Skip to main content

Posts

Showing posts from December 1, 2013

បទអត្ថាធិប្បាយ៖ ខ្លួន​ឯង​ជាចោរ​ បែរ​ជា​ស្រែក​ឲ្យ​គេ​ជួយ​ចាប់ចោរ​

ដោយ ពង្ស សុក្រឹត្យ ​ ថ្មីៗនេះ​ រឿងរ៉ាវ​​ពុករលួយ​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បែក​ធ្លាយ​ ដោយ​សារ​ទំនាស់​ផល​ប្រយោជន៍​ របស់​ក្រុម​មន្ត្រី​​ដែល​ទទួល​បន្ទុក​ ទុក​ដាក់​លុយ​របស់​គណបក្ស​ ក្នុង​ការ​​ចាយ​វាយ​ ឬយក​ទៅ​ប្រើ​ប្រាស់​ជាប្រយោជន៍​បុគ្គល​​។​ កន្លង​មក​ លុយ​ដែល​ទទួល​បាន​ពី​ប្រភព​នានា ដូច​ជាការ​រៃ​អង្គាស​ ពី​ប្រជាពលរដ្ឋ​ ក្រី​ក្រ​ ពីតំណាង​រាស្ត្រ​ដែល​បាន​ជាប់​ឆ្នោត​ តែ​អត់​ទាន់​មាន​ប្រាក់​ខែ​​ ឬ​លុយ​ដែល​បាន​ដើរ​សុំ​គេ​ពី​ក្រៅ​ប្រទេស​ ត្រូវ​បាន​គណបក្ស​​​​​ប្រឆាំង​មួយនេះ​ បន្លំ​​ភ្នែក​​ប្រជាពលរដ្ឋ​ និង​សកម្មជន​នៅ​ក្នុង​បក្ស​​ ថា​ជា​មូលនិធិ​សង្គ្រោះជាតិ​ ហើយ​ថា​យក​មក​ដើម្បី​ជួយបាតុកម្ម​ ឬ​ជួយ​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ ជាដើម​នោះ​ គឺ​ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​នៅក្នុង​គណបក្ស​មាន​ការ​តូច​ចិត្ត​ និង​លួច​បង្ហើប​ប្រាប់​ថា​ មនុស្ស​មួយ​ចំនួន​ដែល​កាន់​លុយ​ មូលនិធិ​សង្គ្រោះ​ជាតិ​ បាន​យក​ទៅ​ចាយ​វាយ​ និង​ប្រើប្រាស់​សម្រាប់​តែ​ក្រុម​ខ្លួន​មួយ​ចំនួន​តូច​ដែល​ស្និត​នឹង​មេបក្ស និង​មេបក្ស​ទាំងពីរ ​ប៉ុណ្ណោះ​។ ជាក់​ស្តែង​ លុយ​មួយភាគ​ធំរបស់​មូលនិធិ​​ ត្រូវ​បាន​មេបក្ស​ទាំង​ពីរ​​ចែក​គ្នា​ទ...

ស្ថាបន័​៣មក​ពី​ប្រទេស​បារាំង បាន​ផ្ដល់​ថវិការ​ចំនួន​២៧​៣ពាន់អ៊ឺរ៉ូ​ដើម្បី ​គ្រប់​គ្រង​ទឹក​ នៅ​តំបន់​ឧទ្យាន​​អង្គរ​​និងក្រុង​សៀម​រាប​រយះ​ពេល​៣ឆ្នាំ

នៅ​សណ្ឋាគារ​សុខា​ខេត្ត​សៀមរាប​នារសៀល​ថ្ងៃទី០៣ធ្នូ  ​ ឯកឧត្ដម​បណ្ឌិត​ សភាចារ្យ  សុខ អាន  ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រី្តទ​ទួលប​ន្ទុកទីស្ដីការ​គណៈរដ្ឋន្រ្តី​និង​ជាប្រធាន​អាជ្ញាធរអប្សរា​បានអញ្ជើញ​ធ្វើជា​សាក្សីក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ ឯក ឧត្ដម​ប៊ុនណារិទ្ធ​ អគ្គនាយក​អអាជ្ញាធរ​អប្សរា និង​ ឯកឧត្ដម ឃឹម​ ប៊ុនសុង​ អភិបាល​ខេត្ត​សៀមរា​បជាមួយ និងតំណាង​ស្ថាបន័​គ្រប់គ្រង​ទឹកនៃ​ប្រទេស​បារាំង​ចំនួន៣​ដើម្បី​ធ្វើការ​ផ្ដល់​និង​ទទួល​ជំនួយ​សំរាប់​គម្រោង​ការសាង​សង់​ប្រពន្ធ័​គ្រប់​គ្រងទឹក​នៅ​តំបន់ឧទ្យាន​​អង្គរនិង​ក្រុង​សៀមរាប​(ចាប៉ពី​ភ្នំគូលែន​រហូត​ដល់បឹង​ទន្លេសាប)​ដោយ​មាន​ថវិកា​ចំនួន​២៧១​ពាន់​អឺរ៉ូស​ម្រាប់​រយះ​ពេល​៣ឆ្នាំ។ ឯកឧត្ដម ប៊ុន ណារិទ្ធ  អគ្គនាយក​អាជ្ញារ​អប្សរា​បាន​ឱ្យដឹងថា​កន្លង​មកទីក្រុង​សៀមរាប​ពិសេស​តំបន់​អង្គរ​បាន​ជួបប្រទះ​បញ្ហា​គ្រោះទឹក​ជំនន់​ជាញឹក​ញយ​តែដោយមាន​ការខិត​ខំប្រឺង​ប្រែង​របស់​អាជ្ញាធ​រអប្សរា​គឹអាច​កាត់​បន្ថយ​បាននូវ​ផល​ប៉ះពាល់​បានយ៉ាង​ច្រើន។ ឥឡូវនេះ​អាជ្ញា​រអប្សរា​ទទួល​បានការ​គាំទ្រមាន​ស្ថាបន័​ជំនាញ​គ្រប់គ្រង​ទឹកចំនួន​៣មក​ពីប្រទេស​បារាំង​សំរាប់​គម្រោង​ ការស...

