Skip to main content

Posts

Showing posts from March 22, 2015

បទវិចារណកថា ដោយ៖ លី គាំ, ថ្នាក់ដឹក​នាំ​​​​​បក្ស​ប្រឆាំង​លែង​ស្តាប់​មេស្តាប់​កើយ!

           សាធារណមតិទាំងក្នុង ​ ប្រទេស និង​ទាំងក្រៅប្រទេស សុទ្ធតែដឹងថា ​​​ លោក សម រង្ស៊ី ​​​ ជាប្រធានគណបក្សសង្រ្គោះជាតិ ​​ រីឯលោក កឹម សុខា ជាអនុប្រធាន។ តែ​អ្វី​ដែល​គេសង្កេត​ឃើញ​​នោះ​គឺ​ថា ​​​ ចាប់តាំងពី លោក កឹម សុខា ​​ ​​​​​​ ត្រូវបាន ​​ គណបក្សសម្រេច ​​ ឲ្យទទួល ​ ដំណែង​ជា​អនុប្រធានទី១នៃរដ្ឋសភា ​​ មក គាត់ហាក់ដូចជា ​​ មានឫកពារ ​ ក្អេង ​ ក្អាង ​  មិន ​ សូវបានស្តាប់ ឬ​អនុវត្ត ​​​ ​តាមសេចក្តីសម្រេច ​​ របស់លោក សម រង្ស៊ី ដែលជាប្រធានរបស់ខ្លួន ​ នោះ ​ ឡើយ។ ព្រឹត្តិការណ៍ជាក់ស្តែង  ​​ មុនពេល ​​​​ លោក សម រង្ស៊ីបានត្រូវ  ​ នាយករដ្ឋមន្រ្តី ហ៊ុន សែន  ​​ ឯក ​ ភាព ​​ បង្កើតដំណែងថ្មីមួយ ជាប្រធានក្រុមសមាជិកភាគតិចរដ្ឋសភា ដែលមានឋានៈស្មើនាយ ​​ ​ ក ​​ ​​ រដ្ឋ​មន្រ្តី នោះ លោក កឹម សុខា ​​ ក្នុងតួនាទី​ជា​អនុ​ប្រធាន​ទី១រដ្ឋសភា ដែល​ម្តងម្កាល​ពេលប្រធាន​រដ្ឋ​​សភា​អវត្តមាន លោកទទួលនាទីជាប្រធានស្តីទី ត្រូវ​យល់ថា ខ្លួនមាន​អំណា​ច​គ្រប់​គ្រង​រដ្ឋសភា ដែល ​ លោក សម រង្ស៊ី ប្រធានរបស់ខ្លួនមាន​ឋានៈត្រឹមតែ​ជាសមាជិក​​សា​មញ្ញ​​​ម...

បទអត្ថាធិប្បាយ​ ដោយ៖ សួន​ចំរើន​, ការចោទ​ប្រកាន់​​អំពី​​បញ្ហា​​សិទ្ធិ​មនុស្ស​​ធ្ងន់​ធ្ងរ​ របស់​​ក្រុម​​សង្គម​​ស៊ីវិល​ ជារឿង​​មិន​ពិត​

ជាទូទៅ ​គេ​មិន​អាច​​​និយាយ​ ឬ​ចោទ​ប្រកាន់​ថា​ ប្រទេស​មួយ​​មាន​ការ​​បំបិទសិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និងបំបិទ​សិទ្ទិ​ប្រមូល​ផ្តុំ ឬ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​តែ​ជា​ចំណោទដ៏​ធ្ងន់​ធ្ងរ​​ នៅ​ពេល​ដែល​សង្គម​ស៊ីវិល​ក្នុង​​ស្រុក​​អាច​​ប្រមូល​ផ្តុំ​គ្នា​​​ធ្វើ​​ការ ​រិះគន់​​ ធ្វើ​សកម្ម​ភាព​ប្រឆាំង​គ្រប់​រឿង និង​​​ធ្វើ​​របាយ​ការណ៍​ទៅ​គណៈកម្មាធិកា​រ​សិទ្ទិមនុស្ស​​របស់​​អង្គការ​​ សហប្រជាជាតិ​​ មាន​កំរាស់​រហូត​​ដល់​ទៅ​៨៦​ទំព័រ​នោះ​បាន​ឡើយ​។​ របាយការណ៍​នេះ​គឺ​​វា​ហាក់​ដូច​ជា​មិន​ស៊ីគ្នា​ទៅ​នឹង​​ចរន្ត​ពិត​ដែល​កើត​ មាន​ឡើង និង​សកម្មភាព​ដែល​ក្រុម​​អង្គការ​ទាំងនោះ​កំពុង​ប្រព្រឹត្តិ​នៅក្នុង​ប្រទេស ​កម្ពុជា​ ទាល់​តែ​សោះ​។ ​ តើ​ការ​ដែល​ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ​អាច​ចងក្រងគ្នា​​ជាក្រុម​នៅ​គ្រប់​ ​កម្រិតមូល​ដ្ឋាន​សហគមន៍ អាច​ប្រមូល​ផ្តុំ​គ្នាជាសម្ព័ន្ធ​ និង​អាច​​ធ្វើ​សកម្មភាព​ដោយ​សេរី​​ បែរ​ជា​ត្រូវ​បាន​ចាត់​ទុក​ថា​ជាការ​ប្រឈម​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ឬយ៉ាង​ ណា​​​?​​​​​ ចំណុច​​នេះ​ យើង​សង្ឃឹម​ថា​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ប្រាកដ​ជា​ចេះ​ថ្លឹង​ថ្លែង​ និង​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​យ...

