Skip to main content

Posts

Showing posts from October 5, 2014

សារលិខិតសម្តេចតេជោ ទូលថ្វាយព្រះករុណា ព្រះមហាក្សត្រ របាយការណ៍​អំពីករណី​ពាក់ព័ន្ធ​ នឹង​ពុទ្ធសាសនបណ្ឌិត្យ

ព្រះរាជក្រិត្យ ស្តីពីគោល​ការណ៍​រួមនៃ​ការ​រៀបចំ​មុខ​ងារ​សាធារណៈ​របស់​រដ្ឋ

   

ប្រតិភូ​នាវា​យុវជន​កម្ពុជា​ត្រូវ​បាន​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ចូល​ជួប​សំដែង​ការ​គួរសម

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត ឱ្យប្រតិភូ​នាវា​យុវជន​កម្ពុជា​ចំនួន​២៩​នាក់​ ដឹកនាំដោយកញ្ញា គិន សំណាង ដែល​នឹងទៅ​ចូលរួមកម្មវិធីយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនចូល​ជួប​សំដែង​ការគួរសម​​ ។ ក្នុង​ជំនួបដែលធ្វើឡើងនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ​នា​រសៀល ថ្ងៃទី៩​តុលានេះ ក្រោយ​ពិជំនួបបានបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ​នាយក​រដ្ឋមន្ត្រី បានឱ្យដឹង​ថា៖​ក្នុងជំនួននេះ កញ្ញា គិន សំណាង ប្រធានប្រតិភូ បាន​គោរពជំរាបជូន សម្តេច​តេជោ នាយករដ្ឋមន្ត្រី ថា ប្រតិភូនាវាយុវជនកម្ពុជា ចំនួន​២៩នាក់​នេះនឹងទៅចូលរួមកម្មវិធីយុវជនអាស៊ីអាគ្នេយ៍ និង​ជប៉ុន ដែល​កម្មវិធី​នេះ​រៀប​ចំ​ឡើងដោយ រាជរដ្ឋាភិបាលជប៉ុន ហើយក្នុងឱកាសនេះតំណាង​ឱ្យប្រតិភូនាវា​យុវជនកម្ពុជា កញ្ញា បាន​គោរព​អនុញ្ញាត​ដ៏ខ្ពង់​ខ្ពស់​ពី​សម្តេច​តេជោ នាយករដ្ឋមន្ត្រី នូវអនុសាសន៍​ណែនាំប្រកបដោយគតិបណ្ឌិត មុននឹងចេញដំណើរទៅចូលរួម​កម្មវិធីនាវាយុវជនអាស៊ី​អាគ្នេយ៍​យុវជន និងជប៉ុន លើកទី៤១។   កញ្ញា គិន សំ​ណាង បានគោរពរាយការណ៍ជូនសម្តេចថា កម្មវិធី​នាវា​យុវជនអាស៊ី​អាគ្នេយ៍​លើក​ទី​៤១នេះ គឺជា​កម្ម​វិធី​រ...

ឯកឧត្តម ឈាង វុន ៖ កម្ពុជា​ជាអ្នក​ខាត បើនៅតែ​បន្ត​បាតុកម្ម​ទាម​ទារ​ឲ្យអ្នក​នាំពាក្យ​​សា្ថនទូត​​វៀតណាម សុំទោស​រឿង​បំភ្លៃ​ប្រវត្តិ​សាស្រ្ត​ទឹកដី​ខ្មែរកម្ពុជា​ក្រោម

