Skip to main content

Posts

Showing posts from 2015

សេចក្តីថ្លែង​ការណ៍ពិ​សេស​របស់ សម្តេ​ចតេជោ ហ៊ុន សែន ស្តីពីស្ថាន​ការណ៍​នយោ​បាយ​នៅព្រះ​រាជា​ណា​ចក្រកម្ពុជា

សេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីស្ថានការណ៍នយោបាយនៅព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនិងអំពើហិង្សាដែលបានកើតឡើង កាលពីថ្ងៃទី ២៦ ខែ តុលា កន្លងទៅនេះ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥

សម្តេច​តេជោ ហ៊ុន សែន រំលឹក​ក្នុង ហ្វេសប៊ុក ពីដំណើរ​ការចរចារ រហូត​សម្រេច​បាន​ជាកិ​ច្ចព្រម​ព្រៀង សន្តិភាព​ក្រុងប៉ារីស (២៣/១០/១៩៩១-២៣/១០/២០១៥)

អត្ថបទ៖ CNV  ១៩ តុលា ២០១៥ ថ្ងៃ ១៩ តុលា​សម្តេចតេជោ ហ៊ុន សែន បានរំលឹកនូវកាលប្បវត្តិ ស្តីពី ការស្វែងរកការចរចាជាមួយព្រះ នរោត្តម សីហនុ ដំណាក់កាលនានានៃការចរចា រហូតដល់សម្រេចបានជា កិច្ចព្រមព្រៀងសន្តិភាពក្រុង​ប៉ារីស នៅថ្ងៃ ២៣ តុលា ១៩៩១ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ នៅប៉ុន្មានថ្ងៃទៀតទេ ខួបលើកទី ២៤ នៃកិច្ចព្រមព្រៀងប៉ារីស (២៣/១០/១៩៩១-២៣/១០/២០១៥) នឹង​ឈាន​មកដល់។ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ បានរំលឹកខ្លះៗ ពីប្រវត្តិពាក់ព័ន្ធទៅនឹងដំណើរការរកសន្តិភាព​នៅ​កម្ពុជា។ ដោយយល់ឃើញថា ការបន្តសង្គ្រាមមានតែធ្វើឲ្យប្រជាជនរងទុក្ខវេទនាតែប៉ុណ្ណោះ និងក្នុងគោលបំណងស្វែង​រកសន្តិភាព និងការបង្រួបបង្រួមជាតិ ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលនា​សម័យនោះបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្វែងរកនូវដំណោះស្រាយនយោបាយមួយ។ ដើម្បីសម្រេចបាននូវ​ដំណោះស្រាយនយោបាយ តម្រូវការចាំបាច់ត្រូវតែមានការចរចា។ ឆ្នាំ ១៩៨៤ នៅពេលដែល ខ្ញុំព្រះករុណាខ្ញុំ ស្ថិតនៅជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស មានការរៀបចំជំនួបមួយ រវាងខ្ញុំព្រះករុណាខ្ញុំ ជាមួយសម្តេចព្រះនរោត្តម សីហនុ នៅទីក្រុងប៉ារីស ប្រទ...

Reminder of Historical Processes Relating to Peace Finding in Cambodia

CNV 19/10/2015 Here followed is a complete unofficial translation of the review and comments of Samdech Techo Hun Sen on the historical process of finding peace in Cambodia in commemoration of the 24 th anniversary of the Paris Peace Agreement. In a few days from today, the commemoration of the 24 th anniversary of the Paris Peace Agreement (23 October 1991 – 23 October 2015) will arrive. Please allow me to remind some historical processes relating to peace finding in Cambodia. Understanding that continuing war would only prolong people’s sufferings and in the aim of searching for peace and national reconciliation, the Cambodian People’s Party and I, as well as the then Government, had made heinous efforts to seek for a political solution. To achieve the goal, there was a necessity for conducting negotiation. In 1984, when I was Deputy Prime Minister and Minister of Foreign Affair, there was an attempt to arrange a meeting between Samdech Preah Norodom Sihanouk and...

