Skip to main content

Posts

Showing posts from January 20, 2013

បទ​បញ្ជា​ផ្ទៃ​ក្នុង សម្រាប់​អនុវត្ត​ ក្នុង​ព្រះរាជ​ពិធី​ដង្ហែ​ក្បួន ព្រះ​បរមសព ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣

សម្ដេច​​តេជោ​​ណែនាំ​​ឲ្យ​​ថ្នាក់​ដឹក​នាំ​​គ្រប់​​ជាន់​ថ្នាក់​​នៃ​កង​​​យោធ​ពល​​ខេមរ​ភូមិន្ទធ្វើ​គំរូ​​ដល់​​ថ្នាក់​​ក្រោម

នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​ នាយ​ទាហាន​ជើងគោក​ជំនាន់​ទី១ នាយ​ទាហាន​សកម្ម​ជំនាន់​ទី១៣ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល និង​ការ​បើក​ការ​ដ្ឋាន​សាងសង់​បន្ត​ ជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជា​មានិត​ចិន ​ជូន​ដល់​វិទ្យាស្ថាន​កង​ទ័ព​ជើង​គោក​ថ្លុក​តាសេក ស្ថិត​នៅឃុំ​ត្រែង​ត្រយឹ​ង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នាថ្ងៃទី២៤ ខែ​មករា ឆ្នាំ២០១៣ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស៥ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា​ បាន​ណែនាំឲ្យ​ជួរ​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​នៅ​ក្នុង​កង​យោធពល​ ខេមរភូមិន្ទ​ត្រូវ​ធ្វើ​គំរូ​ដល់​ថ្នាក់​ក្រោម។ សម្តេច​តេជោ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ​កន្លង​មក​មាន​បាតុភាព​ប្រែធាតុ​មួយ​ចំនួន​ រហូតដល់​នាយ​ទាហាន​ជាន់​ខ្ពស់​ខ្លះ​ មិន​គោរព​ច្បាប់​លក្ខន្ដិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​បទ​វិន័យ​ទូទៅ ហើយ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ គឺថា​ការ​តម្លើង​ឋានន្ដរស័ក្ដិ​នាយទាហា​ន ដោយ​គ្មាន​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល គ្មាន​សញ្ញាបត្រ និង​មុខតំណែង​សំពីង​សំពោង​ដែល​គ្មាន​កា...

សម្តេច​​តេ​ជោ​ដាក់​​ចេញ​ភារ​កិច្ច​​សំខាន់​ៗ​៥​យ៉ាង ​សម្រាប់​កង​យោធពល​​ខេម​រភូមិន្ទ​​អនុវត្ដ

អនុ​សាសន៍ទាក់​ទង​នឹងភារកិច្ច​សំខាន់ៗចំនួន​៥យ៉ាង ដើម្បី​អនុវត្តន៍ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ក្នុង​បុព្វ​ហេតុ​ការពារប្រជា​ជន​ និង​បូរណភាព​ទឹក​ដី ក៏​ដូច​ជា​លើក​កម្ពស់​សមត្ថភាព​ប្រតិបត្តិការ ដែល​រួម​មាន៖ ទី១-កិច្ចការពារ​បូរណ​ភាព​ទឹកដី។ ទី២-សន្ដិសុខ​មនុស្ស។​ ទី៣-សន្ដិសុខ​ដែន​សមុទ្រ។ ទី៤-ការធ្វើ​សមាហរណកម្ម​កង​យោធពល​ខេមរភូមិន្ទនៅក្នុង​តំបន់ និង​អន្ដរជាតិ។ ទី៥-កសាង​សមត្ថភាព​សម្រាប់​ប្រតិ​ប​ត្ដិ​ការសង្គ្រោះ​ពេល​មាន​គ្រោះ​ មហន្ដរាយ។ ត្រូវ​បាន​ នាយ​​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស៥ សម្តេច​​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ជូន​ដល់កង​យោធពល​ខេមរភូមិន្ទ នា​ព្រឹក​ថ្ងៃ​ទី២៤ ខែមករា ឆ្នាំ២០១៣។ ការងារ និង​ភារកិច្ច​សម្រាប់​កង​យោធពល​ខេមរភូមិន្ទអនុវត្តន៍​ ​ ដែល​បាន​ដាក់​ចេញ​​ដោយ ​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នា​ថ្ងៃទី២៤ ខែ​មករា ឆ្នាំ២០១៣ នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​នាយ​ទាហាន​ជើងគោក​ជំនាន់​ទី១ នាយទាហាន​សកម្ម​ជំនាន់​ទី១៣ និង​សម្ពោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល និង​ការ​បើក​ការដ្ឋាន​សាងសង់​បន្ត ​ជា​ជំនួយ​របស់​សាធារ​ណ​រដ្...