ឯកឧត្ដម ឈាង វុន សមាជិកគណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍រដ្ឋសភា និង ជា​ប្រធាន​គណៈ​កម្មការ​​​​​កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោស​​នាការ និង​ព័ត៌មាន​ ​នៃរដ្ឋសភា បានលើកឡើងថា សកម្មភាពរបស់បាតុករ ដែលទាមទារឲ្យអ្នកនាំពាក្យស្ថានភាពវៀត​ណាម​​សុំទោស​រឿង​ បំភ្លៃប្រវត្តិសាស្រ្តទឹកដី ខ្មែរកម្ពុជាក្រោម ដែលបានដុតទង់​ជាតិវៀតណាម​នោះ គឺជ្រុលហួសហេតុពេក និងថា កម្ពុជា គឺជា​អ្នក​ខាត​បង់​ក្នុងរឿងនេះ។ ឯកឧត្តម ឈាង វុន មាន​ប្រសាសន៍​បែ​បនេះនៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយនិង បណ្តាញ​ពត៌មានរាជរដ្ឋាភិបាល (GNN) នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ ។ ឯកឧត្តម បាន​អះ​អាង​ថា សកម្មភាពរបស់បាតុករដែលទាមទារឲ្យអ្នកនាំពាក្យស្ថានភាព​វៀតណា​ម​​ សុំទោសរឿងបំភ្លៃ​ប្រវត្តិសាស្រ្តទឹក​ដីខ្មែរ​កម្ពុជា​ក្រោម ដែលបានដុតទង់ជាតិ​វៀត​ណាម​​នោះ គឺ​ជ្រុលហួសហេតុពេក និងថា កម្ពុជា គឺជាអ្នកខាតបង់ក្នុងរឿងនេះ។ ឯកឧត្តម ឈាង វុន បានបន្តថា តាមការយល់ឃើញរបស់ឯកឧត្តម « សកម្មភាពទាមទារ របស់​បងប្អូនបាតុករ គឺជ្រុលហួសបន្តិចហើយ ម្យ៉ាងអ្នកដែលទទួលខុសត្រូវ ធ្វើឲ្យមាន បញ្ហា​នេះ គឺត្រូវបានរដ្ឋាភិបាលវៀតណាមផ្លាស់ចេញទៅហើយ។ ឯកឧត្តមបញ្ជាក់ថា ការ​ផ្លាស់ចេញនេះ គឺចាត់ទុកថាខាងវៀតណា...

រដ្ឋមន្ត្រី​ក្រសួង​ធម្មកា​រដឹក​​នាំ​ក្រុម​ការ​ងារ​​ចូល​​បំ​ភ្លឺ​នៅ​​រដ្ឋ​សភា​​អំពីទី​តាំង​វិទ្យាស្ថាន​​ពុទ្ធសាសន​បណ្ឌិត្យ

មន្ត្រី​កំពូលៗ​របស់​ក្រសួង​ធម្មការ និង​សាសនា បានចូលទៅ​ឆ្លើយបំភ្លឺ​ផ្ទាល់មាត់​ចំពោះមុខ​គណៈ​កម្មការ​ជំនាញ​រដ្ឋសភា នា​រសៀល​ថ្ងៃទី​៩ ខែ​​តុលា​ ឆ្នាំ​២០១៤នេះ ។ ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បាន​បញ្ជាក់ថា ទីតាំង​វិទ្យាស្ថាន​ពុទ្ធសាសន បណ្ឌិត្យសព្វថ្ងៃ ស្ថិត​នៅជាប់​វិមាន​រដ្ឋសភា មិនមាន​ការរុះរើ ឬ​ដោះដូរ​នោះទេ​។ ​​ចំពោះ​ការលើក​ឡើងរបស់​រដ្ឋ​មន្ត្រី​ដូច្នេះ ត្រូវបាន​ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធាន​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា បាន​ទទួលយក ហើយ​លើកឡើងថា ក្រុម​អ្នកតំណាង​រាស្ត្រ នឹង​តាមឃ្លាំមើល ហើយ​គណៈកម្មការ នឹងធ្វើ​លិខិត​ទៅកាន់​ស​ម្តេច​ប្រធានរដ្ឋសភា ដើម្បី​ចុះទៅពិនិត្យ ទីតាំង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​។ ​​អ្នក​​តំណាងរាស្ត្រ យ៉ែម បុញ្ញឫទ្ធិ ក៏បាន​ថ្លែង​ទៅកាន់​លោក​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង​ធម្មការ និង​​សាសនា ដោយ​ស្នើ​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា តម្រូវ​ឲ្យ​ក្រុមហ៊ុនសណ្ឋាគារ និង​កាស៊ីណូ ណាហ្គាវើ​ល រុះរើ​ចេញ​រាល់​ការដ្ឋាន​សំណង់​ណាមួយ នៅ​លើដី​ទីតាំង​ពុទ្ធសាសនបណ្ឌិត្យ ជាបន្ទាន់​។​​​ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី មិន ឃិន ក៏ប...

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញា​បត្រ​ជូន​ដល់​និស្សិត​ជ័យ​លាភី​៦៧៤៨​​នាក់ នៃ​សា​កល​វិទ្យាល័យ​ឯកទេស​នៃកម្ពុជា

និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ដែលបាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ​ពី​សាកល​វិទ្យាធិការឯកទេស នៃ​កម្ពុជា មកពីតាមគ្រប់​សាខា បណ្តា​ ខេត្ត  ត្រូវបានប្រគល់សញ្ញាបត្រជូននៅ ព្រឹក ថ្ងៃទី ០៩ តុលានេះ ក្រោម​អធិ​បតី​ភាពដ៍ខ្ពង់ខ្ពស់ សម្តេ​ច ​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​មជ្ឈមណ្ឌល​ពិពរណ៍កោះ ពេជ្រ។  លោក ស្តើង សុខុម សាកលវិទ្យាធិការសាកលវិទ្យាល័យឯកទេសនៃកម្ពុជា​បាន បញ្ជាក់ថា និស្សិត​ជ័យ​លាភី​ទាំង​អស់​ដែល​បញ្ចប់​ការ​សិក្សា​ពីឆ្នាំ​២០១១ - ២០១២ ដល់ ឆ្នាំ ២០១៣ - ២០១៤ ប្រមាណ ៦.៧៤៨នាក់ ក្នុងនោះនារី ១.៦៩០នាក់ ទាំងនៅទីតាំង រាជធានីភ្នំពេញ និង​សាខា​តាម​បណ្តា​ខេត្ត​នានា រួមមានកំពង់ចាម សៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពត និងកំពត។ ក្នុងចំណោម​និស្សិត​ជ័យ​លាភីនេះ ក៍មាននិស្សិត ជ័យលាភីថ្នាក់បរិញ្ញាបត្រ ផែ្នកអាហារូបករណ៍ របស់សម្តេចតេជោ និង​សម្តេចកិត្តិព្រឹទ្ធិ បណ្ឌិតចំនួន ២១១នាក់ ។ តាមលោក សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ឯកទេស​​នៃ​កម្ពុជា​បានឲ្យដឹងថា តាមលទ្ធផលនៃការធ្វើអង្កេតនិស្សិតជ័យ​លាភីបញ្ចប់ការសិក្សា ...

សេចក្ដីជូនដំណឹងស្ដីពី សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤

Speech Samdech Techo Hun Sen at the Opening of the International Investment Conference 2014, Cambodian: New Era of Opportunity – Growth, Change and ASEAN Integration”

06/10/2014 Excellencies, ladies and gentlemen, Today I am delighted to attend the opening of the International Investment Conference 2014 held under the theme of Cambodia: New Era of Opportunity “Growth, Change and ASEAN Integration” which is organized by the International Business Chamber of Cambodia. This event is indeed Cambodia’s first biggest international investment conference held in 2014 after the formation of the Royal Government of the Fifth Legislature which is born from a free, fair and transparent general election on July 28, 2013. Taking this opportunity, I would like to deeply thank and commend the International Business Chamber of Cambodia, Prudential Cambodia, Jardines Matheson Limited, Sciaroni and Association, ACLEDA Bank and ANZ Royal for initiating this important conference. I strongly believe that this two-day conference will provide a new opportunity for strengthening and expanding business and investment sector in Cambodia. At the same time, I would a...

អនុក្រឹត្យ ស្តីពី​ប្រតិទិនឈប់​សម្រាក​ការងារ​របស់មន្រ្តី​រាជការ និយោជិត កម្មករ ប្រចាំ​ឆ្នាំ​២០១៥

លោក សោម អូន៖ បាតុកម្ម​មិនមែន​ជាជម្រើស​ល្អ នៅក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករទេ

ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា ​ លោក សោម អូន នៅ​ថ្ងៃ ទី៧​ ខែតុលា ឆ្នាំ២០១៤ ​  បាន​លើក​ឡើងថា ​ការ​ធ្វើ​យុទ្ធនា របស់ក្រុម​មេដឹកនាំ​សហជីព​មួយ​ចំនួន ដែលមាន ចរិតដូចជា​បាតុកម្ម នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៤ ​ខាង​មុខ​ ដើម្បី ​ទាម​ទារតំ​ឡើង​ប្រាក់ឈ្នួល​កម្មករ សំរាប់ ឆ្នាំ ២០១៥ ​​ នោះ គឺធ្វើ​ឡើង​ដើម្បីស្វែងរកប្រជាប្រិយភាពប៉ុណ្ណោះ ហើយ ការ​តវ៉ា​កន្លងមក​ ដែល​ក្រៅ​អំពី​យន្ដការ​នៃ​ការដោះ​ស្រាយ​​ផ្លូវច្បាប់​ គឺ​មិនដែល​ទទួល​បាន​ជោគជ័យ ម្តងណាឡើយ    ។ លោក សោម អូន​ បាន​បញ្ជាក់​ថា    ផ្ទុយទៅវិញ ការ​ធ្វើ​បាតុកម្ម​ ​មានតែ​ធ្វើ​ឲ្យ​បាត់បង់​ផល​ប្រយោ​ជន៍​​ របស់​កម្ម​ករ​ ដូចជា​ ការខាតបង់ពេលវេលាធ្វើការ បាត់បង់​ប្រាក់​ឈ្នួល បាត់បង់​ការងារ ឬ​គ្រោះថ្នាក់​ដល់​ជីវិត និ ងធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃសង្វាក់ ផលិតកម្ម ព្រោះការ ​ បញ្ជា ​ ទិញ ​ តាមរោងចក្រនីមួយៗ អ្នកបញ្ជាទិញបានកំណត់យ៉ាងច្បាស់ អំពី ពេលវេលាផលិត ដូច្នេះបើកម្មករ ​ ឈប់សំរាកមិនធ្វើការនោះ និងធ្វើឲ្យការផលិតទំនិញស្ទះ ហើយ​អ្នក​បញ្ជា​ទិញ ​ អាចលុបចោលការ ​ បញ្ជាទិញ នឹងអស់ជំនឿលើករោងចក្រមួយនោះ ហើយគាត់ អាចបង្វែរការបញ្ជាទិញ ​ ទៅប្រទេស...

