Skip to main content

Posts

Showing posts from July 13, 2014

Press Release of Ministry of foreign Affairs and International Cooperation of the Kingdom of Cambodia

រដ្ឋមន្រ្តីក្រសួងព័ត៌មានចង់មានការបង្កើតជាបណ្ឌិតសភាភាពយន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានមាន ប្រសាសន៍ នៅក្នុងពិធីសម្ពោធ ទេសកាលភាពយន្តខ្មែរ ដែលជាកម្មវិធីចាក់ បញ្ចាំងឡើងវិញ នូវខ្សែ ភាពយន្ត ចាស់ៗពី ទសវត្សរ៍ ឆ្នាំ៦០ ដល់ទសវត្សរ៍ឆ្នាំ៩០ នាយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុង រាជធានី ភ្នំពេញថា លោក មាន​បំណង​ចង់​ឲ្យ​បង្កើត​បណ្ឌិត​សភា​ភាពយន្ត​មួយឡើង ដើម្បី បណ្តុះ បណ្តាល ផ្នែកថត ភាពយន្ត ផ្នែកសម្តែង ជាតួ និងផ្នែកផ្សេងៗទៀតនោះ។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា កន្លងមកនេះ មានការបង្កើតជាបណ្ឌិតសភាចុងភៅ ដែលអាចបង្ហាត់ បង្រៀនអំពីវិធីធ្វើម្ហូបខ្មែរ និងម្ហូបផ្សេងជាច្រើនទៀត ដូច្នេះការបង្កើតជា បណ្ឌិតសភាភាពយន្តនេះ គឺដើម្បី ធ្វើឲ្យភាពយន្តរបស់ខ្មែរយើងមានគុណភាព និងកាន់តែល្បី ល្បាញនៅឆាកអន្តរជាតិថែមទៀតនោះ។ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ ចំពោះគំនិតក្នុងការរៀបចំព្រឹត្តិការណ៍ទេសកាល ភាពយន្តខ្មែរនេះឡើង ក្នុងគោលបំណងជ្រើសរើសនូវរឿងល្បីៗ ចាស់ៗតាំងពីទសវត្សរ៍ឆ្នាំ៦០ ដល់ទសវត្សរ៍ឆ្នាំ៩០ យកមក បញ្ចាំងឡើងវិញ ដើម្បីបង្ហាញដល់យុវជនជំនាន់ក្រោយៗឲ្យ បានឃើញនូវស្នាដៃដ៏ល្អៗ របស់សិល្បករ ផលិតករ កវីនិពន្ធ និងអ្នកដឹកនាំរឿងជើងចាស់ នា សម័យកាលនោះ។ ម្យ៉ាងវិញទៀតក៏ដើម្បីបង្ហាញពីការល...

សម្ដេចតេជោនាយករដ្ឋមន្ត្រីមិនយល់ស្របការ ប្រើភាសា«មូស្លីមនិយមជ្រុល»

