធរដែនដីខេត្ត សៀមរាប ប្រមាណជាង ២០០ ។ ឯកឧត្តមសាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការវិទ្យាសាស្ត្រអចិន្រ្ តៃយ៍នៃគណៈកម្មាការសម្របសម្រួ លអន្តរជាតិអង្គរ(ICC for ANGKOR) ដែលជា អ្នកសម្របសម្រួលអង្គសិ ក្ខាសាលា បានឱ្យដឹងថា អង្គសិក្ខាសា...