Skip to main content

Posts

Showing posts from April 22, 2012

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​ ថ្ងៃ​ទី​២៧ ខែ មេសា ឆ្នាំ២០១២

បទអត្ថាធិប្បាយ​៖ មន្ត្រី​មួយ​រូប​របស់​អង្គការ​សហប្រជាជាតិ​ វាយតម្លៃខុសអំពី​កម្ពុជា​

បទអត្ថាធិប្បាយ​ ​មន្ត្រី​មួយ​រូប​របស់​អង្គការ​សហប្រជាជាតិ​ វាយតម្លៃ ខុសអំពី​កម្ពុជា​           សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​ អង្គការ និង​សមាគម ដែលបាន​ និង​កំ​ពុង​ពិនិត្យ​ពិចារណា និង​កែសម្រួល​ឡើង ​ ​វិញ ​ដោយ​ក្រសួង​មហាផ្ទៃ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏សំ​ខាន់​នៃពង្រាង​ឯកសារគតិយុត្តិ ដើម្បីបំ​រើផល​ប្រយោ ​ ជន៍របស់​​​ប្រជាពល​រដ្ឋ ក៏ដូច​ជា​ការ​ពង្រឹង​នីតិរដ្ឋ និង​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា​ឱ្យ​បាន​ប្រសើរឡើង។ សេចក្តីព្រាង​​ច្បាប់​​នេះ ​ត្រូវ​បាន​តាក់​តែង​ឡើងស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញដែល​ជាច្បាប់​កំ​ពូល​របស់រដ្ឋ និង​ជា​កិច្ច​​ខិត​ខំ​ ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល ដែល​មាន​ក្រសួង​មហាផ្ទៃ​ជា​សេនាធិការ ។ នៅ​ក្នុង​ដំ​ណើរការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់នេះ​ឡើង​​ គឺរាជ​រដ្ឋាភិបាល​ បាន​បើក​ទូលាយ​យ៉ាង​ចំ​ហរ នូវ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ចូល​រួម ​លើកជាទស្សនៈ ​យោបល់​ ពី​ក្រុម​អ្នក​ជំ​នាញការ​​ច្បាប់​នានា មកពី​បណ្តា ​ ប្រទេស​ជាច្រើន​ និង​បាន​ជជែក​ ចោទ​សួរ​ដេញ​ដោល​អស់​ពេល​ដ៏យូរ​មក​ហើយ​ ជាពិសេស រាជ​រដ្ឋា ​ ភិបា ​ ល ​ ​ថែម​ទាំង​បាន​អញ្...