បទអត្ថាធិប្បាយ ពិភពលោកផ្តល់ជូនកម្ពុជានូវឋានៈជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកឆ្នាំ២០១៣
បទអត្ថាធិប្បាយ ពិភពលោកផ្តល់ជូនកម្ពុជានូវឋានៈជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកឆ្នាំ២០១៣ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៣ សំរាប់ថ្ងៃនេះ ប្រជាជនកម្ពុជាមានសេចក្តីរីករាយដោយក្តីរំភើបបំផុតដែលគណៈកម្មាធិការបេតិភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី៣៦ នៅ សហព័ន្ធ រុស្ស៊ីបានអនុម័តជាឯកច្ឆ័ន្ទកាលពីថ្ងៃទី០៤ ខែកក្កដា ផ្តល់ជូនប្រទេសកម្ពុជាធ្វើ ជាម្ចាស់ផ្ទះទទួល រៀប ចំកិច្ចប្រជុំលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក និងជាប្រធាននៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សំរាប់ ឆ្នាំ២០១៣ ដែលត្រូវបានកំណត់ថានឹងធ្វើឡើងនៅក្នុង ទីក្រុង ភ្នំពេញ និង សៀមរាប។ សេចក្តីសំរេចជាឯកច្ឆ័ន្ទរបស់គណៈកម្មាធិការបេតិភណ្ឌពិភពលោកដែលមានសមាជិកចំនួន២០ និងបណ្តារដ្ឋជាសមាជិកនៃ អង្គការ យូណេស្កូចំនួន១៨៩ប្រទេសបានផ្តល់នូវកិត្តិយសដ៏ធំធេងបំផុតដល់ប្រទេសកម្ពុជា និង ប្រជាជន កម្ពុជា ទាំងមូលក្នុងឋានៈជាប្រទេសមួយ ដែលសំបូរណ៍ ទៅ ដោយបេតិកភណ្ឌទាំងរូបបិយ ន...