Skip to main content

Posts

Showing posts from December 8, 2013

សេច​ក្តី​ជូន​​ដំ​ណឹង​ ​របស់​​លា​លា​រាជ​ធានី​ភ្នំ​ពេញ ពាក់​​ព័ន្ធ​​នឹង​​ការ​ធ្វើ​​បាតុកម្ម​ ហែរ​​ក្បួន​​របស់​​គណ​ប​ក្ស​​សង្គ្រោះ​​ជាតិ​ក្នុង​​រាជ​ធានី​ភ្នំ​ពេញ​ ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៣

សេច​ក្ដីជូន​ដំណឹង​របស់​ក្រសួង​មហា​ផ្ទៃជំរាប​មក​ឯកឧត្តម​​អភិបាល រាជ​ធានី​ភ្នំពេញ ស្ដីអំពី​ការជូន​ដំណឹង​ធ្វើបាតុកម្ម​អហិង្សា ​រៀង​រាល់​ថ្ងៃអាទិត្យ ចាប់ពី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០១​៣​របស់ គណ​បក្ស​សង្គ្រោះ​ជាតិ

សន្និសីទ​សារព័ត៌មាន ស្តីពីការសម្រេច​របស់រដ្ឋាភិបាល ទាក់ទងនិងបញ្ហាត្តិកម្មលើសេវាទូរស័ព្ទ

បទអត្ថាធិប្បាយ៖ ទិវា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ឆ្នាំ​២០១៣ នេះ ត្រូវ​គេ​ជាន់​ឈ្លី

រត្ន័ សណ្ដាប់           ឆ្នាំនេះ​ជាខួបលើកទី៦៥ ​នៃទិវាប្រកាស​សិទ្ធិមនុស្សអន្ដរជាតិ។​​ ​ប្រទេស​នានា​នៅក្នុង​ពិភព លោក គេ​បាននាំ​គ្នា ប្រារព្ធ ​ធ្វើ​ទិវា​នេះ តាម​របៀប​រៀងៗខ្លួន អប​អរ​សាទរ​នូវ​សមិទ្ធ​ផល​អ្វី​ដែល​ប្រទេស​គេ​ទទួល​បាន​ក្នុង​ការ​អនុវត្ត ​តាម​ ​គោលការណ៍អន្ដរជាតិ​នេះ។           ដោយ​ឡែក​នៅកម្ពុជា រាជរដ្ឋាភិបាល​បានយក​ទិវានេះ ​ ប្រារព្ធ ជា ​ ទិវា​ជាតិ និង​​អន្ដរ​ជាតិ​​សម្រាប់ លើកកំពស់ការរស់នៅ​​ប្រជាជន​ដែល​មាន​ពិការ​ភាព។ ជន​ពិការ​រាប់​ពាន់​នាក់ និង​ អង្គការ​សង្គម​ស៊ីវិល អង្គការ ក្រៅ​ ​រដ្ឋាភិបាល​រាប់ រយ​ ​នាក់ទៀត បាន​ចូល​រួម​អបអរ​សាទរ​ជា​មួយនិង​រាជរដ្ឋាភិបាល​។ សមេ្ដចតេ ជោ ហ៊ុន សែន បានថ្លែងថា “ យើងបានស្គាល់ច្បាស់ណាស់ នូវរសជាតិជីវិតរស់នៅដោយគ្មានសិទ្ធិ សេរីភាព​ ពី    សម័យសង្រ្គាម​ និងពីសម័យប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យ។ ការក្រោក ឈររបស់យើង នា ពេលនោះត្រូវបានបញ្ចាប់យុគ្គសម័យ ខ្មៅងងឹត​​ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយនំាមកសិទ្ធិ សេរីភាព សិទ្ធិជាម្ចាស់ នា ថ្ងៃទី៧ មករា ១៩៧៩ ” ។     ...

សម្តេច​អគ្គ​មហា​សេនា​​បតី​​តេ​ជោ​ ហ៊ុន សែន ឧទ្ទិស​​ការ​ឈឺចាប់​​ដោយ​​ពិការ​ភាព​ទៅ​ជា​​ឱកាស​​មាស​​សម្រាប់​​ជន​​ពិការ​

