Skip to main content

Posts

Showing posts from April 20, 2014

សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវការ នៅ​សាធា​រណ​រដ្ឋ​បេឡា​រុស ថ្ងៃទី២៣-២៥ មេសា ២០១៤

វេទិការធុរកិច្ចកម្ពុជា-បេឡារុសមានសារសំខាន់

ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៤—ទូរទស្សន៍ជាតិកម្ពុជាបានផ្សាយឲ្យដឹងថា ថ្លែងនៅក្នុងវេទិការធុរកិច្ចកម្ពុជា-បេឡា រុសកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៤ ឯកឧត្តម មីខាយ មីយ៉ាសនីកូវិច នាយករដ្ឋមន្រ្តីបេឡារុសមានប្រសាសន៍ថា វេទិកានេះគឺពិតជា មានសារសំខាន់ខ្លាំង ក្នុងការបង្ហាញនូវ ទស្សនវិស័យរយៈពេលវែងដល់ផ្នែកធុរកិច្ចនៃប្រទេសទាំងពីរកម្ពុជា-បេឡារុស។ ឯកឧត្តម មីខាយ មីយ៉ាសនីកូវិច ដែលអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចរួមគ្នាជា មួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះបានមាន ប្រសាសន៍បន្តថា វេទិកា ណនេះនឹងជួយឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរមានការសប្បាយរីករាយ និងមានគម្រោង ជាច្រើនទៀត ដែលផ្នែកឯកជន នៃប្រទេសទាំងពីរបានធ្វើការប្រាស្រ័យទាក់ទង និងបង្កើន កិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែសកម្មខ្លាំងក្លា និងមានទំនុកចិត្តកាន់តែខ្លាំងឡើង ថែមទៀត ។ ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ឯកឧត្តមមានការរីករាយចំពោះ ភាពជោគជ័យ នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពោលគឺកំណើនជាង ៧% ក្នុង ១ ឆ្នាំគឺជាសញ្ញាដ៏ល្អសម្រាប់ការវិនិយោគ ។ កំណើន GDP នេះគឺបានបង្ហាញពីសញ្ញាណ នៃ ការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោផ្ទាល់តែម្តងក្នុងការ...

សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញទស្សនារោងចក្រផលិតរថយន្ត

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤-ទូរទស្សន៍ជាតិកម្ពុជាបានផ្សាយឲ្យដឹងថា ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ កម្មការិនី នៃ រោងចក្រផលិតរថយន្ត ក្នុងទីក្រុងមីនស្ក នៃសាធារណរដ្ឋបេឡារុសបានធ្វើបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង គណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អំឡុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តទៅកាន់ទីនោះ កាលពីរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៤។ ក្រុមហ៊ុនផលិតរថយន្តនេះមានសាខាចំនួន ១១ ក្នុងប្រទេសបេឡារុស និងមាន បុគ្គលិក កម្មករ កម្មការិនីការប្រមាណ ១០ ម៉ឺននាក់ ដែលបាន តម្លើងយានយន្តដឹកជញ្ជូន ធន់ធ្ងន់ ធន់ស្រាល ប្រភេទរថយន្តទេសចរណ៍ រថយន្តដឹកជញ្ជូនអ្នកដំណើរ រថយន្តធន់ធ្ងន់ សម្រាប់បម្រើឲ្យវិស័យ ការពារជាតិ និងរថយន្តផ្សេងៗទៀត តាមរយៈការបញ្ជាទិញពីអ្នក ប្រើប្រាស់ ។ បច្ចុប្បន្នប្រទេសរុស៊្សី គឺជាទីផ្សារដ៏ធំធេងគេក្នុងការបញ្ជាទិញរថយន្តគ្រប់ ប្រភេទពីរោងចក្រនេះ ជាពិសេសនៅតំបន់អាស៊ី និងអឺរ៉ុបក៏បានបញ្ជាទិញរថយន្តពីក្រុម ហ៊ុនផលិតរថយន្តនេះផងដែរ ។ នៅក្នុងដំណើរទស្សនកិច្ចនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការវាយ តម្លៃខ្ពស់ និងកោតសរសើរដល់ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលបានអនុញ្ញាត ឲ្យគណៈប្រតិភូ...