សម្ភាសន៍​ លោក​បណ្ឌិត ឈឹម ផលវរុណ ស្តីពី​ ក្រម​​សីលធម៌​​របស់​អ្នក​នយោ​បាយ​

ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៣ លោក សត្យា រក្ស​           សំណួរ​៖ ជាទូទៅ​​មេដឹកនាំបក្សប្រឆាំង​នៅកម្ពុជា គាត់ច្រើនតែប្រើបា្រស់នូវភាសា​ អសុរស ឬភាសា​ដែល​មិនមានសេចក្ដីថ្លៃថ្នូរ ដូចជាការជេរ​ប្រមាថ​ប្រជាពលរដ្ឋ ដូចជាពាក្យថា ខ្លៅ ខ្លាច ឃា្លន អី​ជា​ដើម​-ល- រួមជាមួយនិង​ការ​ប្រើ​ភាសា​ដូចជា​ ក្បាលយួនខ្លួនខ្មែរ និង​ពាក្យ​ក្បត់ជាតិ​ -ល-​ ជា​ច្រើនទៀត។ ភាសាទាំងអស់នេះ បើយើងស្ដាប់ទៅ​គឺវាអាក្រក់ ហើយ​បើតាម​ចរឹត​​ខ្មែរ​​យើង​ដែល​ធ្លាប់​ទទួល​បាន​ការ​អប់រំ​តាមរយៈក្រមសីល​ ធម៌​ពុទ្ធិសាសនា​ជាដើម ហ្នឹង គឺ​យើង​ពិបាក​នឹងទទួលយក។​​ ថ្មីៗនេះផងដែរ​ ប្រមុខរាជ​រដ្ឋាភិបាល​សម្ដេច​អគ្គសេនាមហា​សេនា​បតី​​តេជោ ហ៊ុន សែន ក៏លោកបានមានប្រសាសន៍​ស្នើ​សុំ​ជាមួយនឹងការរៀបចំនូវ​ច្បាប់ ដាក់​ទោសទណ្ឌ​ទៅដល់​អ្នកនយោបាយដែលប្រើប្រាស់​នូវ​​ភាសាអសុរស ឬក៏​ភាសាដែល​ខ្វះសីលធម៌​នេះ​ផង​ដែរ​។ ជុំវិញសំណើ​នេះ ហើយក៏ដូចជា​ទស្សនៈយល់ឃើញ​របស់​លោក​បណ្ឌិត​ ចំពោះ​អ្នក​នយោបាយ​ប្រឆាំង​នៅកម្ពុជា ដែលតែងតែ​ប្រើប្រាស់នូវ​ភាសាអសុរសនេះ លោក​បណ្ឌិត​​មាន​ទស្សនៈ​យ៉ាង​ម៉េច​?​ លោកបណ្ឌិត​ ឈឹម ផលវរុណ​ ចម្លើយ​​៖...

OPINION: The Hidden Individual Interest deals: Myth or Reality?

ឯក​ឧត្តម​បណ្ឌិត​សភា​ចារ្យ​ សុខ​ ​អាន​ ​ដឹកនាំ​កិច្ច​ប្រជុំ​ក្រុមប្រឹ​ក្សា​កំណែ​ទម្រង់​រដ្ឋបាល​ ស្តី​ពី​ ប្រាក់​បៀវ​ត្ស​ ​មន្រ្តី​រាជ​ការ​

នាព្រឹក​ថ្ងៃទី ​២២ ​ខែមករា​ ឆ្នាំ ​២០១៣​ នៅអគារ​មិត្តភាព​នៃទីស្តី​ការគណៈ​រដ្ឋមន្រ្តី​ មានរៀប​ចំកិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​រដ្ឋបាល​ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់ ឯ​កឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ​ អាន​ ឧបនា​យក​រដ្ឋម​ន្រ្តី រដ្ឋ​មន្រ្តីទ​ទួលប​ន្ទុកទី​ស្តីការ​គណៈរ​ដ្ឋមន្រ្តី​ និង​ជាប្រធា​នក្រុ​មប្រឹ​ក្សាកំណែ​ទម្រង់​រដ្ឋបា​ល ដើ​ម្បីពិភា​ក្សាលើ​កំណែ​ទម្រង់​បៀវត្ស​និង​ប្រាក់​បន្ថែម​ផ្សេងៗ​របស់​មន្រ្តីរា​ជការ​ស៊ីវិល ​២០១៣​-២​០១​៨។​ កិច្ច​ប្រជុំ​នេះ មាន​ការអ​ញ្ជើញ​ចូល​រួមពី​ឯកឧ​ត្តម​ លោក​ជំទាវ​ រដ្ឋមន្រ្តី​ រដ្ឋលេខា​ធិការ​ នៃក្រ​សួង ​ស្ថាប័ន​ ដែលជា​សមាជិ​កនៃ​ក្រុមប្រឹក្សា​កំណែ​ទម្រង់​រដ្ឋ​បាល​។ មាន​ប្រសាសន៍​ក្នុងកិច្ច​ប្រជុំ ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ​ អាន​ ក្នុង​នាមជា​ប្រធាន​ក្រុមប្រឹ​ក្សា​កំណែ​ទម្រង់​រដ្ឋបា​ល បា​នលើក​ឡើងអំ​ពីការ​យកចិ​ត្តទុកដា​ក់រប​ស់រា​ជរដ្ឋា​ភិបា​លក្នុងកា​របង្កើ​នបៀវ​ត្សជូន​មន្រ្តីរា​ជការ​ស៊ីវិ​ល​ជា​បន្ត​បន្ទា​ប់ ដែ​លធ្វើឲ្យ​បៀវត្ស​មធ្យម​មន្រ្តីរា​ជការ​ស៊ីវិល​មានកា​រកើន​ឡើងប្រមា​ណជាង​   ៥ដ​ង   បើ​ប្រៀបធៀ​បនឹង​​ស្ថាន​ភាព​បៀវ​ត្សនៅ​ចុង​ឆ្នាំ ២​០...

