Skip to main content

Posts

Showing posts from October 16, 2011

បទសម្ភាសន៍ លោកបណ្ឌិត ឈឹម ផលវរុណ ប្រធានវិទ្យាស្ថានពលរដ្ឋវិជ្ជា ជាមួយលោក ជុំ កុសល ក្នុងកម្មវិធី បញ្ញាជន ស្តីពីនយោបាយទាល់ច្រករបស់ លោក សម រង្ស៊ី

ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១១             លោកជុំ កុសល           សំណួរ៖​ លោក សម រង្ស៊ី បានធ្វើយុទ្ធនាការមួយរាំងខ្ទប់មិនឲ្យ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅក្នុង​ សហគមអ៊ឺរុប បញ្ជូនអ្នកសង្កេតការណ៍​មកចូលរួមសង្កេតការណ៍ ការ​បោះឆ្នោត​​ឆ្នាំ២០១២-២០១៣ នៅក្នុងប្រទេសយើងនា​ពេល​ខាងមុខ​​នេះទេ។ ហើយម៉្យាង​ទៀត​ ស្នើសុំឲ្យគេទាត់ចោលនូវលទ្ធផលបោះឆ្នោត ប្រសិនបើគ្មានវត្តមានរបស់លោក​​​ នៅ​ក្នុង​ឆ្នាំ២០១២-២០១៣ ខាងមុខនេះ។ ដូច្នេះដើម្បីកុំឲ្យប្រជាពលរដ្ឋ​មាន​ការ​ភ័ន្តច្រឡំ​តាម​ការ​​អូសទាញ​ របស់គាត់​​​ សូមលោក​បណ្ឌិត​​លើកយ​កបញ្ហានេះ​​មកបកស្រាយ​​ជូន​ប្រជា​​ពលរដ្ឋ​​ឲ្យលោក​ បានយល់អំពីគំនិតទុច្ចរិត និងនយោបាយ​ទាល់ច្រក​​របស់​លោក សម រង្ស៊ី បន្តិច​បាទ​?​​           លោកបណ្ឌិត ឈឹម​ ផលវរុណ ​           ចម្លើយ​៖​ អ្វីដែលលោក សម រង្ស៊ី បានធ្វើនោះ ប្រហែលជាគាត់ភ្លេចគិតថា​ទង្វើ​របស់​​គាត់​ ដែលបានធ្វើនៅក្នុងក្របខណ្ឌប្រជាធិបតេយ្យ​ដូចពេលនេះ គឺគាត់​កំពុង​តែជាន់​ឈ្លី...

Cambodia asks for more assistance in conserving Buddhist pagodas to attract more tourists

PHNOM PENH, Oct. 21, 2011 (PRU) – Cambodia’s Deputy Prime Minister Dr. Sok An said on Friday that the country needs more technical and financial assistance for the government’s effort to preserve the country’s cultural heritage, by repairing paintings of Buddhist pagodas along the river in Siemreap to attract more tourists. Dr. Sok An thanked the Holcim company, which is funding the restoration of paintings on the inner and outer walls of Bakong pagoda in Siemreap province, the home of Angkor. The series of paintings on the wall of the pagoda, many of which dated back to the 1930s and ’40s, recount the Buddha’s life, as is customary in Cambodian pagodas. The Bakong pagoda is located about 17 km south of Siemreap town. Dr. Sok An also asked Holcim possibly to restore other paintings at Buddhist pagodas along the river in Siemreap as well as to repair statues at Angkor. “We have to master those arts and how to make them look as fresh as before,” he sai...

