លោកស្រី អង់ សានស៊ូជី មានសុទិដ្ឋិនិយមថា ការបោះឆ្នោតនៅថ្ងៃទី១ ខែ មេសា ឆ្នាំ ២០១២ គឺជាជំហានដំបូងនៃដំណើរឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ
លោកស្រី អង់ សានស៊ូជី មេដឹកនាំគណបក្សបក្សប្រឆាំង (National League for Democracy Party) គណបក្សសម្ព័ន្ធជាតិសំរាប់លទ្ធិប្រជាធិបតេយ្យ បានឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានកម្ពុជាថា ការបោះឆ្នោតបំពេញបន្ថែមលើកទី២ ដើម្បីដណ្តើមអាសនៈនៅទំនេរចំនួន៤៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១ ខែ មេសា ឆ្នាំ២០១២ គឺជាជំហានដំបូងនៃដំណើរឆ្ពោះទៅរកនៃលទ្ធិប្រជាធិបតេយ្យ និងជាឱកាសសម្រាប់ប្រទេសភូមាក្នុងការបោះជំហានចូលក្នុងសមាគម អាស៊ាន ដើម្បីអភិវឌ្ឍខ្លួនលើវិស័យជាច្រើននាពេលអនាគត ដែលជាក្តីប្រាថ្នារបស់សហគមន៍អាស៊ាននោះផងដែរ។ សំរាប់លោកស្រី អង់ សានស៊ូជី ការបោះឆ្នោតនេះ គឺជាជោគជ័យមួយសំរាប់ប្រជាពលរដ្ឋភូមាទាំងមូល។ ជាក់ស្តែង ក្នុងសន្និសីទកាសែតដែលបានប្រព្រឹត្តទៅនៅគេហដ្ឋានរបស់់លោកស្រី កាលពីថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០១២ ក្នុងទីក្រុងរ៉ងហ្គូន មានទឹកមុខរីករាយប្រកប ដោយ ភាពជឿជាក់ តាមរយៈការ...