Skip to main content

Posts

Showing posts from November 6, 2011

ក្រុម​ហ៊ុន AEON មក​ពី​ប្រទេស​ជប៉ុន​មាន​គម្រោង បើក​មជ្ឈ​មណ្ឌល​លក់​ទំនិញ​នៅ​កម្ពុជា

​ សម្តេចអគ្គមហាសេនាបតី​តេ​ជោ ​ ហ៊ុន   សែន ​ បាន​ស្វាគមន៍​ចំពោះ​គម្រោង​បើក​មជ្ឈមណ្ឌល​លក់​ទំនិញ​ របស់​ក្រុមហ៊ុន ​AEON ​ដែល​ជា​ក្រុមហ៊ុន​មកពី​ប្រទេស​ជប៉ុន​ ដោយសម្តេច​​មាន​ប្រសាសន៍​វាយ​តម្លៃ​ថា ​ការ​គិតគូរ​របស់ ​ក្រុមហ៊ុន​នេះ ​គឺ​ត្រឹមត្រូវ​តាម​និន្នាការ​របស់​កម្ពុជា​ ដែល​មាន​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​នឹង​ផ្តល់​អនុសាសន៍​ដល់​ការ​វិនិយោគ ​នេះ​។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ សម្តេច​តេជោ​ បាន​ឲ្យ​ដឹង​ថា នៅពេល​​ចូលជួប​សំដែង​ការគួរសម​ជាមួយ​ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព នា​ព្រឹក​​ថ្ងៃទី ៨ ខែ​វិច្ឆិកា ឆ្នាំ ២០១១​លោក SOICHI OKAZAKI នាយក​ក្រុមហ៊ុន AEON មាន​ថ្លែងថា ក្រុមហ៊ុន AEON ជា​ក្រុមហ៊ុន​លំដាប់​លេខ​១ នៅ​ប្រទេស​ជប៉ុន និង ជាប់​លំដាប់ថ្នាក់​លេខ ១០ ឬ ១១ នៅលើ​ពិភពលោក ដែលមាន​មជ្ឈ​មណ្ឌល​ធ្វើ​អាជីវកម្ម​លើ​ទំនិញ។លោកនាយក​ក្រុមហ៊ុន ថ្លែងថា ក្រុមហ៊ុន AEON ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ជប៉ុន ហើយ​ឥឡូវនេះ​ក៏​កំពុង តែ​ពង្រីក​អាជីវកម្ម​ទៅលើ​វិស័យ​អចលនៈវត្ថុ ហិរញ្ញវត្ថុ និង វិស័យ​សេវាកម្មផ្សេងៗទៀតផង​ដែរ។  លោក SOICHI OKAZAKI មានប្រសាសន៍ថា គោ...

បទ​សម្ភាសន៍ លោក​បណ្ឌិត ឈឹម ផល​វរុណ ស្តី​ពី​​ទស្សន​​របស់​​គណបក្ស​​ប្រឆាំង​​ចំពោះ​​ការ​បោះ​​ឆ្នោត​ ឆ្នាំ​២០១២​ និង​ ២០១៣​​

  ថ្ងៃទី ០៧ ខែ វិច្ឆិកា​ ​ ឆ្នាំ២០១១ លោក សត្យា រក្ស           សំណួរ៖ ថ្មី​ៗ​នេះ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​យើង​ឃើញ​ថា លោក​ សម រង្ស៊ី​ផ្ទាល់​តែ​ម្តង​ ដែល​ប្រជាពលរដ្ឋ​មើល​ឃើញ​ និង​ដឹង​ថា ជាទណ្ឌិត​មួយ​រូប​ដែល​កំពុង​តែ​ភៀស​ខ្លួន​ពី​សំណាញ់​ច្បាប់​នៅ​កម្ពុជា​ គឺ​លោក​ សម រង្ស៊ី បាន​អះអាង​ថា ​គាត់​នឹង​អំពាវ​នាវ​ឲ្យ​សហគមន៍​​អន្តរជាតិ​ទាត់​ចោល​នូវ​លទ្ធផល​នៃ​ការ​បោះ ​ឆ្នោត​ ដែល​មិន​ទាន់​មក​ដល់​ផង​នោះ​។​ អញ្ចឹង​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នេះ​ តើ​លោក​បណ្ឌិត​យល​ឃើញ​យ៉ាង​ណា​ដែរ​? លោក​បណ្ឌិត ឈឹម ផលវរុណ           ចម្លើយ៖​  មុន​នឹង​ឆ្លើយ​នូវ​សំណួរ​ខ្ញុំ​សូម​ជម្រាប​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​​ខ្មែរ ​ឲ្យ​បាន​ជ្រាប​ថា ​គណបក្ស​ សម រង្ស៊ី និង​​គណបក្ស​ សិទ្ធិមនុស្ស​ ពុំ​មាន​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​បំពេញ​តួនាទីខ្លួន​ជា​គណបក្ស​ប្រឆាំង​នៅ ​ក្នុង​ក្របខ័ណ្ឌ ប្រជា​ធិប​តេយ្យ​សភានិយម​ទេ។​​ គណបក្ស​ពីរ​នេះ​គ្រាន់​តែ​មាន​ឈ្មោះ​ជា​គណបក្ស​ប្រឆាំង​មែន​ ប៉ុន្តែ​ចរិត​លក្ខណៈ​នយោបាយ​របស់​​​គាត់​មិ...