Skip to main content

Posts

Showing posts from January 2, 2011

ស្ថាន​ភាព​ព្រំដែន​ព្រះ​វិហារ​ចង់​វិល​ទៅ​រក​សភាព​ការ​តាន​តឹង​ឡើង​វិញ

ព្រះវិហារ ៖ បើ​តាម​ការ​ប្រាប់​​ឲ្យ​ដឹង​​ពី​មេ​ទ័ព​ព្រំដែន​ប្រចាំ​នៅ​ព្រះវិហារ និយាយ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៨ មករា​នេះ​កង​ទ័ព​ថៃ​បាន​បង្កើន​កម្លាំង​មិន​ធ្លាប់​មាន ​មក​ដាក់​ពង្រាយ​នៅ​ខ្សែ​បន្ទាត់​ព្រំដែន​ជួរ​មុខ ប្រឈម ​ជាមួយ​កម្ពុជា​ម្តង​ទៀត ។ មេទ័ព​នោះ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ កងទ័ព​សៀម​ឥឡូវ​បាន​បង្កើន​ សព្វាវុធ​ទំនើប​ៗ​និង​រថក្រោះ​ជាច្រើន​គ្រឿង ហាក់​ដូច​ជា​មាន​ យុទ្ធ សាស្រ្ត​ត្រៀម​ធ្វើ​សង្រ្គាម​អ្វី​មួយ។   កង​ទ័ព​កម្ពុជា​របស់​យើង​ក៏​ត្រៀម​ជើង​ការ​ខ្ពស់​ផង​ដែរ នៅ​ពេល​ដែល​ឃើញ​សភាព​ការ​បែប​នេះ ។ ដោយ​ឡែក​ជំនួប​មេ​ទ័ព​និង​មេ​ទ័ព​និយាយ​ហាក់​ដូចជា​មិន​ស៊ី​ចង្វាក់​គ្នា​ទេ​នៅ​ព្រឹក​នេះ។ បំណង​របស់​កង​ទ័ព​ថៃ​គេ​ចង់​ឡើង​មក​នៅ​លើ​វត្ត​ខ្មែរ​វិញ តែ​កម្ពុជា​បដិសេធ​ចំពោះ​បំណង​នេះ  

ពលរដ្ឋខ្មែរ៦០នាក់ ព្រលឹងចុងសក់ ខណៈដែលទាហានសៀមបាញ់រះ នៅព្រំដែនត្រញំងប្រាសាទ

ត្រពាំង​ប្រាសាទ​-​ឧត្ដរ​មាន​ជ័​យ:   ​ គេ​អាច​ចាត់ទុកថា នេះ​ជា​សំណាង​មួយ​ក្នុង​១​ពាន់​គ្រោះថ្នាក់ ខណៈពេល​ប្រជាជន​កម្ពុជា ដែលមាន​មុខ​ដដែលៗ​ចំនួន​រហូតដល់​ទៅ​៦០​នាក់ ចូលទៅ​អូស​ឈើ គ្រញូង​ឲ្យ​ឈ្មួញ​មួយរូប​នៅក្នុង​ទឹកដី​សៀម ហើយ​ត្រូវ​ទាហាន​ឈុតខ្មៅ​សៀម​ជាច្រើន​នាក់​ធ្វើ សកម្មភាព​បាញ់រះ​ពេញ​ព្រៃ ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​រត់​យករួចខ្លួន​ទាំង​ជីវិត​ប្រផិតប្រផើយ​ ចូលមកក្នុង​ទឹកដី​កម្ពុជា វិញ ។​ ​ ហេតុការណ៍​ទាហាន​សៀម​ឈុតខ្មៅ​បាញ់​ប្រជាជន​កម្ពុជា​ខាងលើ កើតឡើង​នៅវេលា​ម៉ោង ១១ និង ៣០​នាទី ថ្ងៃត្រង់​ទី​៧ ខែមករា ឆ្នាំ​២០១១ ស្ថិតក្នុង​ទឹកដី​សៀម ភូមិ​ដូន​អាវ ឃុំ​ដូន​អាវ ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ីកា​កេ​ត ឈម​នឹង​ទឹកដី​កម្ពុជា​ចំណុច​អូរ ៥០ ឃុំ​ត្រាំ​ប៉ោង ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ។ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ ជនកម្ពុជា​ទាំង ៦០ នាក់ ដែល​សៀម​ដេញ​បាញ់​នោះ​គឺមាន​ពលរដ្ឋ​កម្ពុជា​ម្នាក់​ត្រូវ​ទាហាន​សៀម​ឈុតខ្មៅ ​សៀម ចាប់ខ្លួនបាន ហើយក៏​ត្រូវបាន​ដោះលែង​ឲ្យ​វិល​ត្រឡប់មក​ដី​កម្ពុជា​វិញ​បន្ទាប់ពី​ សមត្ថកិច្ច​កម្ពុ​ជា ធ្វើការ​សម្របសម្រួល​គ្នា​ជាមួយ​ទាហាន​សៀម ។​ ​ សេចក្ដីរាយការណ៍​ខាងលើ​បាន​បញ្ជាក់ថា ព...