បទអត្ថាធិប្បាយ ស្ថានភាព​កម្ពុជា ២០ ឆ្នាំ​ក្រោយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

           រយៈពេល​២០ឆ្នាំ ក្រោយ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ា​រីស​ ថ្ងៃ​ទី​២៣ តុលា ឆ្នាំ ១៩៩១ ‑ ២៣ តុលា ឆ្នាំ​ ២០១១ ពិត​មែន​តែ​កិច្ច​ព្រម​រៀង​នោះ​ បាន​នាំ​ឱ្យ​កម្ពុជា ឯកភាព​គ្នា​ងាក​​មក​រក​តុចចារ​ និង​ឈាន​ទៅ​ដល់​ការ​បោះ​​ឆ្នោត​​ជ្រើសរើសសភាធម្ម​នុញ្ញនៅ​ឆ្នាំ ១៩៩៣ ដែល​រៀប​ចំ​ដោយ​អ៊ុន​តាក់​ និង​បង្កើត​បាន​នូវ​ច្បាប់​រដ្ឋធម្ម​នុញ្ញ​នៅ​កម្ពុជា​ក៏​ពិត​​មែន​​ ប៉ុន្តែសន្តិ​ភាព​នោះ មិន​ទាន់​បានធានា នូវ​ស្ថិរភាព​ និង​សុខសន្តិ​ភាព​ទាំង​ស្រុង​សម្រាប់​ពល​រដ្ឋកម្ពុជា​នោះ​ទេ​។           ការ​បញ្ចប់​សង្គ្រាម​បាន​ជា​ស្ថាពរ​ គឺពិត​ជា​កើត​ឡើង​តាម​រយៈនយោបាយ​ឈ្នះ​‑ឈ្នះ​ របស់​សម្តេច ហ៊ុន  សែន​ នៅ​ចុង​ឆ្នាំ ១៩៩៨ ដែលបាន​​រំ​លាយ​ចោល​ទាំង​ស្រុង​នូវ​អង្គការ​ចាត់​តាំង​ខ្មែរ​ក្រហម​ និង​បាន​ធ្វើ​នូវ​សមា​ហរណ​កម្ម​ពួក​គាត់​ចូល​រួម​ កសាង និង​​ អភិ​វឌ្ឍសង្គម​ជាតិ​មក​ដល់​សព្វ​ថ្ងៃ​។           បើ​ទោះ​ជា​ ​រាជ​រដ្ឋាភិបាល​ធានាបាន​នូវ​ សុខ សន្តិ​ភាព​ ស្ថេរភាព​នយោបាយ​ និង​គ...

សេចក្តី​ប្រកាស​ព័ត៌មាន​ ជំនួបពិភាក្សារវាង ឯកឧត្តម​ សុខ អាន និង​​​លោកជំទាវ​ Patricia O’Brien ស្តីពីការវិវត្តន៍ថ្មី​ៗរបស់​​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​​ក្នុង​តុលាការ​ កម្ពុជា​ (អ.វ.ត.ក)​

សេចក្តី​ប្រកាស​ព័ត៌មាន នា​រសៀលថ្ងៃ​​នេះ​​ នៅ​ទីស្តីការគណៈរដ្ឋមន្រ្តី​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ សុខ អាន បាន​ទទួល​ជួបពិភាក្សា​ជាមួយ​​​លោកជំទាវ​ Patricia O’Brien អគ្គ​លេខាធិការរង​​អង្គការ​សហប្រជាជាតិទទួលបន្ទុក​កិច្ចការ​ច្បាប់​ និង​ជា​អ្នកប្រឹក្សា​ផ្នែក​​ច្បាប់​ ស្តីពីការវិវត្តន៍ថ្មី​ៗរបស់​​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​​ក្នុង​តុលាការ​ កម្ពុជា​ ( អ.វ.ត.ក )​។ ភាគីទាំងពីរ​បាន​បញ្ជាក់​សារជាថ្មី​នូវ​ការ​គាំទ្រ​យ៉ាង​មុត​មាំ​ចំពោះ​កិច្ច​ការ​របស់​ អ.វ.ត.ក   និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ម្ចាស់​​ជំនួយ ព្រម​ទាំង​​​មានមោទនភាព​ចំពោះ​​​ជោគ​ជ័យ​​ដែល​​តុលាការ​នេះ​ទទួលបាន​រហូត​មក ​ដល់បច្ចុប្បន្ន​​ ក្នុង​នោះ​​រួមមាន​ ការ​ចូល​រួម​គាំទ្រ​ដ៏ច្រើន​លើ​សលុប​​ពី​សាធារណជន។ ភាគី​ទាំងពីរ​បាន​ផ្តោត​សារៈសំខាន់​ផងដែរ​​​លើ​​សំណុំ​រឿង​០០២ ​ដែល​​ជា​សំណុំ​រឿង​មួយដ៏​សំខាន់​បំផុត​​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​តុលាការ​ យុត្តិធម៌​អន្តរជាតិ​ ដោយ​​បាន​នាំ​មក​កាត់ទោស​នូវ​មេដឹកនាំជាន់​ខ្ពស់​​​​​​នៃ​របប​​ប្រល័យ​ពូជ​ សាសន៍​ ដែល​នៅ​រស់​រានមាន​ជីវិត។ ឯកឧត្តម ​ឧបនាយករដ្ឋមន្រ្តី​បាន​សង្កត់​ធ្ងន់​អំពី​ភាព​ចាំ​បាច់​របស...

