Skip to main content

Posts

Showing posts from July 20, 2014

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា (ថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០០១៤)

សេចក្តី​សម្រេច​ ស្តីពី ការប្រកាស​ទទួលស្គាល់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ របស់គណបក្សសង្រ្គោះជាតិ នៅមណ្ឌល​ខេត្តកំពង់ចាម

គ.ជ.ប ប្រកាសទទួល​ស្គាល់​ ឯកឧត្តម សម រង្សី ជាបេក្ខជន​ជាប់ឆ្នោត​តំណាង​រាស្រ្ត​នីតិកាលទី៥ នៅមណ្ឌល​ខេត្តកំពង់ចាម

អង្គរ និងការ​បំពុល​បរិយាកាស ការវាយ​តំលៃ និង​ដំណោះ​ស្រាយ​លើ​ផល​ប៉ះ​ពាល់

អាជ្ញាធរជាតិអប្សរាសូម​ស្វាគមន៍នូវ​រាល់​ការ​យក​ចិត្តទុក​ដាក់អំពី​បញ្ហាប​រិយាកាស​ដូចដែល លោកស្រី Denise Hruby បាន​សរសេ​រអត្ថបទ​មួយមាន​ចំណង​ជើងថា  ”In Cambodia, toxic air threatens timeless ruins”  ចេញ​ផ្សាយ​នៅ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ លើ​ទំព័រ​កាសែត Cambodia Daily ។ អាជ្ញាធរ​ជាតិ​អប្សរា សូមបង្ហាញ​នូវ​ចំណុច​​មួយ​ចំនួន​ពាក់ព័ន្ធ​នឹងប្រវត្តិ និង ការពន្យល់​អំពីការ​ខិតខំប្រឹ​ងប្រែង របស់អាជ្ញា​ធរជាតិ​អប្សរា​លើ​បញ្ហានេះ។ ប្រវត្តិ នៅឆ្នាំ១៩៩២ អង្គរការយូ​ណេស្កូ បានចុះ​បញ្ជីអង្គរ​ជាសម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក ដោយផ្អែក​លើ​លក្ខ​ខណ្ឌ​ចំនួន ០៤ ផ្សេង​​គ្នា។ អង្គ​រមិន​ត្រឹម​តែទទួល​ស្គាល់​ជា “ស្នាដៃដ៏​អស្ចារ្យ របស់​មនុស្ស” ប៉ុណ្ណោះទេ ប៉ុន្តែតម្លៃ​នៃ​ទេសភាព​វប្បធម៌ ការតាំង​លំនៅ​ស្ថាន​របស់​ប្រជា​ពលរដ្ឋ ជុំវិញអង្គរតាំង​ពីបុរាណ​កាល និងការ​ទំនាក់​ទំនង​រវាងមនុស្ស និងធម្មជាតិ​ក៏ត្រូវ​បាន​ទទួល ស្គាល់​ផងដែរ។ ការអភិរក្ស​បាននូវតម្លៃទាំងនេះ​ធ្វើឲ្យអង្គ​រ​កាន់តែ​លេចធ្លោ ហើយនេះគឺជា បេសកកម្ម​ដ៏ចម្បង​របស់​អាជ្ញាធរ​ជាតិ​អប្សរា។ ជាពិសេសរយៈ​ពេលប្រមាណ ២០ ឆ្នាំមកនេះ ដោយមាន​កិច្ចសហ​ប្រតិបត្តិការ​យ៉ាងជិត​ស្...

Angkor and Pollution: assessing and responding to the threat.

The APSARA National Authority welcomes the focus placed on the problem of air pollution at Angkor in the article “ In Cambodia, toxic air threatens timeless ruins ” by Denise Hruby, published in the Cambodia Daily on July 21st 2014. APSARA wishes to add some points of background and explanation of how seriously the authority is taking this issue. Background In 1992, Angkor was inscribed on the UNESCO World Heritage List on the basis of four different criteria; it was regarded not only as a “masterpiece of human genius” but also because of its landscape, traditional settlement and human interaction with the environment. The conservation of these values, which make Angkor so outstanding, lies at the heart of the mission of the APSARA National Authority, which for 20 years has worked closely with the international community in the development and implementation of policies and methods aimed at achieving the most effective and sustainable conservation of the site. While ...