STATEMENT: The spokesperson of the Press and Quick Reaction Unit (PRU) of the Office of the Council of Ministers (OCM) of the Royal Government of Cambodia

The spokesperson of the Press and Quick Reaction Unit (PRU) of the Office of the Council of Ministers (OCM) of the Royal Government of Cambodia is dismayed at the statement of Thai Foreign Ministry Spokesman Thani Thongpakdee saying that “the ministry had ascertained that Mr. Panich and his group unknowingly trespassed into Cambodian territory while investigating Thai villagers’ complaints about land ownership,” as written under Kom Chad Luek Editorial, published 6 January 2011 in Bangkok Post Newspaper section. Whether or not Kom Chad Luek Editorial fabricated the news or distorted what Mr. Thani Thongpakdee had said, it is the obligation of Mr. Thani Thongpakdee to set the record straight. Otherwise, and in the absence of any protest by Mr. Thani Thongpakdee to the contrary, the Spokesperson of the PRU demands that Mr. Thani Thongpakdee retracts this inflammatory statement aimed at rallying the Thai public opinion to blame Cambodians for having arrested 7 Thai trespassers, sewing m...

ទាហាន​សៀម​បាញ់​ពលរដ្ឋ​ខ្មែរ​ទៀតហើយ ស្លាប់​ម្នាក់ របួស​ម្នាក់ បាត់​ខ្លួន​ម្នាក់

បន្ទាយមានជ័យ:   ​ទាហាន​ឈុតខ្មៅ​សៀម​ការពារ​ព្រំដែន​នៅក្បែរ​បង្គោល​ព្រំដែន​លេខ​២៦ ស្រុក​ឡាក់​ហាន​សាយ ខេត្ត​បូរី​រម្យ​របស់​ថៃ​បាន​ស្ទាក់​បាញ់រះ​លើ​ហ្វូង​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ ប្រមាណ ១០​នាក់ ដែល​ឡើង​កាប់​ឈើ​គ្រញូង​នៅ​ខ្នងភ្នំ​ដងរែក​ដោយបាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ ម្នាក់​និង​ធ្វើ​ឲ្យ​របួស​ម្នាក់ ។​ ​    ​លោក​យ៉​ត រ៉ា​យ អធិការ​ប៉ូលិស​ស្រុក​ថ្មពួក​បាន​និយាយថា កាលពី​ម៉ោង​៣​និង​៣០​នាទី ថ្ងៃទី​៦​មករា​២០១១ នៅ​ខាងជើង​បង្គោល​ព្រំដែន​លេខ​២៦ លើ​ខ្នងភ្នំ​ដងរែក ឈម​នឹង​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ទាហាន​ឈុតខ្មៅ​សៀម​ឈរជើង​ក្បែរ​បង្គោល​ព្រំដែន​នោះបាន​ស្ទាក់​បាញ់ប្រហារ​លើ ​ហ្វូង​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ចំនួន ១០​នាក់ ដែល​ស៊ីឈ្នួល​ឈ្មួញ​ឡើង​កាប់​ឈើ​គ្រញូង​តាម​ព្រំដែន ។​ ​    ​លោក​បន្តថា ជនរងគ្រោះ​ម្នាក់​ដែល​បាន​ត្រូវ​បាញ់​ស្លាប់ ហើយ​ពុំទាន់​បញ្ជូន​សព​ត្រឡប់មកវិញ​មានឈ្មោះ​ឡាង សម្បត្តិ អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​បឹង​តា​ស្រី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ម្នាក់ទៀត​បាត់​ខ្លួន​តែ​បាន​វិល​មក​ផ្ទះ​នៅ​ថ្ងៃទី​៧ មករា ២០១១ ។ ពលរដ្ឋ​ទាំងនោះ គឺ​៦​នាក់...