សម្តេចតេជោនាយករដ្ឋមន្រ្តីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានក្រុម ប្រឹក្សារដ្ឋសភា និងអនុប្រធានសភានៃសាធារណរដ្ឋបេឡារុស

AKP ភ្នំពេញ ថ្ង្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ —នៅរសៀលថ្ងៃទី ២៤ មេសា ដែលជាថ្ងៃទី ២ នៃដំណើរបំពេញ​ទស្សនកិច្ចផ្លូវការ នៅទីក្រុងមីនស្ក នៃសាធារណរដ្ឋបេឡារុស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជាបាន​ អញ្ជើញចូល ជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អាណាតូលី រ៉ូប៊ីណូវ ប្រធានក្រុមប្រឹក្សារដ្ឋសភា និងឯកឧត្តម វីទ័រ ហ្គូមីនស្គី អនុប្រធានសភា នៃសាធារណរដ្ឋបេ ឡារុស-នេះបើតាមរបាយការណ៍ ពីបេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា។ ក្នុងជំនួបដែលធ្វើឡើងនៅវិមានសភាក្នុងទីក្រុងមីនស្ក ឯកឧត្តម អាណាតូលី រ៉ូប៊ីណូវ បានថ្លែង នូវអំណរគុណយ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជ រដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបេឡារុស។ ឯកឧត្តម ប្រធានសភាមានប្រសាសន៍ថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងយ៉ាងល្អជាមួយគ្នា ទាំងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាស្ថាប័ននីតិប្រតិបត្តិ ព្រោះថា កាលពីពេលកន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភា នៃប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចពីគ្នាទៅវិញទៅមក ហើយពេល នេះទៀតសោត សម្តេចតេជោនាយករដ្ឋមន្...

សម្តេចតេជោនាយករដ្ឋមន្រ្តីជួបសន្ទនាជាមួយប្រធានសភាឡាវ

AKP  ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ —ទូរទស្សន៍ជាតិកម្ពុជាផ្សាយឲ្យដឹងថា នៅថ្ងៃទី ២៤ មេសាឆ្នាំ ២០១៤ ដែលជាថ្ងៃទី ២ នៃដំណើរ ទស្សនកិច្ចផ្លូវការ នៅទីក្រុងមីនស្ក នៃសាធារណរដ្ឋបេឡារុស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជាបានអញ្ជើញចូល ជួបសន្ទនាការងារជាមួយលោកជំទាវ ប៉ានី យ៉ាថរូ (Pany Yathotou) សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈឹមបក្ស និងជាប្រធានសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ក្នុងជំនួបពិភាក្សាគ្នានោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ឡាវ បានសម្តែងនូវការរីករាយ ដោយបានជួបពិភាក្សាគ្នាជាថ្មីម្តងទៀត បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយក រដ្ឋមន្រ្តីទៅកាន់ប្រទេសឡាវ កាលពីដើមខែកុម្ភៈកន្លងទៅ។ សម្តេចតេជោ និងលោកជំទាវប្រធានសភាឡាវបានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរ សើរចំពោះទំនាក់ទំនង់មិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរកម្ពុជា-ឡាវ មានការរីកចម្រើនយ៉ាងឆាប់ រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ច ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភា រដ្ឋាភិបាល មន្រ្តីគ្រប់ស្ថាប័ន និងស្រទាប់យុវវ័យរហូតដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។ ...

