រាជរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលជួបពិភាក្សាអំពីបទពិសោធន៍ នៃកិច្ចអន្តរាគមន៍សង្គ្រោះក្នុងគ្រោះធម្មជាតិទឹកជំនន់ឆ្នាំ២០១១
រាជ រដ្ឋាភិបាលនិងតំណាងអង្គការក្រៅរដ្ឋាភិបាល(NGO)ចំនួន ២៩ បានជួបពិភាក្សាជាមួយគ្នាជាលើកដំបូងនៅវិមានសន្តិភាពកាលពីថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ ២០១២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពិនិត្យរួមគ្នាលើលទ្ធផល នៃកិច្ច អន្តរាគមន៍របស់រាជរដ្ឋាភិបាល និង NGO ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះ ធម្មជាតិទឹកជំនន់ក្នុងឆ្នាំ២០១១កន្លងមកនេះ។ នៅ ក្នុងកិច្ចប្រជុំដែលមានការផ្សាយបន្តផ្ទាល់តាមរយៈវីដេអូ ខុនហ្វឺរិនទៅតាមបណ្តា រាជធានី ខេត្ត ក្រុង ទូទាំងប្រទេស និង ជាពិសេសជាមួយ និង បណ្តាអង្គភាពកងកំលាំងប្រដាប់អាវុធ នៅទូទាំងប្រទេសផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសំដែងនូវការកោតសរសើរ និង វាយតំលៃខ្ពស់ដល់តំណាងអង្គការក្រៅរដ្ឋាភិបាល ផ្នែកឯកជន ប្រទេសជាមិត្តនានាលើសកលលោក សប្បុរសជន ក៏ដូចជាតំណាងគណបក្សនយោបាយ ពិសេសគណបក្ស...