Skip to main content

Posts

Showing posts from May 10, 2015

ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ អាគារ​មជ្ឈ​មណ្ឌល​ចក្ខុរោគ មិត្តភាព កម្ពុជា-កូរ៉េ

ប្រសាសន៍ សម្តេច​អគ្គ​ម​ហា​សេនាប​តីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរា​ជាណាចក្រកម្ពុជា ថ្លែង​ក្នុង​ពិធី​សម្ពោធ ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ អាគារ​មជ្ឈ​មណ្ឌល​ចក្ខុរោគ មិត្តភាព កម្ពុជា-កូរ៉េ ដែល​ជា​អំណោយ​ដ៍ថ្លៃថ្លា របស់​រដ្ឋាភិបាល នៃសាធារ​ណះរដ្ឋកូរ៉េ តាមរយះ​អង្គការ​(កយកា)កូរ៉េ

Handover Ceremony of the Statue of Hanuman from the Cleveland Museum of Art

Handover Ceremony of the Statue of Hanuman from the Cleveland Museum of Art Presided by His Excellency Dr. Sok An, Deputy Prime Minister Minister in charge of the Office of the Council of Ministers

ឥណ្ឌា ចាប់​អារម្មណ៍​ចង់ជួយ​កម្ពុជា លើក​កម្ពស់​វិស័យ​សំខាន់ៗ តាមរយៈ​កិច្ច សហ​ប្រតិបត្តិ ការល្អ

ថ្ងៃទី ១២ ​ខែឧសភា​ ឆ្នាំ២០១៥​ នៅសណ្ឋាគារ ​អ៊ីម៉ាវ៉ារី ​រាជធានីភ្នំពេញ ​ក្រុមសិក្សាស្រាវជ្រាវ​ ដេលី ​ដែលជាអង្គការ​មិនមែន​រដ្ឋាភិបាល​ នៅប្រទេសឥណ្ឌា ​ដែលកំពុង​បំពេញ ​ទស្សនៈកិច្ច​ សក្សានៅកម្ពុជា ​បានធ្វើសន្និសីទ​សារព័ត៌មាន​ ដើម្បី​ជម្រាបជូន​អំពីដំណើរ​សិក្សាស្រាវជ្រាវ​របស់ក្រុម​ខ្លួន​ ក្នុងគោល​បំណង​បង្កើនកិច្ច​សហប្រតិបត្តិការ​ឲ្យកាន់តែ​ខ្លាំងឡើង​រវាង​កម្ពុជា​ និង​ឥណ្ឌា ​ហើយក្នុង​នោះ ក្រុម​សិក្សា បានបង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចង់ជួយ​កម្ពុជា​ លើ​វិស័យ​សំខាន់​មួយចំនួន​ ដែល​ជាវិស័យ​អាទិភាព​ ហើយ​ដែល​ឥណ្ឌា ​មានភាព​ជោគជ័យ​ និង​រីកចំរើន​។​ គណៈប្រតិភូ​ឥណ្ឌា ​បានមានប្រសាសន៍​ថា​ គោលបំណង​នៃដំណើរ​ទស្សនៈកិច្ច​លើកដំបូង​មកកាន់​ប្រទេស​កម្ពុជានេះ ​គឺដើម្បី​លើក​កម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា​ និង​ប្រជាជន​ឥណ្ឌា​ ដែល​ផ្តោតទៅ​លើមិត្តភាព​ ហើយ​និង​ការយោគ​យល់គ្នា​ និង​ពង្រឹង​ការទូត​រវាង​ប្រទេស​ទាំងពី​រ។​ គណៈប្រតិភូ​ឥណ្ឌា​ក៏បាន​លើក​ឡើង​ផងដែរ​ ពីចំណុច​សំខាន់​ដែលក្រុមសិក្សា​របស់​លោក​ចាប់អារម្មណ៍​លើ​ប្រទេស​កម្ពុជា​នោះ​គឺដោយសារ​ ប្រទេស​កម្ពុជា​មាន​ប្រាសាទ​ព្រហ្ម​សាសនា​ (ប្រាសាទ​សាសនា​ហិណ្ឌូ​)​ ច្រើនជាង​គេ​...