កិច្ច​​ប្រជុំ​​ពេញអង្គ​រដ្ឋស​ភា​​លើក​​​ទី៥ នីតិកាល​ទី៥ ថ្ងៃទី២០ តុលា ២០១៥

វីដេអូឯកសារ ស្តីពី បណ្តាញផ្លូវបុរាណនៃចក្រភពខ្មែរ

គោលការណ៍​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ក្នុងតំបន់សៀមរាបអង្គរ តាមរយៈការទាញយកចំណូល ពីវិស័យទេសចរណ៍

បទយកការណ៍ ស្តីពី គោលការណ៍​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ក្នុងតំបន់សៀមរាបអង្គរ តាមរយៈការទាញយកចំណូល ពីវិស័យទេសចរណ៍ ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៥ ៨នាទី ២៦វិនាទី

កម្រងឯកសារ ព្រះរាជជីវប្រវត្តិ និងព្រះរាជកិច្ចកសាងជាតិ របស់អង្គព្រះមហាវីរក្សត្រ ៉ព្រះបរមរតនកោដ្ឋ ៉

កម្រងឯកសារ ព្រះរាជជីវប្រវត្តិ និងព្រះរាជកិច្ចកសាងជាតិ ដ៏ឧត្តុង្គឧត្តម របស់អង្គព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ សម្តេចឪ សម្តេចតា សម្តេចតាទួត ៉ព្រះបរមរតនកោដ្ឋ ៉  ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តុលា ១៩២២ - ២០១២ ព្រះរាជពិធីបុណ្យរំលឹកព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥

ព័ត៌មាន​ទាន់​ហេតុការណ៍! មតិប្រតិកម្មរបស់បុគ្គលិកសិក្សា សិស្ស និស្សិត ចំ​ពោះ​មេបក្ស​សង្គ្រោះ​ជាតិ!

ព័ត៌មាន​ទាន់​ហេតុការណ៍!  មតិប្រតិកម្មរបស់បុគ្គលិកសិក្សា សិស្ស និស្សិត ចំ​ពោះ​មេបក្ស​សង្គ្រោះ​ជាតិ! សិស្ស និស្សិត លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ បញ្ញាវ័ន្ដ ដែលមានសញ្ញាប័ត្រនៅស្រុកខ្មែរចាត់ទុក​សំដី​លោកសម រង្ស៊ី ថា ជាការប្រមាថដល់បញ្ញវ័ន្ដខ្មែរ! បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានរិះគន់សញ្ញបត្រនៅស្រុកខ្មែរថា គ្មានគុណភាព​រួច​មក សិស្សានុសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងបញ្ញាវ័ន្ដ ដែលរៀនបានសញ្ញាប័ត្រនៅ​កម្ពុជាបានចាត់ទុកសំដីលោក សម រង្ស៊ី ថា ជាការប្រមាថទៅលើពួកគាត់យ៉ាងខ្លាំង។ ប្រធានគណបក្សសង្គ្រោះជាតិ បានប្រមាថសញ្ញាបត្រដែលរៀននៅស្រុកខ្មែរ ដូចនេះ បើសង្គ្រោះជាតិ​ឈ្នះ​​​ឆ្នោតពួកខ្ញុំជាសាស្ត្រាចារ្យ និស្សិត សិស្ស អ្នកគ្រូ លោកគ្រូ ទាំងអស់គ្នាប្រហែលមិនមានការ​ងារ​ធ្វើ​ ទេ ព្រោះគាត់យកតែអ្នករៀននៅក្រៅប្រទេស! ពិតជាភ័យណាស់ មានតែបន់កុំឲ្យគាត់ឈ្នះឆ្នោតតែម្ដង​។ ​នេះជាសំណេរនៅក្នុងគណនីហ្វេសបុករបស់សាស្ត្រាចារ្យម្នាក់ ដែលបង្រៀនមុខវិជ្ជាច្បាប់ នៅតាម​បណ្ដា​មហាវិទ្យាល័យច្បាប់នៅកម្ពុជា។ សាស្ត្រាចារ្យច្បាប់រូបនេះ មានសរសេរនៅក្នុងវង់ក្រចកនៃ​អត្ថ​បទ​​របស់គាត់ថា មាត់អត់គំរប។ ន័យន...

