Skip to main content

Posts

Showing posts from August 10, 2014

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៤

បទ​អត្ថា​ធិប្បាយ៖ មហិច្ឆិតា​ អាច​នឹង​ក្លាយ​​ទៅ​ជាផេះ !

រត្ន័ សណ្ដាប់ ថ្ងៃទី២២​ ខែក្កដា​​​ ឆ្នាំ២០១៤​​​ ជាថ្ងៃកៀកនឹងគំរប់ខួប១ឆ្នាំ​ នៃការបោះឆ្នោត​សកល​នា ថ្ងៃទី២៨ ខែកក្ដដា​ ឆ្នំា២០១៤​កន្លង​​មក​ គេឃើញមេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ បានធ្វើ​សេចក្ដី​​សម្រេចចិត្ដ​យ៉ាងមោះមុតជួបប្រជុំពិភក្សា​ជាថ្មី​ម្ដងទៀត​ ​ជាមួយថ្នាក់ដឹងនំា​គណបក្ស​ប្រជាជនកម្ពុជា ដែល​​​ខណ : នោះ​បាន​​​ធ្វើ​ឲ្យ​មតិ​ជាតិ​ - អន្ដរជាតិ​មាន​ការ​សាទរយ៉ាង​ខ្លាំង​។ ទន្ទឹង​​នឹងនេះ​ គេ​ក៏មាន​ការ​ភ្ញាក់ផ្អើលយ៉ាង​ខ្លំាង​ផង​ដែរ គឺបន្ទាប់​ពីការ​ចរចាដែលមាន​រយ : ពេលតែ២០ថ្ងៃ​ប៉ុណ្ណោះ​​ មេដឹកនំា​ដឹកនំា​បក្ស​សង្គ្រោះ​​​​ជាតិ​បាន​លើក​ទ្បើង​នូវសំណើ​​​ទាមទារ​មិនចេះចប់មិនចេះហើយ​ ម្ដង​សុំនេះ ម្ដង​សុំនោះ​ ម្ដង​ដាក់​លក្ខខណ្ឌ័នេះ ម្ដង​​ដាក់​លក្ខខណ្ឌ័នោះ​ ​ មុន​នឹងក្រុម​ខ្លួនព្រម​ចូល​រួមប្រជុំជាមួយ​ ​អ្នក​តំណាង​​រាស្រ្ដ​​​​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រដ្ឋ​សភា​។ តើ ​​​ មេ​ដឹក​នាំ​បក្ស​សង្គ្រោះជាតិ​បាន​ទាមទារ​អ្វីខ្លះ?​ ជាការពិតណាស់​ ​គ្រាន់តែគេពិនិត្យ​​ដោយយ៉រៗ​ ​អ្វីដែលបក្សសង្គ្រោះ​ជាតិ​បានទាមទារ​នោះ មាន​​ជាអាទិ៍គឺទី១​ ស្នើសុំឲ្យ​មានការ​កែប្រែ​រដ្ឋ​ធម្មនុញ្ញ​ ទី២​​ ស្នើសុំ​ឲ្យ​មាន​កែប្រែ​ ​គ . ...

ដល់​ពេល​ដែល​​គណបក្ស​សង្គ្រោះ​ជាតិត្រូវ​បង្ហាញ ​ពី​​​ភាព​ស្មោះ​ត្រង់​របស់​ខ្លួន

        តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជា​ច្រើន​របស់​គណបក្ស​ប្រ​ជាជន​កម្ពុជាបាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើសក្បាល​ម៉ា​ស៊ីនរដ្ឋ​សភា ប្រធាន​ អនុប្រធាន​ និង​គណៈកម្មការ​ទាំង​១០​​ ​នា​ពេល​ខាងមុខ​ ក្នុង​ករណី​ដែល​ការ​បោះ​ឆ្នោតលើក​ទី​១ ​ដើម្បី​ផ្តល់​សេចក្តី​ទុកចិត្តដល់ឯកឧត្តម​ កឹម សុខា ធ្វើ​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋ​សភា​ បាន​ទទួលសម្លេងឆ្នោតគាំ​ទ្រ​​ច្រើន​ ប៉ុន្តែ នៅ​ពេល​បោះឆ្នោតលើក​ទី២ សម្រាប់​ដំ​ណែង​អនុប្រធាន​ទី២រដ្ឋសភា ដែល​នឹង​ត្រូវ​ផ្តល់​ជូន​ទៅ​ ឯកឧត្តម ងួន ញ៉ឹល ​បែរជា​បាន​ទទួល​សម្លេង​គាំ​ទ្រ​តិចវិញ​នោះ​  មាន​ន័យ​ថា សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នាំ​គ្នា​បោះ​ឆ្នោត​ឱ្យ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ សមាជិក​សភា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ស្មោះ​ត្រង់ និង​មិន​បោះ​ឆ្នោតគាំ​ទ្របេក្ខជន​ខាង​គណបក្ស​ប្រជាជន​វិញទេ។ ដូច្នេះ នៅ​ពេល​ដែល​ត្រូវ​បោះ​ឆ្នោត​​ជ្រើសតាំង​ប្រធាន និង​អនុប្រធាន​របស់​គណៈកម្មការ​ផ្សេង​ៗ​ទៀត ជា​ពិសេស គណៈកម្មការទី​១០ ដែល​តាម​គម្រោង​ គឺលោក​ជំ​ទាវ​ មួរ សុខហួរ បេក្ខជន​ឈរឈ្មោះ​ធ្វើ​ជា​ប្រធាន​នោះ  ហើយ​ដែល​កន្លងមកលោកជំ​ទាវ​ មូ...

សេចក្តីប្រកាសព័ត៌មាន ស្តីពីដំណើរទស្សនកិច្ចជាផ្លូវការ និង មិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

DPM Sok An : Cambodia’s Economic Growth Expected to Remain Strong

Cambodia’s economic growth is estimated to remain strong, which make the country become a lower-middle income country in the near future, said H.E. Sok An, Deputy Prime Minister and Minister in charge of the Office of the Council of Ministers. Addressing to the official inauguration ceremony of the 40th Annual Gathering/13th General Conference and Associated Meetings of the Asia-Pacific Institute for Broadcasting Development (AIBD) held here this evening, H.E. Sok An said last year, Cambodia recorded a growth rate of 7.6 percent and it is estimated to remain at between 7 and 8 percent for the coming years without overheating. “Based on this high growth, Cambodia is ranked 5th among developing countries that have realized their Millennium Development Goals—many of which we have achieved and even surpassed. Additionally, Cambodia is moving towards becoming a lower-middle income country in the near future and is estimated to become an upper-middle income country in 2030,” he added. ...