សម្តេច​តេជោ ទទួលជួប​ពិភាក្សាការ​ងារជាមួយ​ប្រធាន​រដ្ឋសភាកូរ៉េ និងសាកល​វិទ្យាធិការ នៃសកល​វិទ្យាល័យ Konyang សាធារណរដ្ឋកូរ៉េ

ក្នុងជំនួបនៅវិមានសន្តិភាព​ទីស្តីការនាយករដ្ឋមន្រ្តី នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នំា២០១៥ ឯកឧត្តម Chung Ui HWA មានប្រសាសន៍ថា ក្នុងដំណើរទស្សន​កិច្ចរបស់ឯកឧត្តម មកកាន់ប្រទេស​កម្ពុជានៅពេលនេះ ឯកឧត្តមបាន​ឃើញ​នូវវឌ្ឍនភាពរបស់កម្ពុជា ហើយ​តាមរយៈនេះឯកឧត្តមសូម​សំដែងនូវការគោរព និងកោត​សរសើរ ជូនចំពោះសម្តេចតេជោ​នាយករដ្ឋមន្រ្តី ក្នុងការសំរេច​ឲ្យមានស្ថាន​ឯកអគ្គរដ្ឋ​ទូតរបស់​សាធារណរដ្ឋកូរ៉េ ក្នុងប្រទេស​កម្ពុជាកាល​ពីឆ្នាំ១៩៩៧។ ហើយ ចាប់តាំងពីពេលនោះ​មកទំហំពាណិជ្ជ​កម្មនៃប្រទេស​ទាំងពីរមាន​ការកើនឡើង ១៥ដង និងការវិនិយោគ​របស់កូរ៉េក្នុង​ប្រទេស​កម្ពុជា ស្ថិតក្នុងលំដាប់​ថ្នាក់ទី២ ដោយឡែកពលករ​ខ្មែរដែលទៅ​ធ្វើការនៅកូរ៉េ មានការតស៊ូប្រឹង​ប្រែងធ្វើការ​បានល្អ កត្តាទាំង​អស់នោះហើយ នាំឲ្យមាន​ការទាក់​ទាញនូវអ្នក​វិនិយោគ​ទុនកូរ៉េយ៉ាង​ច្រើន មកបណ្តាក់​ទុននៅកម្ពុជា។  សម្តេចតេជោ​នាយករដ្ឋមន្រ្តី​មានប្រសាសន៍​ថា សម្តេច មានការ​ពេញចិត្តយ៉ាងខ្លាំង​ជាមួយ​និងវឌ្ឍនភាព នៃទំនាក់​ទំនង​រវាងប្រទេស​ទាំងពីរ។ តាមរយៈ​នេះសម្តេច​បានលើក​ទឹកចិត្តបន្ត​ឲ្យមាននូវ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាងថ្នាក់ដឹក​នាំនិង​ថ្នាក់ដឹក​នាំ មន្រ្តីនិង​មន្រ្តី ពិសេស​ជំរុញឲ្យមាន...

សម្តេច​តេជោ ហ៊ុន សែន ជួប​ជាមួយ​បណ្ឌិត Moustapha Saphariny​

សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា បានថ្លែងអំណរ​គុណចំពោះ​កិច្ចខិតខំប្រឹងប្រែង​ទាំងឡាយ​របស់លោក   Saphariny  ដែលបាន ចូល​រួម​ចំណែកក្នុង​ការស្វែង​រកសន្តិភាព​នៅកម្ពុជាពី​អតីតកាល កាលពីប្រមាណ ៣០ឆ្នាំមុន។ សម្តេច​តេជោ ​មានប្រសាសន៏​​​រម្លឹកឡើងវិញ​អំពីរឿងនេះ ក្នុងឱកាស​ដែលសម្តេច​បាន​អនុញ្ញាត​ឱ្យ​​លោកបណ្ឌិត  Moustapha Saphariny  ប្រធានគណៈ​កម្មការ​វិនិយោគ​នៅប្រទេស​ចិននិង​តំបន់អាស៊ី ចូល ជួប​សំដែង​ការ​គួរសមនៅ​វិមានសន្តិ ភាពទីស្តី ការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃ​ទី​១៣​ ខែឧសភា​នេះ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយ​ការសម្តេចតេជោ​នាយករដ្ឋមន្ត្រីបានប្រាប់​អ្នក​យក​ព័ត៌​មាន​នៅ​ក្រោយ​ជំនួបនេះថា៖នៅក្នុងជំនួបនេះ​លោកបណ្ឌិត បានគោរពរម្លឹកជំរាប​ជូនសម្តេច​តេជោ​អំពី​រូបលោកដែល​បានចូលរួម​ចំណែករៀប​ចំជួយក្នុងដំណើរការស្វែង​រកសន្តិភាព​របស់កម្ពុជា ហើយ​លោកក៏បាន​ជូនសៀវភៅ អាល់ប៊ុម រូបថត​អនុស្សាវរីយ៍​ពីអតីតកាល​នៃការ​ស្វែងរក​សន្តិភាព នា​ឱកាសនោះផងដែរ។ លោក ​  Saphariny  បានជំរាប​ជូនសម្តេច​ដែរថា នៅពេលដែល​លោកបាន​មកដល់​កម្ពុជា​នាពេលនេះ បានឃើញ​ទីក្រុងភ្នំពេញ មាន...