ថ្លែងសុន្ទរកថា​នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុង​មិ​ទ្ទិញ​អបអរសាទរ​ទិវា​ជន​ពិការ​កម្ពុជា​លើក​ទី១៥ និង​ទិវា​ជន​ពិការ​អន្តរជាតិ​លើក​ទី៣១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៣ នៅ​សាល​មហោស្រព​កោះ​ពេជ្រ ​ក្រោម​ប្រធានបទ «​លុប​បំបាត់​ឧបសគ្គ​នានា និង​ផ្តល់ឱកាស​ដល់​ជនពិការ​ដើម្បី​សង្គម​មួយ​សំរាប់​យើងទាំងអសគ្នា​»​ សម្តេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ឧទ្ទិស​ទិវា​នៃ​ជន​ពិការ​ដោយ​ត្រូវ​ប្រែក្លាយ​ការ​​ឈឺ​ចាប់ពី​ពិការភាព​នេះ ​ឲ្យ​ទៅជា​ឱកាស​​មាននៃ​ការ​បង្កើន​សមត្ថភាព ការ​រឹតចំណង​សាមគ្គីភាព និង​ស្មារតី​ម្ចាស់ការ ក៏​ដូច​ជា​ប្រកាស​ឲ្យ​ដឹង​អំពី​ការ​​អនុញ្ញាតិឲ្យក្រសួង​អប់រំ​ធ្វើការ​​ជ្រើសរើស​គ្រូ​បង្រៀន​ក្រម​ខណ្ឌ​រដ្ឋ​ គឺ​ចំនួន ៦០០០នាក់ ក្នុង​ឆ្នាំ​២០១៤។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា «​ខ្ញុំ​សូម​ឧទ្ទិស​ទិវា​នេះ​ជា​ការ​ប្រែក្លាយ​សេចក្តី​ឈឺ​ចាប់​ដោយ​ពិការភាព​ទៅជា «​ឱកាសមាស​»​ នៃ​ការ​បង្កើន​សមត្ថភាព និង​ទេពកោសល្យ​ថ្មីៗ ការ​លើក​កម្ពស់​សិទ្ធិ ការ​​រឹតចំណង​សាមគ្គីភាព កិច្ច​សហការ​គ្នា និង​ស្មារតី​ម្ចាស់ការ​របស់​ជន​ពិការ​»​។ ​ សម្តេច​នាយក​​រដ្ឋមន្ត្រី​ថ្លែង​ថា ខ្ញុំ​សូម​ថ្លែង​នូវ​ការ គាំទ្រ​ចំព...

សម្តេច​​តេជោ ហ៊ុន សែន ផ្ដាំ​​និស្សិត​ទទួល​​​អាហា​រូបករណ៍​អូស្ត្រាលី​​ចំនួន​​៤០​​នាក់ ត្រូវ​ខិត​ខំ​រៀន​​សូត្រ​ដើម្បី​​ប្រទេស​​ជាតិ

សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាព្រឹក​ថ្ងៃ​ទី៩ ខែធ្នូ ឆ្នាំ​២០១៣ បាន​សំដែងនូវ​ការកោតសរសើរចំពោះ​និស្សិត​​ ​ចំពោះនិស្សិត​កម្ពុជា​ចំនួន ​៤០​នាក់ ដែល​បានទទួល​អាហា​រូបករណ៍ ទៅ​សិក្សា​ថ្នាក់​ក្រោយ​ឧត្តមសិក្សា នៅតាម​គ្រឹះស្ថានសិក្សា​នានា ក្នុង​ប្រទេស​អូស្ត្រា​លី​នា​ឆ្នាំ២០១៣​នេះ។ ក្នុង​ឱកាស​ជួប​សំណេះ​សំណាល នៅ​វិមាន​សន្តិភាព ជាមួយ​និស្សិត​ដែល​ត្រូវ​ទៅ​បន្ត​ការសិក្សា ថ្នាក់​ក្រោយឧត្តម​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​នេះ ​ និស្សិត​ទាំង​៤០​នាក់ ដែល​ត្រូវបាន​ជ្រើស​រើស ក្នុងចំណោម​បេក្ខជន​ជាង​១​ពាន់​នាក់ ដែល​បាន​ដាក់ពាក្យ​ប្រឡង​យក​អាហារូបករណ៍ របស់​រដ្ឋាភិបាល​អូស្ត្រាលី សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ​បាន​ផ្តាំផ្ញើ​ឱ្យ​និស្សិត​ទាំងអស​ត្រូវ​ យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ លើ​អ្វី​ដែល​ជា​សក្តានុពល​របស់​ប្រទេស​គេ ដើម្បី​យក​មក​អភិវឌ្ឍ​ប្រទេស​កម្ពុជា។ ជាមួយ​នឹង​ប្រសាសន៍​រំលឹក​អំពីដំណើរការ​នៃ​ការអភិវឌ្ឍប្រទេសជាតិ ទាក់ទង​ទៅនឹង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ក៏ដូចជា​កំណែទម្រង់​លើ​យន្តការរបស់​រាជរដ្ឋាភិបាលលើ​គ្រប់​វិស័យ សម្តេច​តេជោ​មាន​ប្រសាសន៍បញ្ជាក់​ថា រាជរដ្ឋាភិបាលបាន​ខិតខំ​ពង្រឹង​គ្រប់​វិស័យ ដើម្...