40th Annual Gathering/13th AIBD General Conference Opened Officially

The 40th Annual Gathering/13th General Conference and Associated Meetings of the Asia-Pacific Institute for Broadcasting Development (AIBD) were opened officially this evening under the presidency of H.E. Sok An, Deputy Prime Minister and Minister in charge of the Office of the Council of Ministers. The three-day gathering is of significance, further raising the spirits of solidarity, friendship, and cooperation among professionals in broadcasting, journalism and related fields in the region. “I strongly hope that the event will further promote professional ethics in writing, reporting, and broadcasting the information and news in an impartial way and with strict adherence to journalism code of ethics and highest quality of ethical behaviors and integrity,” he added. H.E. Sok An also laid stress on the the Royal Government of Cambodia’s efforts in actively promoting the freedom of press and expression, where all types of media, both local and foreign, can write, report and broad...

Cambodia To Dispatch Three Athletes to Attend the 2nd Summer Youth Olympic Games in China

Cambodia is going to dispatch three athletes to attend the 2nd Summer Youth Olympic Games in China, to be held from Aug. 16-28 in Nanning. The three athletes – Cheng Sopha, Dorn Sreymao, and Sokha Vireyavattey – will leave Cambodia on Aug. 14 to compete in swimming, wrestling and athletics events respectively, H.E. Vath Chamroeun, Secretary-General of National Olympic Committee of Cambodia (NOCC), said at a conference held on Aug. 12 in Phnom Penh. The Summer Youth Olympic Games is not only about competition, but also about experience and cultural exchange among the participating countries, he underlined. According to H.E. Vath Chamroeun, 204 nations with 3,808 athletes will join this international competition which includes 30 types of sports. The Summer Youth Olympic Games take place every four years. Article in Khmer by Chim Nary Article in English by So Sophavy

His Majesty the King Receives Credentials from Laotian Ambassador

His Majesty Norodom Sihamoni, King of Cambodia, on Tuesday received Letter of Credence from newly appointed Ambassador of the Lao People’s Democratic Republic to the Kingdom of Cambodia H.E. Prasith Sayasith at the Royal Palace, reported the National Television of Cambodia (TVK). H.E. Prasith Sayasith pledged to do his utmost to fulfill his diplomatic mission in order to keep strengthening the bilateral friendship and cooperation between Cambodia and Laos. His Majesty the King strongly hoped that the diplomatic term of H.E. Prasith Sayasith would make the connection, solidarity, and cooperation between the two countries doubly enhanced. The Cambodian monarch also expressed his royal gratitude to the leaders and people of Laos for providing support to Cambodia in time the country were facing with difficulties and, especially the human resources training, tourism and other crucial fields to involve in the reconstruction and development of Cambodia. By C. Nika

អាជ្ញាធរ​អប្សរាត្រៀម​លក្ខណៈទប់ទល់​ទឹកជំនន់ឆ្នាំនេះមិន​ឲ្យប៉ះ​ពាល់ដល់​ប្រាសាទបុរាណ

ខេត្តសៀមរាប ថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៤ អាជ្ញាធរ​អប្សរាបាន​ប្រកាស​ថា ខ្លួនបាន​ត្រៀម​លក្ខណៈ​រួច​ជាស្រេច​ហើយ​សម្រាប់​ទប់ទល់​នឹងទឹកជំនន់​នៅ​ក្នុង​រដូវ​វស្សាឆ្នំា​នេះ ​ដោយមិន​ឲ្យប៉ះ​ពាល់ដល់​ប្រាសាទបុរាណ​នៅ​ក្នុង​តំបន់​អង្គរឡើយ ​បើទោះបី​ជាស្ថាន​ភាព​ទឹក​ឆ្នំានេះ ​ដូច​ឆ្នំា​មុន ឬខ្លំាងជាង​ក៏ដោយ​។ លោក អ៊ឹង សុរិទ្ធី អនុប្រធាន​នាយក​ដ្ឋាន​ផ្សព្វផ្សាយ ​នៃ​អគ្គនាយក​ដ្ឋាន​អាជ្ញាធរ​អប្សរាបាន​មាន​ប្រសាសន៍​ប្រាប់អ្នកយកព៌ត័មាន កាលពីថ្ងៃទី១២ខែសី ហា ឆ្នាំ២០១៤នេះ​ថា បន្ទាប់​ពី​ក្រ​សួង​ធន​ធាន​ទឹក និងឧតុ​និយម​ប្រ​គល់​ទ្វារទឹក នៅ​បារាយណ៍ទឹកថ្លាមក​ឲ្យ​អា​ជ្ញាធ​​រ​​អប្សរា​គ្រប់​គ្រង​ទំាង​អស់នោះ​ អាជ្ញាធរ​អប្សរា បាន​ធ្វើ​ការ​ជុស​ជុល​ទ្វារទឹក ​ដែល​ខូច​ដោយ​បំ​ពាក់​សម្ភារ​ថ្មី​ទំនើបៗ ​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រ​សើ​រ ​ព្រម​ទំាង​បាន​ស្តារ​នូវ​ប្រ​ព័ន្ធ​ទឹក​បុរាណ​មួយ​ចំនួនឲ្យ​មាន​ដំ ណើរការល្អឡើង​វិញ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ទប់ទល់​នឹងទឹក​នៅ​ក្នុង​រដូវ​វស្សាឆ្នំា​នេះ​មិន​ឲ្យប៉ះ​ពាល់ដល់​ប្រាសាទបុរាណ​នៅ​ក្នុង​តំបន់​អង្គរ​នោះ។ លោក ​អ៊ឹង សុរិទ្ធី បាន​ឱ្យដឹងទៀតថា ក្រៅ​ពី​យុទ្ធ​សាស្រ្ត​រំ​ដោះ​ទឹក​មិន​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រាសា...

អង្គការសង្គ្រោះជនពិការខ្មែរអំពាវនាវឲ្យជនពិការមកទទួលយកការបណ្តុះបណ្តាល ជំនាញដោយឥតគិតថ្លៃ

