Skip to main content

Posts

Showing posts from September 7, 2014

រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ ត្រួត​ពិនិត្យ និងពង្រឹង​ការ​គ្រប់​គ្រងវត្តមាន​​មន្ត្រី​រាជ​ការ​ចំ​ណុះក្រសួង​

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ឯកឧត្តម សាយ សំ​អាល់ បាន​ចេញ​សេចក្តី​ណែ​នាំ​ ស្តី​ពី​ ការ​បង្កើន​ការ​យក​ចិត្ត​ទុកដាក់​ពង្រឹង​ការ​គ្រប់គ្រង​ និង​ប្រសិទ្ធ​ភាព​ការងារ​របស់​មន្ត្រី​រាជការ​ក្រសួង​បរិស្ថាន​ នេះ​បើ​យោង​តាម​សេចក្តី​ណែ​នាំ​របស់​ក្រសួង​បរិស្ថាន​ចុះ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៤នេះ ​ដែល​បណ្តាញ​ព័ត៌មាន​យើង​ទើប​នឹង​ទទួល​បាន​។ នេះ​ជាលើក​ទី​២ហើយ ដែល​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ចេញ​សេចក្តី​ណែ​នាំឲ្យ​មាន​ការ​ពិនិត្យ និង ពង្រឹង​ការគ្រប់គ្រងវត្តមានមន្រ្តីរាជការ ឱ្យកាន់តែមានប្រសិទ្ធិ​ បន្ទាប់​ពី​សេចក្តី​ណែ​នាំ​បែប​នេះ ក៏​ធ្លាប់​បាន​ចេញមួយ​លើក​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣ កន្លង​មក។ សេចក្តី​ណែ​នាំ​ គឺរដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ប្រាប់​ទៅកាន់ថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះក្រសួង ស្តី​អំពី​ការត្រួតពិនិត្យ និងការពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តីរាជការ ដែលជាផ្នែកមួយនៃគោល​នយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ដែលបានកំណត់យក​អភិបាលកិច្ច​ល្អជា​ស្នូល នៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣។ គួរ​រំ​លឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៤ ក្រសួង​មុខងារ​សាធារណ...

ឯកអគ្គ​រដ្ឋទូត​​វៀតណាម​​ថ្មី​​សន្យា​​ប្រឹង​ប្រែង​​ជំរុញ​​ទំនាក់​​ទំនង​​រវាង​​ប្រទេស​​ទាំង​​ពីរ​កម្ពុជា-​វៀតណាម

ឯក​ឧត្តម ថាន ដុ (Thach Du) ដែល​ទើប​ត្រូវ​បាន​តែង​តាំង​ជា ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថ​ភាព នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ប្រចាំ​ព្រះរាជាណា​ចក្រ​កម្ពុជា ក្នុង​ឱកាស​ជួប​សវនាការ ជាមួយ​សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នា​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤ បាន​បង្ហា​ញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ខិតខំ​ប្រឹង​ប្រែង​ឱ្យ​អស់​ពីសមត្ថភាព ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ (កម្ពុជា-វៀតណាម)។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ​ឯកឧត្តម​ ថាន ដុ ឯកអគ្គ​រដ្ឋ​ទូត​វៀតណាម​ថ្មី ​បាន​គោរព​ស្នើ​សុំ​ការ​គាំទ្រ​ពី​សម្តេចតេជោ​នាយករដ្ឋមន្រ្តី ក៏​ដូច​ជា មន្រ្តី​រាជ​ការ​ទាំង​អស់ ចំពោះ​អាណត្តិ​បេស​ក​កម្មការទូត​របស់​ឯកឧត្តម​នៅ​កម្ពុជា ដើម្បី​ឲ្យ​ឯកឧត្តម​បំពេញ​បេសក​កម្ម​ការទូត ឲ្យ​កាន់​តែ​ទទួល​បាន​ជោគ​ជ័យ ពិសេស​ការ​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​គ្រប់​វិស័យ ដែល​មាន​ស្រាប់ និង​វិស័យ​ដទៃ​ទៀត​។ សម្តេចតេជោ​នាយករដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​សម្តែង​ក្តី​រីករាយ​ចំពោះ​ការ​លើក​ឡើង​របស់​ឯកឧត្តម ថាន ដុ លើ​ទិសដៅ​នៃ​ការ​ពង្រឹង និង​ពង្រីក​ទំន...

