ឯ.ឧសុខ អាន ណែនាំឲ្យអ្នកតាក់តែងច្បាប់និងលិខិតបទដ្ឋានគតិយុត្តត្រូវតែសិក្សា និង វាយតម្លៃឱ្យបានហ្មត់ចត់លើផលប៉ះពាល់នានា
ជាការពិត ប្រ ទេស ណាក៏ត្រូវមានច្បាប់និងលិខិតបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រង សង្គម និង សេដ្ឋកិច្ចប៉ុន្តែយើងក៏ត្រូវប្រុងប្រយ័ត្នអំពីផលប៉ះពាល់អវិជ្ជមាននៃបញ្ញត្តិកម្មទាំងនោះ ដូចជាការរារាំងដល់ភាពប្រកួតប្រជែង ឬការដាក់បន្ទុកចំណាយធ្ងន់ធ្ងរទៅលើ ធុ រកិច្ច ជាដើម។ ដូច្នេះអ្នកតាក់តែងច្បាប់និងលិខិតបទដ្ឋានគតិយុត្តត្រូវតែសិក្សា និង ធ្វើ ការ វាយ តម្លៃឱ្យបានហ្មត់ចត់ លើ ផលប៉ះពាល់ដែលអាចកើតមាន ឡើងពី ច្បាប់ឬបទប្បញ្ញត្តិ នានា ។ ពិធីបើកអង្គសិក្ខាសាលាផ្សព្វផ្សាយគម្រោង វាយតម្លៃលើ ផល ប៉ះ ពាល់ នៃលិខិតបទដ្ឋានគតិយុត្ត (Regulatory Impact Assessment – ( RIA (រៀ)ដែលជាគម្រោង អនុវត្តដោយ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ( ECOSOCC) ក្រោមហិរញ្ញប្បទាន ឥតសំណងរបស់ ធនាគារ អភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី២៨ខែសីហាឆ្នំា២០១៤ នៅទីស្តីការវិមានមិត្តភាព។ ឯ.ឧយឹម ណុលឡា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌មានប្រសាសន៏ថា ដើម្បីផ្លាស់ប្តូរបទពិសោធន៏ក្នុងការធ្វ...