ខេត្តសៀមរាប ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ ​ អង្គការ​សង្គ្រោះជន​ពិការខ្មែរ ដើម្បី​ការ​ពិតនៅ ខេត្តសៀមរាបបាន​អំពាវនាវឲ្យ​ជនពិការ​ទំាង​អស់​ ដែល​មិនទាន់​មាន​ជំនាញច្បាស់​លាស់​ឱ្យមកទទួល​ យកការ បណ្តុះបណ្តាល​នៅ​ក្នុង​អង្គការដោយឥតគិតថ្លៃ​​ ដើម្បី​ទទួលបាន​ជំនាញ​មួយពិត​ប្រាកដ​អាចយក​ទៅ​ប្រកប​មុខ​របររក​ស៊ី​ចិញ្ចឹម​ជីវិត​បាន​ ជាពិសេសគឺដើម្បីរួម​ចំណែក​កាត់​បន្ថយអត្រាជន​ពិការ​ដើរ​សុំទាន​គេផងដែរ។ ការអំពាវនាវនេះបានធ្វើឡើង ខណៈដែល​មានជន​ពិការ​មួយ​ចំនួន​មិន​ទាន់​មាន​ជំនាញ​ច្បាស់​លាស់​សម្រាប់  ​ប្រកប​អាជីវកម្ម​ចិញ្ចឹម​ជីវិត ហើយ​ពួក​គេ​តែង​តែ​ដើរ​សុំ​ទាន​​នៅ​តាម​ទី​សា​ធារណៈ ដែលជះឥទ្ធិពលមិនល្អ ដល់សង្គម និងទទួល រងនូវការមាក់ងាយពីសំណាក់ជនមួយចំនួនផងនោះ ទើបអង្គការ​សង្គ្រោះជន​ពិការខ្មែរបានចេញនូវការអំពាវនាវនេះ។ លោក គឹម សុវណ្ណ ប្រធាន​អង្គការ​សង្គ្រោះជន​ពិការខ្មែរដើម្បី​ការ​ពិតនៅ ខេត្តសៀមរាបបានឲ្យដឹងថា នៅ​ក្នុង​អង្គការ​របស់លោក​មាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​ឆ្លាក់​ថ្ម​ ឆ្លាក់​ឈើ កាត់​ដេរ​ និង​តម្បាញ​ ហើយ​​រាល់​ផលិត​ផល​ទំាង​អស់​ដែល​ជន​ពិការ​បាន​ធ្វើ​គឺមណ្ឌលប្រមូលទិញ លក់ផលិតផល​ជន​ពិការអង្គរប៊ិក ឡាក់ ខេត្ត​សៀមរាប...

ទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាមនៅកម្ពុជានឹងជួយជំរុញកិច្ចសហប្រតិបត្ដិការ ល្អលើវិស័យជាច្រើន

ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ តាមរយៈដំណើរទស្សនកិច្ចការងារ របស់គណៈប្រតិភូ គណៈកម្មាធិការជនជាតិវៀត ណាមនៅកម្ពុជា និងជួយជំរុញថែមទៀតនូវកិច្ចសហប្រតិបត្ដិការរវាងប្រទេស ទំាងពីរឲ្យ កាន់តែប្រសើរឡើង ពិសេសលើវិស័យវប្បធម៌ ទេសចរណ៍ ពាណិជ្ជ​កម្ម និង​ឧស្សាហកម្ម នេះបើ  តាមប្រសាសន៍របស់លោកជំទាវឧប​នាយក​​រដ្ឋ​មន្ត្រី ម៉ែន សំអន រដ្ឋ​មន្ត្រីក្រសួង​ទំនាក់ទំនង​ជា​មួយ​​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច។ ក្នុងឱកាស​ទទួល​ជួបពិភាក្សាការងារជាមួយ​ឯកឧត្តម ហ័ងហ្ស៊ួន លឿង (Hoang Xuan Luong) អនុរដ្ឋមន្រ្ដី និង​ជាអនុប្រធានគណៈកម្មាធិការជនជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីព្រឹក​ថ្ងៃ​ទី១៣ ខែសីហា ឆ្នំា​២០​១៤នៅ​ទីស្ដីការក្រសួង​ លោក ជំទាវ ម៉ែន ​សំអន ​បាន​​សម្តែង​នូវការ​សាទរ​ចំពោះ​ចំណងមិត្ដភាព សាមគ្គីភាព និងទំនាក់ ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានតំាងពីយូរយាណាស់មកហើយ មិន​តែប៉ុ​ណ្ណោះ តាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ របស់គណៈប្រតិភូគណៈកម្មាធិ​ការជនជាតិ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាមនៅកម្ពុជានាពេលនេះបាន​បង្ហា​ញឲ្យឃើញ ពីការរឹតចំណងសាមគ្គីភាព មិត្ដភាពដែល មិនអាចកាត់ថ្លៃបាន ។ លោកជំទាវឧបនាយករដ្ឋមន្រ្តីបន្ដថា ...

ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវផ្តល់សេវារដ្ឋបាល​សាធារណៈជូនប្រជាពលរដ្ឋ​ឲ្យបានល្អលឿន

 ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ មានប្រសាសន៍ទៅកាន់មន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១៣ ខែ​សីហា ឆ្នាំ២០១៤នៅសាលាខេត្ត ឯកឧត្តម គោ ស៊ុំសារឿត អភិបាល ខេត្តបន្ទាយមានជ័យ បានធ្វើការក្រើនរម្លឹកដល់មន្ត្រីមូលដ្ឋានត្រូវប្រឹងប្រែងទាំងអស់គ្នាក្នុងការផ្តល់សេវា រដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឲ្យ​បានល្អ និងលឿនបំផុត​។ ដោយលើកយកប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយ ខេត្តបន្ទាយមានជ័យនោះ ឯកឧត្តម គោ ស៊ុំសា រឿត បានបញ្ជាក់ថា ឥឡូវនេះមន្ត្រីឃុំ សង្កាត់​​ត្រូវតែធ្វើល្អ ជាមួយប្រជាពលរដ្ឋ ដោយ កែទម្រង់មុនគេលើ៤ចំណុច គឺត្រូវមាន​អាកប្បកិរិយារួស​រាយរាក់ទាក់ នៅសាលា ឃុំសង្កាត់ត្រូវមានទឹកហូប មានកៅអីអង្គុយដាក់ទទួលប្រជាពលរដ្ឋជាមួយ​និង ការផ្តល់សេវារដ្ឋបាល សាធារណៈជូនពួកគាត់ឲ្យបានលឿន និងមានតម្លាភាព។ អភិបាលខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ទៀតថា ការដែលកែទម្លាប់ ចាស់មកថ្មីបាន​យ៉ាងដូច្នោះ នោះគឺជាការចូលរួមអនុវត្តន៍ការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​មាន សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខ សំដៅឲ្យរដ្ឋបាលសាធារណៈកាន់ត...