លក់​សៀវភៅ​ជួយសង្រ្គោះអាយុ​ជីវិត​កុមារកម្ពុជា

ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ចូលគាល់ព្រះមហាក្សត្រ

​ បន្ទាប់ ​បញ្ចប់​ការចូលគាល់​ព្រះករុណា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ម៉ោង​៥​និង​៣០​នាទី​នៅពេល​ចេញមក​វិញ លោក​សមរង្ស៊ី មានប្រសាសន៍​ខ្លី​ពីលើ​រថយន្ត​បើក​កញ្ចក់​និង​បរ​សន្សឹមៗ​ប្រាប់​ អ្នកសារព័ត៌មាន​ថា ៖ មាន​បរិយាកាស​ល្អ សង្ឃឹម​ច្រើន ព្រះករុណា​លោក​បាន​ប្រទាន​ពរជ័យ​ឲ្យ​ជោគជ័យ​។ ជាមួយគ្នា​នោះដែរ លោក​កឹម សុខា អនុប្រធាន​គណបក្ស ក៏បាន​មានប្រសាសន៍​នៅលើ​រថយន្ត​ដោយឡែក​មួយទៀត បាន​បញ្ជាក់ថា ព្រះករុណា​ព្រះអង្គ​គាំទ្រ​កិច្ចព្រមព្រៀង​នៃ​គណបក្ស​ទាំងពីរ (​កិច្ចព្រមព្រៀង​ស្តីពី ដំណោះស្រាយ​នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ២២​កក្កដា ២០១៤ នៅ​វិមាន​ព្រឹទ្ធសភា​) និង​នៅ​ចំពោះ​ព្រះភ័ក្ត្រ ព្រះករុណា នា​រសៀល​ថ្ងៃ​នោះដែរ ក៏មាន​ការពិភាក្សា​អំពី​ការដាក់​ឈ្មោះ​លោក​សម រង្ស៊ី ចូល​ជា សមាជិកសភា​នីតិកាល​ទី​៥​នេះ​ផងដែរ​។​ ​ លោក សមរង្ស៊ី និង​លោក​កឹម​សុខា បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា កិច្ច​ជំនួប​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​នឹង​ព្រះមហាក្សត្រ នា​រសៀល​នេះ ធ្វើឡើង​ក្នុង​បរិយាកាស​ល្អ ហើយ​ព្រះមហាក្សត្រ ក៏​បាន​គាំទ្រ​នូវ...

បទអត្ថាធិប្បាយ៖ មាន សម្តេច ហ៊ុន សែន មានសន្តិភាព និងការបង្រួបបង្រួមជាតិ

អ ត្ថ បទដោយ: សៅ សុភៈ ឆ្លងតាមព្រឹត្តិការ ណ៍ នយោបាយនៅកម្ពុជាជិត ៤ ទសវត្សរ៍​កន្លង​មក​នេះ ពិ​ភ​ព​លោ​ក​អា​ច ​មើលឃើញយ៉ាងច្បាស់ថា   សម្តេចតេជោ ហ៊ុន   សែន ជាអ្នកចរចាដ៏ល្បីល្បាញ និងដើរតួនា​ទី​ដ៏​សំ​​ខាន់ជាអ្នកដោះស្រាយ ក៏ដូចជាអ្នកការទូតដ៏ប៉ិនប្រ សប់ ទន់ភ្លន់ នៅ​គ្រប់​របត់​ន​យោ​បា​យ​ធំៗ ជាអាយុជីវិតរបស់ជាតិខ្មែរជាង ៣០ ឆ្នាំចុងក្រោយនេះ ហើយសម្តេចតែងតែបើកបេះដូង ចិត្ត ​ ទូលាយជាមួយអ្នកនយោបាយខ្មែរគ្នាឯង ព្រមទាំងជាមួយប្រទេសនានា ដើម្បី កសាង​ សន្តិភាព អភិវឌ្ឍប្រទេសកម្ពុជា និងប្រយោជន៍ទៅវិញទៅមក។ ចំពោះស្ថានភាពនយោបាយនៅកម្ពុជាវិញ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី ៥ រួចមក ដែល មានបញ្ហាអូសបន្លាយរហូតមកដល់ពេលនេះ ​ត្រូ​វ​បាន​បញ្ចប់ ក្នុង ​ នាមយើងជាខ្មែរនៅតែមានជំនឿចិត្តថា សម្តេចតេជោ ហ៊ុន សែន នៅតែជា​តួអង្គ​មួយ ដ៏ ​ សំខាន់ ​ ដូចអតីតកាល ។ វត្តមានរបស់សម្តេច នឹងខិត​ខំរិះរ​កគ្រ​ប់ម​ធ្យោ​បា​យ​ដើ​ម្បីប​ញ្ច​ប់ ​បញ្ហា ​ នយោបាយ និងបច្ចេកទេសជាមួយគណបក្សប្រឆាំង ជាពិសេសធ្វើយ៉ា​ងណា​កុំឲ្យ​ប​ញ្ហា​ដដែល ​ ៗកើតឡើងជាថ្មីទៀត នៅក្រោយពេលបោះម្តងៗ។ ជាក់ស្តែងណាស់ នៅ​ទី​បំផុត​ វិបត្តិ​នយោបាយ​ក្រោយ​ក...