សន្ទ​រកថា របស់ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន តំណាង​ដ៏ខ្ពង់​ខ្ពស់​សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី ក្នុង​​ពិធី​​ប្រគល់​​ប័ណ្ណ​កម្ម​សិទ្ធិ ដីធ្លី​​ជូន​ប្រជា​ពល​​រដ្ឋ ឃុំគូស ស្រុក​​ត្រាំកក់ តាកែវ

 

សន្ទ​រកថា ស្វាគមន៍​របស់ ឯកឧត្តម ស្រី បេន ក្នុង​ពិធី​ប្រគល់​ប័ណ្ណកម្ម​សិទ្ធិ ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ ឃុំគូស ស្រុក​ត្រាំកក់ តាកែវ

Russian Academy of Sciences looks to cooperate with Royal Academy of Cambodia for mutual interests

By Ek Tha PHNOM PENH, Jan. 23, 2013 (PRU) – His Excellency Deputy Prime Minister Dr. Sok An on Monday welcomed an initiative by the Russian Academy of Sciences to cooperate with the Royal Academy of Cambodia in the scientific and technical field that will enhance the bilateral ties as well as to provide report of research that will be used by the concerned institutions for the benefit of the two peoples and countries. Her Excellency Dr. Klot Thyda, President of Royal Academy of Cambodia, and Vitaly Naumkin, Director for the Institute of Oriental Studies, Russian Academy of Sciences, are expected to sign a Memorandum of Understanding (MOU) soon that will enable them to put their plan in place for promoting scientific relations through exchange of scientists to lecture and conduct joint research on cultural, political and economic topics. They are also expected to produce joint publications of research papers so that leaders of both countries could learn on certain...

សម្តេច​តេជោ៖ មាន​អ្នក​ជិត​ខាង​ល្អ ដូច​មាន​មាស មាន​អ្នក​ជិត​ខាង​អាក្រក់ ដូច​មាន​មីន

សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ​ឆ្នាំ​២០១៣ ពីស្រុក​សៀម​បូក ខេត្ត​ស្ទឹង​ត្រែង បាន​ផ្ញើ​សារ​នយោ​បាយ​មួយ​ទៅលោកអាប់ភី​ស៊ីត វេចាជី​វ៉ា ​អតី​ត​នាយក​រដ្ឋ​មន្ត្រី​ថៃ បច្ចុប្បន្ន​ប្រធាន​គណបក្ស​ប្រជា​ធិប​តេយ្យ​ ជា​បក្ស​ប្រឆាំង​ក្នុង​ប្រទេស​ថៃ​ កុំ​ឲ្យ​ផ្សារ​ភ្ជាប់​កម្ពុជា ជា​មួយ​នឹង​បញ្ហា​ផ្ទៃ​ក្នុង​នយោ​បាយ​របស់​ថៃ​។​ សម្តេច​តេជោ​បាន​លើកឡើង​នូវ​ពាក្យ​ស្លោក​មួយ​ឃ្លា​ថា “មាន​អ្នក​ជិត​ខាង​ល្អ ដូច​មាន​មាស, មាន​អ្នក​ជិត​ខាង​អាក្រក់ ដូច​មាន​មីន”។ ក្នុង​ឱ​កាស​អញ្ជើញ​ជា​អធិប​តី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​សំណេះ​សំណាល​ និង​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ជូន​ប្រជា​ពល​រដ្ឋ​ចំនួន ​១.២៩​៨​គ្រួសារ​ ចំនួន​ក្បាល​ដី ១.៨៨២​ក្បាល​ដី​ ទំ​ហំ​ដី ​៥.០៧៤​ហិកតា​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅភូមិ​អូរ​ប្ញស្សី​កណ្តាល​​ ឃុំ​អូរ​ប្ញស្សី​កណ្តាល​ ស្រុក​សៀម​បូក នា​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ​ឆ្នាំ​២០១៣ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ដោយ​មាន​វត្តមាន​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អម​ដំណើរ​ផង បាន​ធ្វើ​ការ​ប្រៀប​ធៀប​អំពី​រដ្ឋាភិ​បាល​ថ...