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណ​ក្ខន្ធ និងបំពាក់​មេដាយ​ជាតូប​ការ ជាកិច្ច​​បច្ឆា​មរ​ណៈ ជូន​​លោក​ព្រឹទ្ធាចារ្យ ជុំ ហ៊ល​

អតីត ប្រធានគណៈកម្មាធិការប្រជាជន ក្រុងព្រះសីហនុ​លោកព្រឹទ្ធាចារ្យ ជុំ ហ៊ល ដែល​មាន​ស្នាដៃកសាងជាតិ និងបំរើជាតិមាតុភូមិបាន​ទទួល​មរណភាព​ហើយកាលពី​ថ្ងៃ​អាទិត្យ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៤ ក្នុង​ជន្មាយុ៨៤ឆ្នាំ​។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយ​មាន​អមដំណើរពីមន្ត្រី អ្នកមុខអ្នកការក្នុងជួររាជរដ្ឋាភិបាល និងសមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា នាព្រឹកថ្ងៃទី ០៨ តុលា​នេះ បានអញ្ជើញចូលរួមផ្តល់​ជា​កិត្តិយសគោរពវិញ្ញាណក្ខន្ធ ជាការ​គោរព​លាជាលើកចុង​ក្រោយ និងបាន​បំពាក់មេដាយជាតូបការ ជាកិច្ចបច្ឆាមរណៈ ជូនសព​លោក ព្រឹទ្ធា​ចារ្យ ជុំ ហ៊ល អតីត​ប្រធានគណកម្មាធិការប្រជាជនក្រុងព្រះសីហនុ ដោយ​​​​សមាន​​​ចិត្ត​ដ៍ក្រៀមក្រំ អាឡោះ​អាល័យ និងសោកស្តាយជាទីបំផុត បន្ទាប់ពី​ព្រឹទ្ធាចារ្យ ជុំ ហ៊ល បាន​ទទួល មរណៈ​ភាព កាលពីថ្ងៃអាទិត្យទី ០៥ តុលា ២០១៤ វេលាម៉ោង ០៤ និង​៣០​នាទី​ព្រឹក ក្នុង​ជន្មាយុ ៨៤ឆ្នាំ ដោយ​ជរាពាធ នៅគេហដ្ឋានសព ស្ថិតនៅផ្ទះ លេខ​៣០០ ផ្លូវឯករាជ្យ ក្នុង​សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហនុ។ ការផ្តល់ជាកិត្តិយស អញ្ជើញចូលរួមដោយផ្ទាល់របស់សម្តេចតេជោ   ក្នុ...

សេច​ក្តីជូន​ព័ត៌មាន MFAIC សម្តេច​​តេជោ ហ៊ុន សែន ដឹកនាំ​គណៈ​ប្រតិ​ភូ​​ចូល​រួម​ប្រជុំ​​កំពូល​​អាស៊ី​-អឺរ៉ុប​លើក​ទី១០ ថ្ងៃទី១៦ ដល់១៧ តុលា២០១៤ នៅអ៊ីតាលី

Press Releas of MFAIC Samdech Techo Hun Sen will lead a high delegation to attend the 10th ASEM Summit on 16-17 October 2014 in Italy.