វីដេអូបទយកការណ៍ ការបន្តអភិរក្សដើម្បីអភិវឌ្ឍន៍ និងដើម្បីបេតិកភណ្ឌមនុស្សជាតិ

ការចោទប្រកាន់ថា កម្ពុជាបាត់បង់ទឹកដី និងការសន្យាទាមទារ​យក​ត្រលប់​មកវិញ គឺជាល្បិចកល នយោ​បាយប្រជាភិថុត និងបោកប្រាស់របស់បក្សប្រឆាំង

ការចោទប្រកាន់ថា កម្ពុជាបាត់បង់ទឹកដី និងការសន្យាទាមទារ​យក​ត្រលប់​មកវិញ គឺជាល្បិចកល នយោ​បាយប្រជាភិថុត និងបោកប្រាស់របស់បក្សប្រឆាំង

សាររំ​លែក​ទុក្ខ របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ជូន ឯកឧត្តម សាយ ឈុំ អនុ​ប្រធាន​ទី១ ព្រឹទ្ធសភា នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា

សាររំ​លែក​ទុក្ខ របស់​​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ជូន ឯកឧត្តម សាយ ឈុំ អនុ​ប្រធាន​ទី១ ព្រឹទ្ធសភា នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា

សារលិខិតសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើជូនក្មួយៗ ព្រមទាំងចៅៗ

ព្រះរាជក្រិត្យ ស្តីពីការបង្កើតគណៈកម្មការរៀបចំពិធីបណ្យសព សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា

សារាចរណែនាំ ស្តីពីការប្រារព្វពិធីកាន់ទុក្ខ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា

ប្រធាន​គណៈ​កម្មា​ធិការ​កិច្ចការ​ព្រំដែន បង្ហាញ​ផែនទី នៅ​តំបន់​ភូមិ​ជើង ឃុំជាំ ស្រុក​មេមត់ ខេត្ត​ត្បូង​ឃ្មុំ និង​តំបន់​ច្រកទ្វារ​តន់ហន់ ខេត្ត​កំពត បំភ្លឺ​ទៅក្រុម​ប្រឆាំង​ដែល​រិះគន់ពី​​​ការបាត់​បង់ទឹកដី

វេទិកាតុមូល ស្តីពី បញ្ហាព្រំដែនកម្ពុជា-វៀតណាម ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៥

ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ អាគារ​មជ្ឈ​មណ្ឌល​ចក្ខុរោគ មិត្តភាព កម្ពុជា-កូរ៉េ

ប្រសាសន៍ សម្តេច​អគ្គ​ម​ហា​សេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរា​ជាណាចក្រកម្ពុជា ថ្លែង​ក្នុង​ពិធី​សម្ពោធ ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ អាគារ​មជ្ឈ​មណ្ឌល​ចក្ខុរោគ មិត្តភាព កម្ពុជា-កូរ៉េ ដែល​ជា​អំណោយ​ដ៍ថ្លៃថ្លា របស់​រដ្ឋាភិបាល នៃសាធារ​ណះរដ្ឋកូរ៉េ តាមរយះ​អង្គការ​(កយកា)កូរ៉េ

Handover Ceremony of the Statue of Hanuman from the Cleveland Museum of Art

Handover Ceremony of the Statue of Hanuman from the Cleveland Museum of Art Presided by His Excellency Dr. Sok An, Deputy Prime Minister Minister in charge of the Office of the Council of Ministers

ឥណ្ឌា ចាប់​អារម្មណ៍​ចង់ជួយ​កម្ពុជា លើក​កម្ពស់​វិស័យ​សំខាន់ៗ តាមរយៈ​កិច្ច សហ​ប្រតិបត្តិ ការល្អ