Cambodia, UK exchange views on temple preservation, tourism, trade

PHNOM PENH, 9 Dec. 2013 – H.E. Deputy Prime Minister Dr. Sok An and the outgoing UK Ambassador H.E. Mark Gooding met and exchanged views on Monday on Cambodia’s success in the protection, preservation and sustainable development of Angkor. Both sides were also pleased with their bilateral cooperation in tourism and trade. The Deputy Prime Minister also requested the United Kingdom to continue to support the national side of the Extraordinary Chambers in the Courts of Cambodia (ECCC) for the Khmer Rouge trials. Dr. Sok An, Minister in Charge of the Office of the Council of Ministers, said that the joint efforts by Cambodia’s government and the donors in protecting, preserving and sustainably developing Angkor since 1992 have satisfied the international community, which pledged more support for restoration of the ancient temples. Cambodia’s preservation and sustainable development are contributing to attract more visitors, including British tourists, to visit the Kingdom o...

ឯកឧត្តម ខៀវ កាញារីទ្ធប្រកាសបញ្ឈប់បញ្ជូនអ្នកយកព័ត៌មានទៅយកព័ត៌មានការជួបជុំរបស់ CNRP ក្រោយផ្ទុះហិង្សា

AKP ភ្នំពេញថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៣ – ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានប្រកាសឈប់បញ្ជូនអ្នកយកព័ត៌មាន ក្រសួង ក៏ដូចជា អ្នកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាទៅយកព័ត៌មានរាល់ការជួបជុំនានារបស់គណបក្សសង្រ្គោះជាតិ(CNRP) លើកលែងតែមានការធានាសុវត្ថិភាពត្រឹមត្រូវពីថ្នាក់ដឹកនាំរបស់គណបក្ស នេះ។ ការប្រកាសរបស់ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើឡើង បន្ទាប់ពីក្រុមសន្តិសុខរបស់គណបក្សសង្រ្គោះជាតិ បានឡោមព័ទ្ធព្រួតគ្នាវាយទាត់ធាក់និងគប់ដបទឹកសុទ្ធដាក់ទាំងបំពានលើលោក សេង ចាន់ អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា ខណៈអ្នកព័ត៌មានរូបនេះចុះទៅយកព័ត៌មានស្តីពីការជួបជុំរបស់ គណបក្សសង្រ្គោះជាតិ នៅលើទីលានប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៣។ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងសារជាបន្តបន្ទាប់នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា«ទាមទារ ឲ្យគេផ្សាយពីខ្លួន ដល់ទូរទស្សន៍ជាតិចុះយកព័ត៌មាន បែរជាឲ្យសន្តិសុខរបស់ខ្លួនដេញវាយអ្នកយក ព័ត៌មានដូចឆ្កែឆ្មា ។ ឥឡូវនេះ សូមកុំបន្ទោសគេរឿងមិនផ្សាយ ។ មិនទាន់កាន់អំណាចផង ឬកដូចឆ្កែ បានជិះឡាន» ។ ក្នុងសារបន្តទៀតឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា «ដើម្បីសន្តិសុខរបស់មន្ត្រីព័ត៌មានរបស់យើង ក...

សេចក្តីថ្លែងការណ៍របស់ក្លឹបអ្នកកាសែតកម្ពុជា ស្តីពីបាតុករនៃគណបក្សសង្រោះជាតិ បានប្រើអំពើហឹង្សាទៅលើអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា

សេចក្តីថ្លែង​ការណ៍ របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ស្តីពី​ខួប​លើកទី​៦៥ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ១០ ធ្នូ ១៩៤៨-២០១៣