សេច​ក្តីប្រកាស​ព័ត៌មាន អ.វ.ត.ក ស្តីពី​​ពិធី​​សម្ភោធ​​បូជនីយ៍​ដ្ឋាន​​នៃការ​ចងចាំ​ និង​រំព្ញ​​ក​វិញ្ញា​​ណក្ខ​ន្ធ​ជន​រងគ្រោះ​ ក្នុងរបប​​កម្ពុជា​​ប្រជាធិប​តេយ្យ

PRESS RELEASE Inauguration of the Memorial to Victims of the Democratic Kampuchea Regime at Tuol Sleng Genocide Museum

សារ​​រំលែក​​ទុក្ខ​​របស់ សម្ដេច​​តេជោ ហ៊ុន សែន ជូន​​នាយកដ្ឋ​មន្ត្រី ​សឹង្ហបុរី

Samdech Techo HUN SEN's Condolences to Prime Minister of Singapore

Deputy Prime Minister HOR Namhong's Condolences to Minister of Foreign Affairs of Singapore

លោកជំទាវ មីស៊្ហែល អូបាម៉ា លើកទឹក​ចិត្ត​កុមារី​កម្ពុជា ឱ្យបន្ត​ការខិត​ខំសិក្សា​រៀនសូត្រ

​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥–អមដំណើរដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកជំទាវ មីស៊្ហែល អូ​បា​ម៉ា (Michelle Obama) ស្ត្រីទី១សហរដ្ឋអាមេរិក ភរិយា ​ឯកឧត្តម បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) ប្រធានាធិបតីសហរដ្ឋ​អាមេរិក កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥  បានអញ្ជើញទៅកាន់​វិទ្យាល័យ​ ហ៊ុន សែន​ ប្រាសាទបាគង ស្ថិតក្នុង​ឃុំ​បាគង ស្រុកប្រាសាទបាគង​ខេត្តសៀមរាប ជាទីដែលលោកជំទាវបានជួប សំណេះសំណាល ជាមួយសិស្ស​នារី​ចំនួន​១០​នាក់នៅទីនោះ។ លោកជំទាវ មីស៊្ហែល អូ​បា​ម៉ា បានអញ្ជើញមកដល់ខេត្តសៀមរាប កាលពី ពេលរាត្រីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ដើម្បីបំពេញទស្សនកិច្ចវប្បធម៌ជាផ្លូវការ រហូតដល់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៥ ដោយបាន ទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅឯព្រលានយន្តហោះអន្តរជាតិខេត្ត សៀមរាប។ ​វិទ្យាល័យ ​ហ៊ុន សែន ប្រាសាទ​បាគង​បាន​បង្កើត​ឡើង​ក្នុ​ងឆ្នាំ​១៩៨៤លោក​គ្រូ ​អ្នក​គ្រូចំ​នួន៩៥នា​ក់ក្នុងនោះស្រី​៥១​នាក់​មាន​អគារសិក្សា​ចំនួន​៩ខ្នង​ ស្មើ​នឹង​៤៦​បន្ទប់​។ បច្ចុ​ប្បន្ននេះមា​នសិស្សា​នុសិស្ស​សរុប១.​៥៣៥​នាក់​ ស្រី៨៦៦នា​ក់ ​ស្មើនឹ​ង៥៦​% មានថ្នាក់​រៀន​ចាប់​ពីថ្នាក់​ទី...