Skip to main content

Posts

Showing posts from January 19, 2014

សាលា​រាជ​ធានីភ្នំពេញ ជម្រាប​មក​ លោក លោកស្រី ប្រធាន​សហព័ន្ធ​សហ​ជីព និង​សមាគម​ទាំង៩ ស្តីពី​ការ​ជូន​ដំណឹង​ធ្នើ​បាតុកម្ម ថ្ងៃ​ទី២៦ មករា ​២០១៣

បទអត្ថាធិប្បាយ​៖ តើ​វត្តមាន​មេបក្ស​ប្រឆាំង​ នាំមក​នូវ​ការ​សង្គ្រោះ​ជាតិ​ ឬ​បំផ្លិច​បំផ្លាញ​សេដ្ឋកិច្ច​ជាតិ​?​

ពង្ស សុក្រឹត្យ ​         ប្រជាពលរដ្ឋ​ និង​អ្នក​វិភាគ​នយោ​បាយ​មួយ​ចំនួន​បាន​មើល​​ឃើញ​ថា​ ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី លើក​លែង​ទោសដល់​ទណ្ឌិត​ សម រង្ស៊ី ថ្វាយ​ចំពោះ​ព្រះ​មហាក្សត្រ​​ ក្នុង​ន័យ​បង្រួប​បង្រួម​ជាតិ​ខ្មែរ​មក​ យើង​ឃើញ​ថា​ ស្ថិរ​ភាព​សង្គម​ និង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​នៅ​កម្ពុជា កាន់​តែ​ធ្លាក់​ចុះ​ និង​មាន​ភាព​វឹក​វរ​ ជាបន្ត​បន្ទាប់​។​ មានន័យ​ថា​ បន្ទាប់ពី​ លោក សម រង្ស៊ី​ បាន​រួច​ផុត​ពី​ការ​លើក​លែង​ទោស​ ហើយឈាន​ជើង​ដល់​ដី​ខ្មែរ​ ថ្ងៃទី​១៩ ខែកក្កដា​ ឆ្នាំ​២០១៣​ ប្រទេស​កម្ពុជា​ បាន​ចាប់​ផ្តើម​កើត​កល្បយុគ្គ ជាបន្តបន្ទាប់​ ស្ទើ​តែ​គ្មាន​​ថ្ងៃស្ងប់​ស្ងាត់​​ឡើយ​​។ គណបក្ស​សង្គ្រោះ​ជាតិ​ មិនបាន​សង្គ្រោះ​ជីវភាព​ប្រជាពលរដ្ឋ​ឡើយ​ ប៉ុន្តែ​ បាន​ខិត​ខំ​កៀងគរ​ប្រជាពលរដ្ឋ​​​ធ្វើ​បាតុកម្ម​តវ៉ា បិទផ្លូវ​សេដ្ឋ​កិច្ច​​ជាតិ​ និងជម្រុញ​ឲ្យ​មាន​​អំពើ​ហិង្សា​នានា​នៅតាម​រោង​ចក្រ​ ដោយ​ការ​ញុះញង់​ បំផុស​បំផុល​ ​ទាំង​នៅ​ទី​ជន​បទ​ ក៏ដូច​ជា​​ទី​ក្រុង​ និង​បាន​ប្រើប្រាស់​ភាសា​លាប​ពណ៌​នយោបាយ​ ឲ្យ​​ខ្មែរ​​ស្អប់​​ខ្មែរ​ ឲ្យ​អ្នក​ជនបទ​ស្អប់...

