ថ្មីៗនេះសាធារណៈមតិកំពុងផ្តោតការចាប់អារម្មណ៍លើបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ដែលលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ អាចនឹងត្រូវជួប ដោយសារតែមាត់ឥតគំរបរបស់គាត់ ហើយអ្វីដែលប្រជាពលរដ្ឋកំពុងតែរង់ចាំមើលនោះ គឺ តើលោកប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ដែលមានតួនាទី ជាប្រធានក្រុមមតិភាគតិចរដ្ឋសភា និងជាដៃគូរសន្ទនារបស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដុតដៃដុតជើងជួយ អនុប្រធានរបស់ខ្លួនដល់កំរិតណា? ខណៈដែលព័ត៌មានពីការបែកបាក់ផ្ទៃក្នុងរបស់អ្នកទាំងពីរ ហាក់មានសន្ទុះកាន់តែខ្លាំងឡើងៗ។ កាលពីពេលថ្មីៗនេះ គេបានដឹងថា លោក កឹម សុខា បានទៅស្រែកក្បែងៗនៅសហរដ្ឋអាមេរិកថា គាត់ពិតជាមានការសោកស្តាយ ដែលមិនអាចធ្វើការផ្លាស់ប្តូរប្រទេសជាតិបាន ពោលគឺបរាជ័យក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល ដែលដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយលោក កឹម សុខា បានទទួលស្គាល់ថា រាជរដ្ឋាភិបាលរបស់លោក ហ៊ុន សែន គឺខ្លាំងក្លាណាស់ មិនងាយស្រួលក្នុងការផ្តួលរំលំទេ។ ទោះជាយ៉ាងណាបើមើលតាមសម្បកក្រៅ គេហាក់យល់ថា លោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិ និងក៏ត្រូវជាប្រធានរបស់លោក កឹម សុខា ផងនោះ ហាក់បានសម្តែងក្តីព្រួយបារម្ភចំពោះលោក កឹម សុខា ខណៈដែលប...