ថ្ងៃទី ១២ ​ខែឧសភា​ ឆ្នាំ២០១៥​ នៅសណ្ឋាគារ ​អ៊ីម៉ាវ៉ារី ​រាជធានីភ្នំពេញ ​ក្រុមសិក្សាស្រាវជ្រាវ​ ដេលី ​ដែលជាអង្គការ​មិនមែន​រដ្ឋាភិបាល​ នៅប្រទេសឥណ្ឌា ​ដែលកំពុង​បំពេញ ​ទស្សនៈកិច្ច​ សក្សានៅកម្ពុជា ​បានធ្វើសន្និសីទ​សារព័ត៌មាន​ ដើម្បី​ជម្រាបជូន​អំពីដំណើរ​សិក្សាស្រាវជ្រាវ​របស់ក្រុម​ខ្លួន​ ក្នុងគោល​បំណង​បង្កើនកិច្ច​សហប្រតិបត្តិការ​ឲ្យកាន់តែ​ខ្លាំងឡើង​រវាង​កម្ពុជា​ និង​ឥណ្ឌា ​ហើយក្នុង​នោះ ក្រុម​សិក្សា បានបង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចង់ជួយ​កម្ពុជា​ លើ​វិស័យ​សំខាន់​មួយចំនួន​ ដែល​ជាវិស័យ​អាទិភាព​ ហើយ​ដែល​ឥណ្ឌា ​មានភាព​ជោគជ័យ​ និង​រីកចំរើន​។​ គណៈប្រតិភូ​ឥណ្ឌា ​បានមានប្រសាសន៍​ថា​ គោលបំណង​នៃដំណើរ​ទស្សនៈកិច្ច​លើកដំបូង​មកកាន់​ប្រទេស​កម្ពុជានេះ ​គឺដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា​ និង​ប្រជាជន​ឥណ្ឌា​ ដែល​ផ្តោតទៅ​លើមិត្តភាព​ ហើយ​និង​ការយោគ​យល់គ្នា​ និង​ពង្រឹង​ការទូត​រវាង​ប្រទេស​ទាំងពី​រ។​ គណៈប្រតិភូ​ឥណ្ឌា​ក៏បាន​លើក​ឡើង​ផងដែរ​ ពីចំណុច​សំខាន់​ដែលក្រុមសិក្សា​របស់​លោក​ចាប់អារម្មណ៍​លើ​ប្រទេស​កម្ពុជា​នោះ​គឺដោយសារ​ ប្រទេស​កម្ពុជា​មាន​ប្រាសាទ​ព្រហ្ម​សាសនា​ (ប្រាសាទ​សាសនា​ហិណ្ឌូ​)​ ច្រើនជាង​គេ​...

សម្តេច​តេជោ ទទួលជួប​ពិភាក្សាការ​ងារជាមួយ​ប្រធាន​រដ្ឋសភាកូរ៉េ និងសាកល​វិទ្យាធិការ នៃសកល​វិទ្យាល័យ Konyang សាធារណរដ្ឋកូរ៉េ

ក្នុងជំនួបនៅវិមានសន្តិភាព​ទីស្តីការនាយករដ្ឋមន្រ្តី នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នំា២០១៥ ឯកឧត្តម Chung Ui HWA មានប្រសាសន៍ថា ក្នុងដំណើរទស្សន​កិច្ចរបស់ឯកឧត្តម មកកាន់ប្រទេស​កម្ពុជានៅពេលនេះ ឯកឧត្តមបាន​ឃើញ​នូវវឌ្ឍនភាពរបស់កម្ពុជា ហើយ​តាមរយៈនេះឯកឧត្តមសូម​សំដែងនូវការគោរព និងកោត​សរសើរ ជូនចំពោះសម្តេចតេជោ​នាយករដ្ឋមន្រ្តី ក្នុងការសំរេច​ឲ្យមានស្ថាន​ឯកអគ្គរដ្ឋ​ទូតរបស់​សាធារណរដ្ឋកូរ៉េ ក្នុងប្រទេស​កម្ពុជាកាល​ពីឆ្នាំ១៩៩៧។ ហើយ ចាប់តាំងពីពេលនោះ​មកទំហំពាណិជ្ជ​កម្មនៃប្រទេស​ទាំងពីរមាន​ការកើនឡើង ១៥ដង និងការវិនិយោគ​របស់កូរ៉េក្នុង​ប្រទេស​កម្ពុជា ស្ថិតក្នុងលំដាប់​ថ្នាក់ទី២ ដោយឡែកពលករ​ខ្មែរដែលទៅ​ធ្វើការនៅកូរ៉េ មានការតស៊ូប្រឹង​ប្រែងធ្វើការ​បានល្អ កត្តាទាំង​អស់នោះហើយ នាំឲ្យមាន​ការទាក់​ទាញនូវអ្នក​វិនិយោគ​ទុនកូរ៉េយ៉ាង​ច្រើន មកបណ្តាក់​ទុននៅកម្ពុជា។  សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មានប្រសាសន៍​ថា សម្តេច មានការ​ពេញចិត្តយ៉ាងខ្លាំង​ជាមួយ​និងវឌ្ឍនភាព នៃទំនាក់​ទំនង​រវាងប្រទេស​ទាំងពីរ។ តាមរយៈ​នេះសម្តេច​បានលើក​ទឹកចិត្តបន្ត​ឲ្យមាននូវ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាងថ្នាក់ដឹក​នាំនិង​ថ្នាក់ដឹក​នាំ មន្រ្តីនិង​មន្រ្តី ពិសេស​ជំរុញឲ្យមាន...

