សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តម ផាន គ័ងស៊ា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១១ បានរួមគ្នាប្រកាសបើកការដ្ឋានសាងសង់ស្ពានជ្រោយចង្វាថ្មីប្រវែង ៧១៩ ម៉ែត្រ ឆ្លងកាត់ទន្លេសាប រាជធានីភ្នំពេញក្នុងតម្លៃប្រមាណ ២៧.៥ លានដុល្លារសហរដ្ឋអាមេរិក ដែលជាប្រាក់កម្ចីរបស់សាធារណរដ្ឋប្រជាមានិតចិន។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ឲ្យដឹងថា ស្ពានជ្រោយចង្វារទី២ នេះ គឺជាស្ពានមិត្តភាពកម្ពុជា-ចិន លើកទី៥ហើយ។ ស្ពានមិត្តភាពកម្ពុជា-ចិន លើកទី១ គឺស្ពានសេកុងស្ថិតក្នុងខេត្តស្ទឹងត្រែង ទី២ ស្ពានព្រែកក្តាម ទី៣ ស្ពានព្រែកតាម៉ាក់ ដែលស្ពានទាំង៣នេះ ត្រូវបានដាក់ឲ្យដំណើរការរួចរាល់ហើយ រីឯស្ពានមិត្តភាពកម្ពុជា-ចិន ទី៤ គឺស្ពានតាខ្មៅ ដែលទើបតែបើកការដ្ឋាន សាងសង់កាលពីប៉ុន្មានខែមុននេះ ហើយស្ពានលើកទី៦អាចនឹងកើតមាន នៅតាមទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង នៅពេលដែលផ្លូវពីខេត្តព្រះវិហារភ្ជាប់ម...