អគារ​​មជ្ឈ​មណ្ឌល​​ចក្ខុរោគ មិត្តភាព កម្ពុជា-កូរ៉េ ត្រូវ​សម្ពោធ​​ដាក់​ឲ្យ​​ប្រើប្រាស់​​ជាផ្លូវការ

អគារមជ្ឈមណ្ឌលចក្ខុរោគ មិត្តភាព កម្ពុជា- កូរ៉េ ដែលជាអំណោយដ៍ថ្លៃថ្លារបស់រដ្ឋាភិបាល នៃសាធារណៈរដ្ឋកូរ៉េ តាមរយៈអង្គការ(kioka)កូរ៉េ មានទីតាំងនៅក្នុងបរិវេនខាងក្រោយនៃមន្ទីរពេទ្យព្រះអង្គឌួង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៣ ខៃឧសភា នេះ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងឯកឧត្តម Chung Ui-Wa ប្រធានរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា ដោយមើលឃើញនូវកង្វះខាតនៃហេដ្ឋារចនាសម្ពន្ធ័ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុនសែន បានផ្តួចផ្តើមឲ្យមានកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង សាងសង់អាគារចក្ខុរោគមិត្តភាព កម្ពុជា កូរ៉េ ដ៍ស្កឹមស្កៃនេះឡើង។ អាគារនេះ បានចាប់ផ្តើមសាងសង់ ពីថ្ងៃទី២២  ខែតុលា ឆ្នាំ២០១៣ នឹងបញ្ចប់ នាថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៤ ។ អាគារនេះ មានកម្ពស់ ៤ជាន់ មាន៧៥បន្ទប់ ដែលក្នុងនោះ ជាន់ផ្ទាល់ដី សម្រាប់ចុះឈ្មោះ និងទទួលពិនិត្យជំងឺក្រៅ, ជាន់ទី១ សម្រាប់អ្នកជំងឺ សម្រាកព្យាបាល, ជាន់ទី២ សម្រាប់វះកាត់, ជាន់ទី៣ការិយាល...

ក្រោយ​ពីជួយ​ផ្តល់​ថវិកា ដើម្បីសាង​សង់​មជ្ឈមណ្ឌល​តម្កល់​ឯកសារ របស់​សាលាក្តី​ខ្មែរក្រហម ជប៉ុន​នឹង​ជួយ​កម្ពុជា​បន្ថែម​ទៀត​លើការ​បំពាក់​សម្ភារៈ

នៅល្ងាច​ថ្ងៃទី​ ១២ ខែឧសភា ​ឆ្នាំ២០១៥​ ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ ​អាន​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ​បាន​អនុញ្ញាត​ឲ្យ​ឯកអគ្គរាជទូត​ជប៉ុន​ ឯកឧត្តម ​ Kuma ​  Maru  ​ Yuji​  ចូលជួប​ពិភាក្សា​ការងារ ​ស្តីពី​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ របស់​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។​ គួរបញ្ជាក់​ថា​មជ្ឈមណ្ឌល​តម្កល់​ឯកសារ​ដែលទើប​សាងសង់​ថ្មីនេះ ​គឺភាគី​ជប៉ុន​ចំណាយ​ថវិកា​ជួយ​សាងសង់​ឲ្យ​កម្ពុជា​ ដើម្បី​តម្កល់​ទុកឯកសារ​ដែល​កាត់​ក្តីហើយ​ នៅអង្គ​ជំនុំ​ជម្រះ​សាលាក្តី​ខ្មែរក្រហម​។​ តាមរយៈ​ជំនួយខាង​លើ​នេះ​ ឯកឧត្តម​  Kuma Maru Yuji​  ឯកអគ្គរាជ​ទូត​ជប៉ុន​ បានជួប​ពិភាក្សា​ជាមួយ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ​សុខ​ អាន​ ក្នុង​គោលបំណង​ចង់ដឹង​ពី​ដំណើរការ​នៃ​ការ​សាងសង់​នេះ​។​ គួរ​រំលឹកថា​ កាល​ពីថ្ងៃ​ទី២៥​ ខែមីនា​ ឆ្នាំ២០១៥​ កន្លងទៅ ​នៅទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ គឺមានការ​ចុះ​អនុស្សារណៈ​មួយ​ រវាង​ឯកឧត្តម​ កែវ​ រ៉េមី ​រដ្ឋលេខា​ធិការ​ នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ​និង​លោក​ ដេវិដ​ សេហ្វើ ​ជា​អ្នក​ជំនាញ​ការ​ពិសេស​ របស់​អង្គការ​សហ​ប្រជាជាតិ​ នៅក្នុ...

Joint Press Release of the Government of the Kingdom of Cambodia and the Cleveland Museum of Art