កិច្ច​ប្រជុំ​​បច្ចេក​​ទេស​​លើក​​ទី​២២ របស់​គណៈ​​​កម្មា​​​ធិការ សម្រប​​​សម្រួល​​​​អន្តរ​ជាតិ ដើម្បី​​កិច្ចការ​​​អភិរក្ស​ និង​​​អភិវឌ្ឍន៍​​​ឧទ្យាន​​​​ប្រវត្តិ​​សាស្រ្ត​​​អង្គរ (ICC Angkor) ក្រុង​​សៀម​រាប

កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី២២ របស់  គណៈ​​កម្មា​​ធិការ សម្រប​​សម្រួល​​​អន្តរ​ជាតិ ដើម្បី​កិច្ចការ​អភិរក្ស​ និង​​អភិវឌ្ឍន៍​​ឧទ្យាន​​​ប្រវត្តិ​សាស្រ្ត​​អង្គរ (ICC Angkor)  ត្រូវ​បាន​ប្រារព្វ​ធ្វើឡើង​នៅ​ខេត្ត​សៀមរាប​នា​ព្រឹកថ្ងៃទី​០៣ធ្នូ​ ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ជាអធិ​បតីពី​ឯកឧត្ដម​បណ្ឌិត​ សភាចារ្យ  សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រី្ត​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋន្រ្តី​និង​ជា​ប្រធាន​អាជ្ញាធរ​អប្សរា​ ឯកឧត្ដម Yoshihiro Higuchi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង ឯកឧត្ដម ROman Louvet  ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ជា​សហ​ប្រធាន​នៃ​ គណៈ​​កម្មា​​ធិការ សម្រប​​សម្រួល​​​អន្តរ​ជាតិ ដើម្បី​កិច្ចការ​អភិរក្ស​ និង​​អភិវឌ្ឍន៍​​ឧទ្យាន​​​ប្រវត្តិ​សាស្រ្ត​​អង្គរ (ICC Angkor)  ព្រមទាំង​មាន​វត្តមាន​លោក​ស្រី ANNE LEMAISTRE នាយិការ​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​ផង​ដែរ។ ឯកឧត្ដម សហ​ប្រធាន​នៃ​ គណៈ​​កម្មា​​ធិការ សម្រប​​សម្រួល​​​អន្តរ​ជាតិ ដើម្បី​កិច្ចការ​អភិរក្ស​ និង​​អភិវឌ្ឍន៍​​ឧទ្យាន​​​ប្រវត្តិ​សាស្រ្ត​​អង្គរ (ICC Angkor)  បាន​លើក​ឡើង ពីកិច្ចការ​ការ​ពារ អភិ...

ឯក​ឧត្ដម​​បណ្ឌិត​សភាចារ្យ សុខ អាន ទឹក​​ចិត្ត​​​ដល់​​ភាគី​សហព័ន្ធ​រុស្សី​​​ឱ្យជួយ​​​ជួស​ជុល​នូវ​ប្រាសាទ​បុរាណ​ណាមួយ​នៅ​ខេត្ត​សៀមរាប