បទវិចារណកថា៖ យុទ្ធ​សា​ស្រ្តថ្មី​របស់​គណបក្ស​ប្រឆាំង​ក្រោយពេល​បំបែកជួរ

ដោយៈ លី គាំ ថ្មី​ៗនេះ ​បន្ទាប់​ពីបក្ស​ប្រឆាំង​ត្រូវ​​​បាន​បំបែក​ជួ ​ រដោយ​ចំណាត់​ការ​របស់​រាជរដ្ឋាភិបាល​លើ ក្រុមអណាធិបតេយ្យ​  ដែល​គេដឹងថា មានបក្សប្រឆាំងនៅពីក្រោយនោះ បក្សប្រឆាំងបាន​ ​រក​មធ្យោ​បាយ​​កៀងគរ ​ប្រជាពលរដ្ឋទូទាំងប្រទេស​​លែងបានទៀត​ហើយ។​ កាលពីមុន​បក្ស​ប្រឆាំង​​​​ ស្រែក​ក្តែងៗដោយមោទនៈភាព​ថា < បងប្អូន​ តើឃើញទេ ​​​....យើងប្រមូល​​គ្នាបាន​រាប់​លាន​នាក់ ​​ ទូទាំង​ ប្រទេស....ពួកយើង​ទាមទារ​ឲ្យមាន​​ការ​បោះឆ្នោត​ជាថ្មី... ពួកយើង​ទាមទារឲ្យ​រំលំ​រាជ​រដ្ឋា​ភិបាល​​ ....​ទាមទារ​​ឲ្យ ហ៊ុន សែន ចុះចេញពី​​តំណែង​។ល។ > មេដឹកនាំ ​បក្សប្រឆាំង​​​បានប្រកាស​ប្រាប់ពិភពលោក​ និងទន្ទេញ​ចាំ​មាត់ថា  ពួក​គេ​ដឹកនាំ​មហាជន​ធ្វើបាតុកម្ម​ដោយអហិង្សា ប៉ុន្តែ​មេបក្សប្រឆាំង​ភ្លេចខ្លួន​​ថា «ខ្លួន​កំពុងតែ​ដុតរោល​​សង្គម​ឲ្យក្លាយ​ទៅ​ជា​ភ្លើង​កំហឹងនៅក្នុងចិត្ត​ របស់បាតុករ​​​​​ប៉ុន្មានម៉ឺននាក់​​ឲ្យហ៊ាន​ស្រែកអាក្រោស​ពេញ​រាជធានីភ្នំពេញ និងទូទាំងប្រទេស​ ​​គ្មានសិលធម៌ គ្មានសណ្តាប់ធ្នាប់ រញ៉េរញ៉ៃ​នោះ ​គេ​បែរ​ជាថា ​គេធ្វើបាតុកម្ម​​កន្លងមក​ដោយ​អត់ធ្មត់​ និងអហិង្សាទៅវិញ។      ...

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល នៃ​សម័យ​ប្រជុំពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៤

រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិក្សាការងារជាមួយ នាយកប្រតិបត្តិអង្គការ WWF

នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ នៅក្រសួង​បរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាន​ទទួលជួបពិក្សាការងារជាមួយ លោក ឈិត សំអាត នាយកប្រតិបត្តិអង្គការ WWF។  ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​លោក​ប្រធាន​អង្គការ​អំពីភាព​ចាំបាច់​ក្នុងការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង ដើម្បី​ឆ្លើយ​តប​នឹង តម្រូវការ​ជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្ន ក៏ដូច​ជា​នៅពេលអនាគត សំដៅ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​​គាំពារប​​រិស្ថាន ការអភិរក្សជីវៈចំរុះ និង​ការ​ប្រើ​ប្រាស់​ធន​ធានធម្មជាតិឱ្យបានសមស្រប។ គាគី​ទាំងពី​របាន​ឯកភាព​​គ្នា​​ក្នុង​ការ​ពង្រឹងកិច្ចសហប្រតិបត្តការ តាម​រយៈ​ការប្រាស្រ័យទាក់ទងគ្នាផ្ទាល់ ដើម្បីពិគ្រោះយោបល់ និង​ពិភាក្សា​លើ​សកម្មភាព​ជាអាទិភាពនានា និងទិសទិសដៅរួម សំដៅ ជៀសវាងការធ្វើការជាន់គ្នា។ បន្ថែមលើនេះទៀត ភាគីទាំង​ពីរក៏​បាន​ឯកភាពគ្នាក្នុងការអប់រំ និង​ផ្សព្វ​ផ្សាយ​អំពី​បរិស្ថានដល់សាធារណជន ជាពិសេស​ធ្វើឱ្យ​ប្រជា​ពលរដ្ឋ​ចេះ​ស្រឡាញ់ និងគាំពារបរិស្ថាន និងអភិរក្សជីវចំរុះ។

អភិបាលខេត្ត​កណ្តាលៈ អាជ្ញាធរ​ដាក់​កម្លាំង​ដើម្បី​ការពារ​មិនមែន​ទៅ​គំរាមកំហែង​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទេ​

