Skip to main content

Posts

Showing posts from September 15, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត

(ភ្នំពេញ)៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ ការបញ្ចប់នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារពិសេសដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ ! កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល ២៥ ឆ្នាំ មកហើយ និងក៏បានកសាងសមិទ្ធផលជាច្រើនសម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ជាអកុសល កន្លងទៅនេះ ក្រុមជ្រុលនិយមមួយចំនួនតូច បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រា...

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ ការបញ្ចប់នេះសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារពិសេសដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា៖ ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ ! តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគ...

ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន​ នៅកម្ពុជា

ក្នុងឱកាសនៃជំនួប លោក Minoru Kato នាយកប្រតិបត្តិ និងជាអនុប្រធានទទួលបន្ទុកផ្នែកម៉ូតូ នៃក្រុមហ៊ុន HONDA MOTOR CO., LTD. បានគោរពជម្រាបជូនសម្ដេចធិបតីដោយសង្ខេបអំពីវឌ្ឍនភាព និងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា តាមរយ:ក្រុមហ៊ុន N.C.X. Co., LTD ក្នុងរយៈពេល២៥ឆ្នាំមកនេះ ។ ទន្ទឹមនឹងនេះលោកនាយកប្រតិបត្តិបានសម្ដែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដោតការយកចិត្តទុកដាក់អភិវឌ្ឍវិស័យឧស្សាហកម្ម តាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលតែងតែផ្ដល់ការគាំទ្រ លើកទឹកចិត្ត និងជួយសម្របសម្រួលឱ្យក្រុមហ៊ុនទទួលបានជោគជ័យដូចពេលបច្ចុប្បន្ននេះ។ លោកនាយកប្រតិបត្តិបានប្ដេជ្ញាចិត្តក្នុងអនុវត្តតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល និងបន្ដកិច្ចសហការឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងបានគោរពជម្រាបជូនអំពីផែនការពង្រីកការវិនិយោគ​ និងអាជីវកម្មបន្ថែមទៀតរបស់ក្រុមហ៊ុន​នៅកម្ពុជា។  សម្ដេចធិបតីបានអបអរសាទរចំពោះវឌ្ឍនភាព និងជោគជ័យរបស់ក្រុមហ៊ុនទាំងនៅកម្ពុជា និងនៅតាមបណ្ដាប្រទេសលើពិភពលោក ព្រមទាំ...

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលជួប ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួប ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ។  ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានសម្តែងនូវការអបអរសាទរ និងការស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានទទួលការតែងតាំងថ្មី និងបានបង្ហាញនូវស្មារតីសុទិដ្ឋិនិយមចំពោះកិច្ចសហការរវាងប្រទេសទាំងពីរ ដែលកន្លងមកតែងតែមានផ្លែផ្កាទាំងក្នុងក្របខ័ណ្ឌទេ្វភាគី និងក្របខ័ណ្ឌអាស៊ាន និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) នាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណដល់ស្ថានទូតអូស្ត្រាលី និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយសម្របសម្រួលឱ្យគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចូលរួមដំណើរទស្សនកិច្ចសិក្សា នៅប្រទេសអូស្ត្រាលីស្តីពី “ការឈ្វេងយល់អំពីប្រតិបត្តិការការងាររបស់ក្រសួងសម្របសម្រួលកិច្ចការរបស់នាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រីអូស្រ្តាលី ដើម្បីពង្រឹងការអនុវត្តការង...

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រី និងពុទ្ធបរិស័ទជិតឆ្ងាយ ប្រារព្វពិធីកាន់បិណ្ឌ នៅវត្តប៉ាកណាម ដែលក្រុមប្រឆាំងចោទប្រកាន់ថា វត្តស្ថិតក្នុងទឹកដីប្រទេសវៀតណាម

កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី សីលវ័ន សិលវតី ប្រជាពុទ្ធបរិស័ទ្ធជាច្រើនកុះករ បានផ្តួចផ្តើមគំនិតនាំយកនូវបច្ច័យ និងទេយ្យវត្ថុនានាយកទៅប្រគេនព្រះសង្ឃ ក្នុងពិធីកាន់បិណ្ឌវេនទី២ ក្នុងទីអារាមវត្ត ប៉ាកណាម ស្ថិតនៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ។ ឯកឧត្តម គួច ចំរើន និងអ្នកចូលរួម បានអុជទាន ធូប ថ្វាយផ្កាភ្ញី និងការសូត្រធម៌ស្វាធ្យាយ ជយន្តោ សូត្រមន្ត និងការប្រោះព្រំចំរើនព្រះបរិត្ត តាមគន្លងព្រះពុទ្ធសាសនា ដែលមានព្រះសង្ឃនិមន្តចូលរួមប្រមាណជិត៤០អង្គ បានញ៉ាំងឱ្យបរិវេនវត្តប៉ាកណាម មានសភាព អ៊ូអរ អធិកអធ័មជាខ្លាំង។ បន្ទាប់ពីបានប្រគេនបច្ច័យកាន់បិណ្ឌរួចហើយ ឯកឧត្តម គួច ចំរើន ក៏បានផ្តល់នូវកិច្ចសម្ភាសន៍ពិសេសជូនសារព័ត៌មានជាច្រើនស្ថាប័នដែលបានចុះទៅថតផ្តិតផ្ទាល់នៅក្នុងពិធីបុណ្យ ជាមួយនឹងការបញ្ជាក់យ៉ាងច្បាស់លាស់ នូវទីតាំងវត្តប៉ាកណាម ដែលជាវត្តខ្មែរ គឺស្ថិតក្នុងអធិបតេយ្យភាពទឹកដីខ្មែរ និងមានការសាងសង់ព្រះវិហារ និងសាលាធម្មសភា  និងមានទាំងពុទ្ធកសិក្សាជាថ្នាលពង្រឹងនូវព្រះធម៌ ព្រះវិន័...

ទស្សនកិច្ចលើកទី៣ ទៅខេត្តទិសឦសាន ដែលជាសក្ខីកម្មរស់ដោយប្រជាពលរដ្ឋ អំពីការពិតនៃការគ្រប់គ្រង ការការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែកញ្ញា ស្អែកនេះ

“មកទល់ពេលនេះ មានប្រជាពលរដ្ឋកម្ពុជាចំនួនប្រមាណ ២ ៥០០នាក់ហើយ មកពីគ្រប់មជ្ឈដ្ឋាន បានចុះ និងបន្តចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយបានបំពេញព័ត៌មានរបស់ខ្លួនងាយៗ ដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់បណ្តាខេត្តស្ថិតនៅតាមបណ្តោយក្រវាត់ព្រំដែន ប៉ែកឦសាននៃប្រទេសកម្ពុជា ហើយចំនួននេះគឺរាប់ចាប់តាំងពីថ្ងៃនៃការបើកការចុះឈ្មោះដំបូងមកកាលពីចុងខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ”។ នេះជាការបញ្ជាក់របស់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា សម្រាប់ដំណើរទស្សនកិច្ចថ្ងៃទី២១ ខែកញ្ញា ខាងមុខនេះ ក្រុមអ្នករៀបចំបានកំណត់រួចហើយនូវចំនួនអ្នកត្រូវទៅចូលរួមទាំង ២០០នាក់ សម្រាប់ទស្សនកិច្ចលើកទី៣ ក្នុងក្របខណ្ឌនៃការរៀបចំដំណើរទស្សនកិច្ចពលរដ្ឋរយៈពេល១ថ្ងៃ ដោយឥតគិតថ្លៃ ក្នុងតម្រាយផ្លូវចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី រួចវិលត្រលប់មករាជធានីភ្នំពេញវិញនៅថ្ងៃដដែល។ បញ្ជីឈ្មោះប្រជាពលរដ្ឋទាំង២០០នាក់ ត្រូវបានក្រុមការងាររៀបចំរួច និងអញ្ជើញចូលរួមប្រជុំកិច្ចប្រជុំនារសៀលនេះដើម្បីទទួលព័ត៌មានស្តីពីកម្មវិធីធ្វើដំណើរ ការសម្របសម្រួលការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ច និងព័ត៌មា...

