Skip to main content

Posts

Showing posts from November 24, 2013

បេស​កកម្ម​នៅទី​ក្រុង​បារីស (UNESCO) និង​ទីក្រុង​អង់​ការ៉ា (ICAPP) របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនា​យក​រដ្ឋមន្ត្រី រដ្ឋ​មន្រ្តី​ទទួល​បន្ទុក ទីស្តីការ​គណៈ​រដ្ឋមន្ត្រី និង​ជា​ប្រធាន​កិច្ច​ប្រជុំ​គណៈ​កម្មកា​បេតិ​កភណ្ឌ​ពិភព​លោក លើកទី៣៧ ថ្ងៃទី១៧-២៦ វិច្ឆិកា ២០១៣

ប្រធាន​រដ្ឋសភា​​កូឌីវ័​រ​សរសើរ​​ការ​​ដឹក​នាំ​ប្រទេស​កម្ពុជា​ឆ្ពោះ​​ទៅ​​រក​លទ្ធិ​ប្រជា​​ធិប​តេយ្យ​​និង​​ការ​អភិវឌ្ឍន៍​ដោយ​សម្តេច​​តេជោ

ឯកឧត្តម គ្រី​យូ​ម គីត​បា​វូ​រី សូ​រ៉ូ (Guillaume Kigbafori SORO) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​កូ​​ឌី​វ័រ នា​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ បានមាន​ប្រសាសន៍​កោតសរសើរ​សម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រី​ ចំពោះ​ការ​ដឹកនាំ​ប្រទេស​មានការរីកចម្រើន និង​ឆ្ពោះ​ទៅរក​លទ្ធិប្រជា​ធិប​តេយ្យ​​​។ ឯកឧត្តម អ៊ាង សុផល្លែត ​​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​សំដែង​ការគួរសម​ជាមួយ​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​ ឯកឧត្តម​ គ្រី​យូ​ម គីត​បា​វូ​រី សូ​រ៉ូ (Guillaume Kigbafori SORO) បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរអំពី​ឯកឧត្តម​ប្រធានាធិបតី ថ្នាក់​ដឹក​នាំ និង​ប្រជាជន​កូ​​ឌី​វ័រ ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​បាន​សំដែង​នូវ​ការ​កោត​សរសើរ​ចំពោះ​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ក្នុង​ការដឹកនាំ​ប្រទេស​មួយ​ ដែល​រង​នូវ​ការ​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម មកកាន់​ប្រទេស​មួយ ដែល​មាន​ការអភិវឌ្ឍន៍​ក្នុង​ល្បឿន​យ៉ាង​លឿន និង​​ឆាប់រហ័ស។ ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​អំណរគុណ​ចំពោះ​ឯកឧត្តម​ គ្រី​យូ​ម គីត​បា​វូ​រី សូ​រ៉ូ (Guillaume Kigbafori SORO) ក្នុងការសង្កេត​ឃើញ​​​ការ​អភិវឌ្ឍន៍ និង​លទ្ធិ...

ឯក​អគ្គរាជ​ទូត​​ចក្រភព​​អង់​គ្លេស​​សុទិ​ដ្ឋិ​និយម​​ចំពោះ​​ការ​​រីក​ចម្រើន​លើ​​វិស័យ​​ពាណិជ្ជកម្ម​​ជាមួយ​​កម្ពុជា