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការមិនយល់ស្របទៅ និងការ​ប្រើភាសារបស់សារព័ត៌មាន និង ទូរទស្សន៍ធំៗ នៅលើពិភពលោក ដែលតែង​មានការនិយាយ​ទៅដល់មូស្លីមនិយមជ្រុល ដោយសម្ដេចគិតថា ភាសានេះពិតជាមាន​ការខុសឆ្គងដ៏​ធ្ងន់ធ្ងរនៅក្នុងបញ្ហាការបែងចែកតំបន់ និងពិភពលោក និង ការរើសអើង ជាតិសាសន៍នៅក្នុងពិភពលោកតែម្ដង។ ថ្លែងក្នុងពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា នារាត្រីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលមានការអញ្ជើញចូលរួមពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងនោះ សម្ដេចតេជោថ្លែងថា បញ្ហានិយមជ្រុល មិនមែនចេញមកពីប្រភពរបស់មូស្លីមនោះទេ ជ្រុលនិយមវា មានចេញមកពីគ្រប់ជាតិសាសន៍ និងគ្រប់សាសនាទាំងអស់ ដូច្នេះមិនគួរនិយាយឡើង«មូស្លីមនិយមជ្រុល» នោះទេ ហើយរឿង នេះពិតជាមិនអាចទទួលយកបាន មិនថា ករណីបងប្អូនជាមូស្លីមនោះទេ ប៉ុន្តែខ្ញុំជាអ្នកកាន់ សាសនាព្រះពុទ្ធ ខ្ញុំក៏មិនអាចទទួលយកបាន ដោយចោទប្រកាន់ថាឲ្យតែមូស្លីមសុទ្ធតែនិយម ជ្រុល។ និយមជ្រុលចេញពីព្រះពុទ្ធក៏និយមជ្រុល ហិនណ្ឌូក៏និយមជ្រុល គ្រិស្តក៏និយមជ្រុល ក្នុងមូស្លីមក៏និយមជ្រុល ដូច្នេះមិនអាចប៉ាវទ...

ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភាចុះសាកសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន

ឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា កាលពីដើមសប្តាហ៍នេះបានដឹកនាំសមាជិក សមាជិកា នៃគណៈកម្មការ រួមជាមួយលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញ​ចុះបំពេញ​បេសកកម្មការងារសួរសុខទុក្ខកងទ័ព គ្រួសារកងទ័ព និងប្រជាសហគមន៍តំបន់ធម្មជាតិ៣ កន្លែងក្នុងខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឱកាសសំណេះណាលជាមួយកងទ័ព និងគ្រួសារកងទ័ព នៅខេត្តឧត្តរមានជ័យ ឯក ឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចប្រមុខដឹកនាំទាំងបីជូនវីរកង ទ័ពក៏ដូចជាកងអង្គរក្ស ព្រមទាំងគ្រួសារយុទ្ធជនទាំងអស់ ដោយបានរំលឹកឡើងវិញពីអនុ សាសន៍ដ៏ថ្លៃថ្លាកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១០ ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងការកែ ប្រែតំបន់ពំ្រដែនកម្ពុជា-ថៃឲ្យក្លាយជាតំបន់ អភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើន ក្នុងនោះការអភិវឌ្ឍភូមិដ្ឋាន គ្រួសារយុទ្ធជនទាំងអស់។ ឯកឧត្តម បណ្ឌិតបានគោរពកោតសរសើរ និងសូមរៀនសូត្រពីគំរូវីរភាព ដ៏ថ្លៃថ្លារបស់វីរកងទ័ព ក៏ដូចជា គ្រួសារកងទ័ពទាំងអស់ ក្នុងការចូលរួមអនុវត្តន៍នយោបាយ យុទ្ធសាស្រ្តរបស់ រាជរដ្ឋាភិបាល និង បាន...

កិច្ច​​​ប្រជុំ​​​ពេញ​​​អង្គ​​​គណៈ​​​រដ្ឋមន្រ្តី ថ្ងៃទី១៨ កក្កដា ២០១៤

សម្តេចតេជោនឹងអញ្ជើញចូលរួមពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជាជារៀងរាល់ឆ្នាំ