ជីវិតនយោបាយនាយករដ្ឋមន្ដ្រីថៃលិច អណ្ដែត តាមវាសនា ថៃ៧នាក់ ក្នុងគុកព្រៃស

ជីវិត​នយោបាយ​របស់​នាយក​រដ្ឋ​ម​ន្ដ្រី​ថៃ​ ​កំពុង​លិច​អណ្ដែត​តាម​ជោគវាសនា​ ​របស់​ជន​ជាតិ​សៀម​៧នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​គុក​ព្រៃ​ស​របស់​ប្រទេស​កម្ពុ​ជា​។​ ​បើ​សិន​ជន​ជាតិ​សៀម​ទាំង​នេះ​ឆាប់​បាន​រួច​ចេញ​ពី​ពន្ធនាគារ​ ​លោក​នាយក​រដ្ឋ​ម​ន្ដ្រី   សៀម​នឹង​មាន​គ្រោះ​ជោគ​ល្អ   ,   តែ​បើ​សិន​ក្រុម​នេះ​ត្រូវ​នៅ​អនុ​វ​ត្ដ​ទោស​ទណ្ឌ​តាម​ ​កំហុស​ជា​យូរ​ថ្ងៃ​ ​នុ៎ះ​នាយក​រដ្ឋ​ម​ន្ដ្រី​ក៏​នឹង​ប្រសព្វ​ជាមួយ​គ្រោះ​កាច​យ៉ាង​ទាន់​ ​ហ​ន់​ដែរ​ ​ពីព្រោះ​លោក​ជា​មេ​គំនិត​ជ​ម្រុ​ញ​ឱ្យ​ជន​ជាតិ​សៀម​ទាំង​៧នាក់​រំលោភ​ ​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ ​។ តាម​ប្រភព​នានា​ផ្សាយ​នៅ​ទី​ក្រុង​បាងកក​ប្រទេស​ថៃ​បាន​ឱ្យ​ដឹង​ថា​ ​ក្រុម​សម្ពន្ធ​ ​ភាព​អ្នក​ស្នេហា​ជាតិ​ថៃ   (ក្រុម​អាវ​លឿង   )   ដែល​ធ្លាប់​ជា​កម្លាំង​ស្នូល​លើក​ប​ន្ដុ​ប​ ​លោក​អាប់​ភី​ស៊ី​ត​ ​វេចា​ជី​វ៉ា​ ​ឱ្យ​ធ្វើ​ជា​នាយក​រដ្ឋ​ម​ន្ដ្រី​ក្រោយ​រដ្ឋ​ប្រហារ​អតីត​ ​នាយក​រដ្ឋ​ម​ន្ដ្រី​ថា​ក់​ស៊ី​ន​ ​ស៊ី​ណា​វ៉ា​ត្រ​ ​ចាប់​ពី​ពាក់កណ្ដាល​ឆ្នាំ​២០០៦មក​នេះ​ ​បាន​ ​ប្រមូល​គ្នា​ធ្វើ​បាតុកម្ម​រ​យៈ​ពេល​ពីរ​ថ្ងៃ​មក​ហើយ​ ​ទាមទារ​លោក​អាប់​ភី​ស៊ី​ត​ឱ្យ​ចុ...