ឯក​អគ្គ​​រាជ​ទូត​​ថៃ​ចប់​​អាណត្តិ​​ថ្លែង​​អំណរ​គុ​ណ​​កម្ពុជា

ឯកឧត្តម ទូឆៃយុទ ផាកឌី (Touchayoot Pakdi) ឯកអគ្គរាជទូត​ថៃ​ដែល​ចប់អាណត្តិ​​បេសកកម្ម​ការ​​ទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ថ្លែង​អំណរ​គុណ​ដល់​រាជរដ្ឋាភិបាល មន្ត្រី​​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​ និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ ដែល​បាន​ចូល​រួម​សហការ​ធ្វើ​ឲ្យ​បេសកកម្ម​ការ​ទូត​របស់​ឯកឧត្តមនៅ​កម្ពុជា​រយៈពេល​ ២ឆ្នាំ​កន្លង​មក​នេះ​ទទួល​បាន​ជោគ​ជ័យ។ នេះ​បើ​តាម​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង។ នៅ​ក្នុង​ជំនួប​សម្តែង​ការគួរសម និង​ជម្រាបលា​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព កាល​ពី​ថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម Touchayoot Pakdi បាន​ជម្រាប​ជូន​សម្តេចតេជោ​ថា ឯកឧត្តម​មានកិត្តិយស​ខ្លាំង​ណាស់ ដោយបាន​មក​ធ្វើ​ជា​ឯក​អគ្គ​រាជ​ទូតថៃ​នៅ​កម្ពុជា។ ក្នុង​រយៈ​ពេលបំពេញ​បេសកកម្ម​ការ​ទូត​ជាង ២ឆ្នាំនៅ​កម្ពុជា​កន្លងមក នេះ ​ឯកឧត្តម​ទទួល​បាន​កិច្ច​សហ​ប្រតិ​បត្តិការ​យ៉ាងល្អ​ពី​គ្រប់​ថ្នាក់​ដឹកនាំ មន្រ្តីរាជការ​កម្ពុជា ដែល​ធ្វើ​ឲ្យ​រូប​ឯកឧត្តម​អាចបំពេញ​ភារ​កិច្ច​ក្នុង​អាណត្តិ​បេសកកម្ម ក្នុង​ការជំរុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សម្រាប់​ប្រទេស និង​ប្រជាជ​...

រដ្ឋលេខាធិការទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ ទាម​ទារ​ឲ្យ​អ្នក​វិភាគ​របស់​វិទ្យុ​អាស៊ី​សេរី​ លោក ជុន ចន្ទ​បុត្រ​ពន្យល់​ពី​ភាព​មិន​ត្រឹម​ត្រូវ​នៃ​ការ​បញ្ចេញ​យោបល់

រដ្ឋ​លេខាធិការ​​ និង​ជា​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី ឯកឧត្តម ផៃ​ ស៊ីផាន នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៤នេះ បាន​ចេញ​លិខិត​ចំ​ហរ​ សូម​ឲ្យ​លោក ជុន ចន្ទបុត្រ អ្នកឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ ពន្យល់​ពាក្យ​ពេចន៍​មួយចំ​នួន​ ក្នុង​ស្មារតី​ និង​បំ​ណង​នៃ​យុទ្ធ​នាការ​ នៃការ​ប្រើ​ពាក្យ​ដែល​លោក ជុន ចន្ទ​បុត្រ បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ ហើយ​ត្រូវ​បាន​ ឯកឧត្តម ផៃ​ ស៊ី​ផាន​ ចាត់​ទុកថា មិន​ត្រឹម​ត្រូវ និង​យល់​ថា វា​ហាក់​បី​ដូច​ជា​វិទ្យុ​បរទេស​នេះ​លូក​ដៃជ្រៀត​ជ្រែក​ នយោបាយ​ផ្ទៃ​ក្នុង​ និង​ដែន​អធិបតេយ្យ​របស់​ខ្មែរ។ ឯកឧត្តម​ ផៃ ស៊ី​ផាន​ បាន​បញ្ជាក់​ក្នុង​លិខិត​ចំ​ហររបស់​លោកថា « ខ្ញុំ​បាន​អាន​ និង​ស្តាប់​បទ​វិភាគ​នយោបាយ​របស់​លោក (និយាយសំ​ដៅ​លោក ជុន ចន្ទ​បុត្រ) ​ដែល​មាន​ចំ​ណង​ជើង​ថា តើ​ការ​កំ​ណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ មាន​សារៈសំ​ខាន់​យ៉ាង​ណ? » ។ រដ្ឋ​លេខាធិការ​រូប​នេះ បាន​បន្ថែម​ថា « ខ្ញុំ​យល់​ពី​ស្មារតី​ នៃ​យុទ្ធនាការ​ និង​ខ្លឹម​សារនៃ​បទ​អត្ថាធិប្បាយ​របស់​លោក ដែល​លោក​មាន​បំ​ណង​ គាំ​ទ្រនៃ​ការ​កំ​ណត់​អាណត្តិនាយករដ្ឋមន្ត្រី​នេះ។ ឯកឧត្តម ផៃ​ ស៊ី​ផាន បាន​បន្ត​ថា ការ​ប...

