បច្ចុប្បន្ននេះ ស្ថានភាពសេដ្ឋកិច្ច របស់ប្រទេសកម្ពុជាមិនដូចពីពេលមុនទៀតទេ គឺកម្ពុជាកំពុងធ្វើការអភិវឌ្ឍស្ទើរគ្រប់ទីកន្លែងទាំងអស់ ចាប់ពីទីក្រុងរហូតដល់តំបន់ចុងកាត់មាត់ញក។ រាជរដ្ឋាភិបាល បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចសម្រាប់ កិច្ចអភិវឌ្ឍ ក្នុងទិសដៅឲ្យមានការរីកចម្រើនឆាប់រហ័ស និងមាននិរន្តរភាព។ ការអភិវឌ្ឍន៍វិស័យឯកជន និងការទាក់ទាញវិនិយោគ គឺជាវិស័យចម្បងមួយបើកច្រកសម្រាប់កម្ពុជាឈានចូលទៅកាន់ទីផ្សារ អន្តរជាតិ តាមរយះការអនុវត្តគោលនយោបាយសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។ ដើម្បីឈានទៅសម្រេចនូវគោលដៅ ខាងលើនេះ រាជរដ្ឋាភិបាលបានសម្រេចជាជំហ៊ានៗ ក្នុងការទាក់ទាញវិនិយោគិន ឲ្យមកវិនិយោគនៅកម្ពុជា តាមរយះការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវគោគ ផ្លូវអាកាស និងកំពង់ផែអន្តរជាតិ ឲ្យមានភាពល្អប្រសើរ។ ថ្មីៗនេះទៀត ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៥ លោក ហ៊ុន សែន បានប្រកាសធ្វើការកែទម្រង់ស៊ីជម្រៅលើវិស័យអគ្គិសនី ដោយ...