ការ​សួរ​យក​ចម្លើយ​ជន​ជាតិ​ថៃ​៧នាក់​ជា​លើក​ទី​២ស្ថិត​ក្នុង​អាថ៌​កំបាំង

ភ្នំពេញ​៖   លោក ​ស្រី​ចាំង​ ​ស៊ី​ ​ណា​ត​ ​ចៅក្រម​ស៊ើប​​សួរ​សាលា​​ដំបូង​ ​រាជ​ធានី​ភ្នំពេញ​ ​ខ​ណៈ​ដែល​​កាសែត​ ​នគរ​វ​ត្ដ​សួរ​សំណួរ​ថា​ ​តើ​បន្ទាប់​ពី​ ​សាកសួរ​​ជន​ជាតិ​ថៃ​ទាំង​​៧នាក់​ក្រោម​ ​ការ​ចោទ​ប្រកាន់​​បទ​ល្មើស​ចំនួន​២   មាន​អ្វី​ប្លែក​ទៀត​ដែរ​ឬ​អត់   ?   ពេល​ ​នោះ​លោក​ស្រី​ចាំង​ ​ស៊ី​ណា​ត​ ​បាន​ ​បញ្ជាក់​ថា   “ករណី ​នេះ​ខ្ញុំ​កំពុង​តែ​ធ្វើ​ ​ការ​ស៊ើប​សួរ​ជា​សម្ងាត់​ ​ដូច្នេះ​ខ្ញុំ​មិន​ ​អាច​ ​ជម្រាប​ពី​បញ្ហា​ទាំង​នោះ​បាន​ទេ​ ​សូម​ ​អភ័យ​ទោស   ”។ ពិត ​ណាស់​ក្នុង​ការ​សាកសួរ​ជន​ជាតិ​ ​ថៃ​ទាំង​៧នាក់​ ​ដែល​ចូល​មក​ដី​ខ្មែរ​ដោយ​ ​ខុស​ច្បាប់​ ​និង​ទុច្ចរិត​ចូល​ក្នុង​តំបន់​យោធា​ ​ត្រូវ​ចៅក្រម​ស៊ើប​សួរ​កោះ​ហៅ​មក​សួរ​ ​ចម្លើយ​តាំង​ពី​ព្រឹក​ថ្ងៃ​ទី​៦   ខែ​មក​រា​ ​ឆ្នាំ​ ​២០១១   រហូត​ដល់​ម៉ោង​៧យប់​ទើប​ចប់​ ​តែ​លទ្ធ​ផល​គ្មាន​នរណា​ម្នាក់​ដឹង​ថា​ ​មាន​ ​បទ​ល្មើស​ថ្មី​បន្ថែម​ទៀត​ ​ឬ​ក៏​យ៉ាង​ណា​ ​នោះ​ទេ​ ​។ កន្លង​មក​ជន​ជាតិ​ថៃ​ទាំង​៧នាក់​ត្រូវ​ ​បាន​ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ចូល​ ​ដោយ​ខុស​ច្បាប់​តាម​មាត្រា​២៩   នៃ ​ច្បាប់​ ​អ​ន្ដោ​ប្រវេ​សន៍​ ​និង​ករណី​...

ទាហានថៃបាញ់ពលរដ្ឋខ្មែរស្លាប់ម្នាក់ទៀតហើយនៅព្រំដែន

បន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុង ​ចំណោម​១០​នាក់ ដែល​បាន​ ឡើង​ទៅ​ស៊ី​ឈ្នួល ​លី​ឈើ គ្រញូង​លើ​ភ្នំ​ដង​រែក​ត្រូវ​បាន ​ទាហាន​ថៃ​ បាញ់​ស្លាប់​ម្នាក់ ចំណែក​៩​នាក់​ ទៀត​បាន​រត់​រួច។ តាមប្រភពព័ត៌មានពីខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ថ្មីៗ​នេះ ពលរដ្ឋ​ខ្មែរ​ម្នាក់ត្រូវបានទា​ហាន​ថៃ​បាញ់​ស្លាប់​ខណៈ​ពេល​ដែល​ពលរដ្ឋ​រូប​នោះបានឡើងទៅស៊ីឈ្នួលកាប់ឈើនិងលីឈើគ្រ ញូងឲ្យឈ្មួញហើយជ្រុលចូលទៅក្នុងទឹកដីថៃប្រមាណ២គីឡូម៉ែត្រ។ លោកជា សុផុន ប្រធានវរៈ៥០៥ ចំណុះឲ្យសឹករង​ខេត្ត​បាន​មាន​ប្រសាសន៍​ប្រាប់កម្ពុជាថ្មី នៅ រសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០១១​នេះថា លោកមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់ជុំវិញ​ករណីបាញ់ប្រហារ លើ ពលរដ្ឋខ្មែរ ពីសំណាក់ទាហានថៃ​នោះ​នៅឡើយទេ​ ដោយគ្រាន់តែ​ទទួល​ព័ត៌ មានថា មានពលរដ្ឋ​ខ្មែរ​ម្នាក់​នៅភូមិ មហោស្រព ឃុំគោក​រមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ​ ត្រូវបាន​ស្លាប់​ដោយ​ទាហានសៀម បាញ់ សម្លាប់ ប៉ុន្តែមិនទាន់ដឹងថា​ បណ្ដាល​មកពី​មូលហេតុ​អ្វី​នោះ នៅ​ឡើយ​ទេ។ លោក​អះអាងថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ច្បាស់​លាស់​លោកនឹង​ធ្វើ​ការ​វាយ​តម្លៃទៅ​លើករណីនោះ។ ចំណែកលោកយ៉ាង រ៉ាយ អធិការ​ស្រុក​ថ្មពួក បាន​មានប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី​ថា កាលព...

