លោក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំ សិក្សាថ្មីសាខាសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្ដកំពង់ចាម
ដោយ ៖ វណ្ណៈ ថ្ងៃទី 06 តុលា 2012 ម៉ោង 16:51:50 ខេត្ដកំពង់ចាម ៖ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១២ នៅសាខាសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្ដកំពង់ចាម បានរៀបចំពិធីបើកបវេសនកាលជាផ្លូវការឆ្នាំសិក្សា២០១២-២០១៣ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត ប្រធានអាហារូបករណ៍និស្សិតក្រីក្រ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្ដកំពង់ចាម ទទួលបន្ទុកការងារយុវជន ព្រមទាំងមាន មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ និងសិស្ស និស្សិតយ៉ាងច្រើនកុះករ ។ លោក យាន សំបូរ នាយកប្រតិបត្ដិសាខាសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្ដកំពង់ចាមបានថ្លែងឱ្យដឹងថា សាខាសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ កំពង់ចាម បានបណ្ដុះបណ្ដាលលើកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្ររង និងបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ដែលនៅក្នុងកម្រិតនោះ រួមមានជំនាញ គណនេយ្យ ទីផ្សារ ការគ្រប់គ្រងធនធានមនុស្ស ព័ត៌មានវិទ្យា ភាសាអង់គ្លេស អភិវឌ្ឍន៍ជនបទ ក្សេត្រសាស្ដ្រ ការគ្រប់ គ្រងធនធានធម្មជាតិនិងគ្រប់គ្រងពាណិជ្ជកម...