ភ្នំពេញ:  មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទប្រកាន់​ទៅលើ​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ នៅ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ខេត្តកណ្តាល​បានធ្វើ​ការរំខាន​វេទិកា​របស់​គណបក្ស​ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៤​និង​ជាពិសេស​បាន​ចោទប្រកាន់ថា បាន​យក​កម្លាំង​អង្គរក្ស​នាយករដ្ឋមន្ត្រី​ទៅ​គំរាមកំហែង​ពួកគេ​ថែម​ទៀតផង​។ ប៉ុន្តែ​ការចោទប្រកាន់​នេះ ត្រូវបាន​អភិបាលខេត្ត​កណ្តាល អះអាងថា ជាការ​ចោទប្រកាន់​មួលបង្កាច់​គ្មាន​ការពិត ប្រាសចាក​ពី​ការពិត​ទាំង​ស្រុក គឺ​ចង់​ទម្លាក់កំហុស​មកលើ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ​។​ ​លោក​ផៃ ប៊ុន​ឈឿន អភិបាល​ខេត្តកណ្តាល​បាន​មានប្រសាសន៍ថា ជាធម្មតា​ទម្លាប់​របស់​គណបក្សប្រឆាំង​តែ​ប៉ុណ្ណឹង ហើយ​ការស្នើសុំ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​ត្រើយ​ស្លា​គឺ​អាជ្ញាធរខេត្ត​មិន​យល់​ទាស់​ទេ គឺ​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ ហើយ​គ្មាន​ហេតុផល​ណា​ដែល​ហាម​មិន​ឲ្យ​គាត់​ធ្វើ​ទេ ឲ្យ​គាត់​ធ្វើតាម​សំណូមពរ​របស់គាត់​។​ ​លោក​បាន​បញ្ជាក់ថា មូលហេតុ​ដែល​ដាក់​កម្លាំង​អាជ្ញាធរ​ទៅ គឺ​មិនមែនជា​កម្លាំង​មហាជន​ទេ គឺជា​កម្លាំង​ការពារ​សុវត្ថិភាព​។  ...

បទ​អត្ថាធិប្បាយ៖ មហិច្ឆិតាដែល​គ្មាន​គុណ​ធម៌ក្នុង​ខ្លួន​

          អតី​តធ្លាប់​ជាជនមាន​ទោសដោយ​សារអំ​ពើ​ញុះ​ញង់​ បំ​ផ្លិចបំ​ផ្លាញតម្រុយ​បង្គោល​ព្រំ​ដែន​នៅ​ស្រុក​ចន្ទ្រា ខេត្តស្វាយ​រៀង​ ។ សម រង្ស៊ី គួរគប្បី​ត្រូវ​មាន​នូវ​សតិសម្បជញ្ញៈប្រកប​ដោយ​​គុណ​ធម៌ខ្ពស់ និង​គួរ​តែបោះបង់​ចោល ឬ​រៀង​ចាលនូវ​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​អាច​នឹង​ប្រឈម​ផ្លូវ​ច្បាប់​សារជាថ្មី ទើប​សក្តិ​សមជា​អ្នកចាស់​ទុំ​​នយោបាយ​។            ប្រការម៉្យាង​ទៀត ដែល​សម រង្ស៊ី ត្រូវ​ចង​ចាំ និង​មិន​គួរបំ​ភ្លេចនោះ គឺឱកាសបាន​វិល​ត្រឡប់​ចូល​មក​មាតុប្រទេស​វិញ​ ពិត​ជា​បាន​កើត​ឡើង​ដោយ​កម្របំ​ផុត​សម្រាប់​ជីវិត​របស់​លោក។             ពិត​មែន​តែពេល​វេលាបាន​កន្លង​ផុត​ទៅអស់​រយៈពេល​ជាង​៧ខែ បន្ទាប់​ពី​ជន​មាន​ពិរុទ្ធ​ភាព​ សម រង្ស៊ី ខ្លួន​ឯង​ ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០១៣ ពី​ទីក្រុង​ប៉ារីស ទីកន្លែង​នីរទេសខ្លួន​ ទូល​ថ្វាយ​ព្រះ​ករុណា ព្រះ​បាទ​ សម្តេច​ព្រះ​បរម​នាថ ​នរោត្តម  សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ ដើម្បី​សុំ​ព្រះ​រាជទាន​ លើក​លែង​...

