Skip to main content

Posts

Showing posts from October 20, 2013

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​ប្រជុំ នៃសម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៣

បទ​អត្ថា​ធិប្បាយ៖ “ដូរ ដូរ ដូរ”...ក្រោយ​ការ​បោះ​ឆ្នោត គឺជាការ​ធ្វើ​រដ្ឋ​ប្រហារ!

ដោយ​ ​រត្ន័ សណា្ដប់   នៅថ្ងៃទី២៥ ​​តុលានេះ គឺជាថ្ងែគម្រប់ខួប​១ខែ ​នៃដំណើរការរាជរដ្ឋាភិបាលស្របច្បាប់​អាណត្ដិទី៥នៃរដ្ឋសភា​ ​ដែលត្រូវបាន​ប្រសូត្រ​ចេញ​ពីឆន្ទ:​ប្រជាពលរដ្ឋ ​តាមរយៈ​ការបោះឆ្នោត នៅថ្ងៃទី២៨​កក្ក​ដា២០១៣ ដែលត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ បញ្ជាក់ថា ដំណើរ​​ការ​បោះឆ្នោតបានប្រព្រឹត្ដទៅដោយសេរី យុត្ដិធម៌ ត្រឹមត្រូវ និងក្នុងបរិយាកាសអហិង្សា សុវត្ថិភាព​គ្មានការគំរាមគំហែង។ ប្រមុខ​រដ្ឋ​នៃប្រទេសមួយ​ចំនួនក្នុងតំបន់ ​និងនៅលើពិភពលោក មានជាអាទិ៍ បារាំង ​ចិន អូស្រ្ដាលី ជប៉ុន​​ លោក​បាន គីមូន អគ្គ​លេខា​ធិការ​អង្គការសហប្រជាជាតិ។ល។បានស្វាគមន៍ និងអបអរសាទរនូវព្រឹត្ដិការណ៍នេះ​យ៉ាងស្មោះស្ម័គ្របំផុត។ ផ្ទុយទៅវិញ​ គណបក្សប្រឆាំងបានប្រមូល​ពូនផ្ដុំ​ជាបន្ដបន្ទាប់គ្នា​ នាំគ្នា​ប្រឆាំង​នឹងលទ្ធផល​នៃការបោះឆ្នោត​។ នៅថ្ងៃទី២៣​ តុលា​ នេះ បក្ស​ប្រឆាំងបានយកលេសជាថ្មីថា​ ពួកគេប្រារព្ធ​ពិធី២៣​ តុលា ដើម្បី​​រំឭកខួបគម្រប់២២ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រ​មព្រៀងសន្ដិភាព​ទី​ក្រុង​​ប៉ារីស។​​ ការពិតពួកបក្សប្រឆាំង​បានយកទិវានេះ​ បំផុសបំផុលចលនាមិនទទួលស្គាល់​ភាព​ស្រប​ច្បាប់ នៃរាជរដ្ឋាភិបាលថ្មី​។  ចលនា​នេ...

បទ​អត្ថាធិប្បាយ៖ តើ​អ្នក​ណាមាន​សិទ្ធិ​រំ​លាយ ​គ.ជ.ប?

          គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(​គ.ជ.ប) ជា​ស្ថាប័នឯករាជ្យ ដែល​បាន​​បង្កើត​ ឡើង​ដោយ​រដ្ឋសភា ដើម្បី​បំ​ពេញ​កិច្ច​ការ​ដ៏ឧត្តុង្គឧត្តមក្នុង​ការបំ​រើ​ប្រជា​ពល​រដ្ឋ​ តាម​រយៈការ​រៀប​ចំ ​ដំ​ណើរ​ការ​បោះ​ឆ្នោតដោយ​ផ្ទាល់​ ដោយ​សម្ងាត់​ សេរី​ ត្រឹម​ត្រូវ​ តម្លាភាព​ និង​យុត្តិធម៌ ផ្អែក​តាម​គោល​ការ​ណ៍​​ច្បាប់ និង​បទ​ដ្ឋាន​នានា ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។           បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​សហគមន៍​អន្តរជាតិឱ្យ​ចូល​ក្នុង​អន្ទាក់នៃ​ការ​បោក​ប្រាស់ ​​​របស់ខ្លួន​ពុំ​បាន​​សម្រេច មេដឹក​នាំ​​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្វែរការ​ចាប់​​អារម្មណ៍​សាធារ​ណ​មតិ​ជាថ្មី​ទៀត​ តាម​រយៈគំ​រាម​ត្រង់​ៗ «ឱ្យ​​រំ​លាយ​ចោល​ជាបន្ទាន់​នូវ​ស្ថាប័ គ.ជ.ប» ដើម្បី​អ្វីមួយ​​ដែល​​ពួក​គេ​ ​ចោទ​ប្រកាន់​ថា ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥នេះ គ្មាន​​ឯករាជ្យភាព​ គ្មាន​យុត្តិធម៌ និង​មាន​​នូវ​ភាព​មិន​ប្រក្រតី​ជាច្រើន។ល។           តើ​មាន​បុគ្គល​ណាមួយដែល​តាំង​ខ្លួន​ឯង​ថា ជាបញ្ញាជន បែរជា​ ទម្...

សេចក្តី​​អំ​ពាវ​​នាវ​​របស់​​ក្រសួង​​មហា​ផ្ទៃ ចុះ​ថ្ងៃទី ២៣ ខែតុលា ឆ្នាំ​២០១៣

សេចក្តី​​ជូន​​ដំ​ណឹង​​របស់​​សាលា​រាជ​ធានី​ភ្នំ​ពេញ ពាក់​​ព័ន្ធ​​ការធ្វើ​​បាតុកម្ម និង​ការ​ហែរ​ញត្តិ របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ

ទស្សនៈវិ​ភាគ៖ របបសភានិយម គ្មានទេបក្សមានសម្លេងភាគតិចដឹកនាំរដ្ឋសភា!

អត្តបទដោយ: សៅ សុភៈ បក្សប្រឆាំងនៅកម្ពុជា គួរណាស់ស្វែងយល់អំពីការ​បែ​ង​ចែ​កដាច់​ដោ​យ​ទ្បែ​ក​ពីរ​បៀ​ប​នៃការគ្រប់គ្រងរដ្ឋ និងនីតិវិធីនៃការបោះឆ្នោតឲ្យបានច្បាស់ រវាង​ប្រ​ទេ​សប្រកាន់​របប​ប្រ​ជា​ធិប​តេ​យ្យ​បែបប្រធានាធិបតីនិយម និងប្រជាធិបតេយ្យបែបសភានិយម។ ក្នុង​បរិបទ​នេះ មាន​ន័យ​ថា ការ​ទាម​ទារ​ដោ​យ​គ្មាន​ភា​ព​អៀនខ្មា​សរបស់ប្រធាន​គណ​បក្ស​​សង្គ្រោះ​ជាតិ ដើម្បី​អ្វីមួយដែលក្រុមរបស់ពួកគេហៅថា ការធ្វើឲ្យមានឲ្យ​មាន​តុល្យភាព​អំណាច​​ ទាល់​តែគណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​តំណែង​ប្រធាន​រដ្ឋសភា ​​ ដឹក​នាំ​ស្ថាប័ន​​នីតិបញ្ញត្តិនោះ​ គឺជា​ ទង្វើមិន​ត្រឹម​ត្រូវ​ឡើយ។​ តើអ្វី​ទៅ ​ ​ជា តុ​ល្យភា​ពអំ​ណា​ច​របស់បក្សប្រឆាំង ? តើគ​ណប​ក្សចា​ញ់​ឆ្នោ​ត មាន​សំ​ឡេង​ភាគតិចត្រូវតែដឹកនាំរដ្ឋសភា ទើ​ប​ហៅថា តុល្យភាពអំណាច ឬយ៉ាងណា ? ការធ្វើមិនយល់អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ដោ​យព្យា​យាម​ភ្ជាប់​ពីរ​បៀ​ប​នៃកា​រ​គ្រប់​គ្រងរដ្ឋ និងនីតិវិធីនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិកមកសាបព្រួស អនុវ​ត្ត​នៅ​ក​ម្ពុ​ជា ដោយមិនខ្វល់អំពីរដ្ឋធម្មនុញ្ញកម្ពុជា គឺដើម្បីតែបំពេញមហិ​ច្ឆតា​ល្មោភ​អំណាច​របស់ខ្លួន​តែ​ប៉ុណ្ណោះ ។ ប្រជាធិបតេយ្យបែប​ប្រធា​ន...

