Skip to main content

Posts

Showing posts from April 19, 2015

Letter of H.E. Keo Remy to the Editor of the Cambodia Daily under the title “Government Spokesman Says Kem Sokha Is a Communist”

សន្និសីទ​សារព័ត៌មាន​ស្តីពី ពិព័រណ៍​ផលិតផល ក្នុងស្រុក ភូមិ១ ផលិតផល១

វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ នឹង​អាច​លេចចេញ​ជា​រូប​រាង​ក្នុង​ពេល​ឆាប់​ៗនេះ​

គណៈកម្មការ​សម្រាប់​សិក្សា និង​រៀបចំ​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ‑ ឈ្នះ និង​ការបញ្ចប់​សង្គ្រាម​ស៊ី​វី​ល​នៅ​កម្ពុជា តាមរយៈ​នយោបាយ​ឈ្នះ‑ ឈ្នះ របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន  សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​សិក្ខា​សាលា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា​ ឆ្នាំ​២០១៥ម្សិល​មិញ​នេះ ដើម្បី​ព្វ​ផ្សាយ​ ការប្រកួត​ប្រជែង ជ្រើស រើស​វិចិត្រករ​អ្នកមាន​ស្នាដៃ​ក្នុងការ​រចនា​រូបសំណាក​វិមាន​អនុស្សាវរីយ៍​​នយោបាយ​ឈ្នះ‑ ឈ្នះ ​​ និង​ការបញ្ចប់​សង្គ្រាម​ស៊ី​វី​ល​នៅ​កម្ពុជា​។​ ​ឯកឧត្តមបណ្ឌិត ស៊ន សំណាង អ្នក​ប្រវត្តិវិទូ និង​ជា​វាគ្មិននៅក្នុង​សិក្ខាសាលា បាន​មាន​ប្រសាសន៍ថា គោលបំណង​នៃ​ការសាងសង់​វិមាន​នយោបាយ​ឈ្នះ‑ ឈ្នះ គឺ​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​អតីតកាល និង​បច្ចុប្បន្នកាល ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ដោយ​ចីរភាព​ទៅ​អនាគតកាល​។ គោលបំណង​សិក្ខាសាលា​នេះ ដើម្បី​ជ្រើសរើស​វិចិត្រករ​មាន​ស្នាដៃ​ល្អ​ក្នុងការ​រចនា​រូបគំនូរ​សម្រាប់​កសាង​រូបចម្លាក់​នៅ​វិមាន​ឈ្នះ‑ ឈ្នះ ហើយក៏​ដើម្បី​បង្ហាញ​មូលដ្ឋាន​ទស្សន​​វិទ្យា​សុខដុម​នីយកម្ម​ខ្មែរ​នៅ​បុរាណសម័យ ដើម្បី​ផ្តល់នូវ​គោល​គំនិត​ឈានទៅ​ធ្វើការ​ស...

ទស្សនវិភាគ៖ សូម​អ្នក​ន​យោបាយ​​ជឿជាក់​​លើ​ខ្លួន​​ឯង មិន​ត្រូវ​ឲ្យ​​សង្គម​​ស៊ី​វិល​​មួយ​ចំ​នួន ​ដឹក​ច្រមុះ​ ឬ​បំ​ផ្លាញ​​វប្បធម៌​​សន្ទនានោះ​ទេ!