ប្រជាធិបតេយ្យមិនមែនជារបស់នាំចូលពីបរទេសនោះទេ គឺជាការបង្កើតឡើង ក្នុងក្របខ័ណ្ឌរបស់សង្គម

 ប្រជាធិបតេយ្យ គឺការយកប្រជាពលរដ្ឋជាធំ លើកកម្ពស់ការ រស់នៅរបស់ ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច ដូច្នេះប្រជាធិបតេយ្យមិនមែនជា របស់នាំចូល ពីបរទេសនោះទេ គឺជាការបង្កើតឡើងក្នុងក្របខ័ណ្ឌរបស់សង្គម ដោយធ្វើការពង្រឹងនូវចំណេះដឹង និងសេវា ផ្សេងៗ ដើម្បីឲ្យប្រជាពលរដ្ឋបាន យល់ច្បាស់ និងបានយល់ពីលទ្ធិប្រជាធិបតេយ្យ។ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានលើកឡើងដូចនេះនៅ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីផែនការការអនុវត្តយុទ្ធសាស្រ្តគណនេយ្យភាពសង្គម នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៤នៅសណ្ឋាគារ ភ្នំពេញ ។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា គណនេយ្យភាពសង្គម គឺជាផ្នែកមួយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ប្រជាធិបតេយ្យនៅកម្ពុជា ហើយក៏ជាឧបករណ៍មួយដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកដល់ការពង្រឹង អភិបាលកិច្ចតាម បែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ដោយឈរលើគោលការណ៍មូលដ្ឋានរួម មាន ១-ការទទួលបានព័ត៌មាន ២-ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និង៣-ការភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋ ក្នុងដំណើរការពិភាក្សាចរចាធ្វើឲ្យមានភាពប្រសើរឡើង ។ គណនេយ...

ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជួបពិភាក្សាគ្នាអំពីការអភិវឌ្ឍប្រព័ន្ធ ផ្សព្វផ្សាយតាមរលកធាតុអាកាសផ្នែកវិទ្យុនិងទូរទស្សន៍

ក្នុងសន្និសីទលើកទី១៣ ស្ដីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ    ព័ត៌មាន តាមរលកធាតុអាកាសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម    ហាស់ សំអាត អគ្គនាយករងក្រសួងព័ត៌មានបានមានប្រសាសន៍ថា កិច្ចប្រជុំលើកទី១៣នេះ មានគោល  បំណង ដើម្បីពិភាក្សាជាមួយប្រទេសជាសមាជិកក្នុងការរៀបចំផែនការយុទ្ធសាស្រ្ដរបស់វិទ្យាស្ថានអាស៊ី ប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយតាមរលកធាតុអាកាស (AIBD) ការត្រួតពិនិត្យមើលការងារ    សម្រាប់អនុវត្ដន៍នៅក្នុងឆ្នាំ២០១៥ខាងមុខ ដែលត្រូវរៀបចំការបណ្ដុះបណ្ដាល និងកិច្ចប្រជុំកំពូលលើវិស័យ ផ្សព្វផ្សាយព័ត៌មាន ពិសេសកិច្ចប្រជុំក៏នឹងផ្ដោតជាសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍ លើស្ថាប័ន ការបណ្ដុះ បណ្ដាល និងការ ចំណាយថវិកាក្នុងកិច្ចប្រជុំផ្សេងៗទៀត។ ឯកឧត្តម ហាស់ សំអាត ដែលជាសមាជិកលេខាធិការដ្ឋានអាស៊ីប៉ាស៊ីហ្វិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ តាមរលកធាតុអាកាសបានបញ្ជាក់ថា ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយតាម រលកធាតុអាកាសក្នុងតំបន់អាស៊ី-​ ប៉ាស៊ីហ្វិកនេះ ប្រទេសជាសមាជិកទាំងអស់នឹងខិតខំស្វែងរកយុទ្ធសាស្រ្ដធ្វើយ៉ាងណាក្នុងការប...

អាជ្ញាធរអប្សរាបញ្ជាក់ពីឧបទ្ទវហេតុបណ្តាលឱ្យធ្លាក់ព្រះកេសយក្ស នៅខ្លោងទ្វារទន្លេអុំនៃអតីតក្រុងអង្គរធំ

 សេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរា ចេញផ្សាយថ្ងៃទី១២ សីហាឆ្នាំ​២០១៤​បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១២ សីហា ឆ្នាំ២០១៤ វេលាម៉ោង០៨ និង៤០នាទី មាន​ឧបទ្ទវហេតុមួយកើតឡើងនៅក្លោងទ្វារទន្លេអុំ នៃអតីតក្រុង អង្គរធំ បង្កដោយភ្ញៀវទេសចរជនជាតិកូរ៉េម្នាក់ ឈ្មោះ គីម ជុនហុង (Kim Jun Hong) អាយុ២២ឆ្នាំ ជានិស្សិតមកទស្សនា​អង្គរ តាមរយៈព្រះវិហារគ្រិស្ត   សាសនា មួយប្រចាំនៅប្រទេសកម្ពុជា ឈ្មោះ UN Cheon First Church បានឡើងថតរូប ឱបកៀកកនឹង រូបចម្លាក់តួយក្សទាញព្រ័ត្រទី១១ពីក្រោយ ហើយ​បណ្ដាល​ឱ្យ​ព្រះ កេសយក្សនោះធ្លាក់របូតចុះមកក្រោម​ប៉ះជើងខ្លួនឯងនាំឱ្យមានរបួស​ភ្លាមៗ​។ ភ្នាក់ងារសមត្ថកិច្ចរបស់អាជ្ញាធរអប្សរា នគរបាលការពារបេតិកភណ្ឌប្រ ចាំនៅខ្លោងទ្វារ​នោះ បាននាំខ្លួនធ្វើ កំណត់ហេតុនៅទីកន្លែង រួចបញ្ជូនអ្នកពាក់ ព័ន្ធមកកាន់ទីស្នាក់ការ​អា​ជ្ញា​ធរ​អប្សរា ដើម្បីដោះស្រាយតាម នីតិវិធីច្បាប់ ។ រីឯអ្នករបួសត្រូវបានបញ្ជូនទៅកាន់​មន្ទីរ​ពេទ្យ​ដើម្បីព្យាបាល។ ក្រោយពីបានជួបប្រជុំជាមួយតំណាងព្រះវិហារគ្រិស្តសាសនា ឈ្មោះ Chois Suchet និង​មគ្គុទ្ទេសក៍ទេសចរ ឈ្មោះ Lee Yong Chan​ នៃក្រុមហ៊ុន Best Tour របស់កូរ៉េ ដោយ​ពិនិត្យ​​មើល​ស្ថានភា...