នៅ​ពេល​អញ្ជើញ​ចូលរួម​ជាអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួសខែ រ៉ាម៉ាឌន​ នៃ​សាស​និក​ឥស្លាម​កម្ពុជា​នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ​ រាជធានីភ្នំពេញ​ កាលពីរាត្រី​ ថ្ងៃទី១៨ ​កក្កដា ឆ្នាំ២០១៤ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍ ថា ​នេះជាការ​ចាប់ផ្តើម​នៅឆ្នាំទី១​ ហើយ​យើង​នឹង​ជួប​គ្នា​ជារៀង​រាល់​ឆ្នាំ​សម្រាប់​កម្មវិធី​ដ៏មាន​ សារសំខាន់​នេះ។ សម្តេចតេជោមានប្រសាសន៍ក្នុងពិធីដែលមានការ ចូល រួម ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថា ជាការពិត ការយក​ចិត្តទុក​ដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះ​សាសនិក​ឥស្លាមពុំមែនទើប តែនឹងមានលើកទី១ ដូចយើង​ឃើញក្នុងពិធីនេះប៉ុណ្ណោះទេ ប៉ុន្តែកិច្ចការនេះ បានកើតមាន ឡើងតាំងពីការចាប់ផ្តើមរៀបចំស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងក្រោយថ្ងៃរំដោះ៧ មករាមកម្ល៉េះ។ ជាក់ស្តែង ក្នុងពេលកន្លងមកនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះសាសនា ឥស្លាម​ស្មើគ្នាទៅ​នឹង​សាសនាដទៃទៀត ដោយមានការចូលរួមជួយកសាងព្រះវិហារ ការលើក កម្ពស់ការប្រណិបត័ន៍របស់សាសនិកឥស្លាម ពិសេស​គឺការបង្កើតឲ្យមានស្ថាប័នកំពូលរបស់ ឥស្លាមកម្ពុជាជាដើម ហើយឈរលើមូលដ្ឋាននេះ សាសនា​ឥស្លាម​នៅកម្ពុជាបានទទួលនូវ ភាពរីកច...

សម្តេចតេជោ ហ៊ុន សែន ពិធីអាហារស្រាយបួស ខែរ៉ាម៉ាឌន នៃសាសនាឥស្លាម កម្ពុជា

Speech Samdech Techo Hun Sen on the Occasion of the Ramadan IFTA Dinner of Cambodian Muslim, 18 July 2014

CNV: 18/07/2014 Oknha Sos Kamry, Chairman of the High Council for Islamic Religious Affairs in Cambodia, Excellencies, Ladies and Gentlemen Distinguished National and International Guests, I mam, Tuon and Students ! Today, my wife and I are delighted to participate with Oknha Chairman of the Highest Council for Islamic Religious Affairs in Cambodia, Excellencies, ladies and gentlemen, Imam, Tuon and Islamists from all over the place, national and international distinguished guests in the Islamic Feast of Breaking the Fast. This ceremony underlines the attention of the Royal Government of Cambodia to Islam and Islamists as well as other religions aimed to enhance benevolence and closeness between Islamists and followers of other religions as well as national and international leadership. Overall, this has brought about solidarity, warmth and harmony throughout the country. In fact, this ceremony does not mean that the Royal Government of Cambodia gives attention to Islam fo...

Press Release Planning Continues for Case 002/02 Reparation Requests

 Having successfully conducted the Stakeholders Consultation on Case 002/02 Reparation last month, the Victims Support Section (VSS) and the Civil Party Lead Co-Lawyers Section (CPLCLS) will host a  Civil Parties  Consultation on Case 002/02 Reparations , which will take place on  21 July 2014 from 8:00 a.m. to 5:00 p.m.  at the  Cambodia-Korea Cooperation Centre (CKCC) , Royal University of Phnom Penh, Russian Federation Boulevard, Khan Toul Kork, Phnom Penh. This event   will bring   Civil Party Lawyers and approximately 100 Civil Parties  from throughout Cambodia   to identify, discuss and develop reparation requests for the next case .   For participants from the media, please note that the first and last sessions of the day are opened to the media, but that the remainder of the event will be held in closed session. A wide variety of criminal charges wil l  be included in this next trial, ...

រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានស្ថានតំណាងតៃវ៉ាន់​បែបណាមួយនៅកម្ពុជាឡើយ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤— ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​បាន​ឲ្យ​ដឹង​ថា សម្តេច​អគ្គ​មហា​សេនា​បតីតេ​ជោ​ ហ៊ុន ​សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​បញ្ជាក់​សារ​ជាថ្មី​អំពី​នយោបាយ​ចិន​តែមួយ​ នៃ​គោល​នយោ​បាយ​ការបរទេស​របស់​កម្ពុជា​ ដោយស​ម្តេចចាត់ទុក​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ ចិន​តែ​ប៉ុណ្ណោះ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​លើក​ទង់ជាតិ​តៃវ៉ាន់​លើ​ទឹកខ្មែរ​ ឡើយ។ ក្នុងសេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៤ បានដកស្រង់​ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលថ្លែងក្នុងអង្គប្រជុំ ដោយសម្តេចសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​កម្ពុជា​មិនអនុញ្ញាតឲ្យលើកទង់ជាតិតៃវ៉ាន់ ឬមិន ឲ្យមានតំណាងរបស់តៃវ៉ាន់ នៅក្នុងទឹកដី​ព្រះរាជាណា​ចក្រកម្ពុជា​ទោះក្នុងរូបភាពណាក៏ ដោយ។ នៅក្នុងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ នេះដែរ អ្នកនាំពាក្យក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរ​ជាតិបានចេញនូវ​បដិសេធ​ដាច់ខាតដាច់ខាតនូវព័ត៌មាន ដែលបាន​ចុះ​ផ្សាយ ដោយការសែតរស្មីកម្ពុជា ថ្ងៃទី១៨ ខែ​កក្កដា ឆ្នាំ២០១៤ ដែល​មាន​ចំណង​ជើងថា​«តៃវ៉ាន់​បាន អះអាងថា ខ្លួនបានទទួលភ្លើ...

សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​​នៃ​សម័យ​ប្រជុំពេញ​អង្គគណៈ​រដ្ឋមន្រ្តី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤

ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៤ វេលាម៉ោង៨ និង​ ៣០នាទី នៅវិមានសន្តិភាពមាន​បើក​​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​បំផុតរបស់​ សម្តេច​អគ្គមហា​ សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ក្នុង​អាណត្តិ​ទី៥ ដើម្បី​ឆ្លង ៖ ១ - ​  សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​វិសោធន​កម្ម​ច្បាប់ ​ស្តីពី ​ការ​គ្រប់គ្រង​រោងចក្រ​ និង​សិប្បកម្ម ២ -   សេចក្តី​ព្រាង​ព្រះរាជ​ក្រឹត្យ ស្តីពី ​កំណត់​ស្តង់​ដា​គោល​ជាតិ​គី​ឡូ​ក្រាម ៣ - សេច​ក្តីព្រាង​គោល​នយោបាយ​ជាតិ​ ស្តី​ពី​ វិស័យ​វប្បធម៌។ ៤ -   បញ្ហាផ្សេងៗ៖   សំណើ​សុំការ​យល់​ព្រម​ពីគណៈ​រដ្ឋ​មន្រ្តី​ដើម្បី​ស្នើ​សុំ​សច្ចាប័ន​ ពីស្ថាប័ន​នីតិ​ប្ប​ញ្ញតិ​លើ ៖ ៤.១    ពិធីសារណា​ហ្គូយ៉ា​ស្តីពី​សិទ្ធិ​ទទួល​ផល​ពីធន​ធាន​សេនេទិក​ និងការ​បែង​ចែក​ផល​​​ប្រយោជន៍​ការប្រើប្រាស់​ធន​ធាន​សេនេទិក​ដោយស្មើភាព​ និងសមធម៌​នៃ​អនុ​សញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវចម្រុះ។ ៤.២    កិច្ចព្រម​ព្រៀង ​ស្តីពី​សហប្រ​តិបត្តិការ​វប្បធម៌​ រវាង​រដ្ឋាភិបាល​នៃ​រដ្ឋជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី...

