សម្តេចតេជោអះអាងពីការបន្ត កិច្ចខិតខំ ប្រឹងប្រែងអនុវត្តកម្មវិធីជាតិ ផ្តល់ថ្នាំបង្ការឲ្យបានកាន់តែប្រសើរ
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៣ បានប្រកាសឲ្យដឹងថា « រាជរដ្ឋាភិបាល នឹងនៅតែបន្ត កិច្ចខិតខំ ប្រឹងប្រែងរបស់ខ្លួន អនុវត្តយ៉ាង ម៉ឺងម៉ាត់ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកម្មវិធីជាតិ ផ្តល់ថ្នាំបង្ការ ព្រមទាំងបន្តផ្តោតការយកចិត្តទុកដាក់លើការអនុវត្តកម្មវិធីកែទម្រង់ វិស័យសុខាភិបាល ដែលបានដាក់ ចេញកន្លងមក ពីញ្រេះថាកិច្ចការទាំងអស់ នេះ មិនត្រឹមតែជាការងារស្លាប់រស់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពី ភាពជាម្ចាស់ របស់កម្ពុជា ក្នុងកិច្ចធានា អំពីសុខុមាលភាព របស់ប្រជាជនផងដែរពិសេសទារកនិងកុមារ » ។ការផ្តល់ថ្នាំបង្ការឱ្យកុមារកម្ពុជាគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយពណ៌សម្បុរនិងជាតិសាសន៍ឡើយ ។ ក្នុងឪកាសអញ្ជើញជាអធិបតីពិធី បើកសម័យប្រជុំ របស់ក្រុមប្រឹក្សាភិបាលសម្ព័ន្ធសកល ដើម្បីវ៉ាក់សាំង និងការផ្តល់ថ្នាំបង្ការ សង្គ្រោះកុមារ ហៅកាត់ថាហ្កាវី ( GAVI) នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រានាព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៣ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសំដែងសេចក្ដីសោមនស្សរី...