តែងតាំងប្រធានមន្ទីរមុខងារសាធារណៈខេត្តក្រចេះ

លោក​ រស់ ​ដាវុធ​ អនុ​មន្រ្​តីថ្នាក់​លេខ១០​ជាបេក្ខភាព​មកពី​រាជ​ធានីភ្នំពេញ ​កាល​ពីថ្ងៃ​ទី១២​ ខែសីហា ​ឆ្នាំ២០១៤​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​មន្ទីរមុខងារ​ សាធារណៈ​ខេត្ត​ក្រចេះ​ តាម​ប្រកាស​លេខ២ ៣១៥មសប្រក​ ចុះ​ថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០១៤​ដោយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។ ពិធីប្រកាសតែងតាំងនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សរ ចំរ៉ុង អភិបាលខេត្តក្រចេះ និងមន្រី្តរាជការជុំវិញខេត្តជាច្រើនរូបទៀត។ លោក រស់ ដាវុធ បានសម្តែងនូវការត្រេកអរ និងថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាលខេត្ត ក្រចេះ ដែលមានជំនឿទុកចិត្ត និងធ្វើការតែងតាំងរូបលោកឲ្យធ្វើជាប្រធានមន្ទីរ ដែលជាស្ថាប័នថ្នាក់ក្រោមជាតិមួយ ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយ គុណភាព តាមរយៈការប្រកាន់ខ្ជាប់នូវឆន្ទៈ ម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ ដែលជាលក្ខខណ្ឌចាំបាច់មួយធ្វើឲ្យសម្រេចបាននូវគោលបំណង នៃដំណើរការ កែទម្រង់ ពិសេសកំណែទម្រង់សាធារណៈ។ ឯកឧត្តម ពេជ្រ ...

ការនាំចេញអង្ករចំនួន១០០ ០០០តោនទៅចិននឹងចាប់ផ្តើម ចន្លោះខែសី​ហាឆ្នាំ២០១៤​ដល់ខែមេសា​ឆ្នាំ២០១៥

ពិធី​ចុះហត្ថ​លេខា​លើអនុស្សរណៈ​យោគយល់គ្នា​​រវាង​ក្រុមហ៊ុន​ហ្គ្រីន​ ត្រេដ ​និង ​COFCO ​(China National​ Cereal,Oils and Foodstuffs Corp.,)​ ដែល​ជា​ក្រុមហ៊ុន​ដ៏ធំ​បំផុត​មួយ​ខាង​ផ្នែក​កែច្នៃ​ម្ហូប​អាហារ​ ផលិតកម្ម​   និង ពាណិជ្ជកម្ម អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ពីថ្ងៃទី១១ដល់ទី១៣ខែសីហា ឆ្នាំ២០១៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម Goa Hucheng រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន។ អត្ថបទសារព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មឲ្យដឹងថា អនុស្សរណៈ យោគយល់គ្នានេះពាក់ព័ន្ធនឹងការទិញ និងនាំចេញអង្ករកម្ពុជាចំនួន១០០ ០០០តោន ដែលនឹងចាប់ផ្តើមពីចន្លោះខែសីហា ឆ្នាំ២០១៤ ដល់ខែមេសា ឆ្នាំ ២០១៥ ។ អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយ ក្រុមហ៊ុន COFCO និងក្រុមហ៊ុនហ្គ្រីនត្រេដ ដែលជាក្រុមហ៊ុនរបស់រដ្ឋ ដែលគ្រប់គ្រងទៅលើ ស្បៀងបម្រុងរបស់ជាតិ តាមរយៈការទិញ និងលក់នៅក្នុងតម្លៃទីផ្សារ។ ទស្សនកិច្ចនេះ ផ្តោតសំខាន់ទៅលើការពិភាក្សាអំពីពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ចិន ដើម្បី ជំរុញការវិនិយោគពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ដើម្បីផ្លាស់ប្តូ...

ដើមឈើ៤ប្រភេទចំនួន ១៦៥.០០០ដើម បានដាំដុះឡើងវិញតំបន់ក្បាលឆាយ

ព័ត៌មាន​ដែល ​“AKP” ​​ទទួល​បាន​ពីខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រុងព្រះសីហនុ ​ឲ្យដឹងថា ​ដើមឈើគ្រញូង​ ឈើទាល​ ផ្តៀក​ និងគគីរ​ចំនួន១៦៥.០០០ដើម​ត្រូវ​បាន​ដាំដុះ​ឡើងវិញ​លើផ្ទៃដី​១៥០ហិកតា​ នៅ​តំបន់​ការពារ​ទីជម្រាល​ក្បាល​ឆាយ​ ក្នុងខេត្តព្រះសីហនុ ។ លោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើក្រុងព្រះសីហនុ បានឱ្យដឹង បន្ថែមថា ការដាំដុះដើម​ឈើទាំងអស់​នេះជា​គម្រោងរបស់ខណ្ឌរដ្ឋបាលព្រៃឈើ ក្នុង ឆ្នាំ២០១៤ ហើយការដាំដុះនេះមានគោលបំណងបំពេញព្រៃរេចរឹលឡើង វិញ និងការពារប្រភពទឹកសាប ដែលមានក្នុងតំបន់សម្រាប់ការប្រើប្រាស់របស់ ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុផងដែរ ព្រោះទីក្រុងព្រះសីហនុ ជាតំបន់ទេស ចរណ៍ដ៏ធំរបស់ប្រទេសកម្ពុជា ដែលមានភ្ញៀវជាតិ និងអន្តរជាតិចេញចូល កម្សាន្តពុំដាច់ មិនថាថ្ងៃបុណ្យទាន ឬថ្ងៃធម្មតាឡើយ ហើយមនុស្សទាំងអស់ត្រូវ ការទឹកសាប​ចាំបាច់​សម្រាប់​ប្រើប្រាស់ប្រចាំថ្ងៃ។ តំបន់ការពារទីជម្រាលក្បាលឆាយមានទំហំ៦ ០២៧ហិកតា ជាតំបន់ព្រៃ សុទ្ឋសាធ ដែលមានដើមឈើស្ទើរគ្រប់ប្រភេទ និងមានសត្វព្រៃដ៏ច្រើនសន្ឋឹក សន្ឋាប់ ប៉ុន្តែដោយសារសង្គ្រាមកន្លងមក និងការបំផ្លាញរបស់មនុស្ស ដែលវាតទី យកដីបានធ្វើឱ្យដើមឈើទាំងឡាយត្រូវកាប់បំផ្លាញខ្ទេចខ្ទីស្ទើរទាំងស្រុង ...