ទស្សនៈ​នាយ​​​ខ្សឹប​៖ ដល់ពេលដែល​លោក សម រង្ស៊ី​ កំពុង​ធ្វើ​តេស្ត​សមត្ថភាព​ លោក កឹម សុខា​

ដោយ៖ សួន​ ចំរើន​   ក្នុង​រយៈពេល​កន្លងមក​ប្រធាន​គណបក្សប្រឆាំងលោក សម រង្ស៊ី​ ​បាន​ដឹកនាំ​បាតុកម្ម​ជាច្រើន​លើក​​ច្រើន​សារ​ក្រោម​ប្រធានបទ​ខុសៗ​គ្នា ហើយ​ការដឹកនាំ​បាតុកម្ម​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​​កន្លងមក​ធ្លាប់មាន​បញ្ហា​ជាច្រើន​ដែល​បាន​កើតឡើង​ជាហូរ​ហែរ​ ក៏​ប៉ុន្តែ​ លោក សម រង្ស៊ី​ អាច​ទប់​សភាព​ការណ៍​ មិនដូច​ស្នាដៃ​ លោក កឹម សុខា នាពេល​នេះ​ទេ​។ ក្នុង​រយៈពេល​​ចុង​ក្រោយ​នេះ​​ អាច​ថា លោក​ប្រធាន សម រង្ស៊ី​ ​​សាក​ល្បង​នូវ​សមត្ថភាព​ដឹក​នាំ​របស់​លោក កឹម សុខា​ ដោយ​យក​លេស​ធ្វើ​ជាមាន​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​រហូត​ដល់​ជិត​ ១ខែ​ ហើយ​មក​ដល់​ពេល​នេះ​ក៏​បាន​ឃើញ នូវ​ភាព​កម្សោយ​ក្នុង​ការ​ដឹក​នាំ​របស់​លោក កឹម សុខា​ យ៉ាង​ពិត​ប្រាកដ​។​ ជាលទ្ធផល​ នៃ​ការ​ដឹក​នាំ​របស់​លោក កឹម សុខា​ តែ​ក្នុង​រយៈ​ពេល​មិន​ដល់​១ខែ​នេះ​ គឺ​​តំណាង​រាស្ត្រ​រ​បស់​បក្ស​ប្រឆាំង​ ​ដែល​​មាន​ការ​ចង្អុល​បង្ហាញ​ផ្លូវ​ឲ្យ​អនុវត្ត​ ដោយ​លោក កឹម សុខា​ ត្រូវ​បាន​ចាប់​ខ្លួន​​ ដោយ​សារ​ការ​អនុវត្ត​ផែន​ការ​ញុះញង់​របស់​ខ្លួន​ជ្រុល​ហួស​ពី​សំណាញ់​ច្បាប់។​​ ​ ​ ដោយ​​​អស់​ការ​គាំ​ទ្រ​ ពី​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​ខ្លួន​នៅក្នុង​ប្រទេស ​លោ...

Malaysia Airlines Plane Brought Down by Missile in Ukraine: US Official

By COLLEEN CURRY and LUIS MARTINEZ via GOOD MORNING AMERICA ABC News | ABC Sports News A surface-to-air missile struck a Malaysia Airlines plane carrying 298 people that went down today in Ukraine near the Russian border, a U.S. official told ABC News. The official said U.S. intelligence and analysis of the situation determined that it was a single missile that struck the Boeing 777-200 aircraft while at cruising altitude. It is unclear whether the missile was fired from inside Ukrainian or Russian territory and who fired it, the official added. Malaysia Airlines Flight MH17 was traveling from Amsterdam to Kuala Lumpur with 283 passengers and 15 crew members. The airline had earlier said there were 280 passengers. Live Updates: Malaysia Airlines Plane Crashes in Ukraine PHOTOS: Malaysia Airlines Flight MH17 Downed in Eastern Ukraine Malaysia Airline Plane Downed in Ukraine, Witness Says 'Bodies Everywhere' Speaking in Detroit, Vice President Joe Biden said the...