ទំនិញនៅក្នុងភូមិជោគជ័យឡើងថ្លៃដោយសារសៀមបិតច្រករបៀង

បន្ទាយមានជ័យ ​៖ អ្នក​ស្រុក​នៅ​ក្នុង ​ភូមិ​ជោគជ័យ​ នាំ​គ្នា​និយាយ​ថា​​ទំនិញ​នៅ​ក្នុង​​ភូមិ​របស់​ពួក​​គាត់​មាន​​តម្លៃ​ឡើង​ ខ្ពស់​​ថ្វេរ​មួយ​​ជា​ពីរ​ក្រោយ​​ពី​ខាង​សៀម​​បាន​បិត​ច្រក​របៀន​​អស់​ទាំង​ ស្រុង​​តាម​បណ្ដោយ​​ព្រំដែន​​កម្ពុជា​សៀម​ធ្វើ​​អោយ​ពួក​គាត់​​មាន​ការ​ លំបាក​​បំផុត​សម្រាប់​​ជីវភាព​ប្រចាំ​ថ្ងៃ​។ បើ ​តាម​សំដី​របស់​ពលរដ្ឋ​ចំនួន​៥​ភូមិ​ក្នុង​នោះ​មាន​ភូមិ​លាន​ចាន់​ហៅ​ភូមិ​ ជោគជ័យ​ភូមិ​សីលា​ខ្មែរ​ភូមិ​ទំនប់​ដាច់​ភូមិ​ព្រៃ​ចាន់​ភូមិ​អូ​បី​ជាន់​ កំពុង​ប្រឈម​មុខ​យ៉ាង​ខ្លាំង​បំផុត​ខាង​បញ្ហា​ជីវភាព​ប្រចាំ​ថ្ងៃ​ព្រោះ​ ក្រោយ​ពី​ពួក​ជ្រុល​និយម​អាវ​លឿង​មក​បង្កើត​បញ្ហា​តាម​ខ្សែ​បន្ទាត់​ព្រំដែន ​កម្ពុជា​សៀម​គឺ​ពួក​គាត់​ទាំង​អស់​គ្នា​ត្រូវ​បាន​ផ្អាក​ទៅ​រក​ស៊ី​ប្រចាំ​ ថ្ងៃ​នៅ​លើ​ទឹក​ដី​សៀម​ពលរដ្ឋ​ក៏​បាន​បន្ត​ទៀត​ថា​មិន​មែន​ខាង​ទ័ព​ឬ​ កម្លាំង​ប៉ូលិស​កម្ពុជា​នាំ​គ្នា​បិត​ច្រក​របៀន​ទេ​គឺ​ខាង​ទាហាន​សៀម​ឯណោះ​ ជា​អ្នក​បិទ​ច្រក​របៀន​ហើយ​បណ្ដេញ​មិន​អោយ​ពលរដ្ឋ​ខ្មែរ​ឆ្លង​មក​ដី​សៀម​ ។ពលរដ្ឋ​ទាំង​នោះ​បាន​បន្ត​ថា​កាល​ពី​មិន​ទាន់​មាន​បញ្ហា​កើត​ឡើង​តាម​ ព្រំដែន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​នាំ​គ្នា​ទៅ​ធ្វើ​កា...