អាជ្ញាធរខេត្តជំរុញទប់ស្កាត់ការរត់ពន្ធមនុស្ស ការជួញដូរផ្លូវភេទស្ត្រីនិងកុមារ

អាជ្ញាធរ​ខេត្តបន្ទាយមាន​ជ័យបាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ ស្ថាប័នពាក់ព័ន្ធ និង អង្គការដៃគូ ត្រូវបន្តបង្កើនកិច្ច​សហការ​ក្នុងការរៀបចំ​ផែនការសកម្មភាព​ឲ្យមាន​ប្រសិទ្ធភាព​ក្នុងការបង្ក្រាប​ការជួញ​ដូរការរត់ពន្ធមនុស្ស ការធ្វើអាជីវកម្មពលកម្ម និងការ​ធ្វើអាជីវកម្ម​ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​កុមារ​នោះ។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១២ខែសីហា ឆ្នាំ២០១៤ លោកជំទាវ ប៉ុក ណា ឌី អភិបាលរងខេត្តបន្ទាយ​មានជ័យបានមានប្រសាសន៍ថា សមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ត្រូវពង្រឹងតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បី​ធ្វើការតាមដាន និងទប់ស្កាត់នូវ រាល់មុខសញ្ញាបទល្មើសទាំងអស់ ដែលពាក់ព័ន្ធនឹងការរត់ពន្ធមនុស្ស ការជួញ ដូរផ្លូវភេទស្ត្រី និងកុមារ ពិសេសទប់ស្កាត់ការនាំពលករលួចឆ្លងដែនចំណាក ស្រុកខុស​ច្បាប់ទៅប្រទេសថៃ ដែលនៅតែបន្តកើតមាននៅតាមព្រំដែន។ របាយការណ៍របស់ខេត្តបន្ទាយមានជ័យបានឲ្យដឹងដែរថា ក្នុងរយៈពេល ៧ខែដើម ឆ្នាំ២០១៤នេះ ក្រុមការងារ​បានចុះអង្កេតទប់ស្កាត់ ផ្សព្វផ្សាយច្បាប់ ដល់មូលដ្ឋាន និងចំណុចគោលដៅដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ ដ្ឋាន ហាងម៉ាស្សា ខារ៉ាអូខេ និងក្លឹបកម្សាន្ត ដែលមានការពាក់ព័ន្ធដល់ការរក ស៊ីជួញដូរ​ភេទ​លើស្ត្រី និងកុមារ គិតទាំងការនាំ...

កម្ពុជាបញ្ជូនកីឡាករកីឡាការិនី៣រូបទៅចូលរួម ប្រកួតកីឡាអូឡាំពិកយុវជននៅប្រទេសចិន

កម្ពុជា​នឹង​ធ្វើការ​បញ្ជូន​កីឡាករ​កីឡាការិនី​ ចំនួន៣​រូបទៅ​ចូលរួម​ការ​ប្រកួត​កីឡាអូ​ឡាំពិក​យុវជន (Youth Olampic Game) លើកទី២ ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុង​ណានជីង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ពីថ្ងៃទី១៦ខែ​ ដល់ថ្ងៃទី២៨​ ខែសីហាឆ្នាំ២០១៤។​ ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១២សីហា ឆ្នាំ២០១៤នៅទីស្នាក់ការគណៈ​កម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា​បានមាន​ប្រសាសន៍ថា ការប្រកួតកីឡាអូឡាំពិកសម្រាប់យុវជនលើកទី២នៅទីក្រុងណានជីង ប្រទេសចិននេះ គឺមិនមែនមានតែការប្រកួតយកឈ្នះចាញ់ប៉ុណ្ណោះនោះទេ ប៉ុន្តែជាការផ្លាស់ប្ដូរបទពិសោធន៍ និងវប្បធម៌គ្នាទៅវិញទៅមកតាមបណ្ដាប្រទេសនានាជុំវិញពិភពលោកផងដែរ។ ឯកឧត្តមបន្តថា ក្នុងព្រឹត្តិការណ៍នេះមានកីឡាចំនួន៣០ប្រភេទ ត្រូវបានដាក់ឲ្យប្រកួតប្រជែង ដែលមាន​ប្រទេសចំនួន២០៤ជាសមាជិកអូឡាំពិកអន្តរជាតិបានបញ្ជូនអត្តពលិកចំនួន៣.៨០៨នាក់ទៅចូលរួមប្រកួតប្រជែង ។ ក្នុងការប្រកួតដែលចាប់ផ្ដើមពីថ្ងៃទី១៦ដល់២៨សីហានេះ ប្រទេសកម្ពុជាបានបញ្ជូនវិញ្ញាសា​៣ប្រភេទទៅចូលរួមក្នុងនោះមានប្រភេទកីឡាអត្តពល កម្ម ចំបាប់ និងកីឡាហែលទឹក ហើយពួកគេនឹង​ចេញដំណើរន...

ប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេចំនួន៦៣គ្រួសារ នៅស្រុកកងមាសបានទទួលអំណោយសង្គ្រោះ

ប្រជាពល​រដ្ឋរងគ្រោះ​ដោយ​បាក់​ច្រាំង​ទន្លេ​ចំនួន​៦៣គ្រួសារ នៅស្រុក​កង មាស ​បាន​ទទួល​អំណោយ​ពីគណៈ​កម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ​និងអំណោយ​កាកបាទ​ក្រហមកម្ពុជា​ តាមរយៈឯកឧត្ដម​ លន់ លឹមថៃ​ អភិបាលខេត្ត និងជាប្រធានគណៈ​កម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយខេត្តកំពង់ចាម​ កាលពី ថ្ងៃទី១១​ខែសីហា​ ឆ្នាំ២០១៤។​ លោក មឿន ផា អភិបាលស្រុកកងមាសបានរាយការណ៍ថា ភូមិសាស្ត្រ របស់ស្រុកកងមាស ស្ថិតនៅតាម​បណ្ដោយដងទន្លេមេគង្គបានធ្វើឲ្យស្រុកងាយ រងឥទ្ធិពលពីទឹកជំនន់ ។ ជាក់ស្ដែង​ទឹកជំនន់បាន​ធ្វើឲ្យប៉ះ​ពាល់​ប្រជាពលរដ្ឋ១១ ឃុំស្មើនឹង៣.៦៨៥គ្រួសារ មាន៣.២២៤ខ្នងផ្ទះស្មើនឹងមនុស្ស១៥.៧៨៥នាក់ ប្រ ជាពលរដ្ឋចំនួន៦៣គ្រួសារបានផ្លាស់ទៅកាន់ទីទួលសុវត្ថិភាព លិចផ្លូវកៅស៊ូ ប្រវែង៣៥០ម៉ែត្រ ផ្លូវក្រួស​ក្រហមប្រវែង៧.៤៥១ម៉ែត្រ វត្តចំនួន៣វិហារឥស្លាម ១ សាលារៀន១៩ខ្នងអាគារសាលាឃុំ១កន្លែង ។ ដោយឡែកឃុំសូរគង់ និងឃុំ ពាមជីកង មានប្រជាពលរដ្ឋរងគ្រោះដោយសារបាក់ច្រាំងទន្លេ ធ្វើឲ្យស្រុតផ្ទះ និងបានរុះរើផ្ទះចំនួន៦៣គ្រួសារ។ ឯកឧត្ដម លន់ លឹមថៃ បានបានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពី សំណាក់សម្តេច​ប្រមុខរាជ​រដ្ឋាភិបាល​​​កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ...