លិខិត​របស់​ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា ផ្ញើរ​ជូន​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ

សម្តេច​​តេជោ​ស្វាគមន៍​​ចំពោះ​​​ការ​​សាក​​ល្បង​​បង្កើត​​ចលនា​​ភូមិ​ថ្មី​​នៅ​​កម្ពុជា

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នា​ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ បាន​ចាត់​ទុក​ចលនា​ភូមិ​ថ្មី​ ដែល​ត្រូវ​បាន​អភិវឌ្ឍន៍​នៅ​ក្នុង​សា​ធា​រណ​រដ្ឋ​កូរ៉េ​ ជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃរបស់​ប្រជាជន​កូរ៉េ ព្រោះ​ចលនា​ភូមិ​ថ្មី​បាន​គ្រប​ដណ្តប់​លើ​​គ្រប់​វិស័យ ដែល​អាច​ជា​ចលនា​ធ្វើ​ឲ្យ​ប្រជាជន​មាន ម្ចាស់ការ​លើ​ខ្លួនឯង។ ។ ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរ​សម​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋ​មន្ត្រី​នៅ​វិមាន​សន្តិភាព លោក​សា​ស្ត្រា​ចារ្យ Choi oe Chool មានប្រសាសន៍ថា គោលបំណង​របស់លោក មកកាន់​កម្ពុជា​នា​ពេល​នេះ​គឺ​ដើម្បី​ធ្វើយ៉ាងណា​ជួយ​ដល់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍន៍​ចលនា​ភូមិថ្មី ដោយលោក​បាន​សម្តែ​ង​​ក្តី​​សង្ឃឹមថា បទពិសោធន៍ ទាំង​វិជ្ជមាន និង​អវិជ្ជមាន ទាំង​ជោគជ័យ និង​បរាជ័យ ដែល​កូរ៉េ​ធ្លាប់​​បាន​ទទួល​មក អាច​ផ្តល់​ឲ្យ​កម្ពុជា ដើម្បី​ទទួលយក និង​ប្រែក្លាយ​ជំរុញ​ការអភិវឌ្ឍន៍​របស់​ខ្លួន និង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា ទទួល​បាន​នូវ​ភាពល្អប្រសើរ​នោះ។ ឯកឧត្តម​ជំនួយការ​ឲ្យ​ដឹងថា នៅក្នុង​ជំនួ...

ទស្សនៈ របាយ​ការណ៏ ERA៖ កម្ពុជា​បាត់​បង់​យ៉ាង​ឆាប់​រហ័សនូវ​អ្នក​បោះ​ឆ្នោត​មិន​សប្បាយ​ចិត្ត

អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលបានបង្កើត «សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត» Electoral Reform Alliance (ERA) បានចំណាយពេលយ៉ាងច្រើននៅដើមពាក់កណ្តាលឆ្នាំមុន ដោយ អះអាងថាដំណើរការនិងលទ្ធផលចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត គឺមានកំហុសឆ្គង ហើយ ថា បញ្ហានេះធ្វើឲ្យខាតបង់ដល់បក្សប្រឆាំង។ ដូច្នេះវាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ថានេះគឺជា​ប្រធាន​បទ​ចម្បងមួយនៅក្នុងរបាយការណ៍ ERA ដែលបានចេញផ្សាយនៅដើមខែ ធ្នូ ឆ្នាំទៅម៉ិញ។ បញ្ហាលើការទំនុកចិត្តបានលេចចេញឡើង ពីព្រោះការអះអាងទាំងនេះមានការខុសគ្នា ពីមួយទៅមួយយ៉ាងខ្លាំង​ ។ ការសែត  Cambodia Daily  នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៣ បានចុះផ្សាយបទសម្ភាសន៍ មួយជាមួយលោកស្រី Laura Thornton នាយិកាវិទ្យាស្ថានជាតិប្រជាធិបតេយ្យ National Democratic Institute (NDI) ប្រចាំប្រទេសកម្ពុជា ដែលទុកខ្លួនជាអង្គការមិនមែនរដ្ឋាភិបាល (វិទ្យាស្ថាននេះ ទទួលថវិកាសឹងតែ ទាំង​ស្រុងពីរដ្ឋាភិបាលសហរដ្ឋអាមេរិក) ដែលមានប្រវត្តិគាំទ្រ កំលាំងអ្នកអភិរក្សនិយម ដោយ​មិនខ្វល់​ខ្វាយចំពោះឥរិយាបថពួកគេចំពោះលទ្ធិប្រជាធិបតេយ្យ។ NDI ហាក់ដូចជាអង្គការដឹកនាំពីលើ ERA ។ គោលបំណងនៃបទសម្ភាសន៍នេះ គឺដើម្បីផ្សព្វផ្សាយលទ្ធផលអង្...