កម្ពុជា-បេឡារុសចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងចំនួន១០

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤—ប្រទេសកម្ពុជា និងសាធារណរដ្ឋបេឡារុសបានចុះហត្ថលេខាលើ ឯកសារ នៃកិច្ចព្រមព្រៀងចំនួន ១០ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសមភាគី ឯកឧត្តម មីខាយ មីយ៉ាសនីកូវិច នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋបេឡារុសបាន អញ្ជើញចុះហត្ថលេខាលើ សេចក្តីប្រកាសរួម នៃប្រទេសទាំងពីរ។ បេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាបានរាយការណ៍ថា បន្ទាប់ពីការជួបចង្អៀត និង ជំនួបចរចាទ្វេភាគីកាលពីរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៤ សមភាគីកម្ពុជា-បេឡារុស ក៏បាន អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់ គ្នាលើឯកសារចំនួន ៩ ផ្សេងទៀតក្នុងនោះរួមមាន ៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួង ឧស្សាហកម្ម និងសិប្បកម្ម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងឧស្សាហកម្ម នៃសាធារណរដ្ឋ បេឡារុស ដែលភាគីកម្ពុជាចុះហត្ថលេខាដោយឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ភាគីបេឡារុសចុះហត្ថលេខាដោយឯកឧត្តម Dzmitry Katriarynich រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម កិច្ចព្រមព្រៀង សហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈរវាងក្រសួងសុខាភិ បាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្...

សម្តេចនាយករដ្ឋមន្រ្តីអញ្ជើញចូលជួបសម្តែងការ និងពិភាក្សាការងារ ជាមួយប្រធានាធិបតីបេឡារុស

យោងតាមបេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាឲ្យដឹងថា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជាអញ្ជើញចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម អាឡិចសាន់ដឺរ លូកា ឆាន់កូ (Aleksander Lukashenko) ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស នៅវេលាថ្ងៃត្រង់ថ្ងៃទី ២៣ មេសា ឆ្នាំ ២០១៤ បន្ទាប់ពីបានអញ្ជើញ ទៅដល់សាធារណរដ្ឋបេឡារុសតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។ ក្នុងជំនួបពិភាក្សាគ្នានោះឯកឧត្តមប្រធានាធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី និងគណៈប្រតិភូដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការ​នៅសាធារណរដ្ឋ​បេឡារុសនោះ ។​ ឯកឧត្តមប្រធានា ធិបតីមានប្រសាសន៍ ថា ប្រទេសយើងទាំងពីរកម្ពុជា-បេឡារុស អាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យជាច្រើន ពិសេសលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ។ ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍បន្តថា ត្រាក់ ទ័រដែលប្រើប្រាស់នៅក្នុងប្រទេសរុស៊្សីនាពេលបច្ចុប្បន្ននេះគឺនាំចូលពីបេឡារុស តាមរយៈនេះ ឯកឧត្តម ចង់ឃើញការសហការពីកម្ពុជាក្នុងផលិតត្រាក់ទ័រ ដើម្បីផ្គត់ផ្គង់ក...

បទ​អត្ថា​ធិប្បាយ៖ ​គួរ​បញ្ឈប់​ការ​​ធ្វើ​​អាជី​​វកម្ម​​លើ​សព​លោក ឈុត វុទ្ធី !

           ជា​ការ​ខុសឆ្គង​បំ​ផុត ដែលក្រុម​បក្ស​ប្រឆាំង និង​សង្គម​ស៊ី​វិល​មួយ​ចំ​នួន​ នៅ​តែបន្តចិញ្ចឹម​បញ្ហា​នៅ​ពី​ក្រោយ​ករណីស្លាប់​របស់​សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី ដែល​បាន​ស្លាប់​ កាលពី​២ឆ្នាំ​មុន​ នៅ​ស្រុក​មណ្ឌល​សី​មា​ ខេត្ត​កោះ​កុង ដោយ​សារ​ទំ​នាស់​ជា​មួយ​​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ ​ម្នាក់ ឈ្មោះ អ៊ិន រតនា ដែលអ្នក​ ទាំង​ពីរត្រូវ​បាន​គេដឹង​ថា មានអត្តចរិតឆេវ​ឆាវ​ដូចគ្នា​ ​ បាន​បណ្តា​ល ​អោយ​បុរស​ ទាំង​ពីរនាក់នេះ​​ស្លាប់​នៅ​ក្នុង​ព្រៃ​ ដោយ​សារជម្លោះ​ពាក្យ​សម្តីដ៏ខ្លាំង​ក្លា និង​ការមិន​យោគ​​យល់​អធ្យា​ស្រ័យគ្នា​។             ជា​ការ​ពិត​ណាស់​ ឈុត វុទ្ធី ពិត​ជា​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ឈ្មោះ អ៊ិន រតនា ប្រាកដមែន​ ហើយ បុគ្គលិក​ម្នាក់​របស់​ក្រុម​ហ៊ុនធីម​ប៊ឺហ្គីន ឈ្មោះ រ៉ាន់ បូរ័ត្ន ពិត​ជា​បាន​ដណ្តើម​កាំ​ភ្លើង​ពី​ឈ្មោះ​ អ៊ិន​ រតនា ក្នុង​គោល​បំ​ណង​រាំង​ស្កាត់កុំ​ឱ្យ​បាញ់​បន្ថែម​ ហើយ​ក៏​បណ្តាល​ឱ្យ​រាល​កៃ​កាំ​ភ្លើង ផ្ទុះ​ត្រូវ​ឈ្មោះ អ៊ិន រតនា ស្លាប់​នៅ​នឹង​កន្លែង​ នេះ​បើ​តាម​លទ្ធផល​នៃ​ការស៊ើប​អង្កេតរប...