កម្ពុជា ‑ ថៃ ពង្រឹង​ទំ​​នាក់​​ទំ​នង​​ល្អ សម្រាប់​ផល​ប្រយោជន៍​ប្រទេស និង​ប្រជាជន​ទាំង​ពីរ

ភ្នំពេញ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម​ឧប​នាយករដ្ឋមន្រ្តី សុខ អាន  រដ្ឋមន្រ្តីទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី នៅក្នុង​ជំនួប​ជាមួយ​ឯក​អគ្គ​រាជ​ទូតថៃ  Touchayoot PAKDI  បាន ​មាន​ប្រសាសន៍​ថា កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ កម្ពុជា‑ ថៃ នឹង​បន្តពង្រឹង​ និង​បានផ្តល់​ផល​ប្រយោជន៍​យ៉ាង​សំ​ខាន់​ដល់​ប្រទេស​ជាតិ និងប្រជាជនទាំង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជ​កម្ម និង​ទេសចរណ៍។ ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូតថៃ ក៏បានឯកភាពទៅនឹងទស្សនៈយោបល់របស់ឯក​ឧត្តម​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន និង​បាន​ថ្លែង​ថា ភាគីថៃនឹងបង្កភាពងាយស្រួល និងជំរុញ​ការ​លើក​ទឹកចិត្ត​ពាណិជ្ជទ្វេភាគីផ្នែកផលិតផលកសិកម្មផងដែរ។ នៅក្នុងរយៈពេលបីខែដើមឆ្នាំ ២០១៤ ផលិតផល របស់​កម្ពុជានាំចេញទៅថៃ ​គិតជាទឹក​ប្រាក់​​​​​​​​​​មាន​ចំនួន​ជាង ១០លានដុល្លារ ហើយ​ការ​នាំទំ​និញ​ចូល​ពី​ប្រទេស​ថៃមកវិញ គិតជាទឹកប្រាក់​មាន​ចំនួន​ជាង ៦៣៥​លានដុល្លារ។ ឯកអគ្គរាជទូតថៃដែលបានចូលជួបពិភាក្សា និង​ជម្រាប​លា ក៏បានថ្លែងអំណរគុណដល់​ថ្នាក់​​ដឹក​នាំ​រាជរដ្ឋាភិបាលកម្ពុជា​ ដែល​បាន​ផ្តល់​ភាព​កក់​ក្តៅ​ដល់​ដំណើរការបេសកម្មការទូតរបស់​លោក​រយ...

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភា ស្តីពីការ​ជ្រើសតាំង​សមាេជិក​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គចៅក្រម​ចំនួន​១រូប លើកទី១

ប័

ថៃជំរុញលើការពង្រឹង ទំនាក់ទំនង សហប្រតិបត្តិការ​ក្នុង​ការ​ជួយ​បណ្តុះ​បណ្តាល​ដល់​មន្ត្រី​ការទូត​កម្ពុជា