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ​ឯកឧត្តម Mark Gooding ឯកអគ្គរាជទូត ​ចក្រភព​អង់គ្លេស​ចប់​អាណត្តិការទូត​នៅ​កម្ពុជា បាន​សម្តែង​​នូវការ​ពេញ​ចិត្ត​​ចំពោះ​ការ​រីកចម្រើន​ នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចក្រភព​អង់គ្លេស​ ទាំង​​​វិស័យ​នយោបាយ​ វិស័យ​ពាណិជ្ជកម្ម ដោយឯកឧត្តមឯកអគ្គរដ្ឋ​ទូត​អង់គ្លេស​វាយ​តម្លៃ​ថា​ ទំហំ​​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​ នឹង​កើន​ឡើង​កាន់តែ​ខ្ពស់​ជា​មិន​ខាន​ឡើយ។ ក្នុង​ឱកាស​ចូល​ជួប​សំដែង​ការគួរសម និង​ជម្រាបលា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ​ឯកឧត្តម Mark Gooding បាន​ថ្លែង​ថា ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​បាន​កើនឡើង ជាពិសេស​លើ​វិស័យ​ពាណិជ្ជ​កម្ម ដែល​ទំហំ​ពាណិជ្ជកម្ម​បាន​កើន​ឡើងដល់ ៧៥០លាន​ដុល្លារ​អាម៉េរិក ​ក្នុង​រយៈ​ពេល ៩ខែ​ ក្នុង​ឆ្នាំ២០១៣ នេះ។ ឯកឧត្តម​ឯកអគ្គ​រដ្ឋ​ទូត​ចក្រភព​អង់គ្លេស​ បាន​សំដែង​នូវ​ជំនឿ​ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នឹង​កើន​រហូតដល់ ​១០០០លាន​ដុល្លារ ​នៅ​ចុង​ឆ្នាំនេះ​ជាមិន​ខាន​ឡើយ។ ​ឯកឧត្តម​ឯកអគ្គរាជ...

សម្តេច​​តេជោ​​ថ្លែង​​អំណរ​គុណ​​ប្រធាន​​គណៈ​ប្រតិភូ​គណៈ​កម្មាធិការ​​កាក​បាទ​ក្រហម​​អន្តរជាតិ​​ក្នុង​​បេសក​កម្ម​ជាង ៣០ឆ្នាំ​នៅ​​កម្ពុជា

លោក ហ្សាកគេ ស្ទូន (Jacques Stoun) ប្រធាន​គណៈប្រតិភូ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​ពី​ប្រទេស​កម្ពុជា មាន​ប្រសាសន៍ជម្រាប​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ​នា​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅ​វិមាន​សន្តិភាពថា ក្នុង​បេសក​កម្ម​​រយៈពេល​ជាង​៣០ ឆ្នាំ​របស់​លោក​នៅក្នុង​ប្រទេស​កម្ពុជា លោក​ទទួល​បាន​នូវ​កិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ល្អ​អំពី ​ស្ថាប័ន​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​នឹង​ការងារ​មនុស្សធម៌ និង​ការងារ​កាកបាទ​ក្រហម​ជាដើម ហើយ​លោក​មាន​មោទនភាព​ណាស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ដែល​រាជរដ្ឋាភិបាលបាន​ផ្តល់ជូន​រូបលោក​នោះ។ ឯកឧត្តម អ៊ាង សុផល្លែត ​ជំនួយការ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​សម្តែង​ការគួរ​សម និង​ជម្រាប​លា សម្តេច​តេ​ជោនាយករដ្ឋមន្ត្រីបាន​​មាន​ប្រសាសន៍វាយ​តម្លៃ​ខ្ពស់​ចំពោះ​ ​លោក Jacques Stoun ដែលបានចំណាយពេល​ប្រមាណ​ពាក់​កណ្ដាល​ជីវិត​របស់​ខ្លួន​ធ្វើការបម្រើ​ និង​ជួយ​ដល់​កម្ពុជា។ ​​ ចំពោះ​វីរភាព​នេះ សម្ដេច​នាយករដ្ឋមន្ត្រី​សូម​ថ្លែង​អំណរ​គុណ​យ៉ាង ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក​​ប្រធាន​គណៈប្រតិភូ​គណៈកម្មាធិការ​កាកបាទ​...