ទ្រង់​ ​រ​ណ​ឫទ្ធិ​ ​គាំ​ទ្រ​ថ្ងៃ​៧មក​រាជា​លើក​ដំបូង

 ភ្នំពេញ​៖   សម្ដេច​ក្រុម​ព្រះ​ ​ន​រោ   -   ត្ដម​ ​រ​ណ​ឫទ្ធិ​ ​បាន​ទទួល​ស្គាល់​ ​និង​អប​ ​អរ​សាទរ​ ​ចំពោះ​ថ្ងៃ​៧មក​រា​ ​ដែល​ជា​ ​ថ្ងៃ​រំដោះ​បង​ប្អូន​ប្រជា​ជន​ខ្មែរ​ពី​ក្រញាំ​ ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុ​ល​ ​ពត​ ​បន្ទាប់​ពី​ព្រះ​អង្គ​បាន​ចូល​ប្រឡូក​ក្នុង​ ​ឆាក​នយោបាយ​សា​ជា​ថ្មី​ ​។ យោង​តាម​លិខិត​ដែល​សម្ដេច​ក្រុម​ ​ព្រះ​ ​ន​រោ​ត្ដម​ ​រ​ណ​ឫទ្ធិ​ ​ផ្ញើ​ជូន​សម្ដេច​ ​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​កាល​ពី​ថ្ងៃ​ទី​៥   ខែ​ ​មក​រា​ ​ឆ្នាំ​២០១១   បាន​សរ​សេរ​ថា   “ក្នុង​ ​ឱ​កាស​ខួប​អនុ​ស្សា​វ​រី​យ៍​លើក​ទី​៣២នៃ​ថ្ងៃ​ ​៧មក​រា​ ​ខ្ញុំ​មាន​សេចក្ដី​សោមនស្ស​រីក​ ​រាយ​ ​សូម​ចូល​រួម​អប​អរ​សាទរ   ” ។   ជោគ​ ​ជ័យ​នៃ​ថ្ងៃ​៧មក​រា​ ​បាន​ធ្វើ​ឱ្យ​ប្រជា​ជន​ ​កម្ពុ​ជា​រួច​ផុត​ពី​របប​កម្ពុ​ជា​ប្រជា​ធិ​ប​ ​តេ​យ្យ​ ​ហើយ​បាន​នាំ​ឱ្យ​ខ្មែរ​គ្រប់​និ​នា​ការ​ ​មាន​ឱ​កាស​បង្រួប​បង្រួម​ ​ផ្សះផ្សា​រ​ជាតិ​ ​និង​បង្កើត​បាន​ជា​ព្រះ​រាជា​ណា​ចក្រ​ទី​២   ។ ឆ្លើយ​តប​ចំពោះ​ការ​ចូល​រួម​អប​អរ​ ​សាទរ​នេះ​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​បាន​ ​ផ្ញើ​លិខិត​ថ្លែង​អំណរ​ព្រះ​គុណ​សម្ដេច​ក្រុម​ព្រះ​ ​ក្នុង​នាម...

យោធា​ថៃ​ច្រាន​ចោល​ការរិះគន់​ពាក់ព័ន្ធ​ករណី​ជនជាតិ​ថៃ​៧​នាក់​

យោធា​ថៃ​ត្រូវ​បាន​រិះគន់​ថា​ខ្សោយ​ក្នុង​ការដោះស្រាយ​ករណី​ជនជាតិ​ថៃ​៧​នាក់ ដោយ​រួមទាំង​សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​លោក​ផានិ​ច វី​គិត​ស្រេត​ផង ដែល​ត្រូវ​ចាប់ខ្លួន​ពី​សំណាក់​ទាហាន​កម្ពុជា​នៅ​តំបន់​ព្រំដែន​មាន​ជម្លោះ​កាលពី​ចុងខែ​មុន​។​ មេបញ្ជាការ​យោធា​តំបន់​១​លោក​ឧត្តម​ដេ សីតា​ប៊ុត​បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា​ឧបទ្ទវេហេតុ​នេះ​បានកើ​ត​ឡើងដោយ​មិន​រំពឹង​ទុក​ហើយ​យោធា​បាន​ធ្វើ​ការងារ​របស់​ខ្លួន​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ​។​លោក​បាន​សួរថា​“​តើ​យោធា​មាន​បាន​ត្រូវ​គេ​ប្រាប់​ជាមុន​ថា​ក្រុម​នេះ​រួម​ទាំង​លោក​ផានិច​ផង​នឹង​ចូល​ក្នុង​តំបន់​ជម្លោះ​?​កង​យោធា​មូលដ្ឋាន​គ្រាន់តែ​បានដឹង​ថា​ក្រុម​នេះ​បាន​បើក​ហួស​ចំណុច​ឆែកឆេរ​មួយ​។​ទាហាន​បាន​ហៅ​ពួកគេ​អោយ​ឈប់​តែ​ពួកគេ​មិន​ឈប់​”​។​ លោក​បាន​បន្តទៀតថា​ពួក​ទាហាន​មិនអាច​តាម​ពួក​គេ​បាន​ទេ​ពីព្រោះ​ម៉ូតូ​របស់​ពួកគេ​ខូច​។​នៅពេល​ទាហាន​បាន​រក​ឃើញ​រថយន្ត​មួ​យ​និង​បាន​ព្យាយាម​តាម​អោយទាន់​ពួកគេ ជន​ទាំង​៧​នាក់​នេះ​បាន​ឆ្លង​របងលួស​បន្លា​និង​ចូល​កម្ពុជា​បាត់ទៅហើយ​។​បី​នាក់​ក្នុងចំណោម​ក្រុម​នេះ​បាន​រង់ចាំ​នៅ​ព្រំដែន ដូច្នេះ​យើង​ចង់​ជួយ​ពួ...

គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ទិវា​ជ័យ​ជំនះ​៧​មករា លើក​ទី​៣២​យ៉ាង​​អធិកអធម

  គណបក្ស​ប្រជាជន​ប្រារព្ធ​ខួប​៣២​ឆ្នាំ​នៃ​ផ្តួលរំលំ​របប​ខ្មែរក្រហម​៧​មករា នៅ   ​ ព្រឹក​​ថ្ងៃ​​ទី​​៧ ខែ​​មករា ឆ្នាំ​​២០១១ នៅ​​ទី​ស្នាក់​​ការ​​កណ្ដាល​​គណបក្ស​​ ប្រជាជន​កម្ពុជា​​ មាន​​ប្រារព្ធ​​ មហា​​មីទ្ទីង​​អបអរសាទរ​​ខួប​​លើក​​​ទី​​៣២ ទិវា​​ជ័យ​​ជំនះ​​៧​​មករា(៧ មករា ១៩៧៩-៧ មករា ២០១១) ដែល​ប្រារព្ធ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គ​​មហា​ធម្ម​ពោធិសាល​ ជា​ ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​​ព្រឹទ្ធសភា សម្ដេច​អគ្គ​មហា​សេបតី​តេជោ ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​នាយក​​រដ្ឋមន្រ្តី​​នៃ​​ ព្រះ​​រា​​ជា​​ណា​​ចក្រ​​កម្ពុជា និង​​សម្ដេច​​អគ្គ​​មហា​​ពញា​ចក្រី ហេង សំរិន ប្រធាន កិត្តិយស​​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា។ ក្នុងឱកាសនោះសម្ដេច អគ្គមហាធម្មពោធិសាល ជា ស៊ីម បានថ្លែងថា ៖ យើងប្រារព្ធទិវា នៃ​ជ័យជំនះនេះឡើង ក្នុងស្មារតីចងចាំជានិច្ច នូវឧក្រិដ្ឋកម្ម នៃរបបកម្ពុជា ប្រជាធិបតេយ្យ និងអត្ថន័យ ដ៏ ធំធេងជាប្រវត្តិសាស្រ្ត នៃជ័យជំនះ ៧មករា និងក្នុងស្មារតីគោរព ដឹងគុណដ៏ជ្រាលជ្រៅ ចំពោះវីរយុទ្ធ ជន យុទ្ធនារីនៃកងទ័ព បដិវត្តន៍កម្ពុជា ព្រមទាំ...