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមាន​ចាត់វិធានការ​ប្រឆាំង​មន្ត្រី​របស់ខ្លួន​ដែល​មិន​មក​ធ្វើការ

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ដែល​ទើប​ឡើងកាន់​តំណែង​​ថ្មី លោក សាយ សំ​អាល់ បាន​អះអាង​ថា នាពេល​បច្ចុប្បន្ន មន្ត្រីរាជការ​ដែល​បម្រើ​ការងារ​នៅក្នុង​ក្រសួង​របស់លោក​មួយចំនួន មិនដែល​មក​ធ្វើការ​នោះទេ ពោលគឺ​ចាំតែ​បើក​ប្រាក់ខែ​តែប៉ុណ្ណោះ។  លោក​រដ្ឋមន្ត្រី​វ័យក្មេង បាន​ព្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​មន្ត្រី​ទាំងនោះ។  ទើបតែ​មាន​អាយុ ៣៤ ឆ្នាំ និង​ឡើងកាន់តំណែង​មិនទាន់បាន​មួយឆ្នាំ​ត្រឹមត្រូវ​ផង​នោះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ព្រមាន​ចាត់វិធានការ​ចំពោះ​មន្ត្រី​ទាំងឡាយណា ដែល​បម្រើ​ការងារ​នៅក្នុង​ក្រសួងបរិស្ថាន ហើយ​មិន​មក​ធ្វើការ។ បើតាម​លោក​រដ្ឋមន្ត្រី បច្ចុប្បន្ន​មន្ត្រី​ដែល​បម្រើ​ការងារ​នៅក្នុង​ក្រសួង​នេះ​ទាំងអស់​មាន​ចំនួន​តែ ៥០០ នាក់​ប៉ុណ្ណោះ ហើយ​ក្រសួង​កំពុងតែ​ត្រូវការ​បុគ្គលិក​បន្ថែម។  នៅក្នុង​សន្និសីទ​ការ​សែត​លើក​ទី ១ ជាមួយ​ក្រុម​អ្នកសារព័ត៌មាន កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក សាយ សំ​អាល់ បានបញ្ជាក់​ដូច្នេះ​ថា៖« មន្ត្រី​របស់​យើង​មិន​មក​ធ្វើការ ក៏មាន​ច្រើន​ដែរ តែ​ឥឡូវ​យើង​កំពុងធ្វើការ​ជាមួយ​គាត់។ ពេលខ្លះ​យើង​មិនទាន់បាន​ផ្ទេរ​ភារកិច្ច​ដល់​គាត់ តែ​មន្ត្រី​ខ្ល...

តារាងលេខទូរស័ព្ទមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួួយទទួលបន្ទុកសង្កេតការណ៍តាមមណ្ឌលប្រឡងនានា

លោក សាយ សំ​អាល់៖« ភ្នំពេញ​លិច​ មិនមែន​ដោយសារ​លុប​បឹង​នោះទេ»

រដ្ឋមន្ត្រី​វ័យក្មេង​ថ្មី​របស់​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​ច្រានចោល​ចំពោះ​មតិ​មួយចំនួន​ដែល​បាន​លើកឡើងថា រាជធានី​ភ្នំពេញ​តែងតែ​ជន់​លិច​នៅពេល​ដែលមាន​មេឃ​ភ្លៀង ដោយសារតែ​រដ្ឋាភិបាល​លុប​បឹងបួរ​សម្រាប់​បង្ហូរទឹក​អស់។ នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ភ្នំពេញ នា​ថ្ងៃ​ពុធ​នេះ លោក​រដ្ឋមន្ត្រី​បាន​អះអាង​ដូច្នេះ​ថា៖ « ខ្ញុំ​មិន​ឯកភាព​នោះទេ ចំពោះ​គំនិត​ដែល​និយាយថា ដោយសារតែ​យើង​លុប​បឹង​បាន​លិច។ ខ្ញុំ​គិតថា ការ​លិច​នេះ ដោយសារតែ​ចំនួន​ទឹកភ្លៀង​ច្រើន និង​ការស្រុតចុះ​ផ្ទៃដី​នៅក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​ប្រព័ន្ធ​លូបង្ហូរទឹក​មិន​គ្រប់គ្រាន់»។