សម្តេ​ច​តេជោ​៖កម្ពុជា​​ត្រូវ​ការ​​ទាំង​​ថវិកា​​និង​​ធនធាន​​ធនាគារ​​ខួរ​ក្បាល​ដើម្បី​​អភិ​វឌ្ឍន​ប្រទេស​​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានមានប្រសាសន៍ជម្រាបជូនគណៈប្រតិភូ​ប្រព័ន្ធ​អង្គការ​សហ​ប្រជាជាតិ​(​អ​.​ស​.​ប​)​ នា​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ អំពី​គោល​នយោបាយ និង​យុទ្ធ​សាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជាថា ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​អនុវត្ត​គោល​នយោបាយ​​យុទ្ធសាស្ត្រ​របស់ខ្លួន រាជ​​រដ្ឋា​ភិបាល​កម្ពុជា​​ត្រូវការ​ទាំង​ថវិកា និង​ធនធាន​ធនាគារ​ខួរក្បាល​ផងដែរ ​ដើម្បី​សម្រេច​បាន​​គោលដៅ​នេះ​។​ ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​ជា​មួយ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​នៅ​វិមាន​សន្តិភាព សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​​ថ្លែងអំណរគុណ​ជូន​ចំពោះ​ប្រព័ន្ធ អ​.​ស​.​ប ទាំងមូល​ដែល​បាន ធ្វើការ​ជា​ដៃគូ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាព។ សម្តេច​តេ​ជោ​បាន​ជម្រាបជូន​គណៈប្រតិភូ ដែល​​ដឹកនាំ​ដោយ​លោកជំទាវ Claire Vander Vaeren ថា អ្វីដែល​ជាការ​ទទួលបាន​នេះ​គឺជា​ជោគជ័យ​រួម និង​ជា​មោទនភាព​រួម​របស់ រាជរដ្ឋាភិបាល និង​ដៃគូ​គឺ​ប្រព័ន្ធ អ​.​ស​.​ប ផងដែរ។ សម្តេច​តេ​ជោ​បានលើកឡើង​អំពី​ស្ថានភាព ដែលត្រូវបាន​ដោះស្រាយ និង​ស្ថានភាព​ដែល​...

បទ​អត្ថា​ធិប្បាយ៖ តើ​វាជា​ល្បិច​ដោយ​ចេតនា ការ​ធ្វេស​ប្រហែស ឬភាព​ល្ងង់​ខ្លៅ?

តើប្រជាជនថៃអាចដឹងការពិតយ៉ាងណាទៅកើតអំពីប្រាសាទព្រះវិហារ ប្រសិនបើ ហើយ និងក្នុងពេលដែលនិពន្ធនាយកថៃនៅក្រុម the Nation Multimedia Group លោក Thanong Khanthong ខ្លួនឯងបន្តបញ្ចេញព័ត៌មានមិនពិតដល់អ្នកអានការសែត The Nation ? ខ្ញុំមិនជឿថា លោក Thanong Khanthong មិនដឹងថាតុលាការយុត្តិធម៌អន្តរជាតិ ICJ តាម រយៈសាលដីការរបស់ខ្លួនចុះថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ១៩៦២ បានប្រគល់កម្មសិទ្ធិលើប្រាសាទ ព្រះវិហារមកឲ្យកម្ពុជា ហើយសាលដីការរបស់ ICJ នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០១៣ បាន បកស្រាយតែអំពី “បរិវេណជុំវិញ” ប្រាសាទប៉ុណ្ណោះ។ បញ្ហានេះធ្វើឲ្យខ្ញុំជឿថានៅក្នុងការសរសេរ និងការចុះផ្សាយ សូម្បីតែការនិយាយយោងយ៉ាងខ្លីដល់សាលដីការរបស់ ICJ នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងអត្ថបទវិភាគដ៏សំខាន់មួយស្តី ពីនយោបាយថៃ មានចំណងជើងថា “ពេលសម្ពាធកើនឡើងត្រូវតែបរិច្ចាកអ្វីមួយទើបបាន - As the pressure rises, something’s got to give” ចុះថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៣ លោក Thanong Khanthong អាស្រ័យដោយសារ ល្បិចគិតទុកពីមុន ហើយដែលមានបំណងបង្ហាញថាខ្លួនជាអ្នកជាតិនិយម នៅពេលដែលលោក និយាយដល់ប្រទេសជិតខាងរបស់ថៃនៅខាងកើត។ ឥរិយាបថបែបនេះអាចធ្វើឲ្យអ្នកជាតិន...