សេច​ក្តី​ប្រកាសព័ត៌មាន រាជ​រដ្ឋា​ភិបាល​កម្ពុជា ស្តីពី​ដំណើ​ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នា​ពេល​ខាងមុខ

លិខិត​​ ឧបនាយក​​រដ្ឋមន្ត្រី ផ្ញើ​​ជូន​​​អភិបាល​​រាជ​ធា​នីភ្នំ​ពេញ​ ស្តី​ពី​ការ​​ជូន​​ដំ​ណឹង​​ធ្វើ​​បាតុកម្ម​​អហិង្សា​​របស់​​គណបក្ស​​សង្គ្រោះ​ជាតិ

លិខិតរបស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ជូនលោកនិពន្ធនាយកសារព័ត៍មានខេមបូឌាដេលី ចុះថ្ងៃទី ២១ តុលា ២០១៣

សន្និសីទសារព័ត៌មាន គណបក្សខ្មែអភិវឌ្ឍន៍សេដ្ឋកិច្ច

បទអត្ថា​ធិប្បាយ​៖ តើ​​កម្ពុជា​​កំពុង​​មាន​​វិបត្តិ​នយោបាយ​​​​មែន​​ឬ?

ដោយ ពង្ស​ សុក្រឹត្យ ​           វាជារឿង​ធម្មតា​ ស្ទើ​រតែ​គ្រប់​ប្រទេស​ ដែល​ប្រកាន់​នូវ​របបប្រជាធិបតេយ្យ​ សេរី​ពហុ​បក្ស​​ទៅ​ហើយ​ ដែល​គណបក្ស​​ចាញ់​ឆ្នោត​តែង​តែ​ឡាំប៉ា​ ថា ការ​បោះ​ឆ្នោត​មិនសេរី​ មិនយុត្តិ​ធម៌​ ឬមាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ជាដើម​។ ឧទាហរណ៍​ ការ​បោះឆ្នោត​នៅ​ប្រទេស​ ម៉ាឡេ​ស៊ី កាលពី​ខែ​ឧសភា​ ឆ្នាំ​២០១៣​ កន្លង​ទៅ​នេះ ​ក៏​​គណបក្ស​ដែល​ចាញ់​ឆ្នោត​ លើក​ឡើង​​ស្រដៀង​គ្នា​នេះ​ដែរ​។​ ងាកមក​គណបក្ស​នយោបាយ​​នៅកម្ពុជា​ ក៏​ដូចគ្នា​ដែរ​ ក្រោយ​ការ​បោះឆ្នោត​ និង​បន្ទាប់​​​ពី​ស្ថាប័ន​ គ ជ ប បានប្រកាស​នូវ​លទ្ធផល​​ជាផ្លូវការ​ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ បាន​ធ្វើការ​ដោះ​ស្រាយ​នូវ​បណ្តឹង​របស់​បក្ស​ប្រឆាំង​ តាម​នីតិវិធី​ ប្រកប​​ដោយ​គតិយុត្តិ​ ស្រប​តាម​ច្បាប់​ដែល​មាន​ចែង​ក្នុង​​រដ្ឋ​ធម្មនុញ្ញ​ និង​មាន​តម្លាភាព​​ និង​អាច​ទទួល​យក​បាន​​​ហើយ​ដែរ​។ ក៏ប៉ុន្តែ រហូត​មកដល់​ពេលនេះ​ ក្រុម​បក្ស​​ប្រឆាំង​ បាន​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​ត្រដរ​ខ្យល់​ លើក​​ឡើង​​របៀប​​ទន្ទេញ​ចាំមាត់​ ថា​​ មាន​ការ​ជាប់​គាំង​​នយោបាយ​ ឬមានវិបត្តិនយោបាយនៅកម្ពុជា​ ក្នុង​​​គោល​បំណង​​​មិនទទួល​...