Press Statement, H.E. Sok An and Ms Patricia O’Brien, to discuss recent developments at the Extraordinary Chambers in the Courts of Cambodia (ECCC)

PRESS STATEMENT This afternoon H.E. Deputy Prime Minister Sok An and Ms Patricia O’Brien, Under Secretary-General for Legal Affairs, the Legal Counsel of the United Nations, met at the Office of the Council of Ministers to discuss recent developments at the Extraordinary Chambers in the Courts of Cambodia (ECCC). Both Parties reiterated their strong support for the work of the ECCC, their appreciation to the donors, and pride in its success achieved to date, including unprecedented public participation. They stressed the critical importance of Case 002 as one of the most signficant cases in international judicial history, bringing to trial all the surviving senior leaders of a genocidal regime. The Deputy Prime Minister emphasised the need for decision makers on both sides to discharge their responsibilities without allowing themselves to be distracted by intense speculation, pressure and interference from the media and other outside parties. They welc...

Cambodia, U.N. discussed issues relating to the work of the Extraordinary Chambers in the Courts of Cambodia (ECCC)

PHNOM PENH, Oct. 20, 2011 – Cambodia’s Deputy Prime Minister H.E. Dr. Sok An and U.N. Under Secretary-General for Legal Affairs, Ms Patricia O'Brien on Thursday discussed a number of issues, in particular the recent unexpected resignation of the ECCC international Co-Investigating Judge Siegfried Blunk Dr. Sok An said that Blunk’s resignation was influenced by a crescendo of speculation and interference by certain media and outside organizations aimed at discrediting the achievements of the ECCC and pressuring its direction. “The resignation of judge Blunk was not natural or coherent”, given that he had worked cooperatively and closely with his national counterpart Co-Investigating Judge for almost a year. The Deputy Prime Minister emphasised the need for decision makers on both sides to discharge their responsibilities without allowing themselves to be distracted by intense speculation, pressure and interference from the media and other outside parties. “O...