គណៈប្រតិភូថៃបង្ហាញអំពី គម្រោង ជួយបណ្តុះ​បណ្តាលដល់មន្ត្រីការទូតរបស់កម្ពុជា ដោយ​ភាគី​​ថៃ​បាន​ជំរុញឲ្យមានការលើក​កំពស់ក្នុង​ការ​ផ្សារ​​ភ្ជាប់​ ទំនាក់ទំនង​សហប្រតិ​បត្តិការ​ជាមួយ​គ្នា​ឲ្យ​បាន​​កាន់តែល្អប្រ​សើ​រ ​និង​ជិតស្និទ​បន្ថែម​ទៀត។   នៅក្នុងជំនួបពិភាក្សាការងារ​ជាមួយឯ.ឧ កែវ រ៉េមី  រដ្ឋលេខាធិការនៃទីស្តីការគណរដ្ឋមន្ត្រី នៅរសៀល​ថ្ងៃទី១១ ខែកញ្ញានេះ លោក Dhiravat  Bhumichitr នាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ Devawong Vavopakorn  បានជំរាបជូនថា ៖ដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូ នៃ​វិទ្យាស្ថានទំនាក់ទំនង​អន្តរ​ជាតិ Devawong Vavopakorn របស់ប្រទេសថៃមកកាន់កម្ពុជាពេលនេះ ក្នុងគោលបំណង ដើម្បីផ្សា​ភ្ជាប់ ទំនាក់​ទំនង រវាង​ថៃ​និង​កម្ពុជា ឲ្យបាន​កាន់តែល្អប្រសើរឡើងថែមទៀតតាមរយៈគម្រោងរបស់វិទ្យា​ស្ថាន ​នឹង​ជួយផ្តល់ការបណ្តុះ​បណ្តាល​ដល់​មន្ត្រីកា​រ​ទូត​របស់កម្ពុជា។ លោក Dhiravat បានជំរាបជូនដែរថា ៖​វិទ្យាស្ថាន​​ទំនាក់ទំនងអន្តរជាតិ Devawong Vavopakorn   នេះគឺ ​ជា​ស្ថា​ប័នមួយដែល​ស្ថិត​នៅ​ក្រោមការដឹកនាំរបស់ក្រសួងការបរទេសថៃ ស្ថាប័ននេះ​មានកម្មវិធីហ្វឹក​ហ្វឺន​ដល់​មន្ត្រីការ​ទូ...

រដ្ឋាភិបាល​ឈីលី​ផ្តល់​ជំនួយ​ថវិកា​ចំនួន ១០០០០ ដុល្លារ​ដល់​សាលា​ក្តី​កាត់​​ទោស​​មេដឹក​​នាំ​ខ្មែរ​​ក្រហម​​ អ.វ.ត.ក

នៅ​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤នេះ រដ្ឋាភិបាលឈីលីផ្តល់ជំនួយថវិកាចំនួន ១០០០០ ដុល្លារ​ដល់សាលាក្តី​កាត់​ទោស​មេដឹក​នាំ​ខ្មែរក្រហម​ អ.វ.ត.ក នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែលបណ្តាញ​ព័ត៌មាន​យើង​ទទួលបាន ផ្សព្វ​ផ្សាយ​ដោយ​អង្គ​ជំ​នុំ​ជម្រះ​វិសាមញ្ញក្នុង​តុលាការ​កម្ពុជា អ.វ.ត.ក។ នៅ​ក្នុង​សេចក្តី​ប្រកាសព័ត៌មាន ជា​ពីរភាសា (ខ្មែរ និង​អង់​គ្លេស) បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាលនៃ​ប្រទេស​ឈីលី បានប្រកាសផ្តល់ជំនួយថវិកាចំនួន ១០ ០០០ ដុល្លារសហរដ្ឋ​អាម៉េរិកដល់​ភាគីជាតិ​នៃអង្គជំនុំ​ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។ ឈីលី គឺជាប្រទេសផ្តល់ជំនួយថ្មីមួយទៀតដល់អ.វ.ត.ក ហើយការផ្តល់ជំនួយថវិកានេះ​បានធ្វើ​ឡើង​​ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ឯកឧត្តម បាន គីមូន អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ និងរាជរដ្ឋាភិបាល​កម្ពុជាដល់រដ្ឋ​ជាសមាជិក​ទាំងអស់​ជួយផ្តល់​នូវការ​គាំទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​ជា​បន្ទាន់ដល់ អ.វ.ត.ក។ ឯកឧត្តម ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោកឃ្នុត រ៉ូហ្សិនហក អនុប្រធាន​ការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក. បានមានប្រសាសន៍ថា៖ “ ជាមួយការ​ប្រឈមមុខនឹងស្ថានភាព​ថវិកា​​ដ៏លំបាកសម្រាប់ភាគីជា...

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភា ស្តីពី​លទ្ធផល​​កិច្ចប្រជុំ​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍ រដ្ឋសភា ថ្ងៃព្រហស្បត្តិ៍ ១១ កញ្ញា ២០១៤

គណៈ​កម្មការ​​ទទួល​ និង​​ដោះ​​ស្រាយ​​ពាក្យ​​បណ្តឹង​ រួម​​ជា​​មួយ​​អភិបាល​​ខេត្ត​​កណ្តាល​ ចុះ​ដោះ​​ស្រាយ​​បញ្ហា​​ទំ​នាស់​​ដី​ធ្លី​​ជូន​​ប្រជា​​ពល​រដ្ឋ​១៣៤គ្រួសារ នៅ​ស្រុក​ពញាឮ