ក្នុង ​ឱកាស​​ទទួល​ជួប​ឯកឧត្ដម Vyacheslav Nikonov ប្រធាន​គណ​កម្មកា​រអប់រំ​និង​វប្បធម៌​សភា​សហព័ន្ធ​​ រុស្សី​​នៅសុខា​អង្គរ​ខេត្ត​សៀមរាប​រសៀល​ថ្ងៃទី​០២​ធ្នូ ឯក​ឧត្ដម​បណ្ឌិតសភាចារ្យ  សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្ត​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋ​មន្រ្តី​បានមានប្រសាសន៍​លើកទឹក​ ចិត្ត​​ដល់​ភាគីសហព័ន្ធ​រុស្សី​​ឱ្យជួយ​​ជួសជុល​នូវ​ប្រាសាទ​បុរាណ​ណាមួយ​នៅ ​ខេត្តសៀមរាប។ ក្នុងកិច្ចជំនួបពិភាក្សា ឯកឧត្ដមបណ្ឌិតសភាចារ្យ  សុខ អាន បានពន្យល់​នូវ​ខ្លឹម​សារ​នៃការ​ការ​ពារ​អភិរក្ស​ និង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​តំបន់​ប្រាសាទ​អង្គរ​ក៍ដូច​ជាការអភិរក្ស ​សម្បត្តិ​បេតិកភណ្ឌ័​ពិភពលោក​នៅ​កម្ពុជា។ ក្នុងឱកាស​នោះដែរ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ  សុខ អាន បាន​រំលឹក​ឡើង​នូវ​ទំនាក់ទំនង​ការ​ទូតល្អៗ​ជាមួយ​ប្រទេស​រុស្សីតាំង​ ពីទស្សវត្ស​៨០រហូតមក​ដល់បច្ចុប្បន្ន​​ហើយ​បាន​​​បន្ត​ទំនាក់​ទំនងកាន់​ តែល្អឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ​និងបានថ្លែងអំណរគុណចំពោះ​សហព័ន្ធ​រុស្សី​​ដែល​​តែង​តែបាន​ផ្ដល់ជំនួយ​កន្លង ​មក​ជួយ​ដល់​កិច្ច​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។ ជាការឆ្លើយតបឯកឧត្ដម Vyacheslav Nikonov​ ប្រធាន​គណ​កម្ម...

គណៈ​កម្មការ​ដឹក​នាំ​គម្រោង​ស្ដីពី​ក្រប​ខណ្ឌ​គ្រប់​​គ្រង​បេតិក​ភ័ណ្ឌ​អង្គរ​គាំទ្រ​ ​ការ​បន្ត​អនុវត្តគម្រោង​ផែន​ការ​នានា​របស់​អាជ្ញាធរ​អប្សរា

នារសៀល​ថ្ងៃទី២​ខែធ្នូ​ឆ្នាំ​២០១៣ នៅ​សណ្ឋាគា​សុខា​ខេត្តសៀមរាប​ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ  សុខ អាន  ឧបនាយក​រដ្ឋមន្រ្តី​រដ្ឋមន្រី្ត​​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី​និង​ជា​ប្រធាន​អាជ្ញាធ​រ​អប្សរា​បាន​ជួប​ប្រជុំ​ជាមួយ​គណ​កម្មការ​ដឹក​នាំ​គម្រោង​ស្ដីពី​ក្រប​ខណ្ឌ​គ្រប់​គ្រង​បេតិក​ភណ្ឌ​អង្គរ​ដែល​ជា​គម្រោង​ទទួល​បាន​ការ​វិភាគ​ទាន​ពីរដ្ឋា​ភិបាល​អូស្រ្តាលី​និ​ង​វិភាគ​ទាន​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា។ លោក​គីលី​យ៉ង​ប្លែស​ មន្ត្រី​សម្រ​ប​សម្រួល​កម្មវិធី​ផ្នែក​វប្បធ៍ម​នៃ​ការិយាល័យ​អង្គការ​យូណេស្កូ​នៅ​ប្រទេស​កម្ពុជា​បានឲ្យ​ដឹង​ថាះ​ម្រោង​នេះ​ត្រូវ​បាន​សម្រប​សម្រួល​ដោយ​អង្គការ​យូណេស្កូ។​ គម្រោង​ស្ដីពី​ក្រប​ខណ្ឌ​គ្រប់​គ្រង​បេតិក​ភណ្ឌ​អង្គរ​នេះ​ត្រូវ​បាន​អនុវត្ត​រយៈ​ពេល​៣ឆ្នាំ​មក​ហើយ​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ហ៊ុន អ្នក​ជំនាញ​អូស្រ្តាលី​សហការ​ជាមួយ​បុគ្គលិក​បច្ចេកទេស​របស់​អាជ្ញាធរ​អប្សរា​ក្រោម​ការ​សម្រប​សម្រួល​របស់​អង្គការ​យូណេស្កូ។ គម្រោង​នេះត្រូវ​បន្តរយៈ​ពេល១​ឆ្នាំទៀ​តដល់​ឆ្នាំ២០១៤។ លោក​គីលីយ៉ង​ប្លែស​បាន​បញ្ជាក់​ថា កិច្ចប្រជុំនា​រសៀល​ថ្ងៃទី២​ខែធ្នូ​ឆ្នាំ​២០១៣​នេះបាន​ទទួល​បាន​ល...