បទវិចារណកថា៖ លោក​ សម​ រង្ស៊ី​ កំពុង​តែ​​បង្កើត​រឿង​ដែល​មិន​មែន​ជា​ការ​ពិត

           អាចជាលេសដើម្បី​រកច្រកចូលស្រុក​​​ លោក សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេសខ្លួន ​​បានខិតខំ​បង្កើត​នូវរឿង​រ៉ាវជាច្រើន​ករណី ដើម្បី​ទម្លាក់​កំហុសមក​លើប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​ការប្រកាស​ប្តឹង​សម្តេចហ៊ុន សែន ពីបទ​ឧក្រិដ្ឋនានា​ទៅតុលាការ​អន្តរជាតិ ​​​ដែលការ​ចោទប្រ កាន់ទាំង​អស់។ល។និង។ល។ ត្រូវបាន​លោក សម រង្ស៊ី ធ្វើការ​សុំទោស​ពីសម្តេច​រួចហើយ និង​បាន​សារភាព​ថា​ គឺជាការ​ចោទ​ប្រកាន់​គ្មាន​ការពិត។           តាម​រយៈការ​ប្រឌិត​នូវ​ព័ត៌មាន​មិន​ពិត​ ក្លែង​បន្លំ​ បំពុល​សាធារណមតិ លោក​សម ​រង្ស៊ី ​បាន​និយាយ​តាម​រយៈការ​​ធ្វើ​សន្និសីទ​កាសែត​នាពេល​ថ្មី​ៗនេះ​ថា​ «​ខ្ញុំ​នឹង​ប្តឹង​សម្តេច​ ហ៊ុន សែន ទាល់​តែគាត់​ចុះ​ចេញ​ពី​ដំ​ណែង​»។ក្រៅ​ពី​នេះ​ លោក​សម រង្ស៊ី​ បាន​ធ្វើ​ការ​រិះ​គន់​ថា​ លោក​នឹង​មិន​ទទួល​យក​ជា​ដាច់​ខាតនូវ​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​នាពេល​ខាង​ មុខ​ ប្រសិន​បើ​ពុំ​មាន​វត្តមាន​របស់​គាត់​ចូល​រួម និង​បាន​ទាម​ទារ​ឱ្យ​សហគមន៍​អន្តរជាតិ​ទាត់​ចោល​នូវ​លទ្ធផល​នោះ​ដែរ។   ការប្រកាសបែបនេះ គឺប...

សម្តេច​​អគ្គ​មហា​​សេនា​បតី​​តេ​ជោ ហ៊ុន សែន ដឹកនាំ​ប្​រតិ​ភូក​ម្ពុជា​​​​ចូល​​រួម​ពិធី​​​បើក​​ពិព័រណ៍​​ចិន​-​អាស៊ាន​​លើក​​ទី៨​នៅ​ទី​​ក្រុង​ណា​ន​នីង​​ប្រទេស​​ចិន​

​ ​​​ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន ​ នាយករដ្ឋមន្ត្រី​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បានដឹក​នាំ​ប្រតិភូ​កម្ពុជា​ចាក​ចេញ​ពី​រាជធានី​ភ្នំ​ពេញ​ធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង ស៊ី សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន នៅពេល​ព្រឹក​ថ្ងៃទី ២០ ខែ​តុលា ឆ្នាំ​២០១១​ ដើម្បី​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​រួម​ក្នុង​ពិធី​បើក​ពិ​ព័រ​ណ៌​ចិន-អាស៊ាន​ប្រចាំ​ឆ្នាំ​លើក​ទី​៨ ​ដែល​គ្រោង​មាន​រយៈ​ពេល​ ៣ ​ថ្ងៃ។ ទោះបី​យ៉ាង​ណា​ ឯកឧត្តម​ ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រីបាន​មានប្រសាសន៍ឲ្យ​ដឹង​ថា ដោយ​យោង​ទៅ​ដល់​ភាព​ចាំ​បាច់​នៃ​ការ​ងារ​នៅក្នុង​ប្រទេស សម្តេច​តេជោ ​នឹងធ្វើ​មាតុភូមិនិវត្តន៍​នៅពេល​រសៀល​ថ្ងៃទី២១ ខែ​តុលា ឆ្នាំ ២០១១​។  សេចក្តី​ជូនដំណឹង​​របស់​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិបាន​​ឲ្យ​ដឹង ថា ទស្សន​កិច្ច​​​របស់​ សម្តេច​តេ​ជោ​នាយ​រដ្ឋមន្ត្រី និង គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ត្រូវ​ចូល​រួម​ក្នុង​ពិធី​បើក​ពី​ព័រ​ណ៍ ចិន-អាស៊ាន​លើក​ទី ៨ និង ពិធី​បើក​កិច្ចប្រជុំ​កំពូល​វិនិយោគ និង ធុរកិច្ច​ចិន-អាស៊ាន ដែល​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី ២១ ដល់ ២៦ ខែតុលា​ឆ្នាំ ២០១១ នៅ​ទ...