សម្តេចតេជោ​ ហ៊ុន​ សែន បានចាត់ទុកកញ្ញា ស៊ន សៀវម៉ី ជាវីរៈនារីសំរាប់កម្ពុជា

សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​ បាន​ចាត់​​ទុកកញ្ញា ស៊ន សៀវ​ម៉ី ជា​វារៈនារី​សំ​រាប់​​កម្ពុជា ដែលបានលើកស្ទួយ​កិត្តិយស​​កម្ពុជា នៅគ្រា​ដែលកម្ពុជា មិន​ដែល​ទទួល មាសសោះ​ក្នុងការប្រកួត អាស៊ីហ្គេម ជាង៦០ឆ្នាំមកនេះ។ ពិធី​​​ទទួល​ម្ចាស់​មេដាយមាស ស៊ន សៀវ​ម៉ី ត្រូវបាន​ប្រា​ព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​​តេជោ នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមជាមួយ​ឥស្សរ​ជនជាច្រើនទៀត ។ នៅក្នុងការសំណេះសំណាល ពាក្យ​ពេជន៍ដំបូង របស់ សម្តេច​តេជោ នាយក​រដ្ឋមន្ត្រី បានចាត់ថា កញ្ញា ស៊ន សៀវម៉ី ជាវីរៈនារី សំរាប់ កម្ពុជា ដែល​បាន​លើក​ស្ទួយ​កិត្តិយស​កិត្យា​នុភាពជាតិ នៅ​គ្រា​ដែលកម្ពុជា មិនដែល ទទួល​បាន​មេដាយ​​មាស​ម្តងដាឡើយ ក្នុង​ការ​ប្រកួង​កីឡាអាស៊ី ជាង៦០ឆ្នាំមកនេះ ពោល​​តាំង​ពីឆ្នាំ​១៩៥៤មក។ ការទទួល​បាន​មេដាយមាសរបស់កញ្ញា សៀវម៉ី មិន​មែន ត្រឹមតែ​លើក​ស្ទួយ​ត្រកូលស៊ន​ប៉ុណ្ណោះ​ទេ ប៉ុ​ន្តែសៀវម៉ី បានលើក​ស្ទួយ​ត្រកូល​កម្ពុជា​ទាំង​មូល​តែម្តង។ នេះជាគំរូដ៍ល្អ និងជា​មោទនភាពជាតិកម្ពុជា។ សម្តេចតេជោនាយករដមន្ត្រី បាន​បញ្ជាក់​ថា យោងតាម​ការសំរេច​របស់​ក្រសួង​អប់រំ​ ...

ព្រះ​មហា​ក្សត្រ យាង​ជា​ព្រះរា​​ជា​​អធិ​ប​តី​ភាព​​​ដ៏ខ្ពង់​​ខ្ពស់​បំ​ផុត​​ក្នុង​​ព្រះ​រាជ​​ពិធី​​សម្ពោធ​​បើក​​​ឱ្យ​​​ប្រើ​​ប្រាស់​​​ជា​ផ្លូវ​ការ​​នូវ​​អគារ​​មជ្ឈ​​មណ្ឌល​​វិទ្យា​សាស្ត្រ​ប្រព័ន្ធ​ប្រសាទ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ

សមិទ្ធផលថ្មីមួយទៀត គឺអគារមជ្ឈមណ្ឌល​វិទ្យា​សាស្ត្រប្រព័ន្ធប្រសាទ ​ដែលទើបត្រូវបាន​សាង​សង់រួចរាល់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ បាន​ប្រារព្ធ​​ព្រះ​រាជពិធី​សម្ពោធ​បើកឱ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​ហើយ ក្រោមព្រះរាជាធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​បំ​ផុត​របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី    ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ យាងនិងអញ្ជើញដង្ហែព្រះមហាក្សត្រនៅក្នុងព្រះរាជពិធីនេះ ក៏មានវត្តមាន​សម្តេចអគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ព្រមទាំងរាជវង្សានុវង្ស និងមន្ត្រី អ្នក​មុខ​អ្នកការសំខាន់ៗជាច្រើនផងដែរ។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិបាល បានគោរពថ្វាយនូវរបាយការណ៍ ដល់​ព្រះ មហាក្សត្រក៏ដូចជាអង្គពិធីទាំងមូលថា អគារ​​​មជ្ឈ​មណ្ឌល​វិទ្យា​សាស្ត្រ​ប្រព័ន្ធប្រសាទ​ដែល​សម្ពោធ នៅថ្ងៃនេះ បានកសាង​ឡើងអស់​ទឹកប្រាក់ជាង១០លាន៨សែន​ដុល្លារអាមេរិក ដែល​គម្រោងនេះ ត្រូវបាន​ទទួលការ​ឧបត្ថម្ភ​គាំទ្រពីព្រះករុណាព្រះមហាក្សត្រកម្ពុជា ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា និង អង្គការ  La Chaine de l ESPOIR  បារាំង រួមទាំង​អង្គការ​សប្បុរសជននានាមួយ...