ប្បធម៌​សន្ទនារវាង​សម្តេច ហ៊ុន សែន និង​ឯកឧត្តម​ សម រង្ស៊ី នាពេល​ចុង​ក្រោយ​នេះ បាន​នាំ​ឲ្យ​ស្ថានការ​ណ៍​នយោបាយ​ដែលធ្លាប់​តែ​តានតឹង​ ប្រែរទៅ​ជា​បន្ថយ​កំ​ដៅ​ ​ និង​គេបាន​មើល​ឃើញ​ ថា សម្តេច​ហ៊ុន សែន បាន​យោគ​យល់​អធ្យាស្រ័យ​ច្រើន​ខ្លាំង​ណាស់​ទៅ​លើថ្នាក់​ដឹកនាំ​គណ​​បក្ស​​​ ប្រឆាំង​ គឺ​ស្មើ​នឹង​ការ​មិន​ចង់​រំ​លឹក​ឡើង​វិញ​ពី​អតី​តកាល​ដែល​កន្លង​ទៅ​ថ្មី​ៗ ក្រោយ​ ការ​បោះ​ឆ្នោត​បង្ក​ភាព​ក្តុង​ក្តាំង​ អានាធិបតេយ្យ​ ​ដោយ​គណបក្ស​ប្រឆាំង​នោះ​ទេ គឺអ្វី​ៗត្រូវ​បាន​ជំ​នួស​​​ ដោយ​ការ​ជជែក​ពិភាក្សាគ្នា ក្នុង​ស្មារតី​ឯកភាព​ជាតិខ្មែរតែ​មួយ​ ។ វប្បធម៌សន្ទនា ដែល​ជា​ការ​ត្រួសត្រាយ​ទៅ​រក​សន្តិភាព​ជូន​សង្គមជាតិ​​ គឺត្រូវ​បាន សម្តេច​តេជោ ហ៊ុន សែន​ ប្រើប្រាស់អស់​ជាង​ពាក់​កណ្តាល​នៃ​ជី​វិត​នយោបាយ​របស់​សម្តេច​ទៅ​ហើយ ដើម្បី​​ការ​ផ្សះ​ផ្សាបង្រួប​បង្រួម​ជាតិ​​ ក្នុង​នោះ មានដូច​ជា​កិច្ចព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ និង​នយោបាយ​ឈ្នះ​‑ឈ្នះ ចុង​ឆ្នាំ​១៩៩៨ ជាតឹក​តាង​​ស្រាប់ នេះ​មិន​និយាយអំ​ពី​ការ​យក​អាយុ​ជីវិត​ទៅ​រំ​ដោះ​ទឹក​ដី​ពីចេញ​ផុត​របបប្រល័យ​ពូជ​សាសន៍​ប៉ុល ពត ផង។ ការ​ផ្សះ​ផ្សាជាតិ មិន​បញ្ចប់​ត្រឹមហ្នឹង​...

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អញ្ជើញ​​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​ចូល​​រួម​កិច្ច​​ប្រជុំកំ​ពូល​​រំ​លឹក​​ខួប​អនុស្សវ​រីយ៍​លើក​​ទី​៦០ នៃស្និសីទ​​ទីក្រុង​​បាន់​ឌុង​

បទអត្ថាធិប្បាយ ដោយលោក ប៉ុល សីហា ៖ ផ្លែផ្កានៃវប្បធម៏សន្ទនា

ជាការពិតស្ថានការណ៏នយោបាយរបស់ប្រទេសកម្ពុជាប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ  បាន​ស្តែង ឲ្យគេ​បានដឹងយ៉ាងច្បាស់ថា កម្ពុជា​អាចពឹង​លើសមត្ថភាពរបស់​ខ្លួនឯងស្វែងរក​សុខ​សន្តិភាព ជូន​ប្រទេសជាតិ​ខ្លួនឯងដោយមិនចាំបាច់ប្រើប្រាស់អាវុធនោះទេ។​ ពិតណាស់​ថាការ​ដឹក​នាំ​ប្រទេស​តែងតែជួប នូវវិបត្តិធ្ងន់ធ្ងរដែលពិបាកនឹងដោះស្រាយ ដូចជាវិបត្តិសេដ្ឋកិច្ច​ពិភព​លោក កម្ពុជាបាន​ហែល​ផុត ត្បិតតែជាប្រទេសដែលទើបតែងើបពីភ្លើងសង្គ្រាម អាច​និយាយ​បានថា​ជាប្រទេសដែល​មានសេដ្ឋកិច្ច​នៅទន់​ខ្សោយ​នៅ​ឡើយ​​ ស្របពេលដែល ប្រទេសមួយ​ចំនួនក្នុងពិភពលោក មកដល់​ពេលនេះ​មិនទាន់ដោះស្រាយវិបត្តិនេះរួចនៅឡើយ ។​ អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គឺការដោះស្រាយនូវវិបត្តិនយោបាយ បន្ទាប់​​ពី​ការបោះឆ្នោតឆ្នាំ២០១៣ ។ ដែលគេបានដឹងថាស្ថានការណ៏នយោបាយ​កម្ពុជានៅក្នុង​កំឡុងឆ្នាំ ២០១៣ និង២០១៤ពិតជាតានតឹង ហើយអ្នកវិភាគមួយចំនួន​ពេលនោះបាន​គិតថា​ខ្មែរ​អាចនឹងឈាន ដល់​ដំណាក់កាល​ចុងក្រោយគឺការបង្ហូរឈាមដោយប្រើប្រាស់​អាវុធមក​ដោះ​ស្រាយបញ្ហា ព្រោះគេបាន​មើល​​ឃើញយ៉ាងជាក់ស្តែងពីភាពវឹកវរ ដែលអំពើទាំងនេះ​បានស្តែងឡើងតាមរយៈការធ្វើបាតុកម្ម​ដែលអូសបន្លាយពេលជាងមួយឆ្នាំ បើសិនជាពេល​នោះ​​រាជរ...