សេចក្តី​ប្រកាស​រួម រវាង​សម្តេច​តេជោ នាយក​រដ្ខមន្រ្តី នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា និង នាយក​រដ្ឋមន្ត្រី នៃ​សាធា​រណ​រដ្ឋ​បេឡារុស

Joint Communique of Samdech Techo Prime Minster of the Kingdom of Cambodia and Prime Minister of the Republic of Belarus

ទស្សនៈ តើជា​របាយការណ៍​ព័ត៌មាន ផ្អែក​លើការ​ពិតឬ?

 តើមាននរណាម្នាក់ដែលធ្លាប់បានអានកាសែត ឬធ្លាប់បានមើលទូរទស្សន៍ ឬធ្លាប់បានស្ដាប់វិទ្យុ បាន ឃើញ ឬបានឮសេចក្ដីប្រកាស ដូចជា «សេចក្ដីប្រកាស ឬក៏ការផ្សាយនេះ គឺ​ចេញ​ពី​ប្រភព​ព័ត៌មានរបស់លោក “ក” នឹងបង្ហាញនូវព័ត៌មានជាច្រើនដែលលោក “ក” បានគិត ហើយ​នឹង​បង្ហាញ​នូវអ្វីដែលមានលក្ខណៈ “នយោបាយលំអៀង” របស់លោក “ក” ឬ អ្នកតំណាងរបស់លោក “ក”​នោះ»?           ចំណែកខ្ញុំវិញ ខ្ញុំមិនដែលបានឃើញ ឬក៏មិនដែលបានឮនូវការ​ផ្សាយ ឬការប្រកាសបែបនេះទេ ឬក៏ ខ្ញុំអាចនឹងនិយាយបានថា ទោះជាក្នុងកាលៈទេសៈសម័យទំនើបនេះហើយក៏ដោយ  ក៏ខ្ញុំមិនដែល​បានអាន មិនដែលបានមើល ឬមិនដែលបានឮនូវអ្វីដែលបានរៀបរាប់ខាងលើនោះដែរ។           ពិតហើយ មានប្រភពនានាដែលការប្រកាសបែបនោះគឺលើសពីអ្វីដែលចង់បាន។ គ្មាននរណាម្នាក់ រំពឹងថា គេហទំព័រចិន Xinhua នឹងសរសេរវាយប្រហារធ្ងន់ៗទៅលើរដ្ឋាភិបាលចិនទេ ឬក៏គ្មាននរណាម្នាក់ រំពឹងថាការិយាល័យព័ត៌មានរបស់សេតវិមាននៃសហរដ្ឋអាមេរិក ចេញសេចក្តីថ្លែងការណ៍ដោយ​ផ្តើម​ថា​ «ថ្ងៃ នេះលោកប្រធានាធិបតី បាននិយាយកុហក ដូចខាងក្រោម…»​ នោះដែរ។ ជាយូរយាមកហើយដែលរដ្ឋាភិ...

Letter of Samdech Techo HUN SEN's Condolences to President of the Republic of Korea.

ពិធីកាត់នំអន្សមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំថ្មី ឆ្នាំមមី ឆស័ក ពស.២៥៥៨ គស.២០១៤ នៅខេត្តសៀមរាប

ពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំថ្មី ឆ្នាំមមី ឆស័ក ពស.២៥៥៨ គស.២០១៤ នៅខេត្តសៀមរាប