សម្តេច​តេជោ​ជម្រុញ​ឲ្យ​រៀប​ចំ​បង្កើត​និង​កំណត់​ឧទ្យាន​ក្រោម​បាត​សមុទ្រ​កម្ពុជា

ថ្លែងនៅក្នុងមហាសន្និបាតលើកទី៩ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើលោក កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ នៃប្រ ទេស CMLV និង​កិច្ច​ប្រជុំ​ក្រុម​ការងារ​មហា​អនុ​តំបន់​មេ​គង្គ (GMS) នៅ រមណីយដ្ឋានឋានសួគ៌បូកគោ ខេត្តកំពត នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវអនុសាសន៍ ឲ្យមាន​ការ​សហការរៀបចំបង្កើត «ឧទ្យានក្រោមបាតសមុទ្រកម្ពុជា» ក្នុងពេលខាងមុខនោះ។   សម្តេចតេជោថ្លែងថា «ខ្ញុំ សូមស្នើឲ្យក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ សមុទ្រ​កម្ពុជា​សហកា​រ​ជា​មួយ​ភាគី​ពាក់ព័ន្ធ​រៀប​ចំ បទដ្ឋានគតិយុត្តិបង្កើត និងកំណត់ «ឧទ្យានក្រោមសមុទ្រកម្ពុជា» នេះ។   ដោយឡែកសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ណែនាំថា ក្រសួង​ទេសចរណ៍​ត្រូវយក​ចិត្ត​ទុកដាក់​ទៅលើ​ការ​អភិវឌ្ឍ​ទេសចរណ៍​មុជក្រោមសមុទ្រ ដែលជាផលិតផលទេសចរណ៍កំពុងលេចធ្លោ និងគាំទ្រនូវរាល់គម្រោងនៃការអភិវឌ្ឍទាំងឡាយ ដែលពាក់ព័ន្ធនឹងវិស័យនេះ ដូចជាការបង្កើត «ឧទ្យានក្រោមបាតសមុទ្រ» ជាដើមដើម្បីការពារ និងអភិរក្សធនធានចម្រុះធានា និរន្តរភាពប្រព័ន្ធអេកូឡូស៊ីក្រោមសមុទ្រ ចូល...

បទអត្ថាធិប្បាយ៖ លទ្ធិប្រជាធិបតេយ្យមួយថ្មីទៀតរបស់អាមេរិកបន្ថែមសំរាប់ប្រជាជនកម្ពុជា

មកទៀតហើយ! មកទៀតហើយ! និងមានតទៅទៀត! គ្មា ននណា ម្នាក់អាចតាមដាន តើប៉ុន្មានដងហើយ ដែលអ្នកនយោបាយអាមេរិកាំងនិយមស្តាំ ជ្រុល បានចេញបទបញ្ជាដល់ប្រជាជនកម្ពុជាអំពីថាតើប្រជាជនកម្ពុជាគួររៀបចំខ្លួនឯងយ៉ាងណា ។ តើពួ ក គេ ចំណាយ ពេលវេលា សន្ធឹកសន្ធាប់ បែបនេះដោយរបៀបណា? សមាជិកសភា និងព្រឹទ្ធ ស ភា អាមេរិកាំង សរុបមានតែ ៥៣៥ រូប ប៉ុណ្ណោះ ។ ពលរដ្ឋអាមេរិ កាំង មានជាង ៣១៧ លាននាក់ ហើ យសុខុមាលភាពរបស់ពលរដ្ឋទាំងនេះត្រូវសមាជិកសភាទាំង អស់ យកចិត្តទុកដាក់ ក្នុងនោះ ដោយមិនគិតពីប្រជាជនរាប់លាននាក់ទៀតដែល ពុំមានសញ្ជាតិ អាមេរិក កាំង ដែលត្រូវ គេជាន់ ឈ្លី និងនិរទេសចេញពីសហរដ្ឋអាមេរិក។ ជាសរុប មានន័យថា សមាជិកសភាម្នាក់ត្រូវមើល ការ ខុស ត្រូវ លើ ប្រជាពលរដ្ឋប្រមាណ ៥៩៣.០០០ នាក់ នេះមិនគិតពី សេវា ត្រួតគ្នា ផង ។ ដូច្នេះប្រសិនបើសមាជិកសភាជាមធ្យមមិនបានដេក ឬទទួលទានអាហារ ឬបញ្ជូនរូបភាព ក្រខ្វក់ចុះឡើង តាមហ្វេសប៊ុក ឬមិនធ្វើអ្វីផ្សេងក្រៅពីគិតអំពីពលរដ្ឋដែលខ្លួនតំណាង (មិនរាប់ ប្រជាជនមិនមែនពលរដ្ឋអាមេរិកដែលត្រូវនិរទេសខ្លួន) សមាជិកសភាជាមធ្យមក្នុងមួយឆ្នាំ​អាច លះ បង់ពេល វេលា ៥៣ វិនាទី ប៉ុណ្ណោះ សំរាប់ពលរដ្ឋម្នាក់ៗដែលខ្លួនតំណាង។ ក៏...