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អញ្ជើញ​​ទៅ​ចូល​​រួម​កិច្ច​​ប្រជុំកំ​ពូល​​រំ​លឹក​​ខួប​អនុស្សវ​រីយ៍​លើក​​ទី​៦០ នៃស្និសីទ​​ទីក្រុង​​បាន់​ឌុង​

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញ​ធ្វើ​ដំណើរចាកចេញពីទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងដំណើរអញ្ជើញ​ទៅចូល​រួមកិច្ច​ប្រជុំ កំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃសន្និសីទទីក្រុងបាន់ឌុង ដែលប្រារព្ធធ្វើ​ឡើង​នៅទីក្រុងបាន់ឌុង ជាទីក្រុងដែលមានវ័យចំណាស់ជាងគេ របស់សាធារណរដ្ឋ​ឥណ្ឌូ​នេស៊ី។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូ​នៃប្រទេសអាស៊ី‑ អាហ្រ្វិក ទាំង១០៩ប្រទេស ត្រូវបាន ការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកត់ក្តៅ និង​ស្និតស្នាលរ៉ាក់ទាក់ពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ទីក្រុងបាន់ឌុង ពិសេសការ​ធ្វើគារវកិច្ចយ៉ាងស្និតស្នាលបំផុត ពីសមណាក់ប្រជាពលរដ្ឋ សិស្សានុសិស្ស ពី គ្រប់​ស្រទាប់ជាន់ថ្នាក់ ចាប់តាំងពីចំណតអាកាសយានដ្ឋានអន្តរជាតិបាន់ឌុង រហូត​ដល់​សណ្ឋាគារ និង​ទីកន្លែងដែលគណៈប្រតិភូទាំងអស់ អញ្ជើញចូលរួមក្នុងពិធីរំលឹក​ខួប​អនុ​ស្សាវរីយ៍​៦០ឆ្នាំ នៃសន្និសីទទីក្រុង បាន់ឌុង។ សូមបញ្ជាក់ដែរថា សាធារណរដ្ឋឥណ្ឌូនេស៊ី គឺជាប្រទេសប្រជាធិបតេយ្យធំលំដាប់ទ...

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អនុញ្ញាត​ឲ្យឯក​ឧត្តម Whang Woo Yea ឧបនាយក​រដ្ឋមន្រ្តី និងជា​រដ្ឋមន្រ្តីក្រសួង​អប់​រំកូរ៉េ ចូលជួប​សំដែង​ការគួរ​សម និង​ពិភាក្សា​ការងារ