បទវិចារណកថា​៖ បក្ស​ប្រ​ឆាំង​គួរ​តវ៉ាក្នុង​រដ្ឋស​ភា​ ប្រ​សើរជា​ជាង​តវ៉ា​​តាមដងផ្លូវ​

ដោយៈលី គាំ           ប៉ុន្មានខែកន្លងមកនេះ គណបក្សប្រឆាំងបានខិតខំប្រឹង​ប្រែង​កៀងគរប្រជាពលរដ្ឋ​​រាប់​ម៉ឺន​​នាក់​​​​ទូទាំង​ប្រ​ទេស​​​ ធ្វើ​បាត​​ក​ម្មតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ​​ ក្នុងគោលបំណង​តែ​មួយ​គត់គឺទម្លាក់រាជរដ្ឋាភិបាល និងដេញ នាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញពីតំណែង។           ទង្វើរបស់បក្សប្រឆាំង​ដែល​​ជ្រើសរើសយក​ « បដិវត្តន៍ផ្កាម្លិះ »​ ឬភាសាសាមញ្ញ​ហៅថា​« អំណា​ច​​​​​​​ប្រជា​ជន » ដើម្បី​សម្រេច​នូវ​គោល​បំណង​ដ៏ខុសច្បាប់មួយ​ ​គឺខុសរដ្ឋធម្មនុញ្ញ​ព្រះរា​ជា - ណាច​ក្រកម្ពុជា ដែលប្រសូត្រចេញពីឆន្ទៈរបស់​​​​​​ក្រុមទាំងឡាយ​ដែល​ស្ថិត​នៅ​ក្នុង​ជម្លោះ​កម្ពុជា និង​ការរួមចំណែក​យ៉ាងប្រឹងប្រែងបំផុតរបស់អង្គការសហប្រជាជាតិ និង​មហា​អំណាច​ទាំង៥ កាល​ពី​ឆ្នាំ១៩៩៣។​ ខ្លឹមសារមាត្រា៩៨នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា​ចែងថា «រដ្ឋសភា​អាច​​ទម្លាក់ស - ​មា​ជិក​គណៈរដ្ឋមន្រ្តី​  ឬ​​ទម្លាក់​រាជរដ្ឋាភិបាល​ពីតំណែង​ ដោយ​អនុម័ត​​ញត្តិ​​បន្ទោស​តាម​សម្លេង​ឆ្នោត​​​​ពីរភាគបី​នៃ​ចំនួន​សមាជិករដ្ឋសភាទាំងមូល»។មាត្រានេះ...

ERA report: Cambodia’s vanishing frustrated voters

Posted on January 19, 2014 by letters2pppapers Several of the NGOs that formed the Electoral Reform Alliance spent a large part of the first half of last year claiming that the process and result of registering voters are defective and that this disadvantages the opposition. So it is not surprising that this is a major theme in the ERA report released in early December. A problem of credibility arises because these claims are wildly different from each other. The 30 October Cambodia Daily carried an interview with Laura Thornton, the Cambodia country director of the National Democratic Institute, a pretend NGO (it is funded almost entirely by the US government) that has a record of supporting conservative forces without regard for their attitude to democracy. The NDI appears as the directing force of the ERA. The purpose of the interview was to publicise a survey Thornton said had been conducted by the Center for Advanced Studies.* According to Thornton, the survey fo...