រាជរដ្ឋាភិបាលកម្ពុជាបញ្ជូនគ្រឿងចក្រនិងសម្ភារបរិក្ខារ ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្ដាល

ក្បួនរថយន្ដ​មួយខ្សែ​ផ្ទុក​ទៅ​ដោយ​គ្រឿង​ចក្រ និង​សម្ភារ​បរិក្ខារ​របស់​កងកម្លាំង​វិស្វកម្ម លេខ៩៤៥ ដែលត្រៀម​បំពេញ​បេសកកម្ម​របស់​អង្គការ​សហប្រជា​ជាតិនាពេល​ខាងមុខនៅ សាធារណរដ្ឋអាហ្វ្រិកកណ្ដាល បានចេញដំណើរពីវិទ្យាស្ថានបណ្ដុះបណ្ដាលកងកម្លាំងរក្សា សន្ដិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺឆ្ពោះទៅ កាន់កំពង់​ផែអន្ដរជាតិក្រុងព្រះសីហនុ កាលពីសប្តាហ៍មុនដើម្បីរង់ចាំការមកដល់នៃនាវា មួយគ្រឿង ដែលរ៉ាប់រង​ដោយអង្គការសហប្រជាជាតិ ក្នុងការដឹកជញ្ជូនយកគ្រឿងឧបករណ៍ទាំងនោះ។ ឯកឧត្តមនាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំង​រក្សាសន្ដិភាព​បោសសម្អាតមីន និងកាកសំណល់សង្គ្រាមបានផ្ដល់បទសម្ភាសន៍ ដល់បណ្ដាញ​សារព័ត៌មាន​ជាតិមុន​ការចេញដំណើរនៃក្បួនរថយន្ដកុងវ័រ ដោយបញ្ជាក់ថា នេះគឺជាបេសកកម្ម​លើកទី៩សម្រាប់​កងយោធ​ពល​ខេមរ​ភូមិន្ទ ក្នុងកិច្ចប្រតិបត្ដិការរក្សាសន្ដិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ហើយនេះ​ក៏ជាបេសកកម្ម​លើកទី២ផងដែរ សម្រាប់កងទ័ពមួកខៀវកម្ពុជា នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ប៉ុន្ដែធ្វើឡើងនៅតំបន់​ផ្សេងគ្នា ។  ឯកឧត្តមមានប្រសាសន៍ថា សម្រាប់បេសកកម្មនាពេលខាងមុខនេះក្រោម ប្រ...

សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

តបតាម​កា​រ​អញ្ជើញ​របស់​ឯក​ឧត្តម ង្វៀន​ ស៊ីងហ៊ុង​ (Nguyen ​sinh​ hung)​ប្រធាន​រដ្ឋ​ សភានៃ​សាធារណរដ្ឋ​សង្គម​និ​យមវៀតណាម​ គណៈ​ប្រតិភូ​​ជាន់​ខ្ពស់​​នៃ​រដ្ឋសភា​​កម្ពុជា​ដឹក​នាំ​ដោយ​សម្តេច​អគ្គមហា​ពញាចក្រី​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​នឹងអញ្ជើញ​ទៅបំពេញទស្សន កិច្ច​ជា​ផ្លូវការ និងជាមិត្តភាពនៅ សាធារណរដ្ឋសង្គម​និយមវៀតណាមរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃទី១៨​ដល់ថ្ងៃទី២០ខែសីហា ឆ្នាំ២០១៤ខាងមុខនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភាចុះថ្ងៃទី១២ សីហា ឆ្នាំ២០១៤នេះ​បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់នឹង ទទួលជួបសវនាការសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ សាធារណរដ្ឋសង្គមនិយមវៀតណាមមានជាអាទិ៍៖ ជួបសវនាការ និងសម្តែងការគួរសមជា មួយឯកឧត្តម ង្វៀន ភូត្រុង (Nguyen Phu Trong) លេខាធិការបក្ស នៃគណបក្សកុម្មុយ និស្តវៀតណាម ជួបសវនាការ និងសម្តែងការគួរសមជាមួយឯកឧត្តម ជឿង តាន់សាង (Truong Tan Sang ) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជួបសវនាការ និងសម្តែងការ​គួរសមជាមួយលោក ង្វៀន តាន់យុង (Nguyen Tan Dung) នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋសង្គម​និយម​វៀតណាម និងទទួលជួ...

ពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចមន្រ្តីនៅសាលាខេត្តបាត់ដំបង

នៅ​សាលា​ខេត្ត​បាត់​ដំបង​នាព្រឹក​ថ្ងៃទី១២​ខែ​សីហា ឆ្នាំ​២០១៤​បាន​ប្រារព្ធ​ពិធី​ប្រកាស​តែងតាំង​ និង​ប្រគល់​ភារកិច្ច​នាយក​ នាយក​រង​រដ្ឋបាល ​នាយក នាយក​រង​ទីចាត់ការ​ ប្រធាន​ អនុប្រធាន​ការិយាល័យ​ក្នុង​សាលា​ខេត្ត​បាត់​ដំបង​ចំនួន​២០រូប​ ក្រោម​អធិបតីភាព​ឯកឧត្តម​ ច័ន្ទ​ សុផល ​អភិបាលខេត្ត​ បាត់ដំបង។ បន្ទាប់ពីលោក សុត សុផុន ប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធន ធានមនុស្ស​សាលាខេត្តបានអានសេចក្តីប្រកាសតែងតាំងរបស់ក្រសួងមហាផ្ទៃរួចមកឯកឧត្តម ច័ន្ទ សុផល បានមាន​ប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងនូវការកោត សរសើរ និងវាយ​តម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ការតែងតាំងមន្ត្រីជាន់ខ្ពស់ក្នុងរចនាសម្ព័ន្ធសាលា ខេត្តនា​ពេល​នេះ ត្រូវបានធ្វើឡើងដោយអនុលោមទៅតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងស្របតាមអនុក្រឹត្យលេខ២១៦របស់រាជរដ្ឋាភិបាលស្តីពីតួនាទី ភារកិច្ច និង ទំនាក់ទំនងការងារ​របស់​​ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រុង និងក្រុម ប្រឹក្សា គណៈអភិបាលស្រុក ។ ឯកឧ...