Samdech Thipadei Hun Manet’s Facebook Message Confirms “End of Cambodia’s Participation in the Cambodia-Laos-Vietnam Development Triangle (CLV-DTA) from September 20, 2024” [Unofficial Translation]

  CMF: 20/09/2024 Dear compatriots! The Cambodia-Laos-Vietnam Development Triangle (CLV-DTA) initiative has been in operation for 25 years and has successfully contributed to the progress and prosperity of Kratie, Stung Treng, Mondulkiri, and Ratanakkiri provinces. In the past, extremist groups have misused this as a political tool to defame and criticize the government by consistently misleading the public and causing confusion. For example, they have made false claims that the government has ceded the territory of the four northeastern provinces to foreign nations. Recently, they have exploited this tactic to incite and encourage people to participate in the implementation of the August 18th plan, with the intention of disrupting social stability and potentially overthrowing the legitimate Royal Government. However, it is important to note that the extremist opposition group’s “August 18th plan” has utterly failed, and peace and social stability remain firmly ensured. The extremi...

សារលើហ្វេសប៊ុករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពី “ការបញ្ចប់ការចូលរួមរបស់កម្ពុជាក្នុង តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ”

  CMF: 20 September, 2024 ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ ! កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល ២៥ ឆ្នាំ មកហើយ និងក៏បានកសាងសមិទ្ធផលជាច្រើនសម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។ ជាអកុសល កន្លងទៅនេះ ក្រុមជ្រុលនិយមមួយចំនួនតូច បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវ ផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ ក្នុងគោលដៅឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្តែ “ផែនការ ១៨ សីហា” របស់ក្រុមប្រឆាំងជ្រុលនិយម បានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។ ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី ដោយគិតគូរពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម...

អភិបាលខេត្តកណ្តាល បញ្ជាក់​ពីទីតាំង​បង្គោល​ព្រំដែននៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន, វត្តប៉ាកណាម មិនស្ថិតក្នុងទឹកដីវៀតណាម ដូចការចោទប្រកាន់ពីសំណាក់បុគ្គលមួយចំនួននោះទេ

(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បញ្ជាក់​អំពីទីតាំង​បង្គោល​ព្រំដែន (កម្ពុជា-កូសាំងស៊ីន) នៅក្នុងសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ដែល​ត្រូវបាន​រក្សា​ការពារ ដ៏រឹងមាំនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ហើយវត្តប៉ាកណាម មិនស្ថិតនៅក្នុងទឹកដីរបស់វៀតណាម ដូចការចោទប្រកាន់ពីសំណាក់បុគ្គលមួយចំនួនតូចនោះទេ។ នៅក្នុងឱកាសចុះពិនិត្យបង្គោលព្រំដែន នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញ លោកអភិបាលខេត្តកណ្តាល ក៏បានទទូចសុំអ្នកអត្ថាធិប្បាយដែលលើកយករឿងព្រំដែនប្រឌិតជាព័ត៌មានមិនពិត សូមមេត្តាផ្តល់យុត្តិធម៌ ដល់កងកម្លាំងដែលបានខិតខំការពារបូរណភាពទឹកដីផងដែរ។ ជាមួយគ្នានេះដែរ លោកខេត្តកណ្តាល បានទទូចសុំដល់ប្រជាពលរដ្ឋ និងអ្នកអត្ថាធិប្បាយដែលអះអាងថា ស្រឡាញ់ជាតិ សូមធ្វើការអត្ថាធិប្បាយ ឱ្យបានសមស្រប ហើយច្បាស់ គឺត្រូវមកមើលឱ្យច្បាស់នឹងភ្នែកពីបង្គោលព្រំដែន នោះវានឹងផ្តល់យុត្តិធម៌សម្រាប់យើងទាំងអស់គ្នា។ លោក គួច ចំរើន បានបញ្ជាក់ថា ចំពោះការចោទប្រកាន់ថា វត្តប៉ាកណាម គឺស្ថិតនៅក្នុងទឹកដីរបស់វៀតណាម គឺជារឿងមិនពិត ខណៈវត្តមានចម្ងាយពីបង្គោលព្រំដែនជាង ៨០០ម៉ែត្រ។ ប្រសិនបើតំបន់នេះជាទឹកដី របស់វៀតណាម នោះយើងទាំងអស់គ្នាមិនអាចមកឈរនៅទីនេះបាននោះទេ។ បន្ថែមពី...