Skip to main content

Posts

Showing posts from February 8, 2015

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ ICAPP នៅទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ពីថ្ងៃទី​០៧-​១០ ខែកុម្ភៈ ឆ្នាំ២០១៥

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តីទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ ICAPP (សន្នសីទ​អន្តរជាតិ នៃគណ​បក្សនយោ​បាយ​នៅអាស៊ី) នៅទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ពីថ្ងៃទី​០៧-​១០ ខែកុម្ភៈ ឆ្នាំ២០១៥

រាជ​រដ្ឋា​ភិបាល​កម្ពុជា អស់​ជំនឿ​ចិត្ត ​លើក្រុ​មហ៊ុន​ស៊ិនទ្រី ដែល​មិន​មាន​​លទ្ធភាព​គ្រប់​គ្រាន់ ក្នុង​ការ​គ្រប់​គ្រង​ចាត់​ចែងសំរាម

រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវ ភាពអស់ជំនឿចិត្ត ទៅលើក្រុមហ៊ុនស៊ិនទ្រី ដែលមិនមាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងចាត់ចែងសំរាម នៅក្នុងរាជធានីភ្នំពេញ ឱ្យស្រប​នឹង​ស្ថាន​ភាព​រីកចម្រើន ជាក់ស្តែងនាពេលបច្ចុប្បន្ននេះទេ ។ ក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានផ្ញើទៅក្រសួងស្ថាប័នពាក់ព័ន្ធ កាលពីម្សិលមិញ បានឱ្យដឹងថា កន្លងមកក្រសួង និងសាលារាជធានីភ្នំពេញ បានទុកឱកាស ឱ្យក្រុមហ៊ុននេះ ធ្វើការកែលម្អ ការគ្រប់គ្រងក្នុង រយៈពេល១ឆ្នាំ ផងដែរ ។ រាជរដ្ឋាភិបាល ក៏បានជំរុញឱ្យក្រសួងពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យឡើងវិញ នូវកិច្ចសន្យារ ដែលបានចុះហត្ថ លេខា កន្លងទៅរវាង សាលារាជធានីភ្នំពេញ ជាមួយនឹងក្រុមហ៊ុន ស៊ីនទ្រី ដើម្បីពិនិត្យលទ្ធភាព ក្នុងការកែ សម្រួល ការទទួលខុសត្រូវ លើការប្រមូលសេវាប្រមូល និងដឹកជញ្ជូនសំរាម ក៏ដូចជាពិនិត្យលទ្ធភាព ឱ្យក្រុមហ៊ុន ផ្សេងទៀត អាចចូលរួម ផ្តល់សេវានេះ នៅតាមបណ្តាខេត្តនានា ជំនួសឱ្យការធ្វើសេវាផ្តាច់មុខ តែក្រុមហ៊ុន មួយផងដែរ៕

សេចក្តីបំភ្លឺ របស់កងរាជអាវុធហត្ថល់ផ្ទៃប្រទេស ពាក់ព័ន្ធនិងការលេចលឺព័ត៌មាន នូវការកាត់ប្រាក់ខែពីនាយទាហាន និងពលទាហាន អ.ហ