ការសាកសួរ​ជនជាតិ​ថៃ​៧​នាក់​បាន​ចប់​ដោយ​មិនទាន់​មាន​ការសម្រេច​អ្វី​ទេ

ក្រោយ​ការសាកសួរ​រយៈពេល​ជាង​១១​ម៉ោង​រួចមក សាលាដំបូង​រាជធានី​ភ្នំពេ​បាន​បញ្ចប់​ការ សាកសួរ​នៅវេលា​ម៉ោង​៧​និង​១៥​នាទី​ល្ងាច​ថ្ងៃទី​៦​មករា​នេះ​ដោយ​មិនទាន់​មាន​សេចក្តីសម្រេច​​អ្វី​នៅ​ឡើយ​ទេ​ដោយសារតែ​ហួស​ម៉ោង​រដ្ឋបាល​។   ​ប្រភព​គួរឲ្យ​ទុកចិត្ត​បាន​ឲ្យ​ដឹងថា បន្ទាប់​ពី​ការចាប់ខ្លួន អាជ្ញាធរ​កម្ពុជា​រកឃើញ​ម៉ាស៊ីនថតសម្លេង​ប្រភេទ​តូច​លាក់ទុក​ក្នុង​ខ្លួន​ឈ្មោះ ណា​រឿ​ម មុល​ជិត​វ៉ា​វ៉ាត់​តាណា ភេទ​ស្រី ជា​មេផ្ទះ និង ជា​លេខា​របស់​វិវៈ​ស៊ុំ​ក្វាម​ឃី​តដែល​ឧបករណ៍​នេះ​អាច​បម្រើ​ការងារ​ចារកម្ម​បាន​ព្រោះ​ស្រូប​សម្លេង​បាន​រាប់​សិប​ម៉ែត្រ​នៅ​ជុំវិញ​ខ្លួន និង​បញ្ជូន​ទៅ​ក្រៅប្រទេស​បាន​ភ្លាមៗ ពោល​គឺ​ដូចជា​ការផ្សាយ​បន្ត​ផ្ទាល់​​ដែរ​។​ ​ករណី​នេះ​អាច​នឹង​ត្រូវ​តុលាការ​ដេញដោល ហើយ​ប្រសិនបើ​គេ​រកឃើញ​ថា​មាន​ករណី​បំណងទុច្ចរិត​ណាមួយ​ទៀត​ក្នុង​គោលដៅ​ចារកម្ម​ឬ​អំពើ​ណាមួយ​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​វិស័យ​ការពារជាតិ​កម្ពុជា​នោះ ជនជាតិ​ថៃ​ទាំងនោះ ឬ​មួយចំនួន​អាច​នឹង​ត្រូវ​តុលាការ​ចោទប្រកាន់​បន្ថែ​ម​ទៀតជាមិនខាន​។   ​ប្រសិន​បើ​តុលាការ​រក​ឃើញ​បទ​ចោទ​បន្ថែម​ស្តីពី​ការប្រមូល​ព័ត៌មាន​ក្នុង​បំណង​ទុច្ចរិត​មែន ពួកគេ​អាច​នឹង​ត្រូវ​...

បទវិចារណកថា​៖ ហេតុអ្វី​បាន​ជាក្រុម​បក្សប្រឆាំង​ប្រមាថថ្ងៃ៧មករា ?

        ៣២ឆ្នាំ​ នៃថ្ងៃ​​រំ​ដោះ ​ ប្រជាពល​រដ្ឋ​ចេញ​ពី​មហាសោក​នាដ្ឋកម្ម​បន​ប្រល័​យ​​ពូ​ជសាសន៍​ប៉ុល​​ពត គឺ​​​​ថ្ងៃ​ទី​៧ ខែ មករា ឆ្នាំ១៩៧៩ បាន​នាំ​ឲ្យមាន​ការ​ចាប់​ផ្តើមជាថ្មី​​នូវ​សិទ្ធិ​រស់​រាន​មានជី​វិត​ និង​សិទ្ធិ​ដ៏​ទៃ​ជាច្រើន​ទៀត​ ទាំង​នោះ​ គឺ​ជាសក្ខី​ភាព​នៃ​ប្រវត្តិ​សាស្ត្រ​ដែលមិន​អាច​បំ​ភ្លេច​បាន​ នៃ​គុណ​បំ​ណាច់​របស់​ឥស្សរជន​​ជាថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​និង​កង​ទ័ព​វៀត​ណាម​ជា​មិត្ត ដែល​បាន​កំ​ទេច​​នូវ​របបដ៏​ឃោរឃៅ​យង់​ឃ្នង ហើយ​បាន​នាំ​មក​នូវ​ដង្ហើម​រស់​មក​ដល់​សព្វ​ថ្ងៃ​។           ដូច្នេះ​ថ្ងៃ​៧ មករា មិន​មែន​ជា​សត្រូវ​របស់​ជន​ណាមួយ​ឡើយ​ ចុះ​ហេតុ​អ្វី​​បាន​ជា​ក្រុម​គណបក្ស​ប្រឆាំង​ និង​អង្គការសមាគម​ជ្រុល​និយម​មួយ​ចំ​នួននៅ​កម្ពុជា​ មាន​ការប្រមាថ​ និង​ទោមនស្សជាមួ​យ​ថ្ងៃ៧​មករាទៅ​វិញ​?   ដែល​ក្នុង​ចំ​ណោម​នោះ​​ អ្នក​ដែល​រិះ​គន់​ថ្ងៃ​៧​មករា​ជាប្រចាំ​គឺគណបក្ស​ សម រង្ស៊ី​ដែល​យើង​សុំមិន​អត្ថាធិប្បាយអ្វី​ទៀត​ទេ​ក្នុង​ខណៈ ពេល​នេះ​ ។ដោយ​ឡែក ​មេដឹក​នាំ​​គណបក្ស​សិទ្ធិ​មនុស្ស​ លោកកឹម​ សុខា បាន​...