នៅមុនពិធីបិទកិច្ចប្រជុំកំពូលអាស៊ី អាហ្រិ្វក ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម Whang Woo Yea ឧបនាយក​រដ្ឋ​មន្រ្តី និងជារដ្ឋមន្រ្តីក្រសួងអប់រំកូរ៉េ ចូលជួបសំដែងការគួរសម និងពិភាក្សា​ការងារ។ សម្តេចតេជោ​នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេច ពិតជាមានការរីករាយខ្លាំងណាស់ ដោយ​បានជួបឯកឧត្តមឧបនាយករដ្ឋមន្រ្តី នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។​សម្តេច​តេជោ​បន្តថា ការជួបគ្នានេណពេលនេះ គឺជាផលប្រយោជន៍ល្អ​សម្រាប់ប្រទេស​ទាំងពីរ ពិសេស​គឺក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់​សាធារណរដ្ឋ​កូរ៉េកាល​ពីពេល​កន្លងទៅ។ ក្នុងជំនួបពិភាក្សានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសា​សន៍ថ្លែង​នូវអំណរគុណ ជូន​ចំពោះ​ឯកឧត្តមឧបនាយករដ្ឋមន្រ្តីកូរ៉េ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ​ធនធា​ន​មនុស្ស ជូនដល់ប្រទេសកម្ពុជា ពិសេសការជួយដល់កម្ពុជាក្នុងជំរុញឲ្យមាន​នូវ​ចលនា​ភូមិថ្មី នៅកម្ពុជា តាមរយៈការបង្កើតឡើងនូវសកលវិទ្យាល័យអភិវឌ្ឍន៍ជនបទ និងការបញ្ចូល​នូវកម្ម​វិធីសិក្សាពី ចលនាភូមីថ្មីក្នុងគ្រឹៈស្ថានសិក្សាចំនួន៣ ក្នុងប្រទេសកម្ពុជា។ ជាមួយនឹង​អ្វីដែល​សាធារណរដ្ឋកូរ...

ពិធីបិទ​កិច្ច​ប្រជុំ​កំពូល​អាស៊ី អាហ្រ្វិក ឆ្នាំ​២០១៥

កិច្ចប្រជុំកំពូលអាស៊ី‑ អាហ្រ្វិក ឆ្នាំ២០១៥ បានប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី២៣មេសា បន្ទាប់​ពី​បានដំណើរការកិច្ចប្រជុំកំពូលពេញអង្គរបស់ខ្លួនរយៈពេល២ថ្ងៃ ប្រកបដោយ លទ្ធផល ដ៏ត្រចះ​ត្រចង់រួចមក​។ ព្រះករុណាស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទាវ បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និង គណៈប្រតិភូ នៃបណ្តាប្រទេសអាស៊ី‑ អាហ្រ្វិក បានយាងនិងអញ្ជើញចូលរួម ក្នុងពិធីបិទ កិច្ចប្រជុំកំពូលរបស់ខ្លួន ក្រោមវត្តមាននៃការដឹកនាំរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងឯកឧត្តម ម៉ហ្កាបេ ប្រធានាធិបតីហ្សីុមបាវ៉េ សហប្រធាន សន្និសីទកំពូលអាស៊ី អាហ្រ្វីកឆ្នាំ២០១៥។ នៅក្នុងរយៈពេល ២ ថ្ងៃ​នៃកិច្ចពិភាក្សារបស់ខ្លួន កិច្ចប្រជុំកំពូលអាស៊ី អាហ្រ្វិក ឆ្នាំ២០១៥ បាន ឈានទៅអនុម័តឯកសារនៃ កិច្ច​ប្រ​ជុំកំពូលអាស៊ី អាហ្រ្វិក ឆ្នាំ២០១៥ ក្នុងនោះរួមមានសារ ទីក្រុងបាន់ឌុងឆ្នាំ២០១៥ សេចក្តីប្រកាសស្តីពី ការ​ធ្វើឲ្យកាន់តែសកម្មនូវភាព ជាដៃគូយុទ្ធសាស្រ្ត ថ្មីអាស៊ី អាហ្រ្វិក និងសេចក្តីប្រកាសស្តីពីប៉ាឡេស្ទីន។ ឯកឧត្តម មូហ្កាបេ ប្រធានាធិបតីហ្សីមបាវ៉េ និងជាសហប្រធានសន្និសីទមានប្រសាសន៍ថា ការ​ចេញនូវសេចក្តីសំរេចចិត្តទាំងបីនេះ គឺពិតជាមានសារៈសំខាន់ ...