សម្តេច​តេជោ ហ៊ុន សែន ជួប​ជាមួយ​បណ្ឌិត Moustapha Saphariny​

សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា បានថ្លែងអំណរ​គុណចំពោះ​កិច្ចខិតខំប្រឹងប្រែង​ទាំងឡាយ​របស់លោក   Saphariny  ដែលបាន ចូល​រួម​ចំណែកក្នុង​ការស្វែង​រកសន្តិភាព​នៅកម្ពុជាពី​អតីតកាល កាលពីប្រមាណ ៣០ឆ្នាំមុន។ សម្តេច​តេជោ ​មានប្រសាសន៏​​​រម្លឹកឡើងវិញ​អំពីរឿងនេះ ក្នុងឱកាស​ដែលសម្តេច​បាន​អនុញ្ញាត​ឱ្យ​​លោកបណ្ឌិត  Moustapha Saphariny  ប្រធានគណៈ​កម្មការ​វិនិយោគ​នៅប្រទេស​ចិននិង​តំបន់អាស៊ី ចូល ជួប​សំដែង​ការ​គួរសមនៅ​វិមានសន្តិ ភាពទីស្តី ការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃ​ទី​១៣​ ខែឧសភា​នេះ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការសម្តេចតេជោ​នាយករដ្ឋមន្ត្រីបានប្រាប់​អ្នក​យក​ព័ត៌​មាន​នៅ​ក្រោយ​ជំនួបនេះថា៖នៅក្នុងជំនួបនេះ​លោកបណ្ឌិត បានគោរពរម្លឹកជំរាប​ជូនសម្តេច​តេជោ​អំពី​រូបលោកដែល​បានចូលរួម​ចំណែករៀប​ចំជួយក្នុងដំណើរការស្វែង​រកសន្តិភាព​របស់កម្ពុជា ហើយ​លោកក៏បាន​ជូនសៀវភៅ អាល់ប៊ុម រូបថត​អនុស្សាវរីយ៍​ពីអតីតកាល​នៃការ​ស្វែងរក​សន្តិភាព នា​ឱកាសនោះផងដែរ។ លោក ​  Saphariny  បានជំរាប​ជូនសម្តេច​ដែរថា នៅពេលដែល​លោកបាន​មកដល់​កម្ពុជា​នាពេលនេះ បានឃើញ​ទីក្រុងភ្នំពេញ មាន...

អគារ​​មជ្ឈ​មណ្ឌល​​ចក្ខុរោគ មិត្តភាព កម្ពុជា-កូរ៉េ ត្រូវ​សម្ពោធ​​ដាក់​ឲ្យ​​ប្រើប្រាស់​​ជាផ្លូវការ

អគារមជ្ឈមណ្ឌលចក្ខុរោគ មិត្តភាព កម្ពុជា- កូរ៉េ ដែលជាអំណោយដ៍ថ្លៃថ្លារបស់រដ្ឋាភិបាល នៃសាធារណៈរដ្ឋកូរ៉េ តាមរយៈអង្គការ(kioka)កូរ៉េ មានទីតាំងនៅក្នុងបរិវេនខាងក្រោយនៃមន្ទីរពេទ្យព្រះអង្គឌួង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៣ ខៃឧសភា នេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងឯកឧត្តម Chung Ui-Wa ប្រធានរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា ដោយមើលឃើញនូវកង្វះខាតនៃហេដ្ឋារចនាសម្ពន្ធ័ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បានផ្តួចផ្តើមឲ្យមានកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង សាងសង់អាគារចក្ខុរោគមិត្តភាព កម្ពុជា កូរ៉េ ដ៍ស្កឹមស្កៃនេះឡើង។ អាគារនេះ បានចាប់ផ្តើមសាងសង់ ពីថ្ងៃទី២២  ខែតុលា ឆ្នាំ២០១៣ នឹងបញ្ចប់ នាថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៤ ។ អាគារនេះ មានកម្ពស់ ៤ជាន់ មាន៧៥បន្ទប់ ដែលក្នុងនោះ ជាន់ផ្ទាល់ដី សម្រាប់ចុះឈ្មោះ និងទទួលពិនិត្យជំងឺក្រៅ, ជាន់ទី១ សម្រាប់អ្នកជំងឺ សម្រាកព្យាបាល, ជាន់ទី២ សម្រាប់វះកាត់, ជាន់ទី៣ការិយាល...