បុព្វបុរសខ្មែរបាន ចងក្រងនូវច្បាប់ ទូន្មានជាច្រើនសម្រាប់ដាស់តឿន ក្រើនរំលឹក ដល់ មនុស្សជំនាន់ក្រោយ កុំឱ្យភ្លេចស្មារតី នាំឱ្យខូចកិត្ដិយស ស្អុយកេរ្ដិ៍ឈ្មោះ ដោយសារ អំពើ ដែល ខ្លួនបានសាង ។ ពាក្យថា « រនាបបាក់យករនាបជួស សម្តីហួសគ្មានអ្វីជួសបាន » គឺជាបំណងដ៏ល្អបំផុតសម្រាប់ ដាស់ស្មារតីដល់អ្នកនយោបាយខ្មែរដែល និយម ប្រើ វោហារ អួតអាង កាងសម្ដី ឱ្យងាកមកប្រកាន់ពាក្យសច្ចៈវិញ ។ តាមន័យ នេះក្នុងសង្គមខ្មែរបច្ចុប្បន្ន លោក កឹម សុខា ត្រូវគេមើលឃើញថា ជាជើងឯកខាងអួត និយាយ ក្រឡេច ក្រឡុច មិនអាចយកជាការបាន ។ ជាក់ស្ដែង កឹម សុខា បាន និយាយប្រាប់ អ្នក គាំទ្រ គណបក្សសិទ្ធិ មនុស្សពីភាពក្រឡេចក្រឡុចរបស់ សម រង្ស៊ី ដោយ កឹម សុខា អះអាងថា សម រង្ស៊ី ក្បត់ កឹម សុខា ក្នុងរឿងចូលប្រជុំសភាជាលើកដំបូង បន្ទាប់ ពីបោះឆ្នោត អាណត្ដិទី៤ហើយ ដូចជាពាក្យ កឹម សុខា លើកឡើងថា ៖ « យើងអស្ចារ្យ យើងបង្កើតគណបក្សតែមួយឆ្នាំទេមុនបោះឆ្នោត យើងបាន...