បទយកការណ៍ ស្តីពី រាជរដ្ឋាភិបាល ថ្កោលទោសក្រុមជ្រុលនិយម ដែលបានបង្កអំពើហិង្សា នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី១៥ កក្កដា ២០១៤

លិខិត​​របស់​​រដ្ឋ​មន្ត្រី​​ក្រួង​​មហាផ្ទៃ ផ្ញើ​​ជូន​​គណៈ​អភិ​បាល​​រាជធានី​ ខេត្ត ស្នើចាត់​វិធាន​ការ​ស្រប​ច្បាប់ទប់​ស្កាត់​សកម្មភាព​ញុះ​ញង់​អុជ​អាល បង្ក​អំពើ​ហិង្សា

Statement of the Royal Government on several elected parliamentary candidates of the CNRP led an illegal and disorderly

សន្និសីទសា​រ​ព័ត៌មាន ឯកឧត្ដម កែវ រ៉េមី រដ្ឋលេខាធិកា ទីស្ដីការ​គណៈ​រដ្ឋមន្ដ្រី អនុប្រធាន​អង្គភា​ព​ព័ត៌មាន និងប្រតិ​កម្មរហ័ស ស្រាយបំភ្លឺ អំពី​អំពើ​ហិង្សា​ដែល​បង្កឡើងដោយបេក្ខជន​ជាប់ឆ្នោត និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ

ឯក​ឧ​ត្តម​ ​កែវ​ ​រ៉េ​មី​៖​ ​រា​ជ​រ​ដ្ឋា​ភិ​បាល​នឹង​មិន​អនុ​គ្រោះ​ចំពោះ​សកម្ម​ភាព​ណា​ដែល​ធ្វើ​ឲ្យ​បាត់​បង់​សន្តិ​សុខ ​​សុវត្ថិ​ភាព​ ​និង​សណ្តាប់​ធ្នាប់​សារ​ណៈឡើយ​

ឯកឧត្តម កែវ រ៉េមី រដ្ឋ​លេខាធិការ និង​ជា​អនុ​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៤​នេះ​ថា រាជរដ្ឋាភិបាល​នឹង​មិន​អនុគ្រោះ​ចំពោះ​សកម្ម​ភាព​ណា​ដែល​បង្ក​ភាព​អណា​ ធិបតេយ្យ ធ្វើ​ឲ្យ​បាត់​បង់​សន្តិ​សុខ​ សុវត្ថិ​ភាព និង​សណ្តាប់​ធ្នាប់​សារណៈនោះឡើយ។ ​ នៅ​ក្នុង​​សន្និសីទ​សារព័ត៌មាន​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ពន្យល់​ទៅ​​នឹង​អំពើ​ហិង្សា​ដែល​បង្ក​ឡើងកាល​ពី​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ​​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​បណ្តា​ឲ្យ​​រង​របួស​សន្តិសុខ​សណ្តាប់​ធ្នាប់​សាលា​ខ័ណ្ឌ​ដូន​ពេញ​យ៉ាង​ ហោច​ណាស់​ចំនួន ៣៨នាក់ ក្នុង​នោះ ២២​នាក់ រង​របួស​ធ្ងន់​ និង​ ៣នាក់​កំពុង​សង្គ្រោះ​បន្ទាន់នោះ ​ឯកឧត្តម កែវ រ៉េមី បាន​មាន​ប្រសាសន៍​ដោយ​សម្តែង​ក្តី​សោក​ស្តាយ​ចំពោះ​ទង្វើ​របស់បេក្ខ​ជន​ តំណាង​រាស្ត្រ​ជាប់ឆ្នោត​របស់​​គណ​បក្ស​​ប្រឆាំង ដែល​បាន​ដឹកនាំ​ក្រុម​ជន​អណា​ធិបតេយ្យ​ ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​កំរោល​មក​លើ​កង​សន្តិ​សុខ​ខ័ណ្ឌ​ដូន​ពេញ ក្នុង​គោល​បំណង​ចូល​កាន់​កាប់​ទីលាន​ប្រជាធិបតេយ្យ។ ឯ...