Cambodia’s opposition party agrees to join parliament+

     PHNOM PENH, July 22 Kyodo - Cambodia’s main opposition Cambodia National Rescue Party said Tuesday it has agreed to participate in parliamentary business, ending a nearly one-year boycott after the general election held  July 28  last year.      A joint statement released Tuesday after a meeting of the leaders of the ruling Cambodian People’s Party and the CNRP said the two parties have settled their political differences and the CNRP has agreed to join parliament.      “The two parties agreed on a political settlement by which the two parties will work together in the legislature to help resolve the political problems of the nation based on democratic principles and the rule of law,” the statement said.      The agreement was made after the two parties agreed to compromise on various knotty issues, including reform of the National Election Committee and leadership of the Nation...

សន្និសីទ​សារព័ត៌មាន លទ្ធផល​ នៃកិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​កំពូល គណបក្ស​​ទាំងពីរ

សន្និសីទ​សារព័ត៌មាន ឯកឧត្ដម ព្រំ សុខា តំណាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​ឯកឧត្ដម យឹម សុវណ្ណ តំណាង​គណ​បក្ស​សង្គ្រោះជាតិ ស្ដីពី​លទ្ធផល​នៃកិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​កំពូល​ទាំងពីរ

ជំនួប​កំពូល គណបក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​សង្គ្រោះ​ជាតិ បញ្ចប់​បញ្ហា​នយោបាយ

ភ្នំពេញ៖ នៅទីបំផុត បញ្ហានយោបាយ ដែលអូស​បន្លាយ​ជិតមួយឆ្នាំ ក្រោយការបោះឆ្នោត តំណាង​រាស្ត្រ ២៨កក្កដា២០១៣ បានបញ្ចប់នៅថ្ងៃនេះ បន្ទាប់​ពីជំនួបកំពូល រវាងថ្នាក់ ដឹកនាំ គណ​បក្ស​ប្រជា​ជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅឯ​វិមាន​ព្រឹទ្ធសភា ចំការមន ។ អ្វីដែល​គណ​បក្ស​ទាំងពីរ បានព្រម​ព្រៀង​គ្នា​នោះ ផ្អែកលើមូលដ្ឋាន នៃការ​ព្រមព្រៀងគ្នា ជាគោលការណ៍ នៃជំនួប​កំពូលតាមទូរស័ព្ទ រវាងសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម សម រង្ស៊ី កាលពីថ្ងៃទី៩ ខែមេសាឆ្នាំ២០១៤ ។ ជាចំណុចសំខាន់ គឺអ្នកតំណាងរាស្ត្រ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ នឹងចូលសភា ដើម្បីធ្វើការ បន្ទាប់​ពីស្បថ បំពេញអភ័យឯកសិទ្ធិ ក្នុងពេលឆាប់ៗនេះ ។ អ្នកតាមដានសភាពការណ៍នយោបាយ និងមហាជននានា បានកត់សំគាល់ថា បញ្ហា​ជាប់​គាំង ខាង នយោ​បាយ នៅប្រទេសកម្ពុជា តែងតែកើតឡើង ស្ទីលដដែលៗ ក្រោយ​ការ​បោះ​ឆ្នោត តំណាងរាស្ត្រ ប៉ុន្មាន​អាណត្តិ​មកហើយ មិនមានអ្វីត្រូវឆ្ងល់ទេ! ជាពិសេស​អ្នក​ចាញ់ឆ្នោត តែងតែឡាំប៉ាជាដរាប ប៉ុន្តែមហាជន ដឹង! ហើយ​ហ៊ានទាយ ទុកមុនថា ចុង​បញ្ចប់​នៃរឿង វាទៅជាយ៉ាងម៉េច! ។ ចំណែកបញ្ហាអូសបន្លាយពេលជិតមួយឆ្នាំនោះ ក្នុងការត្រូវគ្នាឬមិនត្រូវគ្នា របស់​គណ​បក្ស​ជាប់ឆ្នោត ត្រូវបា...