ទស្សនៈ សូម​លើក​តម្កើង​ព្រះ​រាជ​តំរិះ ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​ព្រះ​មហា​ក្សត្រ​យើង

ប្រជាជនកម្ពុជាទាំងមូលមានសេចក្តីរំភើប រីករាយ​ និងពោរពេញទៅដោយមោទនភាព ជាតិយ៉ាងខ្លាំងក្លា នៅក្នុងពិធីបុណ្យខួបលើកទី ៦០ នៃឯករាជ្យជាតិ ។ យើងរំភើប ព្រោះយើងនឹក ដល់ព្រះរាជគុណូបការៈដ៏ធំធេងរបស់ព្រះបិតាឯករាជ្យជាតិយើង ។​ យើងរំភើប ព្រោះយើងនៅ ចងចាំជាប់ជានិច្ច នូវព្រះរាជបណ្តាំអោយយើងរួបរួមសាមគ្គីជាធ្នុងមួយ “ សាមគ្គីយើងរស់   បែក   សាមគ្គីយើងស្លាប់ ” ។ វាហាក់ដូចជាព្រះវិញ្ញាណខ័ន្ធព្រះអង្គស្ថិតនៅជាប់ជានិច្ច នៅក្នុងដួង ព្រលឹងខ្មែរគ្រប់ៗរូប ហើយជាពលានុភាពដ៏ខ្លាំងក្លាមួយកំពុងបញ្ឆេះដួងព្រលឹងជាតិខ្មែរអោយ មានថាមពលខ្លាំងក្លាឡើងវិញ ដូចនៅក្នុងសម័យមហានគរ ។ ទន្ទឹមនឹងនេះ ព្រះរាជបន្ទូលរបស់ព្រះករុណាព្រះមហាក្សត្រជាទីគោរពសក្ការៈ អោយ យើង “ រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែក   ការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ ” គឺជាអន្លូងស្គរជ័យដ៏មានបារមី អង្រន់ដួងព្រលឹងជាតិ ខ្មែរទាំងមូល តាំងពីនៅក្បែរ “ ជើងភ្នំប្រាសាទព្រះវិហារ ” រហូតទៅដល់នាយសមុទ្រ អោយ រំជើបរំជួលព្រមៗគ្នាឡើង ។ តើមានដួងព្រលឹងខ្មែរណាដែលមិនរំភើបញាប់ញ័រនៅចំពោះមុខប្រទេសជាតិរបស់ខ្លួន ដែលរឹងមាំខ្លាំងក្លា រ...

Opinion: Upholding the Kings Word's of Wisdom

We were truly moved by national pride as we watched the 60th Anniversary celebration of our National Independence Day. We were moved as we remembered the memorable Father of National Independence’s legacies. We were deeply touched by what He often recalled His compatriots to keep in mind these following words of wisdom: “United, we’ll survive; divided, we’ll die”. It appears that His powerful spirit always stays with us and is re-invigorating the Khmer national soul to its original strength as in the Moha Nokor period.   Meanwhile, His Majesty Norodom Sihamoni’s appeal to everyone to” unite as one under the umbrella of our constitution and laws in order to defend and build our country in every field”, is seen as another mighty and magic voice that awakens the whole Khmer national soul everywhere, from those living next to the foot of Preah Vihear Temple’s hill to those living overseas.   Are there any Khmer nationals whose mind and soul do not shiver with emotion and ...

Commentary: By design, carelessness, or by ignorance?

How could Thai people know the truth about The Temple of Preah Vihear, if and when Thai managing editor at the Nation Multimedia Group, Thanong Khanthong himself keeps on sending out misinformation to the readers of The Nation. I do not believe that Thanong Khanthong does not know that the ICJ by its 15 June 1962 Judgment awarded the ownership of the Temple of Preah Viher to Cambodia, and the ICJ 11 November 2013 Judgment dealt with the interpretation of the “vicinity” of the Temple only. It leaves me to believe that in writing and in publishing even a short reference to the ICJ 11 November 2013 Judgment inside an important analysis on Thai politics,  “As the pressure rises, something’s got to give,”  on 22 November 2013, Thanong Khanthong, by design, intended to project his image of a nationalist when it come to Thailand’s neignbour to the East. This attitude might have pleased Thai ultra-nationalists, to the detriment of professionalism and intellectuality. To prese...

វីដេអូបទយកការណ៍៖ អត្ថ​ន័យ​​និង​វិសាល​​ភាព​​ពិត​ប្រាកដ​នៃ​សាល​ដីការ​ឡាអេ ថ្ងៃទី១១ ខែវិច្ឆិកា ២០១៣