ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីទទួលបន្ទុកសុខុមាលភាពសង្គម និងអភិវឌ្ឍន៍អាស៊ានលើកទី៨ កិច្ចប្រជុំរដ្ឋមន្រ្តីទទួលបន្ទុកសុខុមាលភាព និងអភិវឌ្ឍន៍អាស៊ានបូកបីលើកទី៤ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ដែលនឹងបង្កើតឡើងក្នុងពេលឆាប់ៗនេះ នឹងផ្តោតការយកចិត្តទុក ដាក់ខ្ពស់ និងបង្កើនកិច្ចប្រឹងប្រែងទ្វេដង ដើម្បីអភិវឌ្ឍន៍វិស័យសង្គមកិច្ចឲ្យមានវិសាលភាពទូលំទូលាយ និងកាន់តែស៊ីជម្រៅថែមទៀត ដើម្បីធ្វើឲ្យសុខុមាលភាពរបស់ប្រជាជនមានស្ថានភាពកាន់តែប្រសើរឡើង តាមរយៈការពង្រឹងសេវាសង្គមកិច្ច សម្រាប់ជួយជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទ ព្រមទាំងបង្កើនប្រព័ន្ធសន្តិសុខសង្គមឲ្យកាន់តែរឹងមាំ សម្រាប់ធានារ៉ាប់រងចំពោះហានិភ័យសង្គមជាយថាហេតុ និងដើម្បីធ្វើឲ្យសេវាសង្គមកិច្ចកាន់តែនៅកៀកនឹងប្រជាជន ព្រមទាំងមានការចូលរួមដ៏សកម្មពីប្រជាជនផងដែរ។ សម្តេចតេជោថ្លែងថា កិច្ចប្រជុំដែលប្រារព្ធនៅពេលនេះគឺ ជា...