ព្រឹក​ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៤ នេះ ក្រុមការ​ងារ​គណៈកម្ម ​ ការចំរុះទទួល និងដោះស្រាយ​ពាក្យ​បណ្តឹងតវ៉ា ដឹកនាំដោយឯកឧត្តម ប៉ាល់ ច័ន្ទតារ៉ា ទីប្រឹក្សារាជរដ្ឋាភិបាល និងជា​សមាជិក​​អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ឯកឧត្តម សេង សាវន ទីប្រឹក្សា​អម​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាល នៃគណៈ ​ អភិ ​ បាលខេត្តកណ្តាល និង​ជា​ប្រធានដោះស្រាយ​វិវាទដីធ្លីខេត្ត ព្រម​ទាំង​ថ្នាក់​ដឹក​នាំ បាន​ចុះ​ទៅ​ដោះ​ស្រាយ​​បញ្ហាទំ​នាស់​ដី​ធ្លី​រវាង​ប្រជា​ពលរដ្ឋ​ ជា​មួយ​ឈ្មួញ​​​ នៅឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។ ប្រជាពលរដ្ឋដែល ​ មាន​ទំនាស់ដីធ្លីចំនួន ០៥ ភូមិ ក្នុងនោះមាន ៖ ភូមិស្លែងមានជ័យ ភូមិកាកាប ភូមិប្រាសាទ ភូមិស្វាយ ឃុំឈ្វាំង និងភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ដែលមាន ​ ប្រជាពលរដ្ឋចូល​រួម​​ចំនួន ១៣០ នាក់ ក្នុងចំណោម​ប្រជាពល​រដ្ឋ​ដែល​មានទំនាស់ដីធ្លី ចំ​នួន ​​ ១៣៤ គ្រួសារ លើ​ផ្ទៃ​ដីទំហំ ១៥៥ ហិកតា ដែលមាន​ទំនាស់​ជាមួយ​ក្រុម​ហ៊ុន​លោកស្រី លឹម គា លើបញ្ហាទិញ - លក់ ដោយអ្នក​ខ្លះមិន​​ទាន់​បានទទួល​ប្រាក់គ្រប់ចំ​នួន និង​អ្នក​ខ្លះ​ទៀតត្រូវ​គេរំ​លោភ​...

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គ​រដ្ឋថ្មី​វៀតណាម ចូល​​ជួប​​សំដែង​​ការ​​គួរសម និង​​ឯកអគ្គ​រាជ​ទូត​ថៃ​ជំរាប​លា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​​កម្ពុជា​​នាព្រឹកថ្ងៃទី១១ កញ្ញា ឆ្នាំ​២០១៤​នេះ បានអនុញ្ញាតឱ្យឯកឧត្តម ថាន ដុ (Than Du)  ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​នៃសាធារណៈ​រដ្ឋ​ សង្គម​និយម​វៀត​ណាម  ប្រចាំនៅ​កម្ពុជា  ចូលជួប​​សំដែង​ការ​គួរ​សម។ ក្រោយពីជំនួបបានបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេជោ​នាយក រដ្ឋមន្ត្រី បានឱ្យដឹងថា៖ នៅ​ក្នុង​ជំនួប​នេះ ឯកឧត្តម ថាន ដុ ( Than Du) បាន​​ពាំនាំ​នូវ​ការ ផ្តាំផ្ញើសាក​សួរ​សុខ​ទុក្ខ​ពីថ្នាក់​ដឹកនាំវៀតណាម ជូនចំពោះ​សម្តេច​​តេជោ​នាយក​រដ្ឋមន្ត្រី ហើយ​ក៏បាន​គោរព​ប្តេជ្ញាចិត្ត​ជូន​ចំពោះ​សម្តេច​ផង​ដែរថា នឹងខិត​ខំប្រឹង​ប្រែង​ឱ្យ​អស់ពី       សមត្ថភាព​ដើម្បីជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ។ ក្នុងន័យនេះ ឯកឧត្តម ក៏បាន​គោរព ស្នើសុំការ​គាំទ្រ​ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏ដូច​ជា​មន្ត្រី​រាជ​ការ​ទាំងអស់​មេត្តា​គាំទ្រ ដើម្បី ធ្វើយ៉ាង​ណា​ឱ្យ​ឯកឧត្តម អាច​បំពេញ​បេស​កកម្ម​ការ​ទូតនៅ​ក្នុងព្រះ​រាជាណា​ចក្រកម្ពុជា បាន​ទទួល​​ជោគជ័យ ជាពិសេស​កិច្ច​សហ​ប្រតិ​បត្តិការរវាង​ប្រទេសទាំងពីរ​ដែល​មាន​ស្រ...