សម្ដេច​​តេជោ​​សម្ពោធ​​ដាក់​​ឲ្យ​​ប្រើ​​ប្រាស់​​ភូមិ​​កុមារ SOS​ ក្រចេះ

នា​ព្រឹក​ថ្ងៃទី​១៨ ខែមករា ​ឆ្នាំ២០១៤ ​​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ពោធដាក់​ឲ្យ​ប្រើ​ប្រាស់​ ភូមិ​កុមារ SOS ក្រចេះ ស្ថិត​នៅក្នុង​សង្កាត់​អូរឫស្សី ​ក្រុង​ក្រចេះ ខេត្តក្រចេះ ដែល​ជា​សមិទ្ធផល​ទី៩ នៃ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ជាមួយ​អង្គការ​ភូមិ​កុមារ​ SOS ​អន្តរ​ជាតិ។ ក្នុងឱកាស​នោះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ទូទៅ ដែលបាន​បរិច្ចាគ​ធនធាន​ឧបត្ថម្ភ​ដល់​អង្គការ​ភូមិ​កុមារ SOS អន្តរជាតិ និង​ក្នុង​នាម​រាជ​រដ្ឋាភិ​បាល​កម្ពុជា សម្តេច​តេជោ​បាន​ឯកភាព​ផ្ដល់​ទីតាំង​សម្រាប់​កសាងភូមិ​កុមារ SOS ចំនួន​២ កន្លែង​ទៀត នៅ​ខេត្តកំពត និង​ខេត្តព្រៃវែង។ សម្រាប់​គម្រោង​នៅ​ខេត្តកំពត ដែល​ជា​គម្រោង​ទី១០ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​បាន​ត្រៀម​ទីតាំង ដែល​មាន​ផ្ទៃដី​ទំហំ ៣ហិកតា ក្នុងភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ដែល​នឹង​ត្រូវ​ចាប់ផ្តើម​សាងសង់នា​ដើម​ឆ្នាំ​២០១៤​នេះ។ ដោយ​ឡែក​សម្រាប់​ ភូមិ​កុមារ SOS ក្រចេះ ដែល​​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​...

សម្តេច​តេជោ៖ ការ​​ដោះ​​ស្រាយ​​បញ្ហា​​ត្រូវ​ធ្វើ​​នៅ​​លើ​​តុច​រចា នៅ​ក្នុង​​សភា មិន​​អាច​ធ្វើ​តាម​​ចិញ្ចើម​​ថ្នល់​​បាន​​ទេ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ពី​ទី​រួម​ខេត្តក្រចេះ នា​ព្រឹក​ពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ ២០១៤ បាន​ប្រកាស​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​ពុំបាន​ស្នើ​ឲ្យ​មាន​អាជ្ញា​កណ្តាលពី​មន្ត្រី​អង្គការ​សហប្រជាជាតិ​ សម្រាប់​ការចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ ក្នុងឱកាស​ដែល​សម្តេច​បាន​ទទួ​ល​សវនាការ​​ជាមួយ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គកា​រ​សហប្រជាជាតិ​ប្រចាំកម្ពុជា កាល​ពី​ ថ្ងៃទី​១៥ ខែ​មករា​ឆ្នាំ​២០១៤​នោះទេ ដោយសម្តេច​បាន ស្នើ​ឲ្យ​សារព័ត៌មាន​មួយចំនួន​ធ្វើការ​កែតម្រូវ​ ចំពោះ​ការផ្សាយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​របស់ខ្លួន​ផង​ដែរ។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​នៅ​ក្នុង​ពិធី​សម្ពោធ​ភូមិ​កុមារ SOS អន្តរជាតិ ក្នុង​ខេត្ត​ក្រចេះ​ថា ក្នុង​ជំនួប​ជាង​បី​ម៉ោង​ជាមួយ​ខ្ញុំ​លោក Surya Prassad Subedi បានលើក​ស្នើសុំ​ធ្វើជាអាជ្ញាកណ្ដាល​ពីរ​លើក។ ប៉ុន្តែ​ខ្ញុំ​បាន​ឆ្លើយតប​ថា អត់​ទេ កម្ពុជា​ចាស់ទុំ​ហើយ​មិនចាំបាច់​បរទេស​ណា​ដឹក​ដៃ​ឲ្យ​ជួបគ្នា​ទេ យើង​មានលទ្ធភាព​ជួបគ្នា​បាន ទេតើ។ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា លោក Surya Prassad Subedi បាន ​និយាយថា ឲ្យ​គាត់​ធ្វើ​អ្វី?។ ខ្ញុំ​បាន​ប្...