ក្រសួងពាណិជ្ជកម្មត្រៀមរៀបចំច្បាប់ចំនួន៤បន្ថែមទៀត សម្រាប់ចូលរួមប្រកួតប្រជែង

ក្នុងពិធី​ប្រគល់​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ភ្នាក់ងារ​តំណាង​ស្រប​ច្បាប់​ នៃ​ ម្ចាស់​ម៉ាក​ក្នុង​ប្រទេស​កម្ពុជា​ ជំនាន់​ទី២ ​នាព្រឹក​ថ្ងៃទី១២​ ខែ​សីហា​ ឆ្នាំ២០១៤​ ឯកឧត្តម ​ម៉ៅ ថូរ៉ា​ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ ​បាន​​មាន​​ប្រសាសន៍​​ថា បច្ចុប្បន្ន​​នេះក្រសួង​ពាណិជ្ជកម្ម​​កំពុងរៀបចំ​ច្បាប់​ចំនួន​៤ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ ពន្យល់​ដល់​​ អាជីវករ អ្នកវិនិយោគទាំងអស់ឲ្យបានយល់ដឹងទាក់ទងនឹងការចូល រួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅឆ្នាំ២០១៥ខាងមុខ ដែលកម្ពុជាត្រូវរៀប ចំខ្លួនធ្វើយ៉ាងណាឲ្យបានរួចរាល់ទាក់ទងនឹងក្របខណ្ឌច្បាប់ ការពង្រឹងសមត្ថ ភាពជំនាញ និងបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសតំណាងភ្នាក់ងារស្រប ច្បាប់នៃ​ម្ចាស់​ម៉ាកនៅក្នុងប្រទេសឲ្យមានការទទួលស្គាល់នៅក្នុងតំបន់ និងអន្ដរ ជាតិ។ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ច្បាប់ទាំង៤នេះគឺជាតម្រូវការចាំបាច់ ដែលប្រទេសជាសមាជិក​អាស៊ាន​ទាំងអស់ ត្រូវរៀបចំឲ្យមានលក្ខណៈប្រហាក់ ប្រហែលគ្នា ព្រោះថា នៅពេលខាងមុខនេះ​ប្រទេសអាស៊ាន​ទាំងអស់នឹងធ្វើ សមាហរណកម្មចូលទៅក្នុងសហកមន៍សេដ្ឋកិច្ចអាស៊ាន ដែលកត្ដាទាំងនេះត្រូវ មានការ​ផ្លាស់ប្ដូរទាំងការលំហូរធនធានមនុស្ស លំហូរដើមទុន លំហូរការងារ និង ទំ...

រាជរដ្ឋាភិបាលទទួលស្គាល់គណៈកម្មាធិការកណ្តាលអាណត្តិទី៦កាកបាទក្រហមកម្ពុជា

Remarks by His Excellency Dr. SOK An, at the Inauguration Ceremony of the 40th Annual Gathering / 13th AIBD General Conference and Associated Meetings

Phnom Penh: 13 August 2014 -        H.E. Dr. Khieu Kanharith, Minister of Information; -        Madam Dra. Rosarita Niken Widiastuti, President of General Conference of Asia-Pacific Institute for Broadcasting Development; -        Mr Yang Binyuan, Director of Asia-Pacific Institute for Broadcasting Development; -        Excellencies, Distinguished Guests, Ladies and Gentlemen; It is my pleasure to be with Excellencies, Distinguished National and International Guests, Ladies and Gentlemen at the Inauguration Ceremony of the 40 th  Annual Gathering, 13 th  AIBD General Conference and Associated Meetings in Phnom Penh hosted by the Ministry of Information of Cambodia in collaboration with the Asia-Pacific Institute for Broadcasting Development (AIBD). I would like to extend my warm welcome to all delegates to this gathering and...

Welcome Remark H.E. Khieu Kanharith at the Inauguration Ceremony of the 40th Annual Gathering / 13th AIBD General Conference and Associated Meetings

សារ​លិខិត​អបអរ​សាទរ របស់​ឯកឧត្តម​​បណ្ឌិត​សភាចារ្យ សុខ អាន គោរព​ជូន សម្តេ​ចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា អាណត្តិទី៦

បទ​អត្ថាធិប្បាយ៖ ជន​បរទេស​មួយ​​ចំ​នួន​​ល្ងិត​ល្ងង់ចំ​​ពោះ​សាលាក្តី​ខ្មែរ​ក្រហម និងបាន​​បញ្ចេញ​​​នូវ​មតិ​ ដែល​គ្មាន​​តម្លៃ​ទាល់​តែ​សោះ​​សម្រាប់​​ជន​រង​គ្រោះ​

​          វាគ្រាន់​តែ​ជា​វោហារស័ព្ទដែ​ល​បានបន្លឺ​ឡើង​ម្តង​ម្កាល​របស់​ជន​បរទេស​មួយ​ចំ​នួន​ ដែល​តែង​តែ​ សម្លឹង​​មើលក្នុងក្រសែភ្នែក​អាក្រក់​ជានិច្ច​ មកលើ​គ្រប់​បញ្ហា​របស់​កម្ពុជា បើ​ទោះ​ជា​សាលក្រម​ផ្តន្ទា​ទោ​ស ​ ទៅ​លើជនជាប់​ចោទ​២រូប​ ដែល​ជា​មេដឹក​នាំ​ជា​ន់​ខ្ពស់​ក្នុង​របបកម្ពុជា​ប្រជាធិបតេយ្យ ​( ខ្មែរក្រ​ហម )​  បាន​​​ទទួលនូវ​​ការ​សាទរ​យ៉ាង​កក់​ក្តៅ​បំ​ផុត​ពី​ពល​រដ្ឋកម្ពុជា​ទាំង​មូល និង​ពី​សហគមន៍​អន្តរជាតិក្តី​​។ ជនបរទេស​មួយ​ចំ​នួន​តូចទាំង​នេះ​​ ​យូរៗលឺ​សំ​ឡេង​ម្តង ពួក​គេបាន​តាំង​ខ្លួន​ឯង​ជា​​អ្នក​វិភាគ​ដ៏​ជ្រុល​និយម​មក​ពី​​​បច្ចឹមប្រទេស ដែល​បាន​ធ្វើ​ជា​គថ្លង់ និង​ដើរឆ្ងាយ​ ​ហួសពី​ការពិត​ នៃ​ព្រឹត្តិ​ ការណ៍​​ជា​ប្រវត្តិ​សាស្ត្រដ៏មាន​តម្លៃ​សម្រាប់​ប្រជាជន​កម្ពុជា​ និង​ពិភព​លោក​ទាំង​មូល​​។ តាម​រយៈការ​បញ្ចេញ​នូវ​ទស្សនៈដ៏​ល្ងឹតល្ងង់ និង​ហាក់​ដូចជា​បង្កប់​ដោយ​គំ​នុំ​ កំ​ហឹង​ និង​ការ​សង​​សឹក​​ផ្ទាល់​ខ្លួន​ចំ​ពោះ​នរណា​​​ម្នាក់ ​​ដែល​​មិន​បានឆ្លើយ​តប​ទៅ​នឹង​គោល​បំ​ណង​ របស់​ពួក​គេក្នុង​អតី​ត​កាល​។  ពួកគេ​បាន​ ត្អូញ ​​ត្អែ និងឈឺ​ឆ្អាល​​...