សេច​ក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី ថ្ងៃទី១៩​ តុលា ២០១១

The NGOs Draft Law: It is a good law when the law is conformity with the Constitution of the Kingdom of Cambodia

បទអត្តាធិប្បាយ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​អង្គការ​មិន​មែន​រដ្ឋាភិ​បាល៖ ច្បាប់​នេះ​គឺជា​ច្បាប់​ដ៍​ល្អមួយ នៅពេល​ដែល​ច្បាប់​នេះ​ស្រប​ទៅ​និង​បញ្ញាត្តិរដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា

Analysis: Building or Shattering Democracy?

By Sam Sotha [ The comments in this article are solely those of the own opinion of the author ] Though there is no universally accepted definition of democracy, the origin of this term comes from the Greek language: Demos, meaning “people” and Kratos, referring to “power”.  Therefore the founding principle of democracy is that people are vested in power directly or through their elected representatives.  They make decision on their behalf. From there on countries, especially those that just emancipated from colonialism or emerged from oppression, were striving to build and strengthen their societies by establishing strong vivid internal security to a sound and imperishable socio-economic society.  Gradually, they moved to establish the rule of law to enforce security and order, teaching their people the principle of democracy, including freedom of expression, human rights and so forth.  However, economically speaking those people needed to surv...

បទអត្ថាធិប្បាយៈ ការបែកបាក់ផ្ទៃក្នុង កំពុងបន្តកើតមាននៅក្នុងបក្ស សម រង្ស៊ី

វិបត្តិនយោបាយផ្ទៃក្នុងនៅតែបន្តបោកបក់សន្ធប់ ជញ្រ្ជុំយ៉ាងខ្លាំងមកលើគណបក្ស សម​ រង្ស៊ី​ ស្របពេល​ដែលទ្វីប​អាស៊ី​ទាំង​មូលកំពុងរងគ្រោះនៃវិបត្តិធម្មជាតិទឹកជំនន់។ ចរន្ត​នៃព្យុះរលក​នយោ​បាយ​​​នេះ បានរុញច្រាន​បង្ក​ឲ្យមាន​ការ​បែក​បាក់​ ប្រេះស្រាំជាបន្ត​បន្ទាប់​គ្មាន​ស្រាក​ស្រាន្ត។ ជាក់ស្តែងកាលពីដើមខែតុលាកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់គណបក្ស សម រង្ស៊ី រួម​មាន​សមា​ជិកសភា សមាជិក​ព្រឹទ្ធ​សភា និងសកម្មជនជាច្រើនរូបទៀត បានសម្រេចចិត្តធ្វើ​ចំណាក​បក្ស ដែល​ចលនា​នៃការប្តូរបក្សនេះ បាន​ចាប់​ផ្តើម​កាន់​តែ​ខ្លាំងៗ និងមានទ្រង់ទ្រាយធំជាបន្ត​បន្ទាប់។ ជាការកត់សម្គាល់រាល់ការបោះឆ្នោត ឃុំ-សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិ ជិត​ឈាន​ចូល​មកដល់ ចលនារត់​ចេញ​ពីបក្ស​មួយ ទៅចូលបក្សមួយ បាន​និង​កំ​ពុង​កើត​មាន​ឡើង​យ៉ាង​គគ្រឹក​គគ្រេង ក្នុងនោះ​ភាគ​ច្រើន ពួកគេ​​​បាននាំ​គ្នា​ទៅចូល​រួមជាមួយគណបក្សប្រជាជនកម្ពុជា ឯមួយ​ចំ​នួន​តូច​ទៀត​ បាន​ទៅ​ចូល​រួម​ជាមួយគណ​​បក្ស​ដទៃ តាម​សិទ្ធិស្វ័យ​សម្រេច​អំពីជោគវាសនា នយោបាយ របស់​បុគ្គល​ម្នាក់ៗ ​ស្រប​តាម​គោលការណ៍​ប្រជាធិប​តេយ្យ​​សេរីពហុបក្ស។  អ្វីដែលត្រូវបានគេមើលឃើញថ្មីៗនេះ សមាជិក​សភា​តំ...

បទអត្ថាធិប្បាយ «គំរូកម្ពុជា» ដើម្បីសន្តិភាវូបនីយកម្ម និងដំណោះស្រាយជម្លោះផ្ទៃក្នុង

កាលពីថ្ងៃច័ន្ទ ទី ១៩ ខែ កញ្ញា ឆ្នាំ២០១១ នៅក្នុងវេទិកាអន្តរជាតិស្តីពី «សតវត្សអាស៊ី៖ បញ្ហាប្រឈមនិងក្តីសង្ឃឹម» ដែល​បានត្រូវប្រារព្ធឡើងនៅរាជធានីភ្នំពេញ លោក Mushahid   Hussain Sayed ដែលជា​អគ្គលេ​ខាធិ​ការ​នៃ​ចលនា​អ្នក​ប្រ​ជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អាស៊ីប៉ាស៊ីហ្វិក (CAPDI) បានពិពណ៌នាយ៉ាងច្បាស់លាស់អំពី «គំរូកម្ពុជា» របស់ CAPDI សម្រាប់ បង្កើតឲ្យមានសន្តិភាព និងដំណោះស្រាយជម្លោះផ្ទៃក្នុង។ សំខាន់បំផុតនោះ នេះគឺជាសារ ដែល​ឮរ​ន្ទឺដល់គ្រប់ទិសទីនៃទ្វីបអាស៊ី អឺរ៉ុប អាមេរិកឡាទីន និងអាហ្វ្រិក នៅទីណាក៏ដោយ ដែល​ជម្លោះ​ផ្ទៃក្នុង​កំពុង​តែបំផ្លាញ​ដល់​ជីវិតមនុស្ស និងទ្រព្យសម្បត្តិ ហើយរាំងស្ទះដល់ សន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ​ឲ្យបាន​ដឹង​​ថាដំ​ណោះស្រាយពិតជាមាន ហើយដែលគួរតែមើលដំណោះស្រាយបែប «គំរូកម្ពុជា» ដែល​បាន​ធ្វើ​សមាហ​រណ​កម្មភាគី ក្នុង​ជម្លោះ​បួន​ភាគី​ដែល​រួម​មាន​ក្រុម​រាជានិយម និងកម្លាំងខ្មែរក្រហម​ឱ្យ​ទៅ​ជា​កម្លាំង​ប្រដាប់ អាវុធ​រួម​ជាតិ​កម្ពុជា​មួយ និង​សម្រេច​បាន​សន្តិភាព ស្ថិរភាព និងវិបុលភាព សម្រាប់ប្រជាជន កម្ពុជាទាំងមូល។ គួរបញ្ជាក់ថា «ស្ថាបនិក» នៃ «គំរូ​កម្ពុជា» ​ន...

សេចក្តីថ្លែងការណ៍រួម របស់បណ្តាញ​កម្ពុជា​ដើម្បី​សន្តិភាព ទាក់ទងនិការ​ចាកចេញ​របស់លោក Siegfried Blunk ពីអង្គ​ជំនុំ​ជម្រះ​វិសាមញ្ញក្នុង​តុលាការ កម្ពុជា

អតីត​​អ្នក​​ការ​ទូត​​បារាំង​​ប្រចាំ​​កម្ពុជា​​កត់​សម្គាល់​​ថា​​ការ​​អភិវឌ្ឍ​​របស់​​កម្ពុជា​​ ក្រោម​​ការ​​ដឹក​​នាំ​​របស់​​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន សែន​

អតីត​ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​​​បារាំង​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា​លោក​ PHILIPPE ​​COSTE​ ​មាន​ប្រសាសន៍ នៅ​​ថ្ងៃទី ១៨ ខែ​តុលា​ ឆ្នាំ ២០១១​  ថា ​ការ​រំពឹង​ទុក​របស់​លោក​កាល​ពី​ ១៨ ​ឆ្នាំ​មុន​​ពេល​ដែល​រូប​លោក​ធ្វើ​ជា​​ឯកអគ្គរដ្ឋទូត​ប្រទេស​បារាំង​ប្រចាំ​នៅ​កម្ពុជា ថា​ កម្ពុជា​នឹង ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្រោម​ការ​ដឹកនាំ​របស់​ សម្តេចអគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន​ សែន​ ជា​​នាយករដ្ឋមន្ត្រី​នោះ​គឺ​ ​ពិត​ជា​ត្រឹមត្រូវ​។​ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ឲ្យ​ដឹង​ថា នៅពេល​អនុញ្ញាត​ឲ្យ​ចូល​ជួប​សំដែង​ការគួរសម​ជាមួយ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ភូមិគ្រឹះ ក្បែរ​វិ​មាន​ឯករាជ្យ។​ លោក PHILIPPE COSTE  មានប្រសាសន៍ថា រយៈពេល ១៨ ឆ្នាំ​កន្លង​មក​ហើយ​ដែល​រូបលោក​បាន​ចាក​ចេញពី​កម្ពុជា ​នៅ​ពេលដែល​លោក​វិលត្រឡប់ មកកម្ពុជា​វិញ​នៅ​ពេលនេះ លោក​បាន​កត់សម្គាល់​ឃើញ​ថា កម្ពុជា​មានការ​អភិវឌ្ឍ​គួរ​ជាទី​មោទនៈ​ក្រៃលែង។ លោក PHILIPPE COSTE  ថ្លែង​ថា ការរំពឹង​​គិត​របស់​លោក​ពិត​ជា​ត្រឹមត្រូវ នូវ​​អ្វីដែល​ សម្តេច​តេ​ជោ បានធ្វើ​កន្លងមក​គឺ​សម្រាប់​ប្រជាជន​ក...

ទូត​អាមេរិក ប្រចាំ​អាស៊ាន​ចង់​​ឲ្យ​​ពិភព​លោក​​មើល​ឃើញ និង​ជួយ​ជ្រោម​ជ្រែង​​​ប្រទេស​​កម្ពុជា​​ដែល​​មាន​សក្តា​នុពល ​

ឯកឧត្តម​ ដេវីត ខាឌីន (DAVID CARDEN) ឯកអគ្គ​រដ្ឋទូតសហរដ្ឋ​អាមេរិក​ប្រចាំ​អាស៊ាន មាន​ ប្រសាសន៍ នា​ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១១ ថា ព្រះ​រាជាណា​ចក្រ​កម្ពុជា​ជាប្រទេស​ដែល​មាន​សក្តានុពល​ជា​ច្រើន ដែលពិភព​លោក​ទាំង​មូល​គប្បី​មើល​ឃើញ និង គប្បី​ជួយជ្រោម​ជ្រែង​នូវសក្តានុពល​ទាំងនោះ​ ជា​ពិសេស ទៅលើ​បញ្ហា​សន្តិសុខ​ស្បៀង បញ្ហា​កាត់បន្ថយ​ភាពក្រីក្រ និង បញ្ហា​របស់​អាស៊ាន​បង្កើតជា​សហគមន៍​នៅឆ្នាំ ២០១៥ ខាង​មុខ​នេះ។ ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​ សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ ឲ្យដឹង​ថា នៅក្នុង​ជំនួប​សំដែង​ការ​គួរ​សមជាមួយ​ សម្តេចអគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន នៅវិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ ឯកឧត្តម​ ដេវីត ខាឌីន (DAVID CARDEN) បាន​ថ្លែងថា ឯកឧត្តម​នឹងធ្វើការ​ជាមួយ​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ ធ្វើ​យ៉ាង​ណា​គាំទ្រ​កម្ពុជា ដែលនឹង​ធ្វើជា​ប្រធាន​អាស៊ាននៅ​ឆ្នាំ ២០១២ ខាង​មុខនេះ។ ឯកឧត្តម​​បាន​ថ្លែង បន្ថែម​ថា អាស៊ាន​មាន​តួនាទី​យ៉ាង​សំខាន់ នៅ​ក្នុងពិភព​លោក ជាពិសេស​នៅពេល​ដែល​វេទិកាអាស៊ី បូព៌ា ដែល​នឹងរៀប​ចំឡើង​នៅ​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខនេះ។ ឯកឧត្តម​ ដេវីត ខាឌីន (DAVID CARDEN)​...