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី អញ្ជើញ​ជួបពិ​ភា​ក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម ស៊ី ជិនពីង ប្រធានា​ធិបតី នៃសា​ធារណ​រដ្ឋប្រជា​មានិតចិន

ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចការងារ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី អា​ហ្រ្វិក ឆ្នាឱ២០១៥ និងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើក៦០ នៃសន្និសីទ ទីក្រុង បាន់ឌុង សាធា​រណរដ្ឋឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី២៣ ខែ​មេសា ឆ្នាំ​២០១៥ ដែលជាថ្ងៃទី៤នៃការ​ស្នាក់​អាស្រ័យនៅទីក្រុងហ្សាកាតា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​​នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបដែល ធ្វើឡើងនៅ​ក្រៅកិច្ច​ប្រជុំកំពូល ដែលប្រមុចថ្នាក់ដឹកនាំទាំងពីរ អញ្ជើញចូលរួម​កិច្ចប្រជុំកំពូលអាស៊ី‑ អា​ហ្រ្វិក ឆ្នាឱ២០១៥ និងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើក៦០ នៃសន្និសីទទីក្រុងបាន់ឌុង ឯកឧត្តម ស៊ី ជីនពីញ មានប្រសាសន៍ថា កាលពី៦០ឆ្នាំមុន ឯកឧត្ត​ម ជួ អេងឡាយ ប្រធានាធិបតីចិន បានជួបព្រះ​ករុណា​ព្រះបរមរតន​កោដិ ក្នុងសន្និសីទ​ទីក្រុង​បាន់ឌុង ហើយពេលនេះឯកឧត្តមផ្ទាល់បានជួបផ្ទាល់ជាមួយ​សម្តេចតេជោនាយករដ្ឋមន្រ្តី នៅ​ក្នុង​សន្និសីទដ៏មានសារៈសំខាន់ដែល​មានអត្ថន័យ​ជាប្រវត្តិសាស្រ្តនេះ ហើយ​ដែល​នឹងនាំ​មក​នូវ​ផល​ប្រយោជន៍ជូនចំពោះ​ប្រជាពលរដ្ឋ នៃប...

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ជួប​ពិភា​ក្សា​ទ្វេភា​គីជា​មួយ ឯកឧត្តម អ៊ីប្រា​ហ៊ីម ម៉ាហឡេប (Ibrahim Mahlah) នាយក​រដ្ឋមន្រ្តី​អេហ្ស៊ីប

នៅរសៀលថ្ងៃទី២២ ខែ​មេសា ឆ្នាំ​២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម  អ៊ីប្រាហ៊ីម  ម៉ាហឡេប (Ibrahim Mahlah) នាយករដ្ឋមន្រ្តីអេហ៊្សីប។ ក្នុងជំនួបពិភាក្សាដែល​ធ្វើឡើង​នៅក្រៅកិច្ចប្រជុំកំពូលអាស៊ី‑ អាហ្រ្វិក ប្រមុខថ្នាក់ដឹកនាំ​រដ្ឋា​ភិបាល​នៃប្រទេសទាំងពីរកម្ពុជា‑ អេហ៊្សីប បានឯកភាព​គ្នាក្នុងការជំរុញ​កិច្ចសហប្រតិ​​បត្តិការ នៃ​ប្រទេសទាំងពីរកម្ពុជា អេហ៊្សីប ឲ្យកាន់តែរឹងមាំនិងរីកចំរើនទ្វេឡើងថែមទៀត។ ក្នុងជំនួប​ពិភាក្សា គ្នានេះដែរ ប្រមុខថ្នាក់ដឹក​នាំរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បានពិភាក្សា​យ៉ាង​យក​ចិត្ត​ទុកដាក់ ជុំវិញការ​បើកស្ថានឯកអគ្គរាជទូតរបស់ប្រទេសកម្ពុជា នៅក្នុងទីក្រុងកៃរ៉ូ​ប្រទេស​អេហ៊្សីប ដើម្បីឲ្យទំនាក់ទំនង​ការទូត​ នៃប្រ​ទេសទាំងពីរកាន់តែវិវត្តន៍រីកចំរើនទៅមុខ។ សម្តេចតេជោមានប្រសាសន៍បន្តថា ដោយសារមានដំណើរ​ទស្សនកិច្ចរបស់​ឯកឧត្តមឧប​នាយក​រដ្ឋមន្រ្តី ហោ ណាំហុង នឹងអញ្ជើញទៅបំពេញទស្សនកិច្ចទៅកាន់​ប្រ​ទេស​អេហ៊្សីប នៅ​ពេលខាងមុខនោះ ស្ថានឯកអគ្គរាជទូតកម្ពុជាគ្រោងនឹងបើកនៅពេលនេះផងដែរ។   ឯក​ឧត្តម អ៊ីប្រាហ៊ីម...

សម្តេច​តេជោ ហ៊ុន សែន​ អញ្ជើញ​​​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​ពេញ​អង្គលើកទី២ នៃកិច្ចប្រជុំកំពូលអាស៊ី អាហ្វ្រិក ឆ្នាំ២០១៥

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រកម្ពុជា អញ្ជើញ​ជាអធិប​តី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​ពេញ​អង្គលើកទី២ នៃកិច្ចប្រជុំកំពូលអាស៊ី អាហ្វ្រិក ឆ្នាំ២០១៥

ការ​ផ្តល់​សេវា​ណែនាំ​អំពី ការ​ត្រៀម​​លក្ខណៈ​​សម្បត្តិ​​ឈាន​​ចូល​​ទីផ្សារ​​ការងា­រ​​​ប្រកប​ដោយ​​ប្រសិទ្ធិ​ភាព​ដល់​​និស្សិត​នៃ​វិទ្យា​ស្ថាន​​ឯកទេស​​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ (វគ្គទី១៣២)

ឯកឧត្តម​ កែវ រ៉េមី បំភ្លឺទៅ​នឹងការ​ចោទ​ប្រកាន់​របស់ ឯកឧត្តម កឹម សុខា ថា​បក្ស​កាន់​​អំណាច​​ដឹក​នាំ​តាម របៀប​​កុម្មុយនីស្ត​ផ្តាច់ការ

កិច្ច​សម្ភាសន៍ ឯកឧត្តម​ កែវ រ៉េមី រដ្ឋ​លេខា​ធិការ និង​ជា​អនុ​ប្រធាន​​អង្គភាព​​ព័ត៌មាន និ​ង​ប្រតិកម្មរហ័ស នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី បំភ្លឺទៅ​នឹងការ​ចោទ​ប្រកាន់​របស់ ឯកឧត្តម កឹម សុខា ដែល​ថា​បក្ស​កាន់​​អំណាច​​ដឹក​នាំ​តាម របៀប​​កុម្មុយនីស្ត​ផ្តាច់ការ

សេចក្តី​ប្រកាស​ព័ត៌មាន សម្តេច​ប្រធាន​រដ្ឋសភា​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​រវាង​ប្រមុខ​អាយ​ប៉ា និង​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន

Asean economic growth 'to outdo EU'

The 2015 World Economic Forum in Jakarta is putting the spotlight on South East Asia's largest economies By Rajeshni Naidu-Ghelani Business reporter, BBC News, Jakarta The 10-member Association of South East Asian Nations (Asean) will surpass the EU in growth once its economies have been integrated, the World Economic Forum in Jakarta has heard. Malaysia's international trade and industry minister, Mustapa Mohamed, told the forum that in the next decade, Asean would grow by 5% a year. Meanwhile, the EU would grow less than 2% a year, he said. As a result, Asean would overtake it in 10 to 15 years' time. The bloc is being touted as the world's seventh largest economy once it is unified. It had a combined gross domestic product (GDP) of more than $2.4tn (£1.6tn) in 2013, according to consultancy AT Kearney. That compares with 13tn euros (£9.4tn) for the EU in the same period. But with a population of more than 600 million, Mr Mohamed said, the region...

Cambodia’s Hun Sen Slams ASEAN-Splitting TPP

Image Credit: Flickr/World Economic Forum The premier’s latest tirade is rather puzzling and misleading. By  Prashanth Parameswaran ,  The Diplomat On April 19, the 24th World Economic Forum on East Asia kicked off in the Indonesian capital of Jakarta. One of the main events was a conversation on “East Asia in the New Global Context,” which featured two heads of state – Cambodian prime minister Hun Sen and Indonesian president Joko “Jokowi” Widodo. Jokowi’s keynote address stole the show as he delivered a vigorous defense of the case for reform in Indonesia, which has seen its fair share of challenges under his presidency thus far. But Hun Sen’s remarks before that were notable too. When Hun Sen began his speech, there was little about it that suggested that a sudden tirade was on the way. He began by politely thanking Indonesia for hosting the forum and then delved into a brief and